ការិយាល័យ​និពន្ធ 016 929 621 / 011 700 486 Email:nikahuch@yahoo.com / Website:www.pvknweb.com
ព័ត៌មាន​ថ្មី
- ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត​កំពង់ស្ពឺ​ទទួ​អំណោយ សុីម៉ង់តិ៍​ចំនួន​១០​តោន ពី​ក្រុមហ៊ុន Ultra power techno logy co, ltd - អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ម្នាក់​រកស៊ី​ជួញ​ឈើ​ត្រូវ​មេព្រៃ​ខេត្តមណ្ឌលគិរី​ចាប់​ឡាន​គោះ​យកលុយ ? - ព្រះសង្ឃ​អាចារ្យ​គណៈកម្មការ និង​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត ព្រះ​ធម្ម​ត្រ័យ ​ហៅ​វត្ត​ព្រៃ​ស សំណូមពរ​តាមរយៈ​អ្នក​សារពត៌មាន សុំអោយ​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ជួយ​រក​យុត្តិធម៌​! - ​ផលប្រយោជន៍​នៃ «​តែ​ស្លឹក​តើ​យ​» សម្រាប់​សុខភាព និង​សម្រស់​! - ​ប្រធាន​គណបក្ស​ខ្មែរ​ក្រោក ប្តឹង​តុលាការ​ឱ្យ​ចាប់ខ្លួន​ឧកញ៉ា ឌួង ឆាយ ថា​ស្វាគមន៍​ - ​ករណី​រដ្ឋបាល​ខេត្ត​កំពង់ឆ្នាំង​ចេញ​លិខិត​ផ្អាក​ការលេង​បាល់ទាត់​មុខ​ទីលាន​សាលាខេត្ត​កំពង់ឆ្នាំង​អត់​មាន​លក់​ដូរ​ទេ​!!! - ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ម្នាក់​រកស៊ី​ជួញ​ឈើ​ត្រូវ​មេព្រៃ​ខេត្តមណ្ឌលគិរី​ចាប់​ឡាន​គោះ​យកលុយ ? - ​រដ្ឋាភិបាល​ដាក់​វិធានការ​ពន្ធ​ទប់ស្កាត់​ការនាំ​ចូល​ឡាន​ចាស់​មក​លក់​ស្រុក​ខ្មែរ​ - ​របៀប​ធ្វើការ​និង​តម្លៃ​សេវា​រត់​ឯកសារ​ក្រោម​តុ​នៅ​គយ ព្រលាន​អន្តរជាតិ​ភ្នំពេញ​មិន​ប្រែប្រួល​ទេ​បើ​ទោះ​ដូរ​មេ​គយ​ក៏​ដោយ​លោក​គុណ​ញឹម​អត់​ហ៊ាន​ក្អក​ព្រោះ​ខ្លាច​! - តេជោ​សែន​៖​ខេត្តកោះកុង​នឹង​ក្លាយ​ជា​ខេត្ត​ដែល ទទួលបាន​ភ្ញៀវទេសចរ​ច្រើនជាង គេ​ឬ​អាច​ជាប់​ចំណាត់ ថ្នាក់​លេខ​២
របាយការណ៍​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ប្រចាំ ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០១៧ ៖ ​យោង​តាម​ទិន្ន័យ​ដែល​ទទួលបាន​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ថ្ងៃនេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១០​លើក ក្នុង​នោះ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០​នាក់​ស្រី​០១ របួសធ្ងន់​ចំនួន​០៨​នាក់​ស្រី​០១ ដែល​បង្កឡើង​ដោយ​ម៉ូតូ​ចំនួន​០៥​លើក រថយន្ត​តូច​ចំនួន​០២​លើក រថយន្ត​ធំ​ចំនួន​០៣​លើក ហើយ​បណ្ដាលឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ម៉ូតូ​ចំនួន​១០​គ្រឿង រថយន្ត​តូច​ចំនួន​០២​គ្រឿង រថយន្ត​ធំ​ចំនួន​០២​គ្រឿង និង​គោយន្ត​ចំនួន​០១​គ្រឿង​៕​

​លោក សុខ រដ្ឋា នាំ លោកសង្ឃ 105 អង្គរ តាជី​យាយជី 21​នាក់ ឆ្លងដែន​ពី​ប្រទេស​ថៃ មក​ប្រទេស​កម្ពុជា ដោយ​មិន​បាន​ជូនដំណឹង គ្មាន​ការអនុញ្ញាត​

[hupso]

​ខេត្ត​បាត់ដំបង ស្រុក​កំរៀង ៖ នៅវេលា​ម៉ោង 7.40 ថ្ងៃ​១១.​ខែ​មិនា​.​ឆ្នាំ​២០១៨ ច្រករបៀង​ព្រះពុទ្ធ (​ហៅ​ច្រក​បឹង​ឆ្នាំង ស្ថិតក្នុង​ស្រុក​កំរៀង​ខេត្ត​បាត់ដំបង  មាន​ករណី លោក​វរសេនីយ៍ត្រី​សុខ​រដ្ឋា នាំ លោកសង្ឃ 105 អង្គរ យាយជី​តាជី 21​នាក់ បម្រុង​ឆ្លងដែន​ពី​ប្រទេស​ថៃ មក​ប្រទេស​កម្ពុជា ដោយ​ខុសច្បាប់​គ្មាន​ការអនុញ្ញាត ដឹកនាំ​ដោយ លោក​អធិការរង​ស្រុក​កំរៀង សុខ​រដ្ឋា ក្នុង​គោលបំណង​នាំ​លោកសង្ឃ​តាជី​យាយជី ឆ្លងដែន​ទៅ​បុណ្យ នៅ​វត្ត​ខ្ទម​សង្កែ​វា ស្រុក​ប​វេល​ខេត្ត​បាត់ដំបង ដោយ​អាង​ខ្លួន​ជា​អធិការរង​ស្រុក លោក​មិន​បាន​រាយការណ៍​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​អាជ្ញាធរ​ខេត្ត​ស្រុក​បាន​ដឹង​នោះ​ទេ មិនតែប៉ុណ្ណោះ លោក​បាន​យក​ឡាន ផ្ទាល់ខ្លួន ម៉ាក​ហាយ​ឡិនឌ័​រ ចាប់​ស៊ី​រ៉ែ​ន ពី​លើ​ដើម្បី​អមដំណើរ លោកសង្ឃ​តាជី​យាយជី តែ​រហូតដល់​ថែមទៀត​ផង ។ ប៉ុន្តែ​រហូត​ម៉ោង 8.០០ នាទី រឿង​ត្រូវ​បាន​បែកធ្លាយ​ដល់ អង្គភាព​ចុះ​មក​ពិនិត្យ និង​ខាង​មន្ត្រី​យោធា​ព្រំដែន ធ្វើការ​ឃាត់​មិន​អនុញ្ញាត​ឲ្យ​ឆ្លង​តាម​ច្រករបៀង​ខាងលើ​នោះ​ទេ លោក​ឪ លោកសង្ឃ​យាយជី​តាជី​ត្រឡប់​ទៅ​ប្រទេស​ថៃ​វិញ ដើម្បី​បំពេញបែបបទ​ឆ្លង​តាម​ច្រកទ្វារ​អន្តរជាតិ​ដូង​ដោយ​ស្របច្បាប់ យើង​មិនដឹង​ថា​លោក​អធិការ​សុខ​រដ្ឋា​មាន​តួនាទី​និង​ឋានៈ​អ្វី​នោះ​ទេ​នៃ​មុខ​ជំនួញ​ខាង​នាំ​មនុស្ស​ឆ្លងដែន​បែបនេះ ។​

​តើ​លោក​ឧត្តមសេនីយ៍ទោ​ស្នងកា​រខេត្ត​បាត់ដំបង​អ៊ុច​សុខុន បាន​ទទួល​ជ្រាប​ព័ត៌មាន​ខាងលើ​នេះ​ដែរ​ឬទេ​? ដោយ​កន្លងមក​ច្រករបៀង​ព្រះពុទ្ធ​ហៅ​ច្រក​បឹង​ឆ្នាំង ជា​ច្រក​មួយ​ដែល​ហូរ​ចេញ​នូវ​បទល្មើស ដូចជា​មាន់​ថៃ ពលករ​ចំណាក់ស្រុក និង​ជ្រូក​ទៀតផង ៕

 

h180313a1 (17) h180313a1 (18) h180313a1 (13) h180313a1 (14) h180313a1 (15) h180313a1 (16)

Filed in: ព័ត៌មានជាតិ
© 2018 បញ្ញវន្តខ្មែរ. All rights reserved. XHTML / CSS Valid.