ការិយាល័យ​និពន្ធ 097 60 74 706 / 061 74 00 08 Email:pvknweb@gmail.com / Website:www.pvknweb.com
ព័ត៌មាន​ថ្មី
- សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ស្ពានបេតុង​ខ្សែកាប​ឆ្លងកាត់​ទន្លេសាប និង​ស្ពាន​អាកាស​ឫស្សីកែវ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​អគារសិក្សា​ថ្មី នៃ​ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះ​សីហមុនី​រាជា​ - ​សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា ចូលជួប​សម្តែង​ការគួរសម និង​ជម្រាបលា​ - សម្តេច​តេជោ ហ៊ុន សែន និង​មេដឹកនាំ​អាស៊ាន អញ្ជើញ​ជួបប្រជុំ​ជាមួយ​អន្តរ​សភា​អាស៊ាន​ - មន្ត្រីរាជការ​អញ្ជើញ​ដាក់​កម្រងផ្កា គោរព​វិញ្ញាណក្ខន្ធ​នៅ​វិមាន​ឯករាជ្យ ក្នុង​ឱកាស​បុណ្យ​ឯករាជ្យ​ជាតិ ៩​វិច្ឆិកា​ខួប​លើក​ទី​៦៩ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ទទួល​ស្វាគមន៍​នាយករដ្ឋមន្ត្រី​វៀតណាម មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ផ្តល់​ស្រូវ​ពូជ និង​ស្បៀងអាហារ ជូន​កសិករ​ជាង​៣​ពាន់​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ចែក​ស្រូវពូជ និង​ស្បៀងអាហារ ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់ នៅ​ខេត្ត​បាត់ដំបង​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ចែក​ស្រូវពូជ​ជាង ៥០០​តោន និង​ស្បៀង ជូន​ប្រជាកសិករ​ជាង ៥​ពាន់​គ្រួសារ នៃ​ខេត្ត​បន្ទាយមានជ័យ​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​អាជ្ញាធរ​ខេត្ត​សៀមរាប​
របាយការណ៍​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ប្រចាំ ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០១៧ ៖ ​យោង​តាម​ទិន្ន័យ​ដែល​ទទួលបាន​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ថ្ងៃនេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១០​លើក ក្នុង​នោះ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០​នាក់​ស្រី​០១ របួសធ្ងន់​ចំនួន​០៨​នាក់​ស្រី​០១ ដែល​បង្កឡើង​ដោយ​ម៉ូតូ​ចំនួន​០៥​លើក រថយន្ត​តូច​ចំនួន​០២​លើក រថយន្ត​ធំ​ចំនួន​០៣​លើក ហើយ​បណ្ដាលឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ម៉ូតូ​ចំនួន​១០​គ្រឿង រថយន្ត​តូច​ចំនួន​០២​គ្រឿង រថយន្ត​ធំ​ចំនួន​០២​គ្រឿង និង​គោយន្ត​ចំនួន​០១​គ្រឿង​៕​

​កុមារី​អាយុ​៣​ខួប កូន​របស់​ពលករ​ខ្មែរ​លង់ទឹក​ស្លាប់​ក្នុង​ប្រឡាយ​ទឺកលូ

[hupso]

ប្រទេស​ថៃ ៖ កុមារី​ម្នាក់​ដែល​ទើបតែ​មាន​អាយុ​៣​ខួប និង​ត្រូវ​ជា​កូនស្រី​របស់​ពលករ​ខ្មែរ បម្រើកា​ងារ​នៅ​ប្រទេស​ថៃ បាន​ធ្លាក់​ទៅក្នុង​ប្រលាយទឹក​សំអុយ​ដែល​គេ​បង្ហូរ​ចេញ ពី​ក្រុង ស្លាប់​យ៉ាង​អាណោចអាធ័ម​ជាទីបំផុត ដោយសារ​តែ​ឪពុក​ទម្លាប់​នាំ​កូនស្រី​ទៅលេង​ត្រង់​កន្លែង​នោះ​ជា​ប្រចាំ ។​

​ហេតុការណ៍​ដ៏​រន្ធត់​នេះ  បាន​កើត​ឡើង​តាំងពី​ព្រលប់​ថ្ងៃ​ទី ២០  ខែ​កុម្ភៈ  ឆ្នាំ​២០១៨ ត្រង់​ចំណុច​ប្រលាយ​បង្ហូរទឹក​ចេញពី​ក្រុង​មួយ​កន្លែង ស្ថិតក្នុង​ភូមិ​១ ឃុំ​បាន​បឹង ស្រុក​បាន​បឹង ខេត្ត​ឈុន​បុរី ប្រទេស​ថៃ ដែល​ក្មេងស្រី​រងគ្រោះ​រូប​នេះ​មាន​អាយុ​៣​ឆ្នាំ  ជា​កូន​របស់​លោក មុយ ជា​ពលករ​ខ្មែរ​រស់នៅ​ក្នុង​ឃ្លាំង​ដាក់​ទំនិញ​ចាស់ៗ​របស់​ថៅកែ​ឈ្មោះ អាត់​វិន ស៊ិន​ធុ  ដែល​ឃ្លាំង​នេះ​លេខ ៩០៥/១៣  ក្នុងភូមិ ឃុំ កើតហេតុ​ខាងលើ ។​

លោក​មុយ បាន​និយាយថា កន្លងមក​លោក​តែងតែ​នាំ​កូនស្រី​ទៅ​ស្ទូចត្រី​ត្រង់​ចំណុច​ក្បែ​មាត់​ប្រលាយ​បង្ហូរទឹក​នេះ​ជាប្រចាំ ដូច្នេះ​សង្ស័យថា កូនស្រី​អាច​ដើររក​ខ្លួន​នៅ​ចំណុច​ខាងលើ ទើប​មាន​ការ​រអិល​ជើង​ធ្លាក់​ទៅក្នុង​ប្រលាយទឹក​នោះ​តែម្តង ។ ព្រោះ​ក្រោយពី​មាន​ការ​បាត់​កូនស្រី​ភ្លាម រូប​លោក​ក៏​ដូចជា​អ្នកភូមិ​បាន​នាំគ្នា​ស្វះស្វែង​ដើររក​ក្នុង​ព្រៃ​អស់​រយៈពេល​ប្រមាណ​ជា​១ ម៉ោង ទើប​បាន​ប្រទះឃើញ​ស្បែកជើង និង​ទូរទស្សន៍​សម្រាប់​ក្មេង​លេង​ជ្រុះ​នៅ​មាត់​ប្រលាយ  ទើប​មាន​ការឆោ​រឡោ និង​នាំគ្នា​ចុះ​រាវរក នៅ​ទីបំផុត តែ​ក្នុង​រយៈពេល​១៥​នាទី​ប៉ុណ្ណោះ ឪពុក​ក៏​បាន​រាវ​ប៉ះ​កូនស្រី​ផ្ទាល់​តែម្តង ។ នៅពេល​នោះ​ដែរ  ទាំង​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​មូលដ្ឋាន  ក៏ដូចជា​សមត្ថកិច្ច​ថៃ បាន​នាំគ្នា​មក​ពិនិត្យ ព្រមទាំង​សម្តែង​នូវ​ការសោកស្តាយ​យ៉ាងខ្លាំង​ដោយសារតែ​ពេលនោះ ស្ត្រី​ជា​ម្តាយ​បាន​យំសោក បោក​ខ្លួន ក្នុ ង​ភាព​ស្រណោះស្រណោក​ដល់​កូនស្រី​ដ៏​តូច មិនគួរ​មក​ស្លាប់​ឆ្ងាយ​ពី​ស្រុកកំណើត​បែបនេះ​សោះ ៕

 

h180225c1 (1) h180225c1 (2) h180225c1 (3) h180225c1 (4) h180225c1 (5) h180225c1 (6)

Filed in: ព័ត៌មានជាតិ
© 2024 បញ្ញវន្តខ្មែរ. All rights reserved. XHTML / CSS Valid.