ការិយាល័យ​និពន្ធ 097 60 74 706 / 061 74 00 08 Email:pvknweb@gmail.com / Website:www.pvknweb.com
ព័ត៌មាន​ថ្មី
- សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ស្ពានបេតុង​ខ្សែកាប​ឆ្លងកាត់​ទន្លេសាប និង​ស្ពាន​អាកាស​ឫស្សីកែវ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​អគារសិក្សា​ថ្មី នៃ​ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះ​សីហមុនី​រាជា​ - ​សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា ចូលជួប​សម្តែង​ការគួរសម និង​ជម្រាបលា​ - សម្តេច​តេជោ ហ៊ុន សែន និង​មេដឹកនាំ​អាស៊ាន អញ្ជើញ​ជួបប្រជុំ​ជាមួយ​អន្តរ​សភា​អាស៊ាន​ - មន្ត្រីរាជការ​អញ្ជើញ​ដាក់​កម្រងផ្កា គោរព​វិញ្ញាណក្ខន្ធ​នៅ​វិមាន​ឯករាជ្យ ក្នុង​ឱកាស​បុណ្យ​ឯករាជ្យ​ជាតិ ៩​វិច្ឆិកា​ខួប​លើក​ទី​៦៩ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ទទួល​ស្វាគមន៍​នាយករដ្ឋមន្ត្រី​វៀតណាម មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ផ្តល់​ស្រូវ​ពូជ និង​ស្បៀងអាហារ ជូន​កសិករ​ជាង​៣​ពាន់​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ចែក​ស្រូវពូជ និង​ស្បៀងអាហារ ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់ នៅ​ខេត្ត​បាត់ដំបង​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ចែក​ស្រូវពូជ​ជាង ៥០០​តោន និង​ស្បៀង ជូន​ប្រជាកសិករ​ជាង ៥​ពាន់​គ្រួសារ នៃ​ខេត្ត​បន្ទាយមានជ័យ​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​អាជ្ញាធរ​ខេត្ត​សៀមរាប​
របាយការណ៍​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ប្រចាំ ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០១៧ ៖ ​យោង​តាម​ទិន្ន័យ​ដែល​ទទួលបាន​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ថ្ងៃនេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១០​លើក ក្នុង​នោះ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០​នាក់​ស្រី​០១ របួសធ្ងន់​ចំនួន​០៨​នាក់​ស្រី​០១ ដែល​បង្កឡើង​ដោយ​ម៉ូតូ​ចំនួន​០៥​លើក រថយន្ត​តូច​ចំនួន​០២​លើក រថយន្ត​ធំ​ចំនួន​០៣​លើក ហើយ​បណ្ដាលឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ម៉ូតូ​ចំនួន​១០​គ្រឿង រថយន្ត​តូច​ចំនួន​០២​គ្រឿង រថយន្ត​ធំ​ចំនួន​០២​គ្រឿង និង​គោយន្ត​ចំនួន​០១​គ្រឿង​៕​

ប្រជាពលរដ្ឋ​១៨៨​គ្រួសារ​ស្រុក​កំពង់ត្រាច​ជំទាស់​ដាច់ខាត​មិន​ឱ្យ​ចាក់ដី​លុប​បឹង​ឈូក​ឡើយ​

[hupso]

កំពត ៖ ប្រជាពលរដ្ឋ​ចំនួន​១៨៨​គ្រួសារ​ស្ថិតក្នុង​ភូមិ​ដាស​ស្គរ ឃុំ​បឹង​សាលា​ខាងជើង និង​ភូមិ​កោះ​ខ្លូត ឃុំ​កំពង់ត្រាច​ខាងកើត ស្រុក​កំពង់ត្រាច ខេត្ត​កំពត បាន​លើក​យោបល់ និង​ផ្តិតមេដៃ​ជំទាស​ចំពោះ​ការប៉ុនប៉ង​លុប​ដី​បឹង​ឈូក​ដែលជា​ជ្រលង​អូរ​បង្ហៀរទឹក ស្ថិតក្នុង​ភូមិ​បឹង​ធំ​ខាង​លិច ឃុំ​អង្គ​សុរ​ភី ស្រុក​កំពង់ត្រាច ពី​សំណាក់​ក្រូម​គ្រួសារ​ដ៏​ស្តុកស្តម្ភ​មួយ​គ្រួសារ ដែល​អាង​មាន​លុយកាក់​ទ្រព្យធន​ហូរហៀ​កំពុង​ព្យាយាម​ចង់​លេប​ត្របាក់​យក​ដី​បឹង​ដែល​ជា​ស​ម្ប​តិ្ត​រដ្ឋ​មក​ធ្វើ​ជាស​ម្ប​តិ្ត​ឯកជន​ផ្ទាល់ខ្លួន​។​

​ប្រជាពលរដ្ឋ​លើកឡើង​បែបនេះ ក្នុង​វេទិកាសាធារណៈ ដើម្បី​ត្រួតពិនិត្យ និង​គាំទ្រ​ការអនុវត្ត​កម្មវិធី​នយោបាយ​និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣​របស់​រាជរដ្ឋាភិបាល នៅ​ឃុំ​បឹង​សាលា​ខាងជើង ស្រុក​កំពង់ត្រាច ខេត្ត​កំពត ក្រោម​អធិបតីភាព លោក អី​ុ​វ ផល្លី អនុរដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន និង​ជា​ប្រធាន​ក្រុមការងារ​ចុះជួយ​ស្រុក​កំពង់ត្រាច​ដោយ​ក្នុង​នោះ​រួមមាន លោក​ជួន សុភា អភិបាលរង​ស្រុក​កំពង់ត្រាច អម​ដោយ​ក្រុមការងារ និង​អាជ្ញាធរ​មូលដ្ឋាន ព្រមទាំង​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​២០០​នាក់​ចូលរួម​ក្នុង​កម្ម​វី​ធី​ដ៏​អធិកអធម​មួយ​នេះ​។ ។​

​វេទិកា​ក៏បាន​លើកឡើង​ពី​បញ្ហា​ប្រឈម​នានា​ដែល​បាន​កំពុង និង​ជំរុញ​ឱ្យ​អាជ្ញាធរ​ជួយ​រក​ដំណោះស្រាយ លើ​បព្ហា​ា​ចោទ​ជា​ពិសេសៗ​ដូចជា​ករណី​ផ្ទុះឡើង​នូវ​សកម្មភាព​ប៉ុនប៉ង​ទន្ទ្រាន​លប់​ដី​បឹង​ឈូក​របស់​រដ្ឋ ដែល​ធ្វើឱ្យ​បិទផ្លូវ​ទឹក​របស់​បងប្អូន​ប្រជា​ពលរដ្ធ​មិន​អាច​ប្រក​ប​ការងារ​បង្ករ​បង្កើន​ផល​កសិកម្ម​បាន​សមស្រប​ឡើយ​។​

​ទន្ទឹមនឹងនេះ ប្រជាពលរដ្ឋ​ចំនួន​១៨៨​គ្រួសារ​បាន​សំដែង​នូវ​ការប្រឆាំង​យ៉ាង​ដាច់អហង្កា​មិន​អនុញ្ញាត​ឱ្យ​បុគ្គល​ណា​ម្នាក់​មក​បំផ្លិចបំផ្លាញ​ផលប្រយោជន៍​សាធារណៈ បាន​នោះឡើយ ព្រោះ​ការ​ចាក់​លុប​បឹង​នេះ​នឹង​ធ្វើឱ្យ​មាន​ការប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​ប្រជាពលរដ្ឋ​រាប់រយ​គ្រួសារ​ឯណោះ ហើយ​ជាពិសេស​ប្រសិន​មាន​ការ​លុប​បឹង​នោះ​មែន​វា​និង​បង្ករ​នូវ​បព្ហា​ា​ចោទ​ខណៈពេល​មាន​ភ្លៀង​ធ្លាក់​ក្នុង​រដូវវស្សា​មូលដ្ធាន​ខាងលើ​និង​ក្លាយ​ទី​ដក់​ទឹក​លិចលង់​ដោយ​មិន​អាច​រំដោះ​ទឹក​ចេញ​ពី​ទីតាំង​ខាងលើ​ទៅ​ទីណា​បានឡើយ​។​

​បើ​តាម​ការលើកឡើង​ពី​សំណាក់ លោក ផូ ហ៊ ប្រជាពលរដ្ឋ​រស់​ក្នុង​ភូមិ​កោះ​ខ្លូត ឃុំ​កំពង់ត្រាច​ខាងកើត ស្រុក​កំពង់ត្រាច បាន​បញ្ជាក់​ដោយ​មឺុងម៉ាត់​ថា គាត់ ព្រមទាំង​ប្រជាពលរដ្ឋ​រាប់រយ​គ្រួសារ​ដែល​រស់នៅ​ក្នុងភូមិ​សាស្ត្រ​ខាងលើ មិន​ព្រម​អនុញ្ញាត​ឱ្យ​បុគ្គល​ណា​ចាក់ដី​លុប​បឹង​ឈូក​នេះ​ទេ ព្រោះ​ទីតាំង​ដែល​គេ​បំណង​ចាក់​លុប​នោះ ជា​ដង្ហើម​ស្លាប់​រស់​របស់​ពួកគាត់​។​

​យ៉ាងណាម៉ិញ លោក ផូ ហ៊ ក៏​បាន​សំណូមពរ​ឱ្យ​អាជ្ញាធរ មាន​វិធានការ​ទប់ស្កាត់​និង​គ្រប់គ្រង​ដី​ប្រឡាយ បឹងបួរ​ទុក​ជាស​ម្ប​តិ្ត​រដ្ឋ​វិញ ពោល​គឺ​ត្រូវ​តែ​រក្សា​ជា​បឹងប្រ​វតិ្ត​សាស្ត្រឱ្យនៅ​ដូចដើម ហើយ​មាន​ទំហំ​ដូច​មុន​ដដែល​។​

​ដោយឡែក អ្នក​មីង​កុល ឈៀន ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ភូមិ​ដាសស្គរ ឃុំ​បឹង​សាលា​ខាងជើង បាន​លើកឡើង​ថា គាត់​សុំ​ជំទាស់​ដាច់ខាត មិន​ព្រម​ឱ្យ​បុគ្គល ឈ្មោះ សំ អេ​ន និង​ប្រពន្ធ​ឈ្មោះ សេង យិ ចាក់ដី​លុប​បឹង​រំលោភ​យក​ធ្វើ​ជា​កម្ម​សិទ្ធ​ផ្តាច់មុខ​នោះឡើយ គាត់​ស៊ូ​ប្តូរជីវិត​ការពារ​បឹង​រួម​មួយ​នេះ ព្រោះ​បើ​ហ៊ាន​តែ​ចាក់​លុប​បឹង​ឈូក​នេះ​មែន ដីស្រែ និង​លំនៅឋាន​របស់​គាត់ ព្រមទាំង​ប្រជាពលរដ្ឋ​រស់​ក្នុង​ភូមិ​សាស្ត្រ​ខាងលើ​នឹង​ត្រូវ​លិចលង់​ហិនហោច​គ្មាន​សល់​អ្វី​នោះឡើយ​។​

​សូម​បញ្ជាក់​ផង​ដែរ​ថា​៖ បើ​តាម​ការលើកឡើង​ពី លោក អ៊ីវ ផល្លី ប្រធាន​ក្រុមការងារ​ចុះជួយ​ស្រុក​កំពង់ត្រាច បាន​លើកឡើង​ថា រាល់​សំណូមពរ ក៏ដូចជា​បញ្ហា​ប្រឈម​នានា លោក​នឹង​ធ្វើ​របាយកាណ៍​ដើម្បី​សុំ​ពិគ្រោះ​យោបល់​សម្រាប់​រក​ដំណោះស្រាយ​ជូន​ទៅ​តាម​សំណូមពរ ដែល​បងប្អូន​បាន​លើកឡើង​ពី​ផលប៉ះពាល់​ដូចខាងលើ ប៉ុន្តែ​ការ​ចាក់​លុប​ដី​បឹង​ឬ​ប្រឡាយ បើ​បុគ្គល​ណា​ហ៊ាន​ប្រព្រឹត្ត គឺ​ជា​ទង្វើ​ខុស​នឹង​ច្បាប់​ដូចជា​ករណី​លបុ​បបឹង​ឈូក​របស់​រដ្ឋ ដែល​ជា​ជ្រលង​បង្ហូរទឹក ស្ថិតក្នុង​ភូមិ​បឹង​ធំ​ខាង​លិច ឃុំ​អង្គ​សុរ​ភី ស្រុក​កំពង់ត្រាច គឺជា​បញ្ហា​ប្រឈម​មួយ​ដែល​ធ្វើឱ្យប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​ប្រជាពលរដ្ឋ​រាប់រយ​គ្រួសារ​ដែល​រស់នៅ​ក្នុងភូមិ ឃុំ​ខាងលើ​យ៉ាង​ពិតប្រាកដ​ណាស់​។​

​ដូច្នេះ បញ្ហា​នេះ​ត្រឹម​អាជ្ញាធរ​ថ្នាក់​ក្រោម​ពុំ​មាន​លទ្ធភាព​អាច​ដោះស្រាយ​នូវ​វិវាទ​នេះ​បាន​ឡើយ មានតែ​អាជ្ញាធរ​ថ្នាក់លើ​ទើប​អាច​ដោះ​កង្វល់​នេះ​បាន​។​

​ស្របគ្នា​នឹង​ករណី​នេះ លោក ជួន សុភ​អភិបាលរង​ស្រុក​កំពង់ត្រាច បាន​បញ្ជាក់​យ៉ាង​ដូច្នោះ​ថា កន្លងមក​អាជ្ញាធរ​ស្រុក​បាន​ខិតខំ​ទប់ស្កាត់​មិន​ឱ្យ​បុគ្គល​ណា​ចាក់​លុប​ដី​បឹង​ឈូក​ខាងលើ​នេះ​ទេ ប៉ុន្តែ​លោក​ពូ​សំ អេ​ន ចេះ​តែ​ទទូច​សុំ​ឱ្យ​អាជ្ញាធរ​ជួយ​ជំរុញ​ធ្វើ​ប័ណ្ណកម្មសិទ្ធិ​ជូន​គាត់ ហើយ​អាជ្ញាធរ​និង​ជំនាញ​មិន​ទាន់​ឆ្លើយតប​ផង ស្រាប់តែ​គាត់​ចេះ​តែ​ហៅ​រថយន្ត​ដឹក​ដី​មក​ចាក់​នៅ​លើ​ដី​បឹង​ឈូក​ជា​បន្តបន្ទាប់ លុះ​ដល់​អាជ្ញាធរ​មក​ហាមប្រាម​បែរជា​គាត់​មិន​ស្តាប់ ដោយ​គាត់​សំអាង​ថា​ដី​បឹង​នេះ​គាត់​ដាំ​ឈូក​អាស្រ័យ​ផល​ជា​យូរ​ឆ្នាំ​ណាស់​មក​មកហើយ​។​

​សរុបសេចក្តី​មក​ចំពោះ​ករណី​លោក​សំ អេ​ន នេះ​ទោះបី​ទោះជា​អាជ្ញាធរ​ស្រុក​រិះរក​មធ្យោបាយ​មាន​វិធានការ​ហាមឃាត់  ឬ​ណែណាំ​បែបណា ក៏​គាត់​មិន​ស្តាប់ ឬ​ខ្លាច​ក្រែងរអែង​នោះដែរ មិន​ដឹង​គាត់​អាង​លើ​អ្វី​??​។​លោក​ជួន សុភា បាន​បញ្ជាក់ទៀតថា អាជ្ញាធរ​មិន​ព្រម​អនុញ្ញាត​ឱ្យ​បុគ្គល​ណា​ទន្ទ្រាន​ដី​បឹង​ឈូក​នេះ​បាន​ជាដាច់ខាត​។​

​បន្ទាប់​ពី​មាន​ការជំទាស់​ដាច់ខាត​ពី​ប្រជាពលរដ្ឋ​ទាំង​១៨៨​គ្រួសារ លោក សំ អេ​ន ក៏​បាន​និយាយថា ដី​បឹង​ឈូក​នេះ​លោក​បាន​ដាំ​ឈូក​អាស្រ័យ​ផល​តាំងពី​ឆ្នាំ​១៩៨៣​មក​ម្លេះ ទើប​គាត់​ចង់​ស្នើ​សុំ​ឱ្យ​អាជ្ញាធរ​ធ្វើ​ប័ណ្ណកម្មសិទ្ធិ ប៉ុន្តែ​បើ​អាជ្ញាធរ​ដកហូតយក​ជាស​ម្ប​តិ្ត​រដ្ឋ​វិញ លោក​ក៏​មិន​ជំទាស់​អ្វី​នោះ​ដែរ​៕

 

 

h180524e2  h180524e14 h180524e13

h180524e1

Filed in: ព័ត៌មានជាតិ
© 9572 បញ្ញវន្តខ្មែរ. All rights reserved. XHTML / CSS Valid.