ការិយាល័យ​និពន្ធ 016 929 621 / 011 700 486 Email:nikahuch@yahoo.com / Website:www.pvknweb.com
ព័ត៌មាន​ថ្មី
- ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត​កំពង់ស្ពឺ​ទទួ​អំណោយ សុីម៉ង់តិ៍​ចំនួន​១០​តោន ពី​ក្រុមហ៊ុន Ultra power techno logy co, ltd - អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ម្នាក់​រកស៊ី​ជួញ​ឈើ​ត្រូវ​មេព្រៃ​ខេត្តមណ្ឌលគិរី​ចាប់​ឡាន​គោះ​យកលុយ ? - ព្រះសង្ឃ​អាចារ្យ​គណៈកម្មការ និង​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត ព្រះ​ធម្ម​ត្រ័យ ​ហៅ​វត្ត​ព្រៃ​ស សំណូមពរ​តាមរយៈ​អ្នក​សារពត៌មាន សុំអោយ​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ជួយ​រក​យុត្តិធម៌​! - ​ផលប្រយោជន៍​នៃ «​តែ​ស្លឹក​តើ​យ​» សម្រាប់​សុខភាព និង​សម្រស់​! - ​ប្រធាន​គណបក្ស​ខ្មែរ​ក្រោក ប្តឹង​តុលាការ​ឱ្យ​ចាប់ខ្លួន​ឧកញ៉ា ឌួង ឆាយ ថា​ស្វាគមន៍​ - ​ករណី​រដ្ឋបាល​ខេត្ត​កំពង់ឆ្នាំង​ចេញ​លិខិត​ផ្អាក​ការលេង​បាល់ទាត់​មុខ​ទីលាន​សាលាខេត្ត​កំពង់ឆ្នាំង​អត់​មាន​លក់​ដូរ​ទេ​!!! - ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ម្នាក់​រកស៊ី​ជួញ​ឈើ​ត្រូវ​មេព្រៃ​ខេត្តមណ្ឌលគិរី​ចាប់​ឡាន​គោះ​យកលុយ ? - ​រដ្ឋាភិបាល​ដាក់​វិធានការ​ពន្ធ​ទប់ស្កាត់​ការនាំ​ចូល​ឡាន​ចាស់​មក​លក់​ស្រុក​ខ្មែរ​ - ​របៀប​ធ្វើការ​និង​តម្លៃ​សេវា​រត់​ឯកសារ​ក្រោម​តុ​នៅ​គយ ព្រលាន​អន្តរជាតិ​ភ្នំពេញ​មិន​ប្រែប្រួល​ទេ​បើ​ទោះ​ដូរ​មេ​គយ​ក៏​ដោយ​លោក​គុណ​ញឹម​អត់​ហ៊ាន​ក្អក​ព្រោះ​ខ្លាច​! - តេជោ​សែន​៖​ខេត្តកោះកុង​នឹង​ក្លាយ​ជា​ខេត្ត​ដែល ទទួលបាន​ភ្ញៀវទេសចរ​ច្រើនជាង គេ​ឬ​អាច​ជាប់​ចំណាត់ ថ្នាក់​លេខ​២
របាយការណ៍​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ប្រចាំ ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០១៧ ៖ ​យោង​តាម​ទិន្ន័យ​ដែល​ទទួលបាន​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ថ្ងៃនេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១០​លើក ក្នុង​នោះ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០​នាក់​ស្រី​០១ របួសធ្ងន់​ចំនួន​០៨​នាក់​ស្រី​០១ ដែល​បង្កឡើង​ដោយ​ម៉ូតូ​ចំនួន​០៥​លើក រថយន្ត​តូច​ចំនួន​០២​លើក រថយន្ត​ធំ​ចំនួន​០៣​លើក ហើយ​បណ្ដាលឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ម៉ូតូ​ចំនួន​១០​គ្រឿង រថយន្ត​តូច​ចំនួន​០២​គ្រឿង រថយន្ត​ធំ​ចំនួន​០២​គ្រឿង និង​គោយន្ត​ចំនួន​០១​គ្រឿង​៕​

ពិធី បញ្ចុះ​ខណ្ឌសីមា​និង​សម្ពោធ​សមិទ្ធផល​នានា​ក្នុង​វត្ត​បឹង​ខ្នារ​ដាក់អោយ​ប្រើប្រាស់​ជា​ផ្លូវការ​

[hupso]

កំពង់ឆ្នាំង ៖​សមិទ្ធផល​នានា​ក្នុង​វត្ត​បឹង​ខ្នារ​ស្ថិតក្នុង​ភូមិ​វត្ត​ឃុំ​ខ្នា​ឆ្មារ​ស្រុក​សាមគ្គី​មានជ័យ ខេត្ត​កំពង់ឆ្នាំង បាន​ចំណាយ​ទឹកប្រាក់​កសាង​អស់​ចំនួន​៧៦២.៧៦៣​ដុល្លា ត្រូវបាន​សម្ភោ​ធ​ដាក់អោយ​ប្រើប្រាស់​ជា​ផ្លូវការ នៅ​ព្រឹក​ថ្ងៃទី​១១​ខែ​មីនា​ឆ្នាំ​២០១៨ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​ពិជ័យ​សេនា​ទៀ បាញ់​ឧបនាយក​រដ្ឋមន្ត្រី​រដ្ឋ​មន្ត្រី​ក្រសួង​ការពារជាតិ ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​ឯកឧត្តម​លោកជំទាវ​ប្រតិភូ​ក្រសួង​ការពារជាតិ​សមាជិក​សមាជិកា​ក្រុមប្រឹក្សា​ខេត្ត ប្រធាន​អង្គភាព​ជុំវិញ​ខេត្ត កាកបាទ​ក្រហម​,​កាយ​រឹទ្ធ​,​ស​.​ស​.​យ​.​ក​ស្រុក​លោកគ្រូ​អ្នកគ្រូ​សិស្សនុសិស្ស​និង​ប្រជាពលរដ្ឋ​ចូលរួមចំនួន​២១៣២​នាក់​។​

​តាម​របាយការណ៍​ស្វាគមន៍​របស់​ឯកឧត្តម​ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង​បានបញ្ជាក់​ថា សមិទ្ធផល​នានា​ដែល​សម្ពោធ​អោយ​ប្រើប្រាស់​ជា​ផ្លូវកា​រណ៍​ថ្ងៃ​នេះ​រួមមានៈ​សាលា​ធម្មសភា​,​របង​វត្ត​,​ខ្លោងទ្វារ​,​បង្គន់​,​អាងទឹក​,​ព្រះវិហារ ។​ល​។​

​សរុប​អស់​ថវិកា​ចំនួន​៧៦២.៧៦៣​ដុល្លា​។​ឯកឧត្តម​ឈួ​រ​ច័ន្ទឌឿនបា​ន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាវជ្រៅ​ដល់​សម្តេច​ពិជ័យ​សេនា​ទៀ បាញ់​និង​ថ្នាក់ដឹកនាំ​ក្រសួង​ការពារជាតិ​ព្រមទាំង​សប្បុរស​​ជន​ដែល​បាន​ជួយ​កសាង​វត្ត​បឹង​ខ្នារ​សំរាប់​ទុក​អោយ​ប្រជាជន​​ប្រើប្រាស់ និង​គោរព​បូជា សូម​មាន​សុខភាព​ជួបប្រទះ​តែ​និង​សេចក្តីសុខ​និង​ទទួលបាន​ជ័យ​ជំនៈគ្រ​ប់​ភារកិច្ច ។​

​មានប្រសាសន៍​សំណេះសំណាល​ក្នុងឱកាស​នោះ សម្តេច​ពិជ័យ​សេនា​ទៀ បាញ់ បាន​មាន​ថ្លែង​នូវ​ការ កោតសរសើរ ថ្នាក់ដឹកនាំ​ក្រសួង​ការពារជាតិ អាជ្ញាធរ​ដែនដី ព្រះសង្ឃ គណៈកម្មការ អាចារ្យវត្ត និង​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ដែល​បាន​រួបរួម​សាមគ្គី​គ្នា កសាងបាន​នូវ​សមទិ្ធ​ផល​ជាច្រើន​ ​ក្នុង​ទី​អារាម​នេះ ។​

​សម្តេច​បាន​មានប្រសាសន៍​បញ្ជាក់​ទៀត​ថា ក្នុង​រយៈពេល​៣៩​ឆ្នាំ​កន្លងទៅនេះ ផ្តើមចេញ​ពី​ថ្ងៃ​ជ័យជំនះ​៧​មករា ព្រះរាជាណាចក្រ​កម្ពុជា មាន​ការផ្លាស់ប្តូរ​យ៉ាង​ធំធេង ដែល​នឹង​ស្មាន​មិន​ដល់ ។ ពី​ទឹកដី​មួយ​ដែល​នៅសល់​តែ​គំនរ​ផេះផង់ ស្លាកស្នាម​នៃ​សង្គ្រាម និង អំពើ​ប្រល័យពូជសាសន៍​បានក្លាយ​មក​ជា​ទឹកដី​កំពុងអភិវឌ្ឍន៍​មាន​ការរីកចំរើន​លើ​គ្រប់​វិស័យ​ទាំង​ផ្នែក​ពុទ្ធចក្រ​និង​អាណាចក្រ​ហើយ​ការរីកចំរើន​ទាំង​នេះ​បាន​ដោយសារ​ការដឹកនាំ​ដ៏​ឈ្លាសវៃ​ប្រកបដោយ​គតិបណ្ឌិត​របស់​សម្តេច​ដែល​ជា​ប្រមុខ​ដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ជាពិសេស​នយោបាយ​នយោបាយ​ឈ្នះ​ឈ្នះ​សម្តេច​តេជោ​សែន​ជា​នាយករដ្ឋមន្ត្រី​បាន​ធ្វើ​ប្រទេស​
​ជាតិ​មាន​ស្ថេរភាព​សន្តិភាព​គ្មាន​តំបន់អប្បគមន៍​គឺ​យើង​រស់​ក្រោម​ដំបូល​រដ្ឋធម្មនុញ្ញ​តែមួយ ក្រោម​ម្លប់​ព្រះមហាក្សត្រ​តែ​មួយ មាន​បាវចនា​តែមួយ ជាតិ​សាសនា​ព្រះមហាក្សត្រ​។

​នៅ​ចុងបញ្ចប់​សម្តេច​បាន​បំពាក់​គ្រឿង​ឥស្សរិយយស​ជូន​ដល់​ព្រះចៅអធិការ​វត្ត​បឹង​ខ្នារ​និង​ឧបត្ថម្ភ​ថវិកា​ដល់​សមត្ថកិច្ច​និង​យាយជី​តាជី​លោកគ្រូ​អ្នកគ្រូ​សិស្សនុសិស្ស​,​យុវជន​កាកបាទក្រហម​,​កាយ​រិទ្ធ​,​ស​.​ស​.​យ​.​ក​ស្រុក​និង​បាន​កាត់​ខ្សែបូរ​សម្ភោ​ធ​សមិទ្ធផល​នានា​និង​កាត់​ខណ្ឌសីមា​ព្រះវិហារ​ក្នុង​វត្ត​បឹង​ខ្នារ​ដាក់អោយ​ប្រើប្រាស់​ចាប់​ពី​ថៃ្ង​នេះ​តទៅ​៕
​រី ភា​រិទ្ធិ​

 

h180313b1-(1) h180313b1-(9) h180313b1-(8) h180313b1-(7) h180313b1-(6) h180313b1-(5) h180313b1-(4) h180313b1-(3) h180313b1-(2)

Filed in: ព័ត៌មានជាតិ
© 2018 បញ្ញវន្តខ្មែរ. All rights reserved. XHTML / CSS Valid.