ការិយាល័យ​និពន្ធ 097 60 74 706 / 061 74 00 08 Email:pvknweb@gmail.com / Website:www.pvknweb.com
ព័ត៌មាន​ថ្មី
- សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ស្ពានបេតុង​ខ្សែកាប​ឆ្លងកាត់​ទន្លេសាប និង​ស្ពាន​អាកាស​ឫស្សីកែវ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​អគារសិក្សា​ថ្មី នៃ​ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះ​សីហមុនី​រាជា​ - ​សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា ចូលជួប​សម្តែង​ការគួរសម និង​ជម្រាបលា​ - សម្តេច​តេជោ ហ៊ុន សែន និង​មេដឹកនាំ​អាស៊ាន អញ្ជើញ​ជួបប្រជុំ​ជាមួយ​អន្តរ​សភា​អាស៊ាន​ - មន្ត្រីរាជការ​អញ្ជើញ​ដាក់​កម្រងផ្កា គោរព​វិញ្ញាណក្ខន្ធ​នៅ​វិមាន​ឯករាជ្យ ក្នុង​ឱកាស​បុណ្យ​ឯករាជ្យ​ជាតិ ៩​វិច្ឆិកា​ខួប​លើក​ទី​៦៩ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ទទួល​ស្វាគមន៍​នាយករដ្ឋមន្ត្រី​វៀតណាម មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ផ្តល់​ស្រូវ​ពូជ និង​ស្បៀងអាហារ ជូន​កសិករ​ជាង​៣​ពាន់​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ចែក​ស្រូវពូជ និង​ស្បៀងអាហារ ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់ នៅ​ខេត្ត​បាត់ដំបង​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ចែក​ស្រូវពូជ​ជាង ៥០០​តោន និង​ស្បៀង ជូន​ប្រជាកសិករ​ជាង ៥​ពាន់​គ្រួសារ នៃ​ខេត្ត​បន្ទាយមានជ័យ​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​អាជ្ញាធរ​ខេត្ត​សៀមរាប​
របាយការណ៍​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ប្រចាំ ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០១៧ ៖ ​យោង​តាម​ទិន្ន័យ​ដែល​ទទួលបាន​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ថ្ងៃនេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១០​លើក ក្នុង​នោះ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០​នាក់​ស្រី​០១ របួសធ្ងន់​ចំនួន​០៨​នាក់​ស្រី​០១ ដែល​បង្កឡើង​ដោយ​ម៉ូតូ​ចំនួន​០៥​លើក រថយន្ត​តូច​ចំនួន​០២​លើក រថយន្ត​ធំ​ចំនួន​០៣​លើក ហើយ​បណ្ដាលឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ម៉ូតូ​ចំនួន​១០​គ្រឿង រថយន្ត​តូច​ចំនួន​០២​គ្រឿង រថយន្ត​ធំ​ចំនួន​០២​គ្រឿង និង​គោយន្ត​ចំនួន​០១​គ្រឿង​៕​

ស្ត្រី​ជា​ជំនួយការ​មេភូមិ​ម្នាក់​បាន​ស្លាប់ និង​អនុ​ភូមិ​ម្នាក់​រងរបួស​ខណៈ​ជួប​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរណ៍​លើ​ផ្លូវជាតិ​លេខ​៥

[hupso]

ខេត្ត​បន្ទាយមានជ័យ ៖  ស្ត្រី​ជា​ជំនួយការ​មេភូមិ​ម្នាក់​បាន​ស្លាប់ និង​អនុ​ភូមិ​ម្នាក់​រងរបួស​ខណៈ​ជួប​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរណ៍ កាលពី​វេលា​ម៉ោង​០២​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២៤​មិថុនា​ឆ្នាំ​២០១៨​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៥​ចន្លោះ​បង្គោល​លេខ​៣៨៣-៣៨៤​ចំនុច​មុខ​វត្តរ​តនះ​និមិត្ត ស្ថិតនៅ​ភូមិ​យាង​ថ្មី ឃុំ​កូប ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ​។

​អ្នកឃើញ​ហេតុការណ៍​និយាយថា រថយន្ត​កាមរី​ឆ្លាម​បើកបរ​លឿន​លើ​បណ្តោយ​ផ្លូវជាតិ​ក្នុង​ទិសដៅ​ពី​កើត​ទៅ​លិច​។ មកដល់​ចំនុច​កើតហេតុ បាន​បុក​ម៉ូតូ​ដែល​ជិះ​ឌុប​គ្នា​ពី​នាក់​ប្តី​ប្រពន្ធ​ដែល​កំពុង​ឆ្លងផ្លូវ​បណ្តាលអោយ​ស្ត្រី​ជា​ប្រពន្ធ​ប៉ើង​ឡើង​លើដំបូល​រថយន្ត​រួច​ធ្លាក់​បោក​លើ​ថ្នល់​បណ្តាល​ស្លាប់​ភ្លាមៗ ចំណែក​បុរស​ជា​ប្តី​រងរបួស​ធ្ងន់​។​

​លោក សេស វិបុល អធិការ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក អូរជ្រៅ​បាន​អោយដឹងថា ក្រោយ​កើតហេតុ​កម្លាំង​ជំនាញ​បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ​ភ្លាមៗ​ដើម្បី​សម្រួល​ចរាចរណ៍​និង​ដឹក​ជនរងគ្រោះ​បញ្ជូនទៅ​មន្ទីរពេទ្យបង្អែក​ស្រុក​សង្គ្រោះបន្ទាន់​។​

​លោក​អធិការ​រូបនេះ​បន្ត​អោយដឹងទៀតថា អ្នកបើកបរ​ម្នាក់ ឈ្មោះ ដុង ឈាង​លី ភេទ​ប្រុស​អាយុ​៣២​ឆ្នាំ​រស់នៅ​ភូមិ សាមគ្គី​មានជ័យ​សង្កាត់​និង​ក្រុង​ប៉ោយ​ប៉ែត ជា​សន្តិសុខ​កាស៊ីណូ ត្រូវបាន​ឃាត់ខ្លួន​នាំយក​មក​អធិការដ្ឋាន​ដើម្បី​សួរនាំ ។ ចំពោះ​ជនរងគ្រោះ​ទាំង​ពីរ​ត្រូវបាន​គេ​ស្គាល់​ថា​១-​ឈ្មោះ មាស មុំ ភេទ​ស្រី​អាយុ​៦៤ រស់នៅ​ភូមិ​យាង​ថ្មី ឃុំ​កូប ស្រុក​អូរជ្រៅ មាន​តួនាទី​ជា​ជំនួយការ​ភូមិ​បាន​ស្លាប់​នៅ​នឹង​កន្លែងកើតហេតុ ២-​ឈ្មោះ​គឹម សុភា ភេទ​ប្រុស​អាយុ​ ៦៤​ឆ្នាំ​រស់នៅ​ភូមិ​យាង​ថ្មី​ឃុំ​កូប​ស្រុក​អូរជ្រៅ​ ​ជា​អនុ​ភូមិ​យាង​ថ្មី​របួសធ្ងន់​កំពុង​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ៕

 

h180625b6 h180625b9 h180625b8 h180625b7

Filed in: គ្រោះ​ថ្នាក់​ចរាចរណ៍​
© 2024 បញ្ញវន្តខ្មែរ. All rights reserved. XHTML / CSS Valid.