ការិយាល័យ​និពន្ធ 016 929 621 / 011 700 486 Email:nikahuch@yahoo.com / Website:www.pvknweb.com
ព័ត៌មាន​ថ្មី
- ​មេ​នគរបាល​ព្រុំដែន​លេខ​២០៣​ខេត្តរតនៈគិរី​បាញ់​គម្រាម​សហាយ​ប្រពន្ធ​?! - ​ចាប់​បាន​ឈ្មួញ​គ្រឿងញៀន​វ៏យក្មេង​ចែកចាយ​៤​ខេត្ត​ជា​នាយ​ទា​ហ៊ាន​ជាន់ខ្ពស់ កូនប្រុស​បង្កើត មេបញ្ជាការ​កងពលតូច​លេខ​៤១! - បិទ​ក្រុមហ៊ុន​ចិន​ពីរ​នៅ​កោះ​ពេជ្រ​ដែល​រកស៊ី​ប្រមូល​វេរ​ប្តូរ​លុយ​ជួញ​កាស​អេឡិចត្រូនិក​ - ​ប្រមុខរដ្ឋ​ស្តីទី​ចេញ​ក្រឹត្យ​លើកលែងទោស​ជនជាតិ​អូស្ត្រាលី ដែល​បង្ហោះ​ដ្រូ​ន​ថត​គណបក្ស​សង្គ្រោះ​ជាតិ​កាលពី​ឆ្នាំ​២០១៧ - ​បែកធ្លាយ​ព​តិមាន​មេ​បរិស្ថាន​ស្រុក​អូររាំង​គោះ​លុយ​ម៉តូ​ដឹកឈើ​មួយទា​១០​ម៉ឺន​រៀល​ - ​ទទួលបាន​សិទ្ធ​កាប់​ឈើ​សំអាត​បាត​អាង​វ៉ា​រី​អគ្គិសនី​សេ​សាន​២​លោក​ឧកញ៉ា​គិត​ម៉េង​ចំណេញ​ពី​ជំនួញ​ឈើ​រាប់​លាន​ដុល្លារ​អាមេរិក​?! - មេបញ្ជាការ​កងអនុសេនាធំ​ទី​២​អន្លង់វែង លោក​អនុសេនីយ៍ទោ រស់ សា​រួម រង​ការ​ចោទ​ថា​ជា​មេខ្លោង អូសទាញ​អោយ​ពលករ​ចូល​កាប់​ឈើ​ក្នុង​ដី​ថៃ​?! - ចែក​ពូជស្រូវ​ចំនួន​១០០​តោន ដល់​ប្រជាពលរដ្ឋ ១៣៣៦ រងគ្រោះ​ដោយ​ទឹកជំនន់​ទន្លេមេគង្គ​ឆ្នាំ ២០១៨ ស្ថិតនៅ​ឃុំ​ចំនួន ៨ ក្នុងស្រុក​ចិត្រ​បុរី - ​តាម​ទាន់​ប្រពន្ធ​មាន​សា​ហាយ​ប្តឹង​ទា​៤​ពាន់​ដុល្លារ​ប្រគល់ឲ្យ​ដាច់​ហ្ម៉ង​! - ​ឧត្តមសេនីយ៍ ខូង ទីន មេ​ប៉ុស្តិ​នគរបាល​អន្តោប្រវេសន៍​ច្រក អន្តរជាតិ​អូរ​ស្មាច់ អាង​ខ្នងបង្អែក​ជា​ឧកញ៉ា​ដ៏​ល្បី​នៅ​ស្រុក​ខ្មែរ​និង​ស្រុក​ថៃ សប្បាយ​នឹង​ប្រមូលប្រាក់​ពី​ពលករ​ខ្មែរ​ក្រីក្រ មិន​ខ្វល់ ពី​ការប្ដេជ្ញាចិត្ត​របស់​លោក​នាយ​ឧត្តមសេនីយ៍ គៀត ចន្ទ​ថា​រិទ្ធ​
របាយការណ៍​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ប្រចាំ ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០១៧ ៖ ​យោង​តាម​ទិន្ន័យ​ដែល​ទទួលបាន​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ថ្ងៃនេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១០​លើក ក្នុង​នោះ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០​នាក់​ស្រី​០១ របួសធ្ងន់​ចំនួន​០៨​នាក់​ស្រី​០១ ដែល​បង្កឡើង​ដោយ​ម៉ូតូ​ចំនួន​០៥​លើក រថយន្ត​តូច​ចំនួន​០២​លើក រថយន្ត​ធំ​ចំនួន​០៣​លើក ហើយ​បណ្ដាលឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ម៉ូតូ​ចំនួន​១០​គ្រឿង រថយន្ត​តូច​ចំនួន​០២​គ្រឿង រថយន្ត​ធំ​ចំនួន​០២​គ្រឿង និង​គោយន្ត​ចំនួន​០១​គ្រឿង​៕​

មេធាវី​លោក កឹម សុខា ប្តឹងទៅ​តុលាការ​កំពូល​សុំ​នៅក្រៅ​ឃុំ​បណ្តោះអាសន្ន

[hupso]

​រាជធានី​ភ្នំពេញ ៖ មេធាវី​ការពារ​ក្តី​ឲ្យ​អតីត​ប្រធាន​គណបក្សប្រឆាំង លោក កឹម សុខា បាន​ប្ដឹង​សាទុក្ខ​ទៅ​តុលាការ​កំពូល​សុំ​ដោះលែង​កូនក្តី​ឲ្យនៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន ដើម្បី​ទទួល​ការ ព្យាបាល​ជំងឺ ខណ​ដែល​សហ​មេធាវី​ថា កូនក្តី​មាន​ជំងឺ​ធ្ងន់ធ្ងរ ។​

​សហ​មេធាវី​ការពារ​ក្តី​ឲ្យ​លោក កឹម សុខា អតីត​ប្រធាន​គណបក្សប្រឆាំង​បាន​ប្រាប់​អ្នក សារព័ត៌មាន​ថា កាលពី​ថ្ងៃ​ទី​៩ ខែ​កុម្ភៈ ឆ្នាំ​២០១៨​កន្លងទៅនេះ ក្រុម​មេធាវី​បាន​ប្ដឹង​ទៅ​តុលាការ កំពូល​រួចហើយ ដើម្បី​សុំ​ដោះលែង​កូនក្ដី​ឲ្យបាន​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន ។ ទន្ទឹម​នោះ​លោក ចាន់ ចេង ដែល​ស្ថិត​ក្នុង​សហ​មេធាវី​បាន​និយាយ​ឲ្យដឹងថា លោក កឹម សុខា គេង​មិនសូវ​លក់ ដោយសារ លោក​មាន​បញ្ហា​ឆ្អឹង​កៀប​សរសៃ​ត្រង់​ស្មា​ខាងឆ្វេង ហើយ​ត្រូវការ​គ្រូពេទ្យ​ជំនាញ​ធ្វើការ​វះកាត់​ថែមទៀត ។​

​លោក ចាន់ ចេង បាន​បន្តថា លោក កឹម សុខា ខណ​ដែល​ចូល​បំភ្លឺ​នៅ​សាលាឧទ្ធរណ៍ កាលពី​ថ្ងៃ​ទី​០១ ខែ​កុម្ភះ បាន​ប្រាប់​ទៅ​ចៅក្រម​ថា ក្រៅពី​មាន​បញ្ហា​ឆ្អឹង​កៀបស​សៃ​រហើយ លោក​ក៏​មាន​ជំងឺលើសឈាម និង​ជំងឺ​ទឹកនោម​ផ្អែម​ផងដែរ ប៉ុន្តែ​តុលាការ​នៅតែ​មិន​អនុញ្ញាត ឲ្យ​លោក​នៅ​ក្រៅ​ឃុំ​ជា​បណ្តោះអាសន្ន​នោះទេ ។​

​ចំណែក​លោក ជួង ជូ​ងី មេធាវី​ការពារ​ក្តី​ឲ្យ​លោក កឹម សុខា ដែរ​នោះ​ក៏​បាន​ប្រាប់​អ្នកសារព័ត៌មាន ថា សម្ពាធ​ជំងឺ​លោក កឹម សុខា កំពុងតែ​មាន​បញ្ហា​ធ្ងន់ធ្ងរ កាន់តែ​ខ្លាំង​ទៅៗ ហើយ​ដែល​អាច​នឹង ធ្វើឲ្យប៉ះពាល់​ដល់​អាយុជីវិត​របស់​គាត់ ។​
​ប៉ុន្តែ​លោក សុខ ឥសាន អ្នកនាំពាក្យ CPP បាន​ថ្លែង​អះអាងថា បញ្ហា​លោក កឹម សុខា ឈឺ​វា​គ្រាន់ តែ​ជា​លេស ដើម្បី​ឲ្យមាន​ការដោះលែង​ប៉ុណ្ណោះ ។ លោក​ថា នេះ​វា​គ្រាន់តែ​វោហា​ស័ព្ទ នយោបាយ​ចង់បាន​ការដោះលែង​កូនក្តី​របស់​ខ្លួន​នៅ​ក្រៅ​ឃុំ ។​
​ពាក់ព័ន្ធ​ករណី​ខាងលើនេះ លោក ជិន ម៉ា​លីន អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌​បាន​ថ្លែង​ប្រាប់​អ្នក សារព័ត៌មាន​ថា ការ​មិន​អនុញ្ញាត​ឲ្យ​ជន​ត្រូវ​ចោទ​នៅ​ក្រៅ​ឃុំ​នោះ ដោយសារ តុលាការ​យល់ថា ជន​នោះ​អាច​បង្ក​ឲ្យមាន​ប៉ះពាល់​ដល់​សង្គម​។ លោក​បន្តថា ពាក់ព័ន្ធ​នឹង​បញ្ហា​សុខភាព​វិញ លោក​ថា តុលាការ​អាច​ធ្វើ​ការពិនិត្យ​មើល​ចំពោះ​ករណីនេះ​៕

d180202h1-(10)

Filed in: ព័ត៌មានជាតិ
© 2018 បញ្ញវន្តខ្មែរ. All rights reserved. XHTML / CSS Valid.