សមត្ថកិច្ចស្រុកជាំខ្សាន្តខេត្តព្រះវិហារកំពុងបើកភ្លើងខៀវដោយបំពានអោយក្រុមហ៊ុនមួយដឹកឈើចេញ ផ្ទុយពីអ្វីដែលសម្តេចនាយករដ្ធមន្ត្រីបានប្រកាសបិទ ប៉េសេ ក្រុមហ៊ុនតាំងពីយូរយាំងណាស់មកហើយ មិនអោយធ្វើចរាចរណ៍ឈើដឹកចេញ។
យ៉ាងណាម៉ិញ អស់លោកសមត្ថកិច្ចដែលឈរជើងនៅតំបន់ខាងលើនៅតែហ៊ានផ្គើនបើកដៃអោយឈ្មួញ ដឹកជញ្ជូនឈើមូលតាមរថយន្តបាកុងពីព្រៃការពារនៅក្នុងស្រុកជាំខ្សាន្តក្នុងមួយយប់ៗរាប់សិបបាកុងចូលទៅក្នុងឃ្លាំងមួយដែលស្ថិតនៅក្នុងភូមិរុងរឿង២ ឃុំមរកតស្រុកជាំខ្សាន្ត ដើម្បីចូលម៉ាស៊ីនរ៉ៃកែច្នៃជាច្រើនគ្រឿង នៅទីនោះដើម្បីកែច្នៃឈើយកទៅលក់តាមបណ្តាខេត្ត ក្រុងនានា។
ពាក់ពន្ធបញ្ហានេះ អ្នកឆ្លងឆ្លើយសារពត៌មានយើងសារមិនអាចសុំការបំភ្លឺពីលោកនាយខណ្ឌរដ្ធបាលព្រៃឈើខេត្តព្រះវិហ៊ារបាននៅឡើយទេ ដោយសារគ្មានលេខទូរស័ព្ទរបស់គាត់ ។
វាជារឿងដ៏លំបាកក្នុងការទំនាក់ទំនងជាមួយអាជ្ញាធរសមត្ថកិច្វ ដោយសារបច្ចុប្បន្ននេះ អ្នកការសែតនិងមន្ត្រីកំពុងក្លាយជាសត្រូវមិនខុសអី ពីក្របីនិងដើមចេកនោះឡើយ ៕