ការិយាល័យ​និពន្ធ 016 929 621 / 011 700 486 Email:nikahuch@yahoo.com / Website:www.pvknweb.com
ព័ត៌មាន​ថ្មី
- ​ឧបនាយក​រដ្ឋមន្ត្រី​កែវ​គឹ​យ៉ាន​លក់​ក្រុមហ៊ុនហ្ក្រែ​ន​ភ្នំពេញ​ឲ្យ​ក្រុមហ៊ុន​ជីប​ម៉ុង​ហើយ​! - ​និស្សិត​២​រូប​រួម​គ្នា​កសាង​រូបសំណាក​លោក​វេជ្ជ​បណ្ដឹត​ប៊ី​តរី​ច្នឺ​របិតា​សង្គ្រោះ​កុមារ​ខ្មែរ​! - ​នគរបាល​មកពី​សៀមរាប​តាម​ចាប់​ជន​បរទេស​ជួញដូរ​កុមារ​! - ​បន្ទាប់​ពី​ថ្វាយ​សា​តាំង​ឯកអគ្គរដ្ឋទូត​អាមេរិក​ចង់​បន្ត​ជួប​មន្ត្រី​រាជរដ្ឋាភិបាល​! - ​ទុកពេល​៤​អាទិត្យ​ឲ្យ​ចៅអធិការ​វត្ត​អណ្តូង​ថ្ម​មាស​ចាក​សិក្ខាបទ​តាម​ពុទ្ធានុញ្ញាត​ក្រោយ​កិច្ច​អន្តរាគ​ម​ន៏​ទល័​ច្រក ? - ​មន្ត្រីនគរបាល​កូនចៅ​លោក​អ៊ាវ​ចំរើន​វ៉ៃ​ប្រពន្ធរ​លូត​កូនរង​ការប្តឹង​ពី​បទ​ប៉ង​មនុស្សឃាត​! - នគរបាល​សេដ្ឋកិច្ច​ចុះបង្ក្រាប​ទូក​ដឹកឈើ​០១​គ្រឿង​ - ​ឯកឧត្តម ម៉ម ឈឿម អំពាវ​មន្ត្រីរាជការ​ក្រោម​ឱវាទ​ចូលរួម​គោរព​ច្បាប់​រដ្ឋធម្មនុញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ - សម្តេច​តេជោ​អូ​ខេ​ឲ្យ​លក់​និង​ក្រោយមក​អូ​ខេ​ឲ្យ​លុ​បវិញ​ដី​ទីតាំង អគារ​ផ្នែក​រដ្ឋបាល​ព្រៃឈើ ខេត្ត​កំពង់ស្ពឺ​ - ​រដ្ឋមន្ត្រីក្រសួង​សាធារណៈ​ការដក​តំណែង​ប្រធាន​មន្ទីរ​សាធារណៈការ​ខេត្ត​រតនៈគិរី​បន្ទាប់ពី​មាន​ការរិះគន់​ពី​តំណាងរាស្ត្រ​!
របាយការណ៍​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ប្រចាំ ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០១៧ ៖ ​យោង​តាម​ទិន្ន័យ​ដែល​ទទួលបាន​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ថ្ងៃនេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១០​លើក ក្នុង​នោះ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០​នាក់​ស្រី​០១ របួសធ្ងន់​ចំនួន​០៨​នាក់​ស្រី​០១ ដែល​បង្កឡើង​ដោយ​ម៉ូតូ​ចំនួន​០៥​លើក រថយន្ត​តូច​ចំនួន​០២​លើក រថយន្ត​ធំ​ចំនួន​០៣​លើក ហើយ​បណ្ដាលឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ម៉ូតូ​ចំនួន​១០​គ្រឿង រថយន្ត​តូច​ចំនួន​០២​គ្រឿង រថយន្ត​ធំ​ចំនួន​០២​គ្រឿង និង​គោយន្ត​ចំនួន​០១​គ្រឿង​៕​

​បើ​ម៉ូតូ​ក្នុងការ​ធ្វេសប្រហេ​ស​ហើយ​វ៉ា​រថយន្ត​ក្នុង​ល្បឿន​លឿន​បណ្ដាល​ឲ​គ្រោះថ្នាក់​ខ្លួនឯង​យ៉ាងធ្ងន់ធ្ងរ​

[hupso]

ព្រៃវែង ៖ យ៉ាងហោចណាស់ ក៏​មាន​មនុស្ស​ចំនួន ៣ នាក់​បាន​រងរបួស​យ៉ាងធ្ងន់ធ្ងរ ក្នុងករណី​គ្រោះថ្នា់ក់​ចរាចរណ៍​មួយ បាន​កើត​នៅ​តាម​ផ្លូវជាតិ​លេខ​8A ចន្លោះ​គីឡូម៉ែត្រ​លេខ​76~ >77 ស្ថិតនៅ​ភូមិ​ក្រចាប​ទី​3​ឃុំ​ព្រៃខ្លា​ស្រុក​ស្វាយ​អន្ទរ​។ ករណី​នេះ​បាន​បង្ក​ឲ្យមាន​ការភ្ញាក់ផ្អើ​ល​ដល់​ប្រជាពលរដ្ឋ​កាលពី​ព្រឹក​ថ្ងៃ សុក្រ ១៥ រោច ខែ​ផល្គុន ឆ្នាំ​រកា នព្វ​ស័ក ព​.២៥៦១ ត្រូវ​ថ្ងៃ​ទី ១៦ មិនា ២០១៨ ។​

​បើ​យោងតាម​របាយការណ៍រ​បស់​សមត្ថកិច្ច​លោក​បាន​បញ្ជាក់​ប្រាប់​អ្នកសារព័ត៌មាន​ថា គ្រោះ ថ្នាក់​នេះ​រវាង​រថយន្ត​និង​ម៉ូតូ​អ្នកបើកបរ​ម៉ូតូ​ទិសដៅ​ពី​កើត​ទៅ​លិច​ហើយ​រថយន្ត​ពី​លិច​ទៅ​កើត​ក្នុង​ទិស​បញ្ច្រាស់​គ្នា លុះដល់​ចំណុច​មុខ​ផ្ទះ​ឈ្មោះឃា​មគា ម៉ូតូ​បាន​បុក​រថយន្ត​តែ​ម្ដង​ដោយ បន្សល់ទុក​នូវ​មនុស្ស​ចំនួន ៣ នាក់ និង​ម៉ូតូ​ម៉ាក​ហុងដា​សេ​125​ពណ៌ ខ្មៅ​សេរី​ឆ្នាំ​2016 ស្លាក​លេខ​ភ្នំពេញ​ 1Fz6237 ។​

​អ្នកបើក​ឈ្មោះ កុយ សារុន ភេទ​ប្រុស​អាយុ​៣០​ឆ្នាំ​រង​ធ្ងន់ ។ ចំណែក​អ្នករួមដំណើរ​ឈ្មោះ នី សុខុម​ ​ភេទ​ស្រី​អាយុ​២៧ ឆ្នាំ រង​បាក់ជើង​ចេញ​ឆ្អឹង ជ្រុះ​ឆ្អឹង​មកលើ​ផ្នល់ ។ អ្នករួមដំណើរ​ឈ្មោះ ស្រី សា​រ៉ង​ ​ភេទ​ស្រី​អាយុ ២៨ ឆ្នាំ ។ អ្នក​ទាំង​បី​មាន​ទីលំនៅ​ភូមិ​ត្រ​ពិកា ឃុំ​អំពិល​ស្រុក​រមាស​ហែក ខេត្ត​ស្វាយរៀង​។​

​នៅក្នុង​ហេតុការណ៍​គ្រោះ​ចរាចណ៍​ខាងលើ បើ​យោង​តាម​អ្នក​នៅ​ជុំវិញ​ត្រង់ចំណុច កើតហេតុ ដែល​បាន​ឃើញ​ហេតុការណ៍​ហើយ​បាន​ផ្ដល់​បទសម្ភាសន៍​ថា មុនពេល​កើតហេតុ ខ្ញុំ​ឃើញ​ម៉ូតូ​ជិះ​លឿន​មក​វ៉ា​ឡាន ដែល​ស្រប​ទិស​គ្នា​នេះ​ពេល​នោះ ក៏​មាន​ឡាន​មក​ពី​លិច​ពណ៌​ស្លែ​​មិន​ស្គាល់​ម៉ាក​ក្នុង​ល្បឿន​យី​ត​ទេ ដោយ​អ្នក​បើក​ម៉ូតូ​រូប​នេះ ឃើញ ហើយ​បត់​ក្បាល​ម៉ូតូ​ចូល​មក​គន្លង​ផ្លូវ​ខ្លួន​វិញ ក៏​ស្រាប់តែ​ទៅ​ប៉ះ​ចំហៀង គូថ​ឡាន​ពីក្រោយ ទើប​បណ្ដាលឲ្យ​ដួល​បោក​អ្នក​ទាំង​3​ទៅ​ខាង​ផ្លូវ​រថយន្ត​ដែល​គេ​មកពី​ទិស​ខាងលិច​នោះ​ ហើយ​បាន​កិន​បាក់​ស្ត្រី​ទាំង​នាក់​នោះ​ទៅ​។​

​ចំណែក​ឯ​សមត្ថកិច្ច​ប៉ុស្តិ៍​រដ្ឋបាល​ក៏​បាន​ធ្វើវ​ការវាស់វែង​និង​ប្រមូល​ព័ត៌មាន​បន្ថែម​នៅ​ជុំវិញ​ចំណុចកើតហេតុ ព្រមទាំង​ម៉ូតូ​យក​មក​រក្សារ​ទុក​ឲ្យ​ជនរងគ្រោះ​និង​ស្រាយ​នៅពេល​ក្រោយ ៕

 

h180319e10 h180319e11

Filed in: គ្រោះ​ថ្នាក់​ចរាចរណ៍​
© 2019 បញ្ញវន្តខ្មែរ. All rights reserved. XHTML / CSS Valid.