ការិយាល័យ​និពន្ធ 097 60 74 706 / 061 74 00 08 Email:pvknweb@gmail.com / Website:www.pvknweb.com
ព័ត៌មាន​ថ្មី
- សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ស្ពានបេតុង​ខ្សែកាប​ឆ្លងកាត់​ទន្លេសាប និង​ស្ពាន​អាកាស​ឫស្សីកែវ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​អគារសិក្សា​ថ្មី នៃ​ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះ​សីហមុនី​រាជា​ - ​សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា ចូលជួប​សម្តែង​ការគួរសម និង​ជម្រាបលា​ - សម្តេច​តេជោ ហ៊ុន សែន និង​មេដឹកនាំ​អាស៊ាន អញ្ជើញ​ជួបប្រជុំ​ជាមួយ​អន្តរ​សភា​អាស៊ាន​ - មន្ត្រីរាជការ​អញ្ជើញ​ដាក់​កម្រងផ្កា គោរព​វិញ្ញាណក្ខន្ធ​នៅ​វិមាន​ឯករាជ្យ ក្នុង​ឱកាស​បុណ្យ​ឯករាជ្យ​ជាតិ ៩​វិច្ឆិកា​ខួប​លើក​ទី​៦៩ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ទទួល​ស្វាគមន៍​នាយករដ្ឋមន្ត្រី​វៀតណាម មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ផ្តល់​ស្រូវ​ពូជ និង​ស្បៀងអាហារ ជូន​កសិករ​ជាង​៣​ពាន់​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ចែក​ស្រូវពូជ និង​ស្បៀងអាហារ ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់ នៅ​ខេត្ត​បាត់ដំបង​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ចែក​ស្រូវពូជ​ជាង ៥០០​តោន និង​ស្បៀង ជូន​ប្រជាកសិករ​ជាង ៥​ពាន់​គ្រួសារ នៃ​ខេត្ត​បន្ទាយមានជ័យ​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​អាជ្ញាធរ​ខេត្ត​សៀមរាប​
របាយការណ៍​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ប្រចាំ ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០១៧ ៖ ​យោង​តាម​ទិន្ន័យ​ដែល​ទទួលបាន​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ថ្ងៃនេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១០​លើក ក្នុង​នោះ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០​នាក់​ស្រី​០១ របួសធ្ងន់​ចំនួន​០៨​នាក់​ស្រី​០១ ដែល​បង្កឡើង​ដោយ​ម៉ូតូ​ចំនួន​០៥​លើក រថយន្ត​តូច​ចំនួន​០២​លើក រថយន្ត​ធំ​ចំនួន​០៣​លើក ហើយ​បណ្ដាលឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ម៉ូតូ​ចំនួន​១០​គ្រឿង រថយន្ត​តូច​ចំនួន​០២​គ្រឿង រថយន្ត​ធំ​ចំនួន​០២​គ្រឿង និង​គោយន្ត​ចំនួន​០១​គ្រឿង​៕​

​សេចក្តីជូនដំណឹង​គណៈ​រដ្ឋមន្ត្រី​គ្មាន​ប្រសិទ្ធិភាព​ជាមួយ​ឧកញ៉ា​ជ័យ​ក្នុង​ការដឹកឈើ​ខុសច្បាប់​ពី​សេ​សាន​២

[hupso]

ស្ទឹងត្រែង​៖ ប្រជា​សហគមន៍​ក្នុង​ទីតាំង​ភូមិ ដា​ឡា​ត​ឃុំ ស្រែ​សឺ​ម៉ី ស្រុក​សេ​សាន្ត ខេត្ត​ស្ទឹងត្រែង បាន​រាយាការណ៍​ឲ្យ ដឹងថា​៖ មាន​,​ទូក ខ្នាត​តូច​, ធំ​,​កប៉ាល់​អូស​ឈើ​, ជាច្រើន គ្រឿង ក្នុង​មួយ​ថ្ងៃ ៗ ដឹក ឈើ​ចេញ ពី​តំបន់​ក្រៅ​បាត​អាង​,​ចូល ទៅ​ក្នុង​តំបន់ បាត​អាង​, រួច​ទើប​ដឹក​ចេញពី​តំបន់ បាត​អាង​ទៅកាន់ បណ្តា​ខេត្ត​នានា​ពិសេស​ទៅ​ស្រុក​យួន​តាម​ច្រក​វ៉ា​លឺ​យ៉ាង រលូន​ដោយ​គ្មាន​សមត្ថកិច្ច ណា​អើពើ​ឡើយ ។ កាលពី​ថ្ងៃ​ទី​២៧ កុម្ភៈ ឆ្នាំ​២០១៨​កន្លងទៅនេះ ទីស្តីការគណរដ្ឋមន្ត្រី​បាន​ចេញ​សេចក្តីជូនដំណឹង​មួយ​លេខ​២៥២​សជណ​ចុះហត្ថលេខា​ដោយ​លោក​រដ្ឋលេខាធិការ​ប៊ុន​អ៊ុយ​ដែល​ធ្លាយ​ដល់​កាសែត​បាន​ជម្រាប​ជូន​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ស្តីពី​ការផ្អាក​ជា​បណ្តោះអាសន្ន​នូវ​ការចេញ​លិខិតអនុញ្ញាត​ដឹកជញ្ជូន​អនុផល​ព្រៃឈើ​ពី​ការសម្អាត​អាង​ស្តុក​ទឹក​គម្រោង​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​ពីរ​និង​ការ​ឈូសឆាយ​សម្អាត​ទីតាំង​គម្រោង​វិនិយោគ​សម្បទាន​ដីសេ​ដ​កិច្ច​រហូត​ក្រោយ​ការបោះឆ្នោត​។​សេចក្តីជូនដំណឹង​បាន​តម្រូវឲ្យ​មាន​ការអនុវ​ត្ត​ផងដែរ​។​

​ប៉ុន្តែ​បើ​ពិនិត្យ​តាម​សេចក្តីរាយការណ៍​ខាងលើ​បង្ហាញថា​គ្មាន​ប្រសីទ្ធភាព​ក្នុង​ការអនុវត្ត​នោះ​ឡើយ​។​ប្រភព​ពី​សមត្ថកិច្ច​តូចតាច​បាន ទម្លាយ​ឲ្យដឹងថា​៖ មាន​មនុស្ស​ម្នាក់ ឈ្មោះ ម៉ឹក សុ​ផានី​រ៉េត (​ហៅ​ឧ​កញ្ញ៉ា​ជ័យ​) និង​មាន​មេការ គឺជា​អ្នករត់​ការ​បើកផ្លូវ​ឲ្យ​រថយន្តធំៗ​ដឹកឈើ ចេញ ពី​តំបន់​បាត​អាង​ទំនប់ វា​រី​អគ្គិសនី សេ​សាន្ត​ទៅកាន់ បណ្តា​ខេត្ត​ផ្សេងៗ​ក្នុង នោះ​ក៏​មាន​ការដឹកឈើ​ចេញទៅ ស្រុក​តាម​ច្រករបៀង ផងដែរ ។ ឈើ​ឧ​កញ្ញ៉ា ឈ្មោះ​ជ័យ​នាំចេញ​ទៅ​ប្រទេស​ប្រទេស​វៀតណាម​តាម​ច្រក​អន្តរជាតិ​(​វ៉ា​លឺ​)​បាន​ដោយ​រលូន​ដែល​កន្លងមក​គេ​ឃើញ​មាន​រថយន្ដ​មួយគ្រឿង​ម៉ាក នីសា​ន់ព​ណ៍ស ពាក់​ស្លាក​លេខ ខ​.​ម 2-59 94 បើក​បិទគូទ​រហូតដល់​ច្រក​អន្តរជាតិ (​វ៉ា​លឺ​) ដោយ​ខាង​មេ​ច្រក​បាន​បើករ​បា​រ៉ាស់​ទុកជាមុន​។​

​ប្រជា​សហគមន៍​ក្នុង ឃុំ​ស្រែគរ ស្រុក​សេ​សាន​បានឲ្យដឹងថា​៖​កន្លងមក​អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង​មន្ត្រីរដ្ឋបាល​ព្រៃឈើ​មន្ត្រី​បរិស្ថាន​និង សមត្ថកិច្ច ពាក់ព័ន្ធ​ដទៃទៀត មិន​ត្រួតពិនិត្យ ឈើ​ខុសច្បាប់ ដែល​ឈ្មួញ​ដឹក ចេញពី​តំបន់​ក្រៅ​បាត​អាង ចូលទៅក្នុង​តំបន់ ផ្ទៃ​អាង​ទំនប់ វា​រី​អគ្គិសនី សេ​សាន​នោះទេ​។​

​ប្រភព​ពី​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ដែល​ឃ្លាំ​មើល​បទល្មើស​បំផ្លាញ​ព្រៃឈើ​ក្នុង​ខេត្ត​ស្ទឹងត្រែង បានឲ្យដឹង​ថា​នៅ​ក្នុងផ្ទៃ​អាង​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២ ទំហំ​៣៦០០០​ហិកតា​គ្មាន​នៅសល់​ឈើ​ប្រណីត​ឬ​ឈើ​ប្រភេទ​លេខ​១​សម្រាប់​កាប់​ធ្វើ​អាជីវកម្ម​ទៀតឡើយ​។ ដូច្នេះ​ឈើ​ដែល​មេ​ឈ្មួញ​ឧកញ៉ា ជ័យ កាប់​ដឹក​ជញ្ជូន​ចេញ​នាពេល​បច្ចុប្បន្ន​គឺជា​ឈើ​នៅ​ខាងក្រៅ​ផ្ទៃ​អាង​ទំនប់​វា​រី​អគ្គិសនី ។​

​មូលហេតុ​ដែល​ឈ្មួញ​ឈ្មោះ​ឧកញ៉ា​ជ័យ និង​មេការ​ឈ្មោះ សាន​ច​យ អាច​ធ្វើ​សកម្មភាព​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញ​ពី​ស្រុក​សេ​សាន និង​ស្រុក​សៀម​ប៉ាង ដោយ​គ្មាន​មន្ត្រី​ជំនាញ​ឬ​សមត្ថកិច្ច​ណា​ហ៊ាន​ប៉ះពាល់​នោះ​គឺ​ទីមួយ​ឈ្មួញ​ឈើ​រូប​នេះ​មាន​ខ្នងបង្អែក​រឹងមាំ​ង​និង​ឈរ​ក្រោមរូបភាព​អាជ្ញា​ប​ណ្ឌ័ស្តារ​បាត​អាង​ទំនប់​វ៉ា​រី​អគ្គិសនី​សេ​សាន​២​របស់​ឧកញ៉ា​គិត​ម៉េង​។​អា​ឡូ​វ​មាន​សជណ​ទៀត​តើ​ទប់​បាន​អត់​?​។​

 

d180304a8 d180304a7 d180304a9

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់ៗ
© 2024 បញ្ញវន្តខ្មែរ. All rights reserved. XHTML / CSS Valid.