ការិយាល័យ​និពន្ធ 097 60 74 706 / 061 74 00 08 Email:pvknweb@gmail.com / Website:www.pvknweb.com
ព័ត៌មាន​ថ្មី
- សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ស្ពានបេតុង​ខ្សែកាប​ឆ្លងកាត់​ទន្លេសាប និង​ស្ពាន​អាកាស​ឫស្សីកែវ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​អគារសិក្សា​ថ្មី នៃ​ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះ​សីហមុនី​រាជា​ - ​សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា ចូលជួប​សម្តែង​ការគួរសម និង​ជម្រាបលា​ - សម្តេច​តេជោ ហ៊ុន សែន និង​មេដឹកនាំ​អាស៊ាន អញ្ជើញ​ជួបប្រជុំ​ជាមួយ​អន្តរ​សភា​អាស៊ាន​ - មន្ត្រីរាជការ​អញ្ជើញ​ដាក់​កម្រងផ្កា គោរព​វិញ្ញាណក្ខន្ធ​នៅ​វិមាន​ឯករាជ្យ ក្នុង​ឱកាស​បុណ្យ​ឯករាជ្យ​ជាតិ ៩​វិច្ឆិកា​ខួប​លើក​ទី​៦៩ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ទទួល​ស្វាគមន៍​នាយករដ្ឋមន្ត្រី​វៀតណាម មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ផ្តល់​ស្រូវ​ពូជ និង​ស្បៀងអាហារ ជូន​កសិករ​ជាង​៣​ពាន់​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ចែក​ស្រូវពូជ និង​ស្បៀងអាហារ ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់ នៅ​ខេត្ត​បាត់ដំបង​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ចែក​ស្រូវពូជ​ជាង ៥០០​តោន និង​ស្បៀង ជូន​ប្រជាកសិករ​ជាង ៥​ពាន់​គ្រួសារ នៃ​ខេត្ត​បន្ទាយមានជ័យ​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​អាជ្ញាធរ​ខេត្ត​សៀមរាប​
របាយការណ៍​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ប្រចាំ ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០១៧ ៖ ​យោង​តាម​ទិន្ន័យ​ដែល​ទទួលបាន​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ថ្ងៃនេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១០​លើក ក្នុង​នោះ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០​នាក់​ស្រី​០១ របួសធ្ងន់​ចំនួន​០៨​នាក់​ស្រី​០១ ដែល​បង្កឡើង​ដោយ​ម៉ូតូ​ចំនួន​០៥​លើក រថយន្ត​តូច​ចំនួន​០២​លើក រថយន្ត​ធំ​ចំនួន​០៣​លើក ហើយ​បណ្ដាលឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ម៉ូតូ​ចំនួន​១០​គ្រឿង រថយន្ត​តូច​ចំនួន​០២​គ្រឿង រថយន្ត​ធំ​ចំនួន​០២​គ្រឿង និង​គោយន្ត​ចំនួន​០១​គ្រឿង​៕​

​ស្ថានីយ៍ ជញ្ជីង​ថ្លឹង​រថយន្ត ផ្លូវជាតិ​លេខ​៦ ត្រូវបាន​គេ​មើលឃើញថា កំពុង​កើតមាន ភាពមិនប្រក្រតី យ៉ាង​ពេញបន្ទុក ក្រោម​ការគ្រប់គ្រង របស់លោក គឹម ប៊ុន​ណា ប្រធាន​ស្ថានីយ៍ ជញ្ជីង​ថ្លឹង​រថយន្ត នៅ​ផ្លូវ​ជាតិ​លេខ​៦ ស្ថិតក្នុង​ភូមិ​អូរ​ចិញ្ចៀន ឃុំ​រលួស​កើត ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប​

[hupso]

ខេត្តសៀមរាប : ភាពមិនប្រក្រតី​នេះ ត្រូវបាន​ប្រជាពលរដ្ឋ ក៍​ដូច​អាជ្ញាធរ​មូលដ្ឋាន នឹង​ម្ចាស់​រថយន្ត ធ្វើ​អាជីវកម្ម​តូចតាច ដឹក​អីវ៉ាន់​តាម​ផ្លូវជាតិ​លេខ​៦ សម្រាប់​ដោះស្រាយ ជីវភាព​គ្រួសារ បាន​សម្ដែង​ការ​មិន​ពេញចិត្ត ទៅលើ​មន្ត្រី​ខិលខូច មួយចំនួន ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៦ ស្ថិតក្នុង​ភូមិ​អូរ​ចិ​ញៀន ឃុំ​រលួស​កើត ស្រុក​ប្រា​សទ​បាគង ខេត្តសៀមរាប ដោយ​ធ្វើ​ការរិះគន់ យ៉ាងខ្លាំងៗ​ថា លោក គឹម ប៊ុន​ណា ប្រធាន​ស្ថានីយ៍ ជញ្ជីង​ថ្លឹង​រថយន្ត ជា​អ្នក​បើកដៃ ឲ្យ​មន្ត្រីក្រោមឱវាទ ជំរិត​យកលុយ ពី​ក្រុម​ឈ្មួញ​តូចតាច​។

​ប្រភព​ពី​ក្រុម​ប្រជាពលរដ្ឋ រកស៊ី​ដឹក​ទំនិញ​ទាំងនោះ បាន​បន្ត​ឲ្យដឹងថា ទោះ​រថយន្ត​ពួកគាត់ ដឹក​ត្រឹមត្រូវ តាម​ច្បាប់​ក៍ដោយ ក៍​ជៀ​សមិន​ផុត ពី​ការ​បង់លុយ ទៅឲ្យ​ក្រុម​មន្ត្រី ក្រោម​ការគ្រប់គ្រង របស់​លោក​គឹម​
​ប៊ុន​ណា ប្រធាន​ស្ថានីយ៍ ជញ្ជីង​ថ្លឹង​លុយ​នេះ​ដែរ​?​។ រី​ឯ​ចំណែក​រថយន្ត របស់​មេ​ឈ្មួញ​ធំៗ មាន​លុយ មានអំណាច ដឹក​ស្ទើ​ស្រុត​អស់​ផ្លូវ​ស្ពាន ក៍​មន្ត្រី​ទាំងនោះ មិន​ដែល​ហ៊ាន​បើកភ្នែក​មើល​ទេ​។​

​ពាក់ព័ន្ធ​ភាពមិនប្រក្រតី កើតមាន​អំពើ​ពុករលួយ នៅ​ស្ថានីយ៍ ជញ្ជីង​ថ្លឹង​រថយន្ត ខាងលើនេះ មហាជន​ជា​ ​ច្រើន ទាំង​រស់​នៅ ស្រុក​ប្រាសាទបាគង នឹង​អ្នកធ្វើដំណើរ​តាម​ផ្លូវជាតិ​លេខ​៦ ពី​សៀមរាប ទៅ​កំពង់ធំ ពី​កំពង់ធំ មក​សៀមរាប បាន​ឃើញ​សកម្មភាព មិន​ប្រក្រតី របស់​មន្ត្រី ១​ក្រុម​តូច ប្រចាំការ នៅ​ស្ថានីយ៍ ជញ្ជីង​ថ្លឹង រថយន្ត នឹង​ឃើញ​ភាព​អសកម្ម របស់​មន្ត្រី ក្រោម​ការដឹកនាំ លោក គឹម ប៊ុន​ណា ហើយ​បាន ធ្វើការ រិះគន់ ថា​៖ ជា​កន្លែង​ស្ថានី ជញ្ជីង​ថ្លឹង​លុយ នឹងដាក់​រហស្សនាម ឲ្យ​លោក គង់ បុណា​ថា​៖ ជា​ប្រធាន​ជញ្ជីង មុខ​លុយ គិតតែ​ពី​ផលប្រយោជន៍ សង្គម​គ្រួសារ​របស់​ខ្លួន នឹង​ក្រុម​បក្ខពួក​របស់​ខ្លួន តែប៉ុណ្ណោះ​។

​ជាងនេះទៅទៀត មហាជន បាន​នាំ​គ្នា​រិះគន់​ថា បុគ្គលិត លោក​គឹម ប៊ុន​ណា របស់​ខ្លួន​ជា​មន្ត្រី ក្នុង​ក្របខ័ណ្ឌ​រដ្ឋ ស៊ីប្រាក់ខែ​រដ្ឋ មិន​ខំ​អនុវត្តន៍ ទៅតាម​តួរ​នាទី​ខ្លួនឯង​ទេ បែរជា​នាំគ្នា​ខំ​ប្រឹង​រក​លុយ តាមរបៀប​ពុករលួយ ដោយ​ច្របាច់ករ ប្រជាពលរដ្ឋ អាជីវករ​តូចតាច យកលុយ​ដាក់​ហោប៉ៅ ចែកគ្នា ធ្វើ​មាន​ធ្វើ​បាន​ទៅ​វិញ​?​។ ប្រភព​ពី​អ្នក​ធ្លាប់​រកស៊ី ដឹកទំនិញ បាន​ប្រាប់​ឲ្យ​បណ្ដាញ​ព័ត៌មាន យើង បានដឹងថា​៖ ប្រសិនបើ ជា​រថយន្ត​របស់ ឈ្មួញ​ធំៗ មាន​លុយ​មាន​អំណាច​វិញ ទោះ​រថយន្ត​ទាំងនោះ ដឹក​អាច៌​ដី ដឹក​ខ្សាច់ ដឹក​ថ្ម ធ្វើ​អាជីវកម្ម ពេញ​ហៀរហូរ ខុស​លខ​ណៈ​បច្ចេកទេស នៃ​ស្តង់ដារ ច្បាប់​កំណត់ នឹង​ដឹកទំនិញ​លើស​ទម្ងន់ រាប់រយ​តោន ក៍​គេ​មិនដែល​ឃើញ រថយន្ត​ទាំងនោះ ចូល​ថ្លឹង​សោះ ឃើញ​តែ​រត់​ចូល​បង់លុយ ហើយ​រត់​ឡើង​ឡើង​ឡាន​វិញ ហើយ​ដំណើការ ទៅ​បាន​យ៉ាង​រលូន ទាំងនេះ បាន​សបញ្ជាក់ ឲ្យឃើញថា ជា​កន្លែង​ស្ថានីយ៍ ជញ្ជីង​ថ្លឹង​លុយ​ពិតៗ មិនមែន​កន្លែង​ស្ថានីយ៍ ជញ្ជីង​ថ្លឹង​រថយន្ត​ទេ​។

​ដោយ​ឡែក​ប្រភព ពី​មជ្ឈដ្ឋាន​នានា បាន​រិះគន់​ខ្លាំៗ​ថា  ដោយសារតែ មាន​ការធូរលុង ឬ​អាច​មាន​ការ បើ​កដៃ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ នឹង​ដឹកជញ្ជូន នឹង​លោក គឹម ប៊ុន​ណា ប្រធាន​មន្ទីរ​សាធារណការ នឹង​ដឹកជញ្ជូន ខេត្តសៀមរាប  ថ្លឹង​រថយន្ត​ខាងលើ​នេះ ហ៊ាន​ប្រព្រិត្ត​អំពើ ពុករលួយ យ៉ាង​ចំហរ ដោយ​គ្មាន​ញញើត នូវ​ចំណាត់ការ របស់​អង្គភាព ប្រឆាំង​អំពើរ​ពុករលួយ ដែលមាន ឯកឧត្តម​បណ្ឌិត ឱម យិនទៀង ជា​ប្រធាន​អង្គភាព បន្តិច​ណា​សោះ​។

​គួរ​បញ្ជាក់​ផង​ដែរ​ថា​៖ ក្រោយពី​មាន​សេចក្ដីរាយការណ៍ ពី​អ្នកសារព័ត៌មាន  យើង បាន​ចុះ​ទៅ យក​ព័ត៌មាន ដល់​ទីតាំង ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ខាងលើ កាលពី​ថ្ងៃ​ទី​០១ ខែ​មករា ឆ្នាំ​២០១៨ បាន​ឃើញ​ទង្វើ មិន​ប្រក្រតី​ជាច្រើន នឹង​ឃើញ​ភាព​អសកម្ម របស់​មន្ត្រី​ស្ថានីយ៍ ជញ្ជីង​ថ្លឹង​រថយន្ត យ៉ាងច្បាស់ នូវ​អំពី​អំពីេ​រពុករលួយ របស់​ពួកគេ ដោយ​គ្មាន​ញញើត​សោះ​នោះ ។

​ហើយ​ភ្លាមៗ​នោះ អ្នកព័ត៌មាន​យើង ធ្វើ​បទសម្ភាសន៍ នៅ​និង​កន្លែង បែរ​ជា​មន្ត្រី ស្ថានីយ៍​ជញ្ចីង​ថ្លឹង រថយន្ត មក​គំ​រាប​កំហែង​មកលើ​អ្នកព័ត៌មាន ទៀតផង  ពាក់ព័ន្ធ​បញ្ហា ជុំវិញ​បញ្ហា មិនអាច​សុំ​ការបំភ្លឺ ពី​លោក គឹម ប៊ុន​ណា បាន​ទេ​ដោយ​មិន​មាន​លេខ​ទូរស័ព្ទ សំរាប់​ទំនាក់ទំនង ។

​ទង្វើ​ពុករលួយ ដល់​ខួរឆ្អឹង​បែបនេះ មហាជន​ជាច្រើន ធ្វើ​ការស្នើ​សុំ​ឲ្យ​ឯកឧត្ដ ស៊ុន ចាន់ថុល រដ្ផមន្ត្រី ក្រសួង​សាធារណៈកា​រណ៍ និង​ដឹកជញ្ជូន ទើប​ឡើង​ថ្មី មេត្តា​ពិនិត្យ ទៅលើ​ក្រុម​មន្ត្រី ស្ថានីយ៍​ជញ្ជីង​ថ្លឹង រថយន្ត​ខាងលើ ដូច​ជា​បុគ្គលិត លោក​គឹម  ប៊ុន​ណា    សូមបញ្ជាក់​ថា​ក្រុម​ជញ្ចីង​នេះ​ប្រហែល​ទៅ​ហ្នឹង​កុងត្រូលជជុះ​ទៅហើយ   បានន័យថា​មិនដែល​ឃើញ​ថ្លឹង​ទេ​យក​តែ​លុយ ចង់​ផ្លូវថ្នល់​ខួច​ម៉េច​ខួច​ទៅ  សំ​ដាក់​យកលុយ   ប្រជា​ពលរដ្ធ​ពិតជា​មិនយ​ល់ ទេ ៕​

 

junjingsr1 junjingsr2

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់ៗ
© 2024 បញ្ញវន្តខ្មែរ. All rights reserved. XHTML / CSS Valid.