ការិយាល័យ​និពន្ធ 016 929 621 / 011 700 486 Email:nikahuch@yahoo.com / Website:www.pvknweb.com
ព័ត៌មាន​ថ្មី
- ​កំលាំង​ការិយាលយ័​ប្រឆាំង​ការជួញដូរ​មនុ​ស្ស ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ - ​កុមារី​អាយុ​៣​ខួប កូន​របស់​ពលករ​ខ្មែរ​លង់ទឹក​ស្លាប់​ក្នុង​ប្រឡាយ​ទឺកលូ - ​ឈ្មួញ​ឈើ ឈ្មោះ ហាក់ នៅតែ​បន្ត​ដឹកឈើ​ពី​ព្រះវិហារ​ចូល​ខេត្ត​សៀមរាប​យ៉ាង​ងងើល ខណៈ​វាយ​អ្នកកាសែត​រហូត​ប្រកាច់​ស្លាប់ នៅ​មិនទាន់​ទាំង​ដោះស្រាយ​! - ពិធី​បញ្ចុះ​បឋម​សីលា សាង សង់​សំណង់​ប្រាសាទ នៅ​រង្វង់​មូល​ប៉ោយ​ប៉ែត ក្រោម​អធិបតីភាព ដ៏​ខ្ពង់ខ្ពស់ លោកជំទាវ​ឧកញ៉ា ម៉ៅ ម៉ា​ល័យ កែ គឹមយ៉ាន​ - ​បទល្មើស​នេសាទ​ប្រភេទ​អ៊ួន​អូស​ដោយ​កម្លាំង​ម៉ាស៊ីន​កើតមាន​យ៉ាង​អនាធិបតេយ្យ នៅលើ​ផ្ទៃ​បឹង​ទន្លេសាប​ក្នុង​ទឹកដី​ខេត្ត​ពោធិ៍សាត់ សមត្ថកិច្ច​សប្បាយ​យក​លុយ​តុង​ - លោក​សក្តិ​បួន​កន្លះ ហាក់ សុខ​គា មន្ត្រីនគរបាល​ជាតិ​តួឯក​ក្នុង​ឃ្លឺប​វីដេអូរ រាំ​ខ្វេះ​គ្រលាន​នៅ​ខារ៉ាអូខេ​កូ​សូ​ឡូ​! - គ្រូពេទ្យ​បង្អែក​ខេត្ត​កំពង់ចាម វះ​ស្ដ្រី​ឆ្លងទន្លេ​ភ្លេច “​កន្សែង​” ក្នុង​ពោះ​!​ចឹង​បាន​ថា​ស្រីៗ​កុំ​និយម​វះ​ពេក​! - អធិការដ្ឋាន​នគរបាល​ស្រុក​អូរយ៉ាដាវ ចុះ​ផ្សព្វផ្សាយ​និង​អនុវត្តន៍​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ - អាជ្ញាធរ​រាជធានី ដាក់​វិធានការ​បង្ក្រាប​ល្បែងស៊ីសង កុងស៊ីបញ្ចាំ​ខុសច្បាប់​និង​ការមិន​អនុញ្ញាត្តិ​អោយ​មាន​ក្លឹប​កំសាន្ត​នៅ​ពេល​ថ្ងៃ​ - ​តម្លៃ​ប្រេងឥន្ធនៈ​លក់រាយ​តាម​ស្ថានីយ​ពី​ថ្ងៃនេះ ដល់​ថ្ងៃ​ទី​០១ ខែ​មីនា​
របាយការណ៍​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ប្រចាំ ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០១៧ ៖ ​យោង​តាម​ទិន្ន័យ​ដែល​ទទួលបាន​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ថ្ងៃនេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១០​លើក ក្នុង​នោះ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០​នាក់​ស្រី​០១ របួសធ្ងន់​ចំនួន​០៨​នាក់​ស្រី​០១ ដែល​បង្កឡើង​ដោយ​ម៉ូតូ​ចំនួន​០៥​លើក រថយន្ត​តូច​ចំនួន​០២​លើក រថយន្ត​ធំ​ចំនួន​០៣​លើក ហើយ​បណ្ដាលឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ម៉ូតូ​ចំនួន​១០​គ្រឿង រថយន្ត​តូច​ចំនួន​០២​គ្រឿង រថយន្ត​ធំ​ចំនួន​០២​គ្រឿង និង​គោយន្ត​ចំនួន​០១​គ្រឿង​៕​

​គម្រោង​ដាក់លូ​រំដោះ​ទឹកជំនន់​កុំឱ្យ​លិច​ផ្លូវ​របស់​មន្ទីរ​សាធារណៈការ និង​ដឹកជញ្ជូន​ខេត្ត​

[hupso]

កំពង់ឆ្នាំង ៖ ឯកឧត្តម កែវ ពៅ ប្រធាន​មន្ទីរ​សាធារណៈការ និង​ដឹកជញ្ជូន​ខេត្ត​កំពង់ឆ្នាំង បានឱ្យដឹង នៅ​ល្ងាច​ថ្ងៃទី​១១ ខែ​កុម្ភៈ ឆ្នាំ​២០១៨​ថា ការដ្ឋាន​សាងសង់​លូ​បណ្តោយ​ផ្លូវ​ក្នុង​ភូមិ​ត្រពាំង​បី សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ប្រវែង​៣៦០​ម៉ែត្រ ដើម្បី​រំដោះ​ទឹក​លិច​ផ្លូវ និង​ផ្ទះ ដែល​ជា​ថវិកា​របស់​ក្រសួង​អនុវត្ត​គម្រោង​ដោយ​មន្ទីរ​សាធារណៈការ និង​ដឹកជញ្ជូន​ខេត្ត​កំពង់ឆ្នាំង ត្រូវបាន​ការសហការ និង​អបអរសាទរ​ពី​ប្រជាពលរដ្ឋ​ធ្វើឱ្យ​ការអនុវត្ត​ទៅ​ដោយ​រលូន​។​

​លោក កែវ ពៅ បាន​បញ្ជាក់​ឱ្យដឹង​ទៀត​ថា ផ្លូវ និង​ផ្ទះ​ប្រជាពលរដ្ឋ​រង​ផលប៉ះពាល់​ដោយសារ​ទឹកភ្លៀង​មូលហេតុ​ដោយសារ​កន្លង​មក​ផ្លូវ​នេះ​គ្មាន​លូ និង​ការចាក់ដី​លើ​ចំណីផ្លូវ នាំឱ្យ​មាន​ការស្ទះ​ទឹក​គ្មាន​កន្លែង​ហូរ​បណ្តាលឱ្យ​ជន់​លិច​ផ្លូវ និង​ផ្ទះ​របស់​ពួកគាត់​ស្ទើតែ​ខូចខាត​ទាំងស្រុង​។ លោក ក៏​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ដែល​មាន​ទីលំនៅ​សងខាង​ផ្លូវ​សូម​មាន​ការយោគយល់​ផលប៉ះពាល់​មួយចំនួន​នៅពេល​ជីកដី​ដាក់​លូ​បង្ហូរ​រំដោះ​ទឹក​ចេញ​ពី​លើ​ផ្លូវជាតិ​។​

​តំណាង​ប្រជាពលរដ្ឋ ក្នុង​ភូមិ​ត្រពាំង​បី   បាន​ថ្លែងអំណរគុណ​ដល់​សម្ដេច​តេជោ ហ៊ុន សែន លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ឯកឧត្តម ឈួ​រ ច័ន​ឌឿ​ន អភិបាល​នៃ​គ​ណះ​អភិបាលខេត្ត​កំពង់ឆ្នាំង និង​ឯកឧត្តម កែវ ពៅ ដែល​បាន​គិតគូរ និង​ដោះស្រាយ​បញ្ហា​ប្រឈម និង​សំណូមពរ​ចាំបាច់​របស់​ពួកគាត់​បាន​ទាន់ពេលវេលា និង​សូម​គោរព​ជូន​ពរ​សម្ដេច​តេជោ និង​បណ្ដា​ថ្នាក់ដឹកនាំ​មាន​សុខភាព​ល្អ ដើម្បី​បន្ត​ដឹកនាំ​ប្រទេស​ឱ្យ​កាន់តែ​ទទួល​បាន​សមិទ្ធផល​ថ្មីៗ​ថែម​ទៀត ៕
​រី ភា​រិទ្ធិ​

 

h180213a10 h180213a11 h180213a9 h180213a8

Filed in: ព័ត៌មានជាតិ
© 7111 បញ្ញវន្តខ្មែរ. All rights reserved. XHTML / CSS Valid.