ការិយាល័យ​និពន្ធ 097 60 74 706 / 061 74 00 08 Email:pvknweb@gmail.com / Website:www.pvknweb.com
ព័ត៌មាន​ថ្មី
- សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ស្ពានបេតុង​ខ្សែកាប​ឆ្លងកាត់​ទន្លេសាប និង​ស្ពាន​អាកាស​ឫស្សីកែវ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​អគារសិក្សា​ថ្មី នៃ​ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះ​សីហមុនី​រាជា​ - ​សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា ចូលជួប​សម្តែង​ការគួរសម និង​ជម្រាបលា​ - សម្តេច​តេជោ ហ៊ុន សែន និង​មេដឹកនាំ​អាស៊ាន អញ្ជើញ​ជួបប្រជុំ​ជាមួយ​អន្តរ​សភា​អាស៊ាន​ - មន្ត្រីរាជការ​អញ្ជើញ​ដាក់​កម្រងផ្កា គោរព​វិញ្ញាណក្ខន្ធ​នៅ​វិមាន​ឯករាជ្យ ក្នុង​ឱកាស​បុណ្យ​ឯករាជ្យ​ជាតិ ៩​វិច្ឆិកា​ខួប​លើក​ទី​៦៩ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ទទួល​ស្វាគមន៍​នាយករដ្ឋមន្ត្រី​វៀតណាម មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ផ្តល់​ស្រូវ​ពូជ និង​ស្បៀងអាហារ ជូន​កសិករ​ជាង​៣​ពាន់​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ចែក​ស្រូវពូជ និង​ស្បៀងអាហារ ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់ នៅ​ខេត្ត​បាត់ដំបង​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ចែក​ស្រូវពូជ​ជាង ៥០០​តោន និង​ស្បៀង ជូន​ប្រជាកសិករ​ជាង ៥​ពាន់​គ្រួសារ នៃ​ខេត្ត​បន្ទាយមានជ័យ​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​អាជ្ញាធរ​ខេត្ត​សៀមរាប​
របាយការណ៍​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ប្រចាំ ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០១៧ ៖ ​យោង​តាម​ទិន្ន័យ​ដែល​ទទួលបាន​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ថ្ងៃនេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១០​លើក ក្នុង​នោះ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០​នាក់​ស្រី​០១ របួសធ្ងន់​ចំនួន​០៨​នាក់​ស្រី​០១ ដែល​បង្កឡើង​ដោយ​ម៉ូតូ​ចំនួន​០៥​លើក រថយន្ត​តូច​ចំនួន​០២​លើក រថយន្ត​ធំ​ចំនួន​០៣​លើក ហើយ​បណ្ដាលឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ម៉ូតូ​ចំនួន​១០​គ្រឿង រថយន្ត​តូច​ចំនួន​០២​គ្រឿង រថយន្ត​ធំ​ចំនួន​០២​គ្រឿង និង​គោយន្ត​ចំនួន​០១​គ្រឿង​៕​

សិប្បកម្ម​កែច្នៃ​គ្រឿង​សង្ហា​រឹម​មួយកន្លែង​ត្រូវ​កម្លាំង​ជំនាញ​ចុះ​បង្ក្រាប​និង​រិបអូស​

[hupso]

ខេត្ត​រតនគិរី ៖ កម្លាំងចម្រុះ សហការ​និង​ជំនាញ​ផ្នែក​រដ្ធបាល​ព្រៃឈើ​បាន​ចុះ​ធ្វើ​ការឡោមព័ទ្ធ​ទីតាំង​សិប្បកម្ម​កែច្នៃ​គ្រឿង​សង្ហា​រឹម​ដោយ​ខុសច្បាប់​មួយកន្លែង​ស្ថិតនៅ​ត្រង់​ចំណុច​ខាងកើត​ចុង​ព្រលាន​យន្តហោះ​ស្ថិតក្នុង​ភូមិ​ជ័យជំនះ​សង្កាត់​ឡា​បាន​សៀក​ក្រុង​បាន​លុង​ខេត្ត​រតនគិរី​។ ហើយ​ចាប់​បង្ក្រាប​និង​រិបអូស​ភ្លាមៗ​នៅ​វត្ថុតាង​កែច្នៃ (​គ្រឿងចក្រ​)​ព្រមទាំង​ឈើប្រណិត​ជាង​បី​រឺ​ម៉ក់​ខ្នាត​យក្ស​។​

​ប្រតិបត្តិ​ការណ៍​ចុះ​ចាប់​បង្ក្រាប​សិប្បកម្ម​ដុះ​ស្លែ​លួចលាក់​ជា​លក្ខណះ​ទ្រង់ទ្រាយ​ធំ​មួយ​កន្លែង​ពី​ក្រុម​សមត្ថកិច្ច​ជំនាញ​ខាងលើនេះ គឺ​?​ធ្វើឡើង​កាលពី​វេលា​ម៉ោង​4,30​នាទី​ល្ងាច​ថ្ងៃទី​16​ខែ​មិថុនា​ឆ្នាំ​2018  ដោយ​សម្របសម្រួល​ពី​លោក ជា​ពេជ្រ ព្រះរាជអាជ្ញា​អម​សាលាតំបូង​ខេត្តរ​តមន​គិរី​។  ហើយ​ដឹកនាំ​កម្លាំង​ដោយ​លោក​ហាក់​ហ័ន​ព្រះរាជអាជ្ញារង​អម​សាលាតំបូង​ខេត្ត​ផង​នោះ  ។ កម្លាំង​បានធ្វើ​កំណត់ហេតុ​ដកហូត​វត្ថុតាង​រួមមាន​: ម៉ា​សុិន​ត្រង់សុីន័រ​១​គ្រឿង ម៉ូទ័​រខាត់ តា​ប  រណា​យន្ត​អា៎​ជ្រៀក ឈើប្រណិត​ជិត​បី​រឺ​ម៉ក់​ម៉ូតូ​ខ្នាត​យក្ស​។​

​តាម​ប្រភព​ពី​កម្លាំង​សមត្ថកិច្ច​ដែល​ចុះ​បង្ក្រាប​បាន​អោយដឹងថា ៖ ម្ចាស​សិប្បកម្ម​កែច្នៃ​គ្រឿង​សង្ហា​រឹម​ខាងលើ ឈ្មោះ​អា៎​(​កំ​ប៉ោង​) គេ​ជា​ឈ្មួញ​លាក់​មុខ​ប្រមូល​ទិញ​ឈើប្រណិត​ល្អៗ ពី​ក្រុម​ឈ្មួញ​ផ្សេងៗ​ក្នុង​ក្រុង​បាន​លុង​ដឹកជញ្ជូន​ចូល​ស្តុក​ទុក​សំរាប់ ក្រឡឹង កែច្នៃ ចេញ​ជា​គ្រឿង​សង្ហារឹម ដូចជា សា​ឡុង  គ្រែ តុ ទូ ថូផ្កា​កៅអី ជើង​ម៉ា ។​ល​។ ដោយ​ជួល​ជាង​ជំនាញ​ជា​ជនជាតិ​វៀតណាម​សឹងតែ​និយាយ​ភាសា​ខ្មែរ​ពុំ​ច្បាស់ ។​

​ប្រភព​ដដែល​បាន​បន្តថា ៖  សិប្បកម្ម​មួយ​នេះ​គ្មាន​ច្បាប់​ឬ​លិខិត​ប័ណ្ណ​អនុញាតិ​ពី​ស្ថាប័ន្ត​ពាក់ព័ន្ធ​អ្វី​នោះ​ទេ​។ កន្លង​មក​សមត្ថកិច្ច​តែង​បាន​សួរនាំ  ភាគច្រើន​គេ​តែង​យក​ឈ្មោះ​ព្រះរាជអាជ្ញា​មក​ពាក់ព័ន្ធ​ជានិច្ច គេ​ថា​(​ត្រូវ​ជា​ខ្សែ​ព្រះរាជអាជ្ញា​ជាដើម​) ។​

​បច្ចុប្បន្ន វត្ថុតាង​ដែល​រិបអូស​ពីរោង​សិប្បកម្ម​សមត្ថកិច្ច​បានធ្វើកំណ​ត់​ហេតុ​ប្រគល់ជូន​ខ័ណ្ឌរ​ដ្ធ​បាល​ព្រៃឈើ​ដើម្បី​ចាត់ការ​បន្ត​តាម​និតិ​វិធី​ច្បាប់ ៕
​ដោយ ៖ ចាប សំអាន​

 

d180618a1 d1806185 d180618a9 d180618a7 d180618a6 d180618a4 d180618a3 d180618a2

Filed in: ព័ត៌មានជាតិ
© 2024 បញ្ញវន្តខ្មែរ. All rights reserved. XHTML / CSS Valid.