ការិយាល័យ​និពន្ធ 016 929 621 / 011 700 486 Email:nikahuch@yahoo.com / Website:www.pvknweb.com
ព័ត៌មាន​ថ្មី
- ​ស្នេហា​ត្រីកោណ​បណ្តាល​ឲ្យ​បុរស​ជា​ប្តី​រងរបួស​ដេកពេទ្យ​ចំណែក​ឪពុកក្មេក​ត្រូវបាន រង​របួសស្រាល - ​មេ​ឈ្មួញ​ឈើក្រហម​ឈ្មោះ​រឹត​និង​ឈ្មោះ​ឆាយ​ល្បី​ខាង​ល្បិច​ ប្រចាំខេត្ត​ឧត្តរមានជ័យ​ - ការបាត់បង់​រាជធានី​អង្គរ នា​អតីតកាល​ - ​ថ្លៃ​រត់​ឯកសារ​ក្រោម​តុ​រំលោភ​ច្បាប់​ប្រឆាំង​ពុករលួយ​នៅ​គយ ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​មិន​ប្រែប្រួល​បើ​ទោះ​ដូរ​មេ​គយ​ក៏ដោយ​! - ​រដ្ឋ​មន្ត្រី​ពីរ​និយាយ​ខុស​គ្នា​ពី​មូលហេតុ​ដែល​នាំ​ឲ្យ​ពុលមនុស្ស​១៣​ស្លាប់​នៅ​ក្រចេះ​! - និពន្ធ​នាយក​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ដែល​គេ​ដេញ​ចេញ ទទួលបាន​ការងារ​ថ្មី​នៅ​កាសែត​ខ្មែរ​ថា​ម​! - ប្រជាពលរដ្ឋ​១៨៨​គ្រួសារ​ស្រុក​កំពង់ត្រាច​ជំទាស់​ដាច់ខាត​មិន​ឱ្យ​ចាក់ដី​លុប​បឹង​ឈូក​ឡើយ​ - សមាគម​យុវជន​និង​ការ​តបស្នង​ដឹកនាំ នាំ​យក​គ្រឿង​បរិភោគ​និង​ថវិការ ចែកជូន គ្រួសារ​សព​ដែល ពុល​ទឹក​និង​ស្រា​ - ឃាត់ខ្លួន​ជនសង្ស័យ​មេក្លោង​ចែកចាយ​គ្រឿងញៀន - ពិធី​ជួប​សំណេះសំណាល​និង​ចែក​អំណោយ​ដល់​សាសនិក​ឥស្លាម​ចំនួន​២២០​គ្រួសារ
របាយការណ៍​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ប្រចាំ ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០១៧ ៖ ​យោង​តាម​ទិន្ន័យ​ដែល​ទទួលបាន​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ថ្ងៃនេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១០​លើក ក្នុង​នោះ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០​នាក់​ស្រី​០១ របួសធ្ងន់​ចំនួន​០៨​នាក់​ស្រី​០១ ដែល​បង្កឡើង​ដោយ​ម៉ូតូ​ចំនួន​០៥​លើក រថយន្ត​តូច​ចំនួន​០២​លើក រថយន្ត​ធំ​ចំនួន​០៣​លើក ហើយ​បណ្ដាលឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ម៉ូតូ​ចំនួន​១០​គ្រឿង រថយន្ត​តូច​ចំនួន​០២​គ្រឿង រថយន្ត​ធំ​ចំនួន​០២​គ្រឿង និង​គោយន្ត​ចំនួន​០១​គ្រឿង​៕​

អាជ្ញាធរ​ខេត្ត​កំពង់ឆ្នាំង​បាន​ធ្វើ​ការត្រួតពិនិត្យ និង​វាស់វែង​រថយន្ត​គ្រប់​ប្រភេទ​បាន​៣៤៣​គ្រឿង រយះពេល​ពីរ​ថ្ងៃ​

[hupso]

​កំពង់ឆ្នាំង ៖ ឯកឧត្តម កែវ ពៅ ប្រធាន​មន្ទីរ​សាធារណៈការ​និង​ដឹកជញ្ជូន​ខេត្ត​កំពង់ឆ្នាំង​បាន​មានប្រសាសន៍​អោយដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១២​ខែ​កុម្ភះ ឆ្នាំ​២០១៨ ថាៈ​រយះពេ​លពី​ថ្ងៃ​គឺ​ថ្ងៃទី​១០ និង​ថ្ងៃ​ទី​១១ ខែ​កុម្ភៈ ឆ្នាំ​២០១៨ អាជ្ញាធរ​ខេត្ត​កំពង់ឆ្នាំង​បាន​ធ្វើ​ប្រតិបត្តិការ​ត្រួតពិនិត្យ និង វា​សើ​វែង​រថយន្ត​គ្រប់​ប្រភេទ សរុប​បាន​ចំនួន​៣៤៣​គ្រឿង ប៉ុន្តែ​ពុំ​មាន​ការកែឆ្នៃ​ខុស​លក្ខណះ​បច្ចេក​​ទេស​ឡើយ​។​

​ឯកឧត្តម​កែវ ពៅ បានអោយដឹង​ទៀត​ថា រយះពេល​ពីរ​ថ្ងៃ​នេះ ក្រុម​ការងារ​សម្រេច​ធ្វើការ​ត្រួតពិនិត្យ​និង​វាស់វែង​រថ​​យន្ត​គ្រប់​ប្រភេទ​សរុប​បាន​ចំនួន​៣៤៣​គ្រឿង ។ ក្នុងនោះ មាន​រថយន្ត​ដឹក​សំពីងសំពោង​ចំនួន​៤៣​គ្រឿង រថយន្ត​ត​កន្ទុយ​​ក្រោយ​ចំនួន​៥​គ្រឿង និង រថយន្ត​សាំ​យ៉ុង​កង់​ឌុប​ចំនួន​១ គ្រឿង​ផង​ដែរ ។​

​ឯកឧត្តម​បាន​មានប្រសាសន៍​ដោយ​គូសបញ្ជាក់​ទៀត​ថា ប្រតិបត្តិ​ការណ៍​នេះ​នឹង​បន្ត​ធ្វើ​រហូត​ដូច​ភ្លៀងរលឹម​ទាល់តែ​​អស់​មាន​រថយន្ត​ដឹក​សំពីងសំពោង ដឹក​លើស​ទម្ងន់​និង ​ត​ទ្រុង​ខុស​ល​ក្ខណះបច្ចេកទេស  ៕ រី ភា​រិទ្ធិ​

h180213a1 h180213a3 h180213a4 h180213a5 h180213a2

Filed in: ព័ត៌មានជាតិ
© 2018 បញ្ញវន្តខ្មែរ. All rights reserved. XHTML / CSS Valid.