ការិយាល័យ​និពន្ធ 097 60 74 706 / 061 74 00 08 Email:pvknweb@gmail.com / Website:www.pvknweb.com
ព័ត៌មាន​ថ្មី
- សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ស្ពានបេតុង​ខ្សែកាប​ឆ្លងកាត់​ទន្លេសាប និង​ស្ពាន​អាកាស​ឫស្សីកែវ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​អគារសិក្សា​ថ្មី នៃ​ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះ​សីហមុនី​រាជា​ - ​សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា ចូលជួប​សម្តែង​ការគួរសម និង​ជម្រាបលា​ - សម្តេច​តេជោ ហ៊ុន សែន និង​មេដឹកនាំ​អាស៊ាន អញ្ជើញ​ជួបប្រជុំ​ជាមួយ​អន្តរ​សភា​អាស៊ាន​ - មន្ត្រីរាជការ​អញ្ជើញ​ដាក់​កម្រងផ្កា គោរព​វិញ្ញាណក្ខន្ធ​នៅ​វិមាន​ឯករាជ្យ ក្នុង​ឱកាស​បុណ្យ​ឯករាជ្យ​ជាតិ ៩​វិច្ឆិកា​ខួប​លើក​ទី​៦៩ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ទទួល​ស្វាគមន៍​នាយករដ្ឋមន្ត្រី​វៀតណាម មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ផ្តល់​ស្រូវ​ពូជ និង​ស្បៀងអាហារ ជូន​កសិករ​ជាង​៣​ពាន់​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ចែក​ស្រូវពូជ និង​ស្បៀងអាហារ ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់ នៅ​ខេត្ត​បាត់ដំបង​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ចែក​ស្រូវពូជ​ជាង ៥០០​តោន និង​ស្បៀង ជូន​ប្រជាកសិករ​ជាង ៥​ពាន់​គ្រួសារ នៃ​ខេត្ត​បន្ទាយមានជ័យ​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​អាជ្ញាធរ​ខេត្ត​សៀមរាប​
របាយការណ៍​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ប្រចាំ ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០១៧ ៖ ​យោង​តាម​ទិន្ន័យ​ដែល​ទទួលបាន​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ថ្ងៃនេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១០​លើក ក្នុង​នោះ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០​នាក់​ស្រី​០១ របួសធ្ងន់​ចំនួន​០៨​នាក់​ស្រី​០១ ដែល​បង្កឡើង​ដោយ​ម៉ូតូ​ចំនួន​០៥​លើក រថយន្ត​តូច​ចំនួន​០២​លើក រថយន្ត​ធំ​ចំនួន​០៣​លើក ហើយ​បណ្ដាលឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ម៉ូតូ​ចំនួន​១០​គ្រឿង រថយន្ត​តូច​ចំនួន​០២​គ្រឿង រថយន្ត​ធំ​ចំនួន​០២​គ្រឿង និង​គោយន្ត​ចំនួន​០១​គ្រឿង​៕​

​យុវជន ម្នាក់​ត្រូវ បញ្ជូន​ទៅ​សង្គ្រោះ​ជាបន្ទាន់ បន្ទាប់ពី​ត្រូវ​បាន​ឪពុកចុង​វាយ​នឹង​ខ្នងពូថៅ

[hupso]

ខេត្ត​បាត់ដំបង ៖ ជនរងគ្រោះ​ម្នាក់​ត្រូវ បាន​ប្រជាពលរដ្ឋ​រួម​និង​សមត្ថកិច្ច​ដឹក​បញ្ជូន​ទៅ​មន្ទីរពេទ្យបង្អែក​ស្រុក​សំពៅ​លូន​ដើម្បី​សង្គ្រោះ​បន្ទាប់ពី​ជនរងគ្រោះ​រូបនេះ​ត្រូវបាន​ឪពុកចុង  វាយ​នឹង​ខ្នង​ពូថៅ  ជាច្រើន​ដង​ទៅ​លើ​ក្បាល និង​ផ្ទៃមុខ  ក្នុង​បំណង​ប៉ុនប៉ង​មនុស្សឃាត​ដោយ​ចេតនា  ដោយសារ​ទំនាស់​ពាក្យសម្តី ។​

​យោងតាម​របាយការណ៍​របស់​សមត្ថកិច្ច​មូលដ្ឋាន​បាន​អោយដឹង​ថា  ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង ១០ និង ៣០ នាទី យប់  ថ្ងៃទី ១៩  ខែ កក្កដា  ឆ្នាំ​២០១៨  ត្រង់​ចំណុច​ភូមិ​អូរ​គ្រួស  ឃុំ​សិរី​មានជ័យ  ស្រុក​សំពៅ​លូន  ខេត្ត​បាត់ដំបង រវាង​កូនប្រុស  និង ឪពុកចុង ។​

​បើ​តាម​ការរៀបរាប់​ពី​ជនរងគ្រោះ​ឈ្មោះ វឹង វ​ល់  ហៅ បារាំង  ភេទ​ប្រយស  អាយុ​២៧​ឆ្នាំ រស់​នៅ​ត្រង់​ចំណុច​កើតហេតុ​ខាងលើ  បាន​និយាយថា  ការ​ទាស់​ពាក្យសម្តី​រវាង​ខ្លួន ជាមួយ នឹង​ឪពុកចុង ឬក៏​ត្រូវ​ជា​ពូ  ដែល​មានឈ្មោះ នួន សឿន  ភេទ​ប្រុស  អាយុ​៤៨​ឆ្នាំ  មុខរបរ​ធ្វើ​ចំការ  គឺ​បាន​កើតឡើង​ជា​ច្រើនលើក ច្រើនសារ​រួចមកហើយ  ដោយសារ​តែ​ពេល​ដែល គាត់​ស្រវឹង  គឺ​គាត់​តែងតែ​ចោទប្រកាន់​មកលើ​ខ្លួន​ថា  បាន​ទៅ​លួច​ដោះ​យក​សត្វ​ពស់ ដែល​គាត់​ដាក់​មង​បាន ។​

​ជនរងគ្រោះ​បាន​បន្តថា  ធាតុ​ពិត​គឺ​ខ្លួន​មិន​ដែល​ទៅ​លួច​ពស់​របស់​គាត់​ឡើយ  ប៉ុន្តែ​គាត់​នៅតែ​ចោទ​ដដែលៗ ។ លុះ​នៅ​មុនពេល​កើតហេតុ  គឺ​គាត់​មក​ពី​ផឹក​វិញ​ក៏​បាន​ចាប់ផ្តើម​រក​រឿង​ទៀត  ឯ​ខ្លួន​ក៏​បាន​ប្រកែក​ទៅវិញ ទៅមក  ស្រាប់តែ​គាត់​បាន​លប​ទាញ​ពូថៅ​មក​វ៉ៃ​មក​លើ​ក្បាល​និង​ផ្ទៃមុខ​របស់ខ្លួន  ជាច្រើន​កន្លែង​រហូតដល់​សន្លប់ លែង​ដឹង​ខ្លួន ។​

​ដោយឡែក សម្រាប់​សាក្សី​មួយចំនួន​ដែល​រស់នៅ​ក្នុងភូមិ ឃុំ​កើតហេតុ​ខាងលើ ក៏បាន និយាយថា  ពេល​ដែល​ជនសង្ស័យ​បាន​យក​ពូថៅ​វ៉ៃ​ទៅលើ​ជនរងគ្រោះ​នោះ  គឺ​បាន  បាក់ដង​អស់​មួយ  ប៉ុន្តែ​ដោយសារ​មិន​អស់ចិត្ត​ទើប​ស្ទុះ​ទៅ​ទាញ​ពូថៅ​មួយទៀត មក​វ៉ៃ​បន្ថែម រួច​ក៏​រត់គេចខ្លួន​បាត់ស្រមោល​ទាំងយប់​តែម្តង  ដោយសារតែ​មាន​ប្រជាពលរដ្ឋ​ជាច្រើន បម្រុង​ចូល​ជួយ  ព្រមទាំង​មាន​ការស្រែក​អោយ​ជួយ​ពី​សំណាក់​ស្ត្រី​ជា​ភរិយា  ដែល​កំពុង ពរ​កូន​មួយ​នៅ​នឹង​ដៃ​ផង ។​

​បច្ចុប្បន្ន ជនរងគ្រោះ​ត្រូវបាន​ក្រុមគ្រួសា​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទី​ពេទ្យ​បង្អែក​ស្រុក​សំពៅ​លូន  ដោយឡែក​ជនសង្ស័យ​ក៏​ត្រូវបាន​កំលាំង​សមត្ថកិច្ច​ទាំង​២​ស្ថាប័ន  តាម ប្រមាញ់  និង​ស្រាវជ្រាវ​ដើម្បី​ចាប់ខ្លួន​យក​មក​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់  ពាក់ព័ន្ធ​នឹង​ករណី ប៉ុនប៉ង​មនុស្សឃាត​ដោយ​ចេតនា ៕

h180721b24 h180721b27 h180721b26 h180721b25

Filed in: ព័ត៌មានជាតិ
© 2024 បញ្ញវន្តខ្មែរ. All rights reserved. XHTML / CSS Valid.