ការិយាល័យ​និពន្ធ 016 929 621 / 011 700 486 Email:nikahuch@yahoo.com / Website:www.pvknweb.com
ព័ត៌មាន​ថ្មី
- ​ឧបនាយក​រដ្ឋមន្ត្រី​កែវ​គឹ​យ៉ាន​លក់​ក្រុមហ៊ុនហ្ក្រែ​ន​ភ្នំពេញ​ឲ្យ​ក្រុមហ៊ុន​ជីប​ម៉ុង​ហើយ​! - ​និស្សិត​២​រូប​រួម​គ្នា​កសាង​រូបសំណាក​លោក​វេជ្ជ​បណ្ដឹត​ប៊ី​តរី​ច្នឺ​របិតា​សង្គ្រោះ​កុមារ​ខ្មែរ​! - ​នគរបាល​មកពី​សៀមរាប​តាម​ចាប់​ជន​បរទេស​ជួញដូរ​កុមារ​! - ​បន្ទាប់​ពី​ថ្វាយ​សា​តាំង​ឯកអគ្គរដ្ឋទូត​អាមេរិក​ចង់​បន្ត​ជួប​មន្ត្រី​រាជរដ្ឋាភិបាល​! - ​ទុកពេល​៤​អាទិត្យ​ឲ្យ​ចៅអធិការ​វត្ត​អណ្តូង​ថ្ម​មាស​ចាក​សិក្ខាបទ​តាម​ពុទ្ធានុញ្ញាត​ក្រោយ​កិច្ច​អន្តរាគ​ម​ន៏​ទល័​ច្រក ? - ​មន្ត្រីនគរបាល​កូនចៅ​លោក​អ៊ាវ​ចំរើន​វ៉ៃ​ប្រពន្ធរ​លូត​កូនរង​ការប្តឹង​ពី​បទ​ប៉ង​មនុស្សឃាត​! - នគរបាល​សេដ្ឋកិច្ច​ចុះបង្ក្រាប​ទូក​ដឹកឈើ​០១​គ្រឿង​ - ​ឯកឧត្តម ម៉ម ឈឿម អំពាវ​មន្ត្រីរាជការ​ក្រោម​ឱវាទ​ចូលរួម​គោរព​ច្បាប់​រដ្ឋធម្មនុញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ - សម្តេច​តេជោ​អូ​ខេ​ឲ្យ​លក់​និង​ក្រោយមក​អូ​ខេ​ឲ្យ​លុ​បវិញ​ដី​ទីតាំង អគារ​ផ្នែក​រដ្ឋបាល​ព្រៃឈើ ខេត្ត​កំពង់ស្ពឺ​ - ​រដ្ឋមន្ត្រីក្រសួង​សាធារណៈ​ការដក​តំណែង​ប្រធាន​មន្ទីរ​សាធារណៈការ​ខេត្ត​រតនៈគិរី​បន្ទាប់ពី​មាន​ការរិះគន់​ពី​តំណាងរាស្ត្រ​!
របាយការណ៍​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ប្រចាំ ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០១៧ ៖ ​យោង​តាម​ទិន្ន័យ​ដែល​ទទួលបាន​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ថ្ងៃនេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១០​លើក ក្នុង​នោះ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០​នាក់​ស្រី​០១ របួសធ្ងន់​ចំនួន​០៨​នាក់​ស្រី​០១ ដែល​បង្កឡើង​ដោយ​ម៉ូតូ​ចំនួន​០៥​លើក រថយន្ត​តូច​ចំនួន​០២​លើក រថយន្ត​ធំ​ចំនួន​០៣​លើក ហើយ​បណ្ដាលឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ម៉ូតូ​ចំនួន​១០​គ្រឿង រថយន្ត​តូច​ចំនួន​០២​គ្រឿង រថយន្ត​ធំ​ចំនួន​០២​គ្រឿង និង​គោយន្ត​ចំនួន​០១​គ្រឿង​៕​

ក្រឡាប់​រថយន្ត​ស្លាប់​៣​នាក់​របួសធ្ងន់​៣​នាក់​នៅ​ខេត្ត​ស្ទឹងត្រែង​

[hupso]

ខេត្ត​ព្រះវិហារ ៖ រថយន្ត​តាក់ស៊ី​ម៉ាក​ស៊ីណា​ដឹក​អ្នកដំណើរ ១១​នាក់​ទាំង​ត​បើក​ចេញពី​ស្រ​អែម ស្រុក​ជាំ​សាន្ត ខេត្តព្រះវិហារ​ក្នុង​ល្បឿន​យ៉ាង​លឿន បាន​ផ្ទុះ​កង់​ក្រោយ​ហើយ​ក្រឡាប់​ជាច្រើន​ត្រឡប់​ជ្រុល​ទៅ​បុក​និង​គំនរ​ឈើ​សង់ផ្ទះ​បណ្តាលឱ្យ​មនុស្ស​ប្រុស​២​និង​ស្ត្រី​ម្នាក់​រង​គ្រោះ​បែក​ក្បាល​រយះ​ជា​ពីរ​បំណែក​ស្លាប់​នៅ​ហ្នឹង​កន្លែង​ភ្លាមៗ  រីឯ​៥​នាក់​របួសធ្ងន់​និង​៤​នាក់​ទៀត​មិន​មាន​រងរបួស​អ្វី​ឡើយ​។​

គ្រោះថ្នាក់​ក្រឡាប់​រថយន្ត​ខាងលើ​នេះ​កើតមានឡើង​នៅវេលា​ម៉ោង​១១​និង​៤០​នាទី​ថ្ងៃ​ត្រង់នា​ថ្ងៃទី​១២​ខែ​ឧសភា​ឆ្នាំ ២០១៨   ស្ថិត​ត្រង់​ចំណុច​អូរ​ស្វាយ​ភូមិ​ឆ្វាំង ឃុំ​សអាង ស្រុក​ថា​ឡា​បរិ​វ៉ាត់​ខេត្តស្ទឹងត្រែង​។​

​សមត្ថកិច្ច​អធិការដ្ឋាន​ស្រុក​ថា​ឡា​បរិ​វ៉ាត់​បានឱ្យដឹង​ថា​នៅក្នុងហេ​តុ​ការក្រឡាប់​រថយន្ត​នេះ​មាន​មនុស្ស ៣​នាក់​បាន​រងគ្រោះ​ដល់​បាត់បង់​ជីវិត និង​៥​នាក់​ទៀត​រងរបួស​ធ្ងន់​និង​សោយ​ឡែក មានតែ​៤​នាក់​ប៉ុណ្ណោះ​ដែល​រួចផុត​ពី​គ្រោះថ្នាក់​ពំ​ុ​មាន​របួស​ស្នាម​អ្វី​។​

​រហូត​ពេលនេះ យើង​នៅ​មិន​ស្គាល់​អត្តសញាណ​អ្នក​ស្លាប់​ទាំង​អោយបាន​ជាក់លាក់​នៅឡើយ​។ រីឯ​អ្នក​រងរបួស​ធ្ងន់​ទាំង​៥​នាក់ ត្រូវ​បាន​បាន​សម្ត​កិច្ច​គិតគូរ​ដុតដៃ​ដុតជើង​ទាក់ទង​រថយន្ត​សង្គ្រោះ​ដឹក​ពួក​អ្នក​របួសធ្ងន់​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្តស្ទឹងត្រែង​រួចរាល់​ហើយ ។

​សមត្ថកិច្ច​បាន​បន្ថែម​ទៀតថា យោង​តាម​ការបំភ្លឺ​ប្រជា​ពលរដ្ធ​នៅ​ហ្នឹង​កន្លែងកើតហេតុ​បា​ន​អះអាង​ថា រថយន្ត​ស៊ីណា​ដែល​ក្រឡាប់​នោះ  ជា​ឡាន​ព​ណិ៍ស ពាក់​ស្លាក​លេខ​កំពង់ធំ​2B7678 ចេញដំណើរ​ពី​ស្រុក​ជាំ​ក្សាន្ត ខេត្ត​ព្រះវិហារ ដោយ​បើកបរ​ក្នុង​ល្បឿន​លឿន​ដូច​ព្យុះ ហើយ​ពេល​បើក​មកដល់​ចំណុចកើតហេតុ​ខាងលើ រថយន្ត​ក៏​ផ្ទុះ​កង់​ក្រោយ រេ​ចង្កូត​អូស​លើ​ថ្នល់ ប្រហែល​ជិត​មួយរយ​ម៉ែត្រ ទើប​ធ្លាក់​ផ្លូវជាតិ​បោល​ទៅបុក​គល់ឈើ​ពីរ​កំណាត់​ដែល​ស្ថិតនៅ​ក្បែរ​ផ្លូវ​ជាមុន  ទើប​រថយន្ត​នោះ​ហោះ​ផ្លោងរ​ក្រឡាប់​ជា​ច្រើនតង់​ទៅ​បុក​រោង​ដាក់​ឈើ​របស់​ប្រជាពលរដ្ឋ​ទុក​ធ្វើ​ផ្ទះ ដោយ​អ្នកដំណើរ​ខ្លះ​រងរបួស​បែកក្បាល  និ​អ្នកខ្លះ​រយះ​ក្បាល​ជា​ពីរ​ស្លាប់​ភ្លាមៗ​តែម្តង​។​

​ចំណែក​តៃកុង​រថយន្ត​ដែល​ផុត​រួច​ពី​សេចក្តីស្លាប់​ហើយ​បានដាក់​មេ​ប្រូច​រត់គេចខ្លួន​យក​តែ​ព្រះ​អាយុ​បាត់​ស្រមោល​តែ​ម្តង​។​

​ក្រោយពី​កើតហេតុ​នគរ​បាន​ប៉ុស្តិ៍ និង​ការិយាល័យ​ចរាចរ​ផ្លូវគោក ស្នងការ​ខេត្ត​បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ  ធ្វើ​កំណត់ហេតុ​វាស់វែង​យក​រថយន្ត​មក​ដាក់​ប៉ុស្តិ និង​ប្រមែប្រមូល​ទ្រព្យសម្បត្តិ សម្ភារៈ​របស់​ជនរងគ្រោះ​ដែល​បាន​ស្លាប់  ដែល​ក្នុងនោះ​មាន​ប្រាក់​រៀល​ខ្មែរ​ប្រមាណ​១០​លាន​និង​គ្រឿង​អង្លារ​មួយចំនួន​ត្រៀម​ទុក​ប្រគល់ជូន​ក្រុមគ្រួសា​របស់​ជនរងគ្រោះ​វិញ​នៅ​ពេល​ក្រោយ ។​

​បច្ចុប្បន្ន ជនរងគ្រោះ​ដែល​បាន​ស្លាប់​ទាំង ៣ នាក់​ត្រូវបាន​សមត្ថកិច្ច​ដឹកយក​ទៅ​តម្កល់​ទុក​នៅ​វត្ត​ឆ្វាំង​ដើម្បី​ស្រាវជ្រាវ​រក​ក្រុមគ្រួសារ​ជនរងគ្រោះ​អោយ​មក​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

h180513c4 h180513c9 h180513c8 h180513c7 h180513c6 h180513c5

Filed in: គ្រោះ​ថ្នាក់​ចរាចរណ៍​
© 2019 បញ្ញវន្តខ្មែរ. All rights reserved. XHTML / CSS Valid.