ការិយាល័យ​និពន្ធ 097 60 74 706 / 061 74 00 08 Email:pvknweb@gmail.com / Website:www.pvknweb.com
ព័ត៌មាន​ថ្មី
- សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ស្ពានបេតុង​ខ្សែកាប​ឆ្លងកាត់​ទន្លេសាប និង​ស្ពាន​អាកាស​ឫស្សីកែវ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​អគារសិក្សា​ថ្មី នៃ​ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះ​សីហមុនី​រាជា​ - ​សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា ចូលជួប​សម្តែង​ការគួរសម និង​ជម្រាបលា​ - សម្តេច​តេជោ ហ៊ុន សែន និង​មេដឹកនាំ​អាស៊ាន អញ្ជើញ​ជួបប្រជុំ​ជាមួយ​អន្តរ​សភា​អាស៊ាន​ - មន្ត្រីរាជការ​អញ្ជើញ​ដាក់​កម្រងផ្កា គោរព​វិញ្ញាណក្ខន្ធ​នៅ​វិមាន​ឯករាជ្យ ក្នុង​ឱកាស​បុណ្យ​ឯករាជ្យ​ជាតិ ៩​វិច្ឆិកា​ខួប​លើក​ទី​៦៩ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ទទួល​ស្វាគមន៍​នាយករដ្ឋមន្ត្រី​វៀតណាម មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ផ្តល់​ស្រូវ​ពូជ និង​ស្បៀងអាហារ ជូន​កសិករ​ជាង​៣​ពាន់​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ចែក​ស្រូវពូជ និង​ស្បៀងអាហារ ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់ នៅ​ខេត្ត​បាត់ដំបង​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ចែក​ស្រូវពូជ​ជាង ៥០០​តោន និង​ស្បៀង ជូន​ប្រជាកសិករ​ជាង ៥​ពាន់​គ្រួសារ នៃ​ខេត្ត​បន្ទាយមានជ័យ​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​អាជ្ញាធរ​ខេត្ត​សៀមរាប​
របាយការណ៍​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ប្រចាំ ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០១៧ ៖ ​យោង​តាម​ទិន្ន័យ​ដែល​ទទួលបាន​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ថ្ងៃនេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១០​លើក ក្នុង​នោះ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០​នាក់​ស្រី​០១ របួសធ្ងន់​ចំនួន​០៨​នាក់​ស្រី​០១ ដែល​បង្កឡើង​ដោយ​ម៉ូតូ​ចំនួន​០៥​លើក រថយន្ត​តូច​ចំនួន​០២​លើក រថយន្ត​ធំ​ចំនួន​០៣​លើក ហើយ​បណ្ដាលឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ម៉ូតូ​ចំនួន​១០​គ្រឿង រថយន្ត​តូច​ចំនួន​០២​គ្រឿង រថយន្ត​ធំ​ចំនួន​០២​គ្រឿង និង​គោយន្ត​ចំនួន​០១​គ្រឿង​៕​

ប្រធាន​សាខាគយ​និង​រដ្ឋ​ករ​ខេត្ត​ប៉ៃលិន រង​ការរិៈគន់​ពី​ពលរដ្ឋ និង​អាជីវករ​ថា បើកដៃ​ឲ្យ​នាំ​ទំនិញ​ចូល ដោយ​មិន​បង់​ព័ន្ធ​ជូន​រដ្ឋ ប៉ុន្តែ​បែរជា​ចុះ​ចាប់​ទំនិញ​តាម​ក្រោយ ដោយ​ចោទ​ពលរដ្ឋ​ថា​ប្រព្រិត្ត​បទល្មើស​

[hupso]

ខេត្ត​ប៉ៃលិន​៖ មាន​ការសង្ស័យ​មួយ រវាង​ប្រធាន​សាខា​គយ​និង​រដ្ឋ​ករ​ខេត្ត​ប៉ៃលិន​និង​ប្រធានការិយាល័យ​គយ និង​រដ្ឋ​ករ​ច្រកទ្វា​អន្តរជាតិ​ព្រំ​ខេត្ត​ប៉ៃលិន ថា​ឃុបឃិត​គ្នា​បង្កើត​បទល្មើស ដោយ​បើកដៃ ឲ្យ​ពលរដ្ឋ​នាំ​ទំនិញ​ចូល​តាម​ច្រកទ្វា ដោយ​មិន​ទាន់​បង់​ព័ន្ធ ព្រោះ​ជា​ភារៈកិច្ច របស់​ប្រធាន​ការិយាល័យ​ច្រកទ្វារ​អន្តរជាតិ ជា​អ្នកទទួលខុសត្រូវ រហូត​ទំនិញ​ត្រូវ​នាំយក​មក​ទុក​នៅ​សំណង​កំពុង​សាងសង ដែល​មាន​ចំងាយ​ប្រមាណ​៥០០​ម៉ែត្រ បាន​មន្ត្រី​គយ និង​រដ្ឋ​ករ​ចល័ត ចុះ​មក​បង្ក្រាប ហើយ​ចោទ​ពលរដ្ឋ​ថា​កំពុង​ប្រព្រិត្ត​បទល្មើស ។

​ជាក់ស្តែង​កាលពី​ថ្ងៃ​ទី​២១ ខែកក្កដា ឆ្នាំ​២០១៨ កន្លងទៅ គេ​សង្កេតឃើញ រថយន្ត​របស់​ថៃ​ចំនួន​ពីរ គ្រឿង បាន​ដឹក​ឥដ្ឋ​ការពារ​កំដៅថ្ងៃ​ចំនួន​៣២ កេះ ធំៗ ដែល​មាន​តម្លៃ​ខ្ទង់ពាន់​ដុល្លា ចេញពី​ប្រទេស​ថៃ ចូលមក​កម្ពុជា តាម​ច្រកទ្វា​អន្តរជាតិ​ព្រំ ស្ថិតក្នុង​ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន  ស្របពេល​នោះ​ដែរ តំណាង​ម្ចាស់​ឥដ្ឋ បាន​ទូរស័ព្ទ​ទៅ​លោក ទី ប៊ុន​ឡង់ ប្រធានការិយាល័យ​គយ​និង​រដ្ឋ​ក​រ ច្រកទ្វា​អន្តរជាតិ​ព្រំ សុំ​ធ្វើ​លិខិត​បង់​ព័ន្ធ​តាម​កំណាត់ របស់​ក្រសួង ប៉ុន្តែ​ត្រូវបាន​លោក​បញ្ជាក់​តាម​ទូរស័ព្ទ​ថា ឲ្យ​យក​ចូល​មក​ចុះ ចាំ​ធ្វើលិខិត​បង់​ព័ន្ធ​តាម​ក្រោយ លុះ​បាន   រយៈពេល​៣​ថ្ងៃ​គឺ​នៅវេលា​ម៉ោង​៦​និង​៣០​នាទី​ល្ងាច​ថ្ងៃទី​២៣ ខែ​កក្ត​ដា ឆ្នាំ​២០១៨​ម្សិលមិញ ស្រាប់តែ​មាន​មន្ត្រី​គយ និង​រដ្ឋ​ចល័ត មកពី​ភ្នំពេញ ចុះ​សហការ​ជាមួយ​សាខាគយ​និង​រដ្ឋ​ខេត្ត បាន​ធ្វើ​ការដកហូត យកទៅ​រក្សាទុក នៅ​ផែស្ងួត រងចាំ​ម្ចាស់​ទៅ​បង់ពន្ធ ។​

​បើ​តាម​ប្រភព​ព័ត៌មាន ពី​ពលរដ្ឋ និង​អាជីវករ ដែល​រកស៊ី​ក្នុង​ខេត្ត​ប៉ៃលិន បានឲ្យដឹងថា​៖ ទង្វើ​នេះ​វា​ហាក់បីដូចជា មិន​សូវ​ល្អ​ប៉ុន្មាន​នោះ​ទេ ព្រោះ​ជា​ទង្វើ ដែល​មន្ត្រី​ការិយាល័យ និង​ប្រធាន​សាខាគយ ឃុបឃិត​គ្នា ធ្វើបាប​ពលរដ្ឋ និង​អាជីវករ បើក​ឲ្យ​ពួកគាត់​នាំ​ទំនិញ​ចូល​មក​ហើយ ប៉ុន្តែ​បែរជា​ចុះ​ចាប់​ទៅវិញ ព្រមទាំង​ចោទ​ពួក​គាត់​ថា​ប្រព្រិត្ត​បទល្មើស​ទៀត ។

​ប្រភពព័ត៌មាន បាន​បន្តថា​៖ ទំនិញ​ដែល​ចូល​មក​តាម​ច្រកទ្វារ​អន្តរជាតិ គឺ​មន្ត្រី​ច្រកទ្វា​ជា​អ្នកទទួលខុសត្រូវ ហេតុអ្វី​មិន​រាយ​ការ​ប្រាប់​ថ្នាក់លើ​ឲ្យដឹង​ផង ចំណែក​មន្ត្រី​សាខា​គឺ​មាន​ភារៈកិច្ច      ពិនិត្យ​ទំនិញ ដែល​ឆ្លងកាត់​មាត់ច្រក​រួចមក​ហើយ មានន័យ​ថា​ទំនិញ​ដែល​នៅ​ខាងក្នុង ដោយ​មន្ត្រី​គយ និង​រដ្ឋ​ករ​ចល័ត គឺ​មាន​ភារៈកិច្ច​សហកា​រ​ជាមួយ​មន្ត្រី​សាខា​គយ ដើម្បី​ពិនិត្យ​នូវ​ទំនិញ​ផ្សេងៗ ប៉ុន្តែ​មាន​គោលដៅ​ជាង​៥០០​ម៉ែត្រ ពី​ច្រកទ្វា​ព្រំដែន ។

​ប្រភពព័ត៌មាន ក៍​បាន​បញ្ជាក់ថា​៖ នៅពេល​មន្ត្រី​គយ​ចល័ត ចុះ​ដកហូត​ទំនិញ ដោយ​ចោទ​ថា មិន​បង់​ព័ន្ធ​នោះ គឺ​ពុំ​មាន​លិខិត​បទដ្ឋាន​អ្វី ឲ្យ​ពលរដ្ឋ និង​អាជីវករ​មើលឃើញ​នោះ​ទេ គឺ​ចុះ​មក​ចាប់​ឆៅ​តែម្តង បើ​នៅ​តែ​របៀប​នេះ​ក្រុមអាជីវករ និង​ក្រុមហ៊ុន ដែល​រកស៊ី​នៅ​ខេត្ត​ប៉ៃលិន ច្បាស់​ជា​រត់​រក​កន្លែង​ថ្មី ។​

​បើ​តាម​លោក សេង ឈុន​ឡេង ជា​ម្ចាស់​ឥដ្ឋ​ការ៉ូ ខាងលើ បានឱ្យដឹងថា​៖ ការនាំ​ឥដ្ឋ ចូល​មក​តាម​ច្រកទ្វារ​អន្តរជាតិ​ព្រំ មក​ទុក​នៅ​សំណង​អគារ​ផ្ទះ របស់លោក តែ​ដោយ​ការនាំ​ចូល​ប៉ះចំ​ថ្ងៃ​សៅរ៍ ហើយ​ណាមួយ​មន្ត្រី​ការិយាល័យ​គយ និង រដ្ឋាករ​សាខា​ខេត្ត​ប៉ៃលិន អត់​ទាន់ ចុះហត្ថលេខា លើ​ក្រដាស​ស្នាម បង់ពន្ធ នាំចូល​នោះទេ ឱ្យ​រង់ចាំ ដល់​ថ្ងៃ​ធ្វើការ​សិន ស្រាប់តែ​ដល់​ថ្ងៃទី​២៣ ខែ​កក្ត​ដា ជា​ថ្ងៃ​ធ្វើការ ក៍មាន​មន្ត្រី​គយ និង រដ្ឋាករ​ចល័ត ចុះ​មក​រឹបអូស យក​ទាំងអស់​តែ​ម្តង ។

​លោក​ក៍​បាន​បន្តទៀតថា​៖ ការនាំ​ចូល​ឥដ្ឋ​ទាំងនេះ មិនមែន​ខាង​លោក គេចវេស មិន​ចង់​បង់ពន្ធ​ជូន​រដ្ឋ​នោះទេ សំខាន់ គឺ ខាង គយ គេ​មិន​ធ្វើការ ហើយ​ខាង​លោក ប្រញាប់​ឱ្យ​កម្មករ សាងសង់​ផ្ទះ ព្រោះ ពួកគេ ម្នាក់ៗ​ប្រញាប់​នឹង​ចេញ​ទៅ​ស្រុកកំណើត​ធ្វើ​ការបោះឆ្នោត នៅ ថ្ងៃ ខាង មុខ ឆាប់ៗ ផងដែរ ។​

​ពាក់ព័ន្ធ​បញ្ហា​នេះ តំណាង​មន្ត្រី​គយ និង​រដ្ឋាករ ចល័ត ដែល​ចុះ​រិបអូស​ទំនិញ បានឲ្យដឹងថា​៖ លោក​មក​នេះ​គឺ​តាម​បញ្ជ​ថ្នាក់លើ ព្រោះ​ថ្នាក់លើ​ជា​អ្នក​ដាក់​ផែនការ​មក ដូច្នោះ​លោក​មិនមាន​អ្វី​និយាយ​នោះ​ទេ ប៉ុន្តែ​ក៍​បាន​បញ្ជាក់ថា ធម្មតា​មន្ត្រី​គយ​ចុះ​មក​កន្លែង​ណាមួយ គឺ​កន្លែង​នោះ​ច្បាស់​ជា​មាន​បទល្មើស​ហើយ ។​

​សូមបញ្ជាក់​ថា​៖ នៅ​ខេត្ត​ប៉ៃលិន សាខា​គយ​និង​រដ្ឋាករ​ខេត្ត ដឹកនាំ​ដោយ​លោក សំ សុវណ្ណារិទ្ធ ជា​ប្រធាន​សាខា និង​លោក ទី ប៊ុន​ឡង់ ជា​ប្រធាន​ការិយាល័យ​គយ និង​រដ្ឋាករ ច្រកទ្វា​អន្តរជាតិ​ព្រំ តែងតែ​ប្រើ​មន្ត្រី​របស់​ខ្លូន​ឲ្យ​គៀបសង្កត់​ប្រជាពលរដ្ឋ និង​អាជីវករ​ជា​ញឹកញាប់ ជាក់ស្តែង​ដូចជា​នៅ​ប៉ុន្មាន​ខែ​មុន រហូត​មាន​ការតវ៉ា​នៅ​មុខ​សាលាខេត្ត​ប៉ៃលិន ដើម្បី​ឲ្យ​អាជ្ញាធរ​ខេត្ត ក៍​ដូច​មន្ទីរជំនាញ​ជួយ​ដោះស្រាយ​ផងដែរ ៕

prumg1 prumg9 prumg8 prumg7 prumg6 prumg5 prumg4 prumg3 prumg2

Filed in: ព័ត៌មានសំខាន់ៗ
© 2024 បញ្ញវន្តខ្មែរ. All rights reserved. XHTML / CSS Valid.