ការិយាល័យ​និពន្ធ 097 60 74 706 / 061 74 00 08 Email:pvknweb@gmail.com / Website:www.pvknweb.com
ព័ត៌មាន​ថ្មី
- សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ស្ពានបេតុង​ខ្សែកាប​ឆ្លងកាត់​ទន្លេសាប និង​ស្ពាន​អាកាស​ឫស្សីកែវ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​អគារសិក្សា​ថ្មី នៃ​ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះ​សីហមុនី​រាជា​ - ​សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា ចូលជួប​សម្តែង​ការគួរសម និង​ជម្រាបលា​ - សម្តេច​តេជោ ហ៊ុន សែន និង​មេដឹកនាំ​អាស៊ាន អញ្ជើញ​ជួបប្រជុំ​ជាមួយ​អន្តរ​សភា​អាស៊ាន​ - មន្ត្រីរាជការ​អញ្ជើញ​ដាក់​កម្រងផ្កា គោរព​វិញ្ញាណក្ខន្ធ​នៅ​វិមាន​ឯករាជ្យ ក្នុង​ឱកាស​បុណ្យ​ឯករាជ្យ​ជាតិ ៩​វិច្ឆិកា​ខួប​លើក​ទី​៦៩ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ទទួល​ស្វាគមន៍​នាយករដ្ឋមន្ត្រី​វៀតណាម មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ផ្តល់​ស្រូវ​ពូជ និង​ស្បៀងអាហារ ជូន​កសិករ​ជាង​៣​ពាន់​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ចែក​ស្រូវពូជ និង​ស្បៀងអាហារ ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់ នៅ​ខេត្ត​បាត់ដំបង​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ចែក​ស្រូវពូជ​ជាង ៥០០​តោន និង​ស្បៀង ជូន​ប្រជាកសិករ​ជាង ៥​ពាន់​គ្រួសារ នៃ​ខេត្ត​បន្ទាយមានជ័យ​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​អាជ្ញាធរ​ខេត្ត​សៀមរាប​
របាយការណ៍​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ប្រចាំ ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០១៧ ៖ ​យោង​តាម​ទិន្ន័យ​ដែល​ទទួលបាន​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ថ្ងៃនេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១០​លើក ក្នុង​នោះ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០​នាក់​ស្រី​០១ របួសធ្ងន់​ចំនួន​០៨​នាក់​ស្រី​០១ ដែល​បង្កឡើង​ដោយ​ម៉ូតូ​ចំនួន​០៥​លើក រថយន្ត​តូច​ចំនួន​០២​លើក រថយន្ត​ធំ​ចំនួន​០៣​លើក ហើយ​បណ្ដាលឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ម៉ូតូ​ចំនួន​១០​គ្រឿង រថយន្ត​តូច​ចំនួន​០២​គ្រឿង រថយន្ត​ធំ​ចំនួន​០២​គ្រឿង និង​គោយន្ត​ចំនួន​០១​គ្រឿង​៕​

រថភ្លើង​ប៉ះ​ជាមួយ​រថយន្ត​រឿងនេះ​ទើបតែ​កើតឡើង​នៅ​មុន​នេះ​បន្តិច​នៅលើ​ផ្លូវ​រថភ្លើង​ត្រង់​ចំណុច​ខាងកើត​ផ្លូវ​ចូល​វត្ត​ដុង​អារ័ញ្ញ

[hupso]

ខេត្ត​បន្ទាយមានជ័យ ៖ ព្រឹក​ថ្ងៃ ច័ន្ទ​០៩​កើត ខែ​ចេត្រ ឆ្នាំច សំរ​ទ្ធិស័ក ព​.​ស​២៥៦១ ត្រូវ​និង​ថ្ងៃទី​២៣​ខែ​មេសា​ឆ្នាំ​២០១៨​វេលា​ម៉ោង​០៨/៣០​នាទី​នេះ​ជា​លើក​ទី​០៣​ហើយ​ដែល​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថភ្លើង​ប៉ះ​ជាមួយ​រថយន្ត​រឿងនេះ ទើបតែ​កើតឡើង​នៅ​មុន​នេះ​បន្តិច​នៅលើ​ផ្លូវ​រថភ្លើង​ត្រង់​ចំណុច​ខាងកើត​ផ្លូវ​ចូល​វត្ត​ដុង​អារ័ញ្ញ ។ ប្រហែល​២៥០​ម៉ែត្រ​ស្ថិតក្នុង​ភូមិ​និមិត្ត​១​សង្កាត់​និមិត្ត​ក្រុង​ប៉ោយប៉ែត​ខេត្ត​បន្ទាយមានជ័យ​។

​ហេតុការណ៍​នេះ​រថភ្លើង​បើកបរ​ចេញពី​ស្ថានីយ៍​រថភ្លើង​ប៉ោយប៉ែត​ឆ្ពោះ​ទៅ​ក្រុង​សិរីសោភ័ណ​ខេត្ត​បន្ទាយមានជ័យ​ទិសដៅ​ពី​លិច​ទៅ​កើត​ដល់​ចំណុច កើតហេតុ​ស្រាប់តែ​មាន​រថយន្ត​ដឹក​ដី​០១​គ្រឿង​ម៉ាក ហ៊ី​ណូព​ណ៌ស បើកបរ​ដោយ​ឈ្មោះ ភួង ពេជ្រ អាយុ ៤៧ ឆ្នាំ មុខរបរ​បើក​បររថ​យន្ត​ដឹក​ដី​រស់ នៅក្នុង​ភូមិ​និមិត្ត​ថ្មី សង្កាត់​និមិត្ត​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​បើកបរ​ឆ្លងផ្លូវ​រថភ្លើង ពី​ជើង​ទៅ​ជើង​ទៅ​ត្បូង ពេល​ឆ្លង បាន​ជិត​ផុត​ផ្លូវ ក៏​ត្រូវ​រថភ្លើង​បុក​បណ្តាល​អោយ​ធ្លាក់​ចូល​ទៅ​ក្នុង​ប្រឡាយ​គ្រោះថ្នាក់​តែ​ម្តង ។ ករណី​នេះ​បណ្តាលអោយ​អ្នកបើកបរ​រថយន្ត​ឈ្មោះ ភួង ពេជ្រ (​រងរបួស​) ត្រូវបាន​សាច់ញាតិ​ដឹកយក​ទៅ​ពេទ្យ រថយន្ត (​ខូចខាត​ធ្ងន់​) ចំណែក​រថភ្លើង​ពុំ​អាច​បន្តរ​ដំណើរ​ទៅ​មុខ​បាន​ទេ (​ខូច​ធុង​ទឹក​) ត្រូវ​ការជួសជុល​២​ទៅ​៣​ថ្ងៃ ។​

​លោក​វរ​:​សេនីយ៍​ទោ សៅ សារឿ​ន អធិការរង​នគរបាល​ក្រុង​ប៉ោយប៉ែ​ត​ទទួលបន្ទុក​ផ្នែក​ចរាចរណ៍​ក្រុង​បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា ករណី​ខាងលើ​នេះ​លោក​បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ទាំងអស់​រស់នៅ​ក្រុង​ប៉ោយ​ប៉ែត សូម​កុំ​មាន​ការធ្វេសប្រហែស​ក្នុង​ការបើកបរ​ឆ្លងផ្លូវ​រថភ្លើង ដែល​កំពុងតែ​ចរាច​រណ៍ សូម​មើល​ម៉ោង​និង​ពេលវេលា នៃ​ការចេញ ឬ​ចូល និង​សូមឲ្យ​មាន​ការប្រុងប្រយ័​ត្ន ឲ្យបាន​ខ្ពស់​ដើម្បី​បញ្ជៀ​សនៃការគ្រោះ​ថ្នាក់ជា​យថាហេតុ​ផ្សេងៗ​កើតឡើង ៕

h180323a1 h180323a2 h180323a3

Filed in: ព័ត៌មានជាតិ
© 2024 បញ្ញវន្តខ្មែរ. All rights reserved. XHTML / CSS Valid.