ការិយាល័យ​និពន្ធ 016 929 621 / 011 700 486 Email:nikahuch@yahoo.com / Website:www.pvknweb.com
ព័ត៌មាន​ថ្មី
- ​មេ​នគរបាល​ព្រុំដែន​លេខ​២០៣​ខេត្តរតនៈគិរី​បាញ់​គម្រាម​សហាយ​ប្រពន្ធ​?! - ​ចាប់​បាន​ឈ្មួញ​គ្រឿងញៀន​វ៏យក្មេង​ចែកចាយ​៤​ខេត្ត​ជា​នាយ​ទា​ហ៊ាន​ជាន់ខ្ពស់ កូនប្រុស​បង្កើត មេបញ្ជាការ​កងពលតូច​លេខ​៤១! - បិទ​ក្រុមហ៊ុន​ចិន​ពីរ​នៅ​កោះ​ពេជ្រ​ដែល​រកស៊ី​ប្រមូល​វេរ​ប្តូរ​លុយ​ជួញ​កាស​អេឡិចត្រូនិក​ - ​ប្រមុខរដ្ឋ​ស្តីទី​ចេញ​ក្រឹត្យ​លើកលែងទោស​ជនជាតិ​អូស្ត្រាលី ដែល​បង្ហោះ​ដ្រូ​ន​ថត​គណបក្ស​សង្គ្រោះ​ជាតិ​កាលពី​ឆ្នាំ​២០១៧ - ​បែកធ្លាយ​ព​តិមាន​មេ​បរិស្ថាន​ស្រុក​អូររាំង​គោះ​លុយ​ម៉តូ​ដឹកឈើ​មួយទា​១០​ម៉ឺន​រៀល​ - ​ទទួលបាន​សិទ្ធ​កាប់​ឈើ​សំអាត​បាត​អាង​វ៉ា​រី​អគ្គិសនី​សេ​សាន​២​លោក​ឧកញ៉ា​គិត​ម៉េង​ចំណេញ​ពី​ជំនួញ​ឈើ​រាប់​លាន​ដុល្លារ​អាមេរិក​?! - មេបញ្ជាការ​កងអនុសេនាធំ​ទី​២​អន្លង់វែង លោក​អនុសេនីយ៍ទោ រស់ សា​រួម រង​ការ​ចោទ​ថា​ជា​មេខ្លោង អូសទាញ​អោយ​ពលករ​ចូល​កាប់​ឈើ​ក្នុង​ដី​ថៃ​?! - ចែក​ពូជស្រូវ​ចំនួន​១០០​តោន ដល់​ប្រជាពលរដ្ឋ ១៣៣៦ រងគ្រោះ​ដោយ​ទឹកជំនន់​ទន្លេមេគង្គ​ឆ្នាំ ២០១៨ ស្ថិតនៅ​ឃុំ​ចំនួន ៨ ក្នុងស្រុក​ចិត្រ​បុរី - ​តាម​ទាន់​ប្រពន្ធ​មាន​សា​ហាយ​ប្តឹង​ទា​៤​ពាន់​ដុល្លារ​ប្រគល់ឲ្យ​ដាច់​ហ្ម៉ង​! - ​ឧត្តមសេនីយ៍ ខូង ទីន មេ​ប៉ុស្តិ​នគរបាល​អន្តោប្រវេសន៍​ច្រក អន្តរជាតិ​អូរ​ស្មាច់ អាង​ខ្នងបង្អែក​ជា​ឧកញ៉ា​ដ៏​ល្បី​នៅ​ស្រុក​ខ្មែរ​និង​ស្រុក​ថៃ សប្បាយ​នឹង​ប្រមូលប្រាក់​ពី​ពលករ​ខ្មែរ​ក្រីក្រ មិន​ខ្វល់ ពី​ការប្ដេជ្ញាចិត្ត​របស់​លោក​នាយ​ឧត្តមសេនីយ៍ គៀត ចន្ទ​ថា​រិទ្ធ​
របាយការណ៍​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ប្រចាំ ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០១៧ ៖ ​យោង​តាម​ទិន្ន័យ​ដែល​ទទួលបាន​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ថ្ងៃនេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១០​លើក ក្នុង​នោះ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០​នាក់​ស្រី​០១ របួសធ្ងន់​ចំនួន​០៨​នាក់​ស្រី​០១ ដែល​បង្កឡើង​ដោយ​ម៉ូតូ​ចំនួន​០៥​លើក រថយន្ត​តូច​ចំនួន​០២​លើក រថយន្ត​ធំ​ចំនួន​០៣​លើក ហើយ​បណ្ដាលឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ម៉ូតូ​ចំនួន​១០​គ្រឿង រថយន្ត​តូច​ចំនួន​០២​គ្រឿង រថយន្ត​ធំ​ចំនួន​០២​គ្រឿង និង​គោយន្ត​ចំនួន​០១​គ្រឿង​៕​

​ក្រសួង​មហាផ្ទៃ​បើក​ការស៊ើបអង្កេត​លើ​ករណី​ផ្ទុះ​អាវុធ​នៅ​ស្រុក​ស្នួល​

[hupso]

រាជធានី​ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បាន​ចាត់​ឲ្យ​ក្រុម​ការងារ​ចម្រុះ​មួយ​បើក​ការស៊ើបអង្កេត​បន្ថែម ទៀត ករណី​បង្ក​ហិង្សា និង​ការផ្ទុះអាវុធ នៅ​ឃុំ​២​ធ្នូ ស្រុក​ស្នួល ខេត្ត​ក្រចេះ ដែល​ចំ​ថ្ងៃ​៨​មិនា ឆ្នាំ​២០១៨ កន្លងទៅ ។​

​ព័ត៌មាន​ខាងលើ​នេះ ត្រូវបាន​ផ្តល់​ដោយ​លោក ផាត សុ​ផានិត ប្រធាន​នាយកដ្ឋាន​ទំនាក់ទំនង​អន្តរជាតិ​ក្រសួងមហាផ្ទៃ នៅ​ក្រោយ​ជំនួប​ពិភាក្សា រវាង​សម្ដេច​ក្រឡាហោម ស ខេង ជាមួយ​លោកស្រី រ៉ូ​ណា ស្មី​ត អ្នករាយការណ៍ ពិសេស​អង្គការសហប្រជាជាតិ ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា​។​

​លោក ផាត សុ​ផានិត បានបញ្ជាក់​ថា នៅក្នុង​ជំនួប​ខាងលើនេះ លោកស្រី រ៉ូ​ណា ស្មី​ត បាន​សួរ​ទៅ​សម្ដេច​ក្រឡាហោម ស ខេង ថា​តើ​មាន​ទទួលបាន​ព័ត៌មាន​បន្ថែម​ទៀត​ទេ ពាក់ព័ន្ធ​ករណី​ផ្ទុះ​អាវុធ​នៅ​ឃុំ​២​ធ្នូ ស្រុក​ស្នួល ខេត្ត​ក្រចេះ ដែល​បណ្ដាល​ឲ្យ​ពលរដ្ឋ​២​នាក់​រងរបួស ជុំវិញ​បញ្ហា​ដីធ្លី ។ សម្តេច​បាន​ប្រាប់ថា សម្ដេច​ក៏​ទទួលបាន​របាយការណ៍​បឋម​មួយចំនួន​ដែរ ប៉ុន្ដែ​សម្ដេច​បាន​ចាត់​ក្រុមការងារ​ពី​ក្រសួង​មហាផ្ទៃ មាន​ទាំង​ខាង​នគរបាល មាន​ទាំង​ខាង​អធិការកិច្ច​ទៅ​ធ្វើ​ការស្រាវជ្រាវ​បន្ថែម ទៅ​លើ​ករណី​ដែល​កើតឡើង​នៅ​ក្រចេះ​នេះ ហើយ​មកដល់ពេលនេះ សម្ដេច​ក៏​មិន​ទាន់​បាន​ទទួល របាយការណ៍​ពី​ក្រុមការងារ​ដែល​បញ្ជូន​ទៅ​នេះដែរ ហើយ​បើ​ទទួលបាន​យ៉ាងណា​នោះ​សម្ដេច​នឹង​ធ្វើការ​បន្ដទៀត ៕

 

d180313b1 (17)

Filed in: ព័ត៌មានជាតិ
© 2018 បញ្ញវន្តខ្មែរ. All rights reserved. XHTML / CSS Valid.