ការិយាល័យ​និពន្ធ 016 929 621 / 011 700 486 Email:nikahuch@yahoo.com / Website:www.pvknweb.com
ព័ត៌មាន​ថ្មី
- ​ក្រមុំ​ខ្មែរ​ម្នាក់​ធ្វើ​ឲ្យ​រដ្ឋមន្ត្រី​វ័យក្មេង​ម៉ាឡេស៊ី​រំជួលចិត្ត​ - ​មេធាវី​ស្នើសុំ​ដោះលែង​លោក​កឹម​សុខា​ដើម្បី​បាន​ទៅ​ព្យាបាល​ជម្ងឺ​! - ​កម្ពុជា​ផលិត​បាន​ប្រេងកាត​ដោយ​ខ្លួន​ឯង​នៅ​ឆ្នាំ​២០១៩​លែង​ខ្ចីលុយ​គេ​និង​លែង​ខ្លាច​ទណ្ឌកម្ម​? - ​ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ​នៅ​៤​ភូមិ​បាន​ដាក់​ពាក្យបណ្តឹង​លោក​ជំទប់​ទី​១​និង​លោក​មេ​ប៉ុស្ដិ៍​រដ្ឋបាល​ឃុំ​ខុន​រ៉ង​សុំ​ឲ្យ​អភិបាលខេត្ត​អោយ​ជួយ​ផង​ - កែវ​ចំណាន​មេព្រៃ​អូ​រក្រៀង​មិនចាប់​ឡានធី​កាប៉ូ​សង្ស័យ​ត្រូវ​ថ្នាំ​ដូច​សមត្តកិច្ច​ផ្សេង​ដែរ​? - ​លោក​យន្ត មីន​អភិបាលខេត្ត​ព្រះសីហនុ​កាក់កប​មែនទែន​ - នាយ​ខ័ណ្ឌ​រដ្ឋបាល​ព្រៃឈើ​លោក​ម៉ុង ប៊ុន​លីម​ផ្គើន​និង​អនុ​សាស្ត្រ​របស់​សម្ដេច​តេជោ​ហ៊ុនសែន​ - ​ជន​ជួញដូរ​គ្រឿងញៀន រ​ត់​ដេក​គុក​ស៊ីបាយ​ស្វា​ - សមត្ថកិច្ច​ឃាត់ខ្លួន​ជន​ជូ​ញ​ដូរ​គ្រឿងញៀន​នៅ​ខេត្ត​បាត់​ - រថយន្ត​ពីរ​គ្រឿង​លួច​ផ្ទុក​ឈើ​ខុសច្បាប់​អាជ្ញាធរ​មិន​ហ៊ាន​បង្ក្រាប​
របាយការណ៍​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ប្រចាំ ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០១៧ ៖ ​យោង​តាម​ទិន្ន័យ​ដែល​ទទួលបាន​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ថ្ងៃនេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១០​លើក ក្នុង​នោះ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០​នាក់​ស្រី​០១ របួសធ្ងន់​ចំនួន​០៨​នាក់​ស្រី​០១ ដែល​បង្កឡើង​ដោយ​ម៉ូតូ​ចំនួន​០៥​លើក រថយន្ត​តូច​ចំនួន​០២​លើក រថយន្ត​ធំ​ចំនួន​០៣​លើក ហើយ​បណ្ដាលឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ម៉ូតូ​ចំនួន​១០​គ្រឿង រថយន្ត​តូច​ចំនួន​០២​គ្រឿង រថយន្ត​ធំ​ចំនួន​០២​គ្រឿង និង​គោយន្ត​ចំនួន​០១​គ្រឿង​៕​

​ទាហាន​ប៉ា​រ៉ា​ថៃ​ឃាត់ខ្លួន​ពលរដ្ឋ​ខ្មែរ​២៧៤​នាក់ និង​គោយន្ត​៤៩​គ្រឿង អស់​រយៈពេល​៦​ម៉ោង​ពាក់ព័ន្ធ​នឹង​ការដឹកជញ្ជូន​ជី រំលោភ​កម្មសិទ្ធិបញ្ញា​ខុសច្បាប់ បម្រុង​នាំចូល​ដី​ខ្មែរ​

[hupso]

ខេត្ត​បន្ទាយមានជ័យ ៖ ការឃាត់ខ្លួន​ពលរដ្ឋ​ខ្មែរ​នេះ​បាន​ធ្វើឡើង​កាលពី​វេលា​ម៉ោង​១១ និង ៣០​នាទី​ព្រឹក ថ្ងៃទី​១១ ខែ​កុម្ភៈ ឆ្នាំ​២០១៨ នៅ​ចំណុច​ភូមិ​សាម​សូន្យ ឃុំ​តាប់​ថៃ ស្រុក​តាប់​ប្រា​យ៉ា ខេត្ត​ស្រះកែវ ឈ​ម និង​ភូមិ​គោក​ត្បែង ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក ខេត្ត​បន្ទាយមានជ័យ​។​

​ពលរដ្ឋ​ខ្មែរ​ទាំងនោះ ត្រូវបាន ត្រូវបាន​ទាហាន​ថៃ​ដោះលែង​ត្រឡប់មកវិញ តាម​ច្រក​តំបន់​បឹង​ត្រកួន​វេលា​ម៉ោង​៥ និង​៣០​នាទី​ល្ងាច​ថ្ងៃ​ដដែល ក្រោយ​ពី​កម្លាំង​នគរបាល​ការពារ​ព្រំដែន​លេខ​៨០៧ ឈរជើង​នៅក្នុង​ភូមិសាស្ត្រ​តាម​បន្ទាត់​ព្រំដែន​ស្រុក​ថ្មពួក និង​ទាហាន​ទំនាក់ទំនង​ព្រំដែន​កម្ពុជា​-​ថៃ បាន​ចូល​ទៅ​សម្របសម្រួល​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ថៃ និង​ទាហាន​ប៉ា​រ៉ា​ថៃ ថា ប្រជា​ពលរដ្ឋ​ខ្មែ​រដឹក​ជី​ចូលមក​ទឹកដី​ខ្មែរ​សម្រាប់​ប្រើប្រាស់​ដាក់​ស្រែ​ខ្លួនឯង​ប៉ុណ្ណោះ មិនបាន​ធ្វើ​អាជីវកម្ម​នោះទេ ទើប​ភាគី​ថៃ​ដោះលែង​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ និង​គោយន្ត​មកវិញ ។​

​លោក​វរសេនីយ៍ទោ ឡុង សំណាង មេបញ្ជាការ​វរៈ​នគរបាល​សេនា​តូច​ការពារ​ព្រំដែន​គោក​លេខ​៨០៧​ប្រាប់ឲ្យដឹង​ថា ការឃាត់ខ្លួន​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងនោះ ដោយសារ​ទាហាន​ថៃ​គេ​ចោទថា ពួក​គាត់​ដឹក​ជី​ហាមឃាត់​ខុសច្បាប់​រំលោភ​កម្មសិទ្ធិបញ្ញា សម្រាប់​នាំ​មក​ចូល​ដី​ខ្មែរ​ធ្វើ​អាជីវកម្ម ។ ក្នុង​មួយ​គោយន្ត​១០​កា​រ៉ុង​ឡើងទៅ ត្រូវបាន​ទាហាន​ប៉ា​រ៉ា​ថៃ​ឃាត់ទុក ចំណែក អ្នក​ដឹក​២​ទៅ​៣​កា​រ៉ុង ទាហាន​ប៉ា​រ៉ា​ថៃ​មិន​ចាប់​នោះទេ ។​

​លោក​ប្រាប់​ឲ្យដឹង​ទៀត​ថា ការចាប់​នោះ​ដោយសារ​ក្រុមហ៊ុន​ថៃ​បាន​ប្តឹង មាន​អាជីវករ​ថៃ​លក់​ជី​រំលោភ​កម្មសិទ្ធិបញ្ញា​ខុសច្បាប់​ទៅ​ឲ្យ​ពលក​រដ្ឋ​ខ្មែរ នាំ​ចូល​ស្រុក​ខ្មែរ ប៉ះពាល់​ក្រុមហ៊ុន​រកស៊ី​ស្របច្បាប់​នៅ​ប្រទេស​កម្ពុជា ដែល​នាំ​ផ្តាច់មុខ​ជី ដូច​ជា​សញ្ញា​ក្បាល​គោ ជា​ដើម​នោះ​។​

​លោក​បញ្ជាក់​ឲ្យដឹង​ទៀតថា ក្រោយ​ពី​ការដោះលែង​ពលរដ្ឋ​ខ្មែរ ទាហាន​ប៉ា​រ៉ា​ថៃ​ក៏​បាន​ដកហូត​ជី​ក្នុង​មួយ​គោយន្ត​៣​ទៅ​៤​កា​រ៉ុង​។ ប្រជាពលរដ្ឋ​ទាំងនោះ ចូល​ក្នុង​ផ្សារណាត់​ថៃ​តាម​ច្រករបៀង​មហោស្រប ច្រក​គោក​ត្បែង ច្រករបៀង​ធ្នង់ ភ្នំ​ដងរ៉ែក​។​

​សូមបញ្ជាក់​ថា​ពាក់ព័ន្ធ និង​ការនាំ​ជី​រំលោភ​កម្មសិទ្ធិបញ្ញា​ខុសច្បាប់​ពី​ប្រទេស​ថៃ​ចូល​មក​ទឹកដី​កម្ពុជា ក្នុង​រូបភាព​ដឹក​គោយន្ត​របស់​ប្រជាពលរដ្ឋ​ខ្មែរ​សម្រាប់​ដាក់​ធ្វើស្រែ​នោះដែរ កន្លងមក​ត្រូវបាន​គេ​សង្ស័យ​មាន​ប្រជាពលរដ្ឋ​មួយចំនួន​មិន​បាន​យកមក​ដាក់​ស្រែ​នោះទេ បែរជា​យក​មក​ធ្វើ​អាជីវកម្ម​ដឹក​បោះ​លក់​តាម​ដេប៉ូ​លក់​ជី រឺ​ដឹកលក់​តាម​ស្រែចំការ ។

​មន្ត្រី​មន្ទីរ​កសិកម្ម​ខេត្ត​បន្ទាយមានជ័យ​ធ្លាប់​ធ្វើ​ការបង្ក្រាប​ជាច្រើន​ដង​រួច​ហើយ ប៉ុន្តែ​ការអនុវត្ត​នោះ​គ្មាន​ប្រសិទ្ធភាព​នោះ​ទេ ដោយសារ​តែ​រង​ការរិះគន់​ពី​ប្រជាពលរដ្ឋ និង​អាជ្ញាធរ​មូលដ្ឋាន​។

​ការទប់ស្កាត់​នៅ​ក្នុង​ដី​ខ្មែរ​គ្មាន​ប្រសិទ្ធភាព​នោះ​ហើយ​ទើប​គេ​សង្ស័យ​ក្រុមហ៊ុន​ថៃ​បាន​ប្តឹង​ទៅ​ភាគី​ថៃ​ឲ្យ​ទប់ស្កាត់​បែបនោះ​តែ​ម្តង ៕

 

h180213a15 h180213a14 h180213a16 h180213a17 18 h180213a12 h180213a11 h180213a13

Filed in: ព័ត៌មានជាតិ
© 3454 បញ្ញវន្តខ្មែរ. All rights reserved. XHTML / CSS Valid.