ការិយាល័យ​និពន្ធ 097 60 74 706 / 061 74 00 08 Email:pvknweb@gmail.com / Website:www.pvknweb.com
ព័ត៌មាន​ថ្មី
- សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ស្ពានបេតុង​ខ្សែកាប​ឆ្លងកាត់​ទន្លេសាប និង​ស្ពាន​អាកាស​ឫស្សីកែវ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​អគារសិក្សា​ថ្មី នៃ​ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះ​សីហមុនី​រាជា​ - ​សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា ចូលជួប​សម្តែង​ការគួរសម និង​ជម្រាបលា​ - សម្តេច​តេជោ ហ៊ុន សែន និង​មេដឹកនាំ​អាស៊ាន អញ្ជើញ​ជួបប្រជុំ​ជាមួយ​អន្តរ​សភា​អាស៊ាន​ - មន្ត្រីរាជការ​អញ្ជើញ​ដាក់​កម្រងផ្កា គោរព​វិញ្ញាណក្ខន្ធ​នៅ​វិមាន​ឯករាជ្យ ក្នុង​ឱកាស​បុណ្យ​ឯករាជ្យ​ជាតិ ៩​វិច្ឆិកា​ខួប​លើក​ទី​៦៩ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ទទួល​ស្វាគមន៍​នាយករដ្ឋមន្ត្រី​វៀតណាម មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ផ្តល់​ស្រូវ​ពូជ និង​ស្បៀងអាហារ ជូន​កសិករ​ជាង​៣​ពាន់​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ចែក​ស្រូវពូជ និង​ស្បៀងអាហារ ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់ នៅ​ខេត្ត​បាត់ដំបង​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ចែក​ស្រូវពូជ​ជាង ៥០០​តោន និង​ស្បៀង ជូន​ប្រជាកសិករ​ជាង ៥​ពាន់​គ្រួសារ នៃ​ខេត្ត​បន្ទាយមានជ័យ​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​អាជ្ញាធរ​ខេត្ត​សៀមរាប​
របាយការណ៍​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ប្រចាំ ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០១៧ ៖ ​យោង​តាម​ទិន្ន័យ​ដែល​ទទួលបាន​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ថ្ងៃនេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១០​លើក ក្នុង​នោះ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០​នាក់​ស្រី​០១ របួសធ្ងន់​ចំនួន​០៨​នាក់​ស្រី​០១ ដែល​បង្កឡើង​ដោយ​ម៉ូតូ​ចំនួន​០៥​លើក រថយន្ត​តូច​ចំនួន​០២​លើក រថយន្ត​ធំ​ចំនួន​០៣​លើក ហើយ​បណ្ដាលឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ម៉ូតូ​ចំនួន​១០​គ្រឿង រថយន្ត​តូច​ចំនួន​០២​គ្រឿង រថយន្ត​ធំ​ចំនួន​០២​គ្រឿង និង​គោយន្ត​ចំនួន​០១​គ្រឿង​៕​

​សម្តេច​តេជោ ហ៊ុន សែន ផ្តាំ​ទៅ​អ្នក​ត្រៀម​ធ្វើ​បាតុកម្ម​នៅ​ប្រទេស​អូស្ត្រាលី​

[hupso]

​រាជធានី​ភ្នំពេញ ៖ នាយករដ្ឋមន្ត្រី​កម្ពុជា សម្តេច ហ៊ុន សែន បាន​ថ្លែង​ជា​សារ​ផ្តាំផ្ញើរ​ទៅ ក្រុម​បក្ស​ប្រឆាំង​ដែល​ត្រៀម​ប្រមូលផ្តុំ​គ្នា​ធ្វើ​បាតុកម្ម​ប្រឆាំង​វត្តមាន​សម្តេច​នៅ​ប្រទេស​អូស្ត្រាលី នាពេល​ខាងមុខ​ថា « អ្នក​ឯង​ធ្វើ​អី​ធ្វើទៅ​…….​តែ​កុំភ្លេចថា សម្តេច​ក៏​មាន​អ្នកគាំទ្រ​នៅ​ក្រៅប្រទេស​ផង​ដែរ ។ សម្តេច​បន្តថា អ្នក​ដែល​ត្រៀម​ធ្វើបាតុកម្ម​ប្រឆាំង​សម្តេច​នោះ​មាន​ចំនួន​ប្រមាណ​ជា ១០%​ប៉ុណ្ណោះ បើ​ប្រៀបធៀប​អ្នកគាំទ្រ​សម្តេច និង​មក​ស្វាគមន៍​ទទួល​សម្តេច ។​

​សម្តេច ហ៊ុន សែន បានបញ្ជាក់​ថា ធ្វើបាតុកម្ម​ក៏​ធ្វើទៅ ព្រោះ​ជា​សិទ្ធិ​របស់​អ្នកឯង​…​ប៉ុន្តែ​សុំ ផ្តាំ​ថា កុំ​ដុត​រូប​ទីងមោង​តំណាង​ឲ្យ​សម្តេច​ឲ្យ​សោះ​…….​ហើយ​បើ​ហ៊ាន​ដុត​នឹង​តាម​វ៉ៃ​ដល់ផ្ទះ ព្រោះ ខ្ញុំ​ក៏​មាន​សិទ្ធិ​ដែរ ។​

​សម្តេច​ក៏​បាន​ថ្លែង​ឲ្យដឹង​ដែរថា ទាំង​អាស៊ាន ទាំង​អូស្ត្រាលី គេ​គ្មាន​សិទ្ធិ​អី​មក​ដាក់​ទណ្ឌ កម្ម​លើ​រាជដ្ឋាភិបាល​កម្ពុជា​ទេ ។ ចំណែក​ឯ​កិច្ចប្រជុំ​នៅ​ខែ​ក្រោយ ដែល​អូស្ត្រាលី​ធ្វើជា​ម្ចាស់ផ្ទះ​នោះ គឺ​ប្រទេស អូស្ត្រាលី​គេ​ភ័យខ្លាច​តែ​សម្តេច​មិន​អញ្ជើញ​ទៅ​ទេ ព្រោះ​បើ​ខ្វះ​វត្តមាន​សម្តេច​នោះ សេចក្តីថ្លែងការណ៍ នៃ​កិច្ចប្រជុំ​អាស៊ាន​-​អូស្ត្រាលី មិន​អាច​ចេញ​រួច​នោះឡើយ ដោយសារ​តែ​គេ​ប្រើ​រូបមន្ត​កុង​សុង​ស៊ូ​ស ។​

​ការ​ថ្លែង​របស់​សម្តេច​ដូច្នេះ បន្ទាប់ពី​ក្រុម​លោក សម រង្ស៊ី និង​លោក ហុង លឹម គ្រោង ប្រមូលផ្តុំ​អ្នកគាំទ្រ​ធ្វើ​បាតុកម្ម​ប្រឆាំង​វត្តមាន​សម្តេច ហ៊ុន សែន ដែល​គ្រោង​អញ្ជើញ​ទៅ​ចូលរួម កិច្ចប្រជុំ​អាស៊ាន​-​អូស្ត្រាលី​នា​ខែក្រោយ ៕

 

d180221a4

Filed in: ព័ត៌មានជាតិ
© 0870 បញ្ញវន្តខ្មែរ. All rights reserved. XHTML / CSS Valid.