ការិយាល័យ​និពន្ធ 097 60 74 706 / 061 74 00 08 Email:pvknweb@gmail.com / Website:www.pvknweb.com
ព័ត៌មាន​ថ្មី
- សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ស្ពានបេតុង​ខ្សែកាប​ឆ្លងកាត់​ទន្លេសាប និង​ស្ពាន​អាកាស​ឫស្សីកែវ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​អគារសិក្សា​ថ្មី នៃ​ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះ​សីហមុនី​រាជា​ - ​សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា ចូលជួប​សម្តែង​ការគួរសម និង​ជម្រាបលា​ - សម្តេច​តេជោ ហ៊ុន សែន និង​មេដឹកនាំ​អាស៊ាន អញ្ជើញ​ជួបប្រជុំ​ជាមួយ​អន្តរ​សភា​អាស៊ាន​ - មន្ត្រីរាជការ​អញ្ជើញ​ដាក់​កម្រងផ្កា គោរព​វិញ្ញាណក្ខន្ធ​នៅ​វិមាន​ឯករាជ្យ ក្នុង​ឱកាស​បុណ្យ​ឯករាជ្យ​ជាតិ ៩​វិច្ឆិកា​ខួប​លើក​ទី​៦៩ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ទទួល​ស្វាគមន៍​នាយករដ្ឋមន្ត្រី​វៀតណាម មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ផ្តល់​ស្រូវ​ពូជ និង​ស្បៀងអាហារ ជូន​កសិករ​ជាង​៣​ពាន់​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ចែក​ស្រូវពូជ និង​ស្បៀងអាហារ ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់ នៅ​ខេត្ត​បាត់ដំបង​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ចែក​ស្រូវពូជ​ជាង ៥០០​តោន និង​ស្បៀង ជូន​ប្រជាកសិករ​ជាង ៥​ពាន់​គ្រួសារ នៃ​ខេត្ត​បន្ទាយមានជ័យ​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​អាជ្ញាធរ​ខេត្ត​សៀមរាប​
របាយការណ៍​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ប្រចាំ ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០១៧ ៖ ​យោង​តាម​ទិន្ន័យ​ដែល​ទទួលបាន​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ថ្ងៃនេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១០​លើក ក្នុង​នោះ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០​នាក់​ស្រី​០១ របួសធ្ងន់​ចំនួន​០៨​នាក់​ស្រី​០១ ដែល​បង្កឡើង​ដោយ​ម៉ូតូ​ចំនួន​០៥​លើក រថយន្ត​តូច​ចំនួន​០២​លើក រថយន្ត​ធំ​ចំនួន​០៣​លើក ហើយ​បណ្ដាលឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ម៉ូតូ​ចំនួន​១០​គ្រឿង រថយន្ត​តូច​ចំនួន​០២​គ្រឿង រថយន្ត​ធំ​ចំនួន​០២​គ្រឿង និង​គោយន្ត​ចំនួន​០១​គ្រឿង​៕​

ពលករ​ខ្មែរ​ជាច្រើន​នាក់ សម្រុក​ឆ្លងដែន​ទៅ​ប្រទេស​ថៃ ដោយ​ខុសច្បាប់​យ៉ាង​គគ្រឹកគគ្រេង តាម​ច្រករបៀង​យោធា​អភិវឌ្ឍន៍​ភូមិភាគ​៥

[hupso]

ខេត្ត​បន្ទាយមានជ័យ ៖ ជា​រៀងរាល់ថ្ងៃ​គេ​សង្កេតឃើញថា មាន​ពលករ​ខ្មែរ​ជាច្រើន​នាក់​បាន​នាំគ្នា​សម្រុក​ឆ្លងដែន​ទៅ​ប្រទេស​ថៃ ដោយ​ខុសច្បាប់​យ៉ាង​គគ្រឹក​គ​គ្រែង តាម​ច្រករបៀង​យោធា​អភិវឌ្ឍន៍​ភូមិភាគ​៥ ដែល​មាន​លោក​វរសេនីយ៍ឯក ង៉ែត ព្រឿង ជា​មេ​បញ្ជ​ការ និង​ជា​អតីត​មេបញ្ជាការ​យោធា​ល្បាត​ព្រំដែន​គោក​លេខ​៥០៣ ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​ឯកឧត្តម​ឧត្តមសេនី​យ៍​ឯក ប៊ុន សេង មេបញ្ជាការរង​កងទ័ព​ជើងគោក និង​ជា​មេបញ្ជាការ​ភូមិភាគ​៥​។​

​សកម្មភាព​ដ៏​គឃ្លើន​ក្នុងការ​បើកដៃ​អោយ​ពលករ​ខ្មែរ​ឆ្លងដែន​ដោយ​ខុសច្បាប់ តាន​ច្រករបៀង​ស្ថិតនៅក្នុង ភូមិ​ក្តិប​ថ្ម  ឃុំ​គោក​រមៀត ស្រុក​ថ្មពួក​បែបនេះ គួរតែ​អាជ្ញាធរខេត្ត​មាន​វិធានការ​ទប់ស្កាត់​ជាបន្ទាន់ ។

​សកម្មភាព​ទាំងអស់​នេះ​សបញ្ជាក់​អោយឃើញ​យ៉ាង​ច្បាស់ក្រឡែត​ថា លោក ង៉ែត ព្រឿង កំពុង​ចាត់​ក្លាយខ្លួន​ជា​មន្ត្រី​ធ្វើ​ការងារ​តាម​បែប​បិទ​ភ្នែក​អោយ​ពលករ​ខ្មែរ​ឆ្លងដែន​ដោយ​ខុសច្បាប់​ទៅ​ប្រទេស​ថៃ​ឬក៏​ប្រងើយ​កន្តើយ​ក្នុង​ការអនុវត្តន៍​អនុ​សាសន៍​របស់​សម្តេច​ក្រឡា​ហោម ស ខេង លើ​វិធានការ​បង្ការ​បង្ក្រាប​ប​ទ​ល្មើស​ឆ្លងដែន​ដោយ​ខុសច្បាប់​សាបរលាប​ជា​អសារ​ឥត​ការ ។​

​បន្ទាប់​ពី​អ្នកសារព័ត៌មាន​យើង​បាន​ទទួល​ព័ត៌មាន​នេះ​ភ្លាមៗ ក្រុម​សារព័ត៌មាន​យើង​បាន​នាំគ្នា​ចុះ​ទៅដល់​ចំនុច​ច្រករបៀង​ក្តិប​ថ្ម ឬ​ហៅ​ថា​(​ច្រក​លើ​ភ្នំ​) ហើយ​យើង​ក៏​បាន​ឃើញ​មាន​រថយន្ត​ជាច្រើន​គ្រឿង​បាន​សម្រុក​ដឹក​ពលករ​ចូល​ទៅ​ប្រទេស​ថៃ​យ៉ាង​គគ្រឹកគគ្រេង​ដូច​ពត៌មាន​មាត់ចាបមាត់ព្រាប​ពិតប្រាកដ​មែន ។​

​អ្វីដែល​ធ្វើអោយ​មាន​ការងឿងឆ្ងល់​យ៉ាងខ្លាំង​នោះ​គឺ​យើង​ឃើញ​មាន​រថយន្ត តូ​រី​សព​ណ៍សមូយ​គ្រឿង​ដែល​មាន​ស្លាក​លេខ​ភ្នំពេញ​:2AF-5721 ត្រូវបាន​យោធា​ម្នាក់ ដែលជា​អ្នក​ចាំ​បើក​បារាស់​ចេញ ចូល​ច្រកព្រំដែន សង្ខុញ​ដេញ​អោយ​ត្រលប់​ថយក្រោយ​វិញ​ភ្លាមៗ ក្រោយ​ពី​ពួក​មន្ត្រី​យោធា​នោះ​បាន​ឃើញ​ក្រុម​អ្នកសារព័ត៌មាន​យើង​ចុះ​ទៅ​ថត​យក​ពត៌មាន​នៅ​ទីនោះ​។​

​តាម​ប្រភព​ពី​បុរស​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់​អោយដឹងថា ក្រុម​មេខ្យល់​ដែល​បាន​ឃុបឃិត​គ្នា​ជាមួយ​យោធា​អភិវឌ្ឍន៍​ភូមិភាគ​៥​នោះ មានឈ្មោះ​ដូច​ជា ទី​១: ផ្លោក ទី​២: ឈ្មោះ​នី  ទី​៣: ឈ្មោះ រិន ជា​ប៉េអិម​ក្រុង​ប៉ោយប៉ែត​អោយ​ប្រពន្ធ​ឈ្មោះ រស្មី ជា​អ្នកបើករថយន្ត​ម៉ាក​ហាយ​ឡែន​ឌឺ​ពណ៍​ទឹកប្រាក់​ក្នុង​ការដឹក​ពលក​រឆ្ល​ង​ដែន ទី​៤: ឈ្មោះ ដា​(​នៅ​ណង​ច័ន្ទ​) ទី​៥ ឈ្មោះ រ៉ួត ទី​៦: ឈ្មោះ ចែ​ល័ក្ខ ទី​៧: ឈ្មោះ សិទ្ធ ហើយ​ឈ្មោះ​របស់​មេខ្យល់​ទាំងអស់​ដូច​ខាងលើ​ភាគច្រើន​សុទ្ធសឹងតែ​ជា​អ្នក​មាន​ទីលំនៅ​ក្នុង​ក្រុង​ប៉ោយប៉ែត​។ តាម​ប្រភព​បាន​បន្ត​អោយដឹងទៀតថា ចំពោះ​ពលករ​ខ្មែរ​ដែល​អាច​ឆ្លង​ដែន​តាម​ច្រករបៀង​ក្តិប​ថ្ម​នេះបាន​ត្រូវ​បង់ប្រាក់​អោយទៅ​យោធា​ដែល​នៅ​ច្រករបៀង​មួយ​នោះ​ក្នុង​ម្នាក់ៗ​១០០០០​មួយ​មឺ​ុ​នរៀល ឬ​១០០​មួយរយ​បាត​(​លុយ​ថៃ​) ចំនែក​ខាង​ទា​ហ៊ាន​ថៃ​បង់ប្រាក់​ក្នុង​ម្នាក់ៗ​២០០(​ពីរ​រយ​បាត​) ហើយ​ថ្លៃ​ជិះឡាន​ថៃ​មេខ្យល់​យក​ក្នុង​ម្នាក់​ចាច់​ពី​២៥០០ ពីរពាន់​ប្រាំ​រយ​បាត ទៅ​៣០០០ បី​ពាន់​បាត​(​លុយ​ថៃ​) អាស្រ័យ​តាម​ជិត រឺ ឆ្ងាយ​។ ប្រភព​បន្តថា ក្នុង​១​ថ្ងៃៗ ពលករ​ខ្មែរ​ដែល​បាន​ឆ្លង​ដែន​ទៅ​ប្រទេស​ថៃ​តាម​ច្រលរបៀង​មួយនេះ​មិន​ក្រោមពី​៣០០​នាក់​នោះ​ទេ​។​

​មជ្ឍដ្ឋាន​ជាច្រើន​បាន​រិះគន់​ថា​ដោយសារ​តែ​ស្រលាញ់​លុយ​ពេក​ទើប លោក ង៉ែត ព្រឿង ភ្លេច​គិត​និង​មិន​ខ្វល់​ពី​ជីវិត និង​ពី​ការគ្រោះថ្នាក់​របស់​ពលរដ្ឋ​ខ្មែរ​ទោះបី​ធ្លាប់បាន​ដឹង​បាន​លឺ​ហើយ​ថា កន្លងទៅ​មាន​ប្រជា​ពលរដ្ឋ​ខ្មែរ​យើង​ច្រើន​ណាស់​ដែល​ត្រូវបាន​ចាញ់បោក​មេខ្យល់​យកទៅលក់ និង​ខ្លះទៀត​បាន​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ខណះពេលដែល​ទា​ហ៊ាន​បានដឹង​ហើញ​បាន​បើក​ឡាន​ដេញចាប់​ឡាន​របស់​ជនជាតិ​ថៃ​ដែល​ដឹក​ជញ្ជួន​ពលករ​ខ្មែរ​យើង​ទៅ​តាម​រាជធានី​/​ខេត្ត ។​

​ពាក់ព័ន្ធ​ទៅ​និង​បញ្ហា​ដូច​ខាងលើ​អង្គភាព​សារព័ត៌​យើង​មិនអាច​សុំ​ធ្វើ​ការបំភ្លឺ​ពី​លោក ង៉ែត ព្រឿង មេបញ្ជាការ​យោធា​អភិវឌ្ឍន៍​ភូមិភាគ​៥​បាន​នោះ​ទេ​៕
​ដោយ ម៉េង ហ៊ី ប៉ោយ​ប៉ែត​

 

h180502a1 h180502a6 h180502a7 h180502a8 h180502a9 h180502a2 h180502a3 h180502a4 h180502a5

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់ៗ
© 2024 បញ្ញវន្តខ្មែរ. All rights reserved. XHTML / CSS Valid.