ការិយាល័យ​និពន្ធ 097 60 74 706 / 061 74 00 08 Email:pvknweb@gmail.com / Website:www.pvknweb.com
ព័ត៌មាន​ថ្មី
- សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ស្ពានបេតុង​ខ្សែកាប​ឆ្លងកាត់​ទន្លេសាប និង​ស្ពាន​អាកាស​ឫស្សីកែវ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​អគារសិក្សា​ថ្មី នៃ​ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះ​សីហមុនី​រាជា​ - ​សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា ចូលជួប​សម្តែង​ការគួរសម និង​ជម្រាបលា​ - សម្តេច​តេជោ ហ៊ុន សែន និង​មេដឹកនាំ​អាស៊ាន អញ្ជើញ​ជួបប្រជុំ​ជាមួយ​អន្តរ​សភា​អាស៊ាន​ - មន្ត្រីរាជការ​អញ្ជើញ​ដាក់​កម្រងផ្កា គោរព​វិញ្ញាណក្ខន្ធ​នៅ​វិមាន​ឯករាជ្យ ក្នុង​ឱកាស​បុណ្យ​ឯករាជ្យ​ជាតិ ៩​វិច្ឆិកា​ខួប​លើក​ទី​៦៩ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ទទួល​ស្វាគមន៍​នាយករដ្ឋមន្ត្រី​វៀតណាម មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ផ្តល់​ស្រូវ​ពូជ និង​ស្បៀងអាហារ ជូន​កសិករ​ជាង​៣​ពាន់​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ចែក​ស្រូវពូជ និង​ស្បៀងអាហារ ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់ នៅ​ខេត្ត​បាត់ដំបង​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ចែក​ស្រូវពូជ​ជាង ៥០០​តោន និង​ស្បៀង ជូន​ប្រជាកសិករ​ជាង ៥​ពាន់​គ្រួសារ នៃ​ខេត្ត​បន្ទាយមានជ័យ​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​អាជ្ញាធរ​ខេត្ត​សៀមរាប​
របាយការណ៍​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ប្រចាំ ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០១៧ ៖ ​យោង​តាម​ទិន្ន័យ​ដែល​ទទួលបាន​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ថ្ងៃនេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១០​លើក ក្នុង​នោះ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០​នាក់​ស្រី​០១ របួសធ្ងន់​ចំនួន​០៨​នាក់​ស្រី​០១ ដែល​បង្កឡើង​ដោយ​ម៉ូតូ​ចំនួន​០៥​លើក រថយន្ត​តូច​ចំនួន​០២​លើក រថយន្ត​ធំ​ចំនួន​០៣​លើក ហើយ​បណ្ដាលឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ម៉ូតូ​ចំនួន​១០​គ្រឿង រថយន្ត​តូច​ចំនួន​០២​គ្រឿង រថយន្ត​ធំ​ចំនួន​០២​គ្រឿង និង​គោយន្ត​ចំនួន​០១​គ្រឿង​៕​

​ប៉ូលីស​អន្តោប្រវេសន៍​ច្រកទ្វា​អន្តរជាតិ​គី​ឡូ​១៣​កំពុង​ប្រមូល​លុយ​ពី​ជី​វករ និង​កម្មក​អូស​រទេះ​

[hupso]

ខេត្ត​បាត់ដំបង​.​ស្រុក​សំពៅ​លូន ៖ កម្មក​អូស​រទេះដឹក​បន្លែ ផ្លែឈើ កំបុិកកំប៉ុក​ទោះ​តិចក្តី​ច្រើនក្តី  គឺ​ត្រូវបាន​កំលាំង​មន្ត្រី​ប៉ូលីស​អន្តោប្រវេសន៍ ដែល​ឈរជើង​ប្រចាំ​ច្រកទ្វា​អន្តរជាតិ គី​ឡូ​១៣ ក្នុងស្រុក​សំពៅ​លូន​កៀប​យក​ប្រាក់​គ្មាន​អោយ​ចន្លោះ​មួយរ​ទេះណា​ឡើយ  ដែល​ទង្វើ​នេះ​វា​ផ្ទុយស្រឡះ​អំពី​ច្បាប់​ដែល​មិនបាន​កំណត់​អោយ​មន្ត្រី​ប៉ូលិស​អន្តោប្រវេសន៍​ណាមួយ​យក​លុយ​កម្មក​អូស​រទេះ​បែបនេះ​នោះ​ឡើយ  ដូច្នេះ​បញ្ហា​នេះ  គឺជា​ល្បិច​ត្រីងៀត​ឆ្លៀត​ពង ។​

​គួរ​បញ្ជាក់ដែរថា ច្រកទ្វារ​តំបន់​គី​ឡូ​១៣​គឺជា​ច្រក​មួយ​ដែល​ទើបនឹង​ប្រកាស​ដាក់​អោយ​ក្លាយទៅជា​ច្រកទ្វា​អន្តរជាតិ​គី​ឡូ​១៣(​ភ្នំ​ដី​)​ដែល​មាន​ទីតាំង​ក្នុង​ភូមិគ​ឡូ​១៣.​ឃុំ​សន្តិភាព​.​ស្រុក​សំពៅ​លូន  ខេត្ត​បាត់ដំបង ។ ហើយក៏​ជា​ច្រក​មួយ​ជាប់​នឹង​ខ្សែ​បន្ទាត់​ព្រំដែន​កម្ពុជា​&​ថៃ​ត្រង់​ស្រុក​ខ្លង​ហាត ខេត្ត​ស្រះកែវ សម្រាប់​អោយ​ប្រជាពលរដ្ឋ​ទាំងសងខាង ដឹកនាំ​ទំនិញ​និង​កសិផល​ចេញចូល​ទៅវិញទៅមករ​វា​ង​ប្រទេស​ទាំង​២​កម្ពុជា​&​ថៃ​ស្របពេល​ដែល​ច្រកទ្វា​អន្តរជាតិ​ត្រូវបាន​បង្កើតឡើង គឺជា​ពេល​ដែល​កំលាំង​នគរបាល​អន្តោប្រវេសន៍​ត្រូវ​បោះ​ទីតាំង​ឈរជើង​នៅ​ទីនោះ​ដែរ​ដើម្បី​ត្រួតពិនិត្យ​ទៅលើ​ពលរដ្ឋ​ដែល​លួច​ឆ្លងដែន​គ្មាន​ច្បាប់​អនុញ្ញាត  ពិសេស​គឺ​ការផ្តល​លិខិតឆ្លងដែន​ស្របច្បាប់​ទៅលើ​ពលករ​ឆ្លងដែន​ទៅ​បម្រើការ​នៅ​ប្រទេស​ថៃ ។​

​តែ​ផ្ទុយទៅវិញ ការឈរជើង​របស់​ន​គរ​បាល​អន្តោប្រវេសន៍​ដែល​ពលរដ្ឋ​ខ្លះ​បាន​ហៅ​តាម​បែប​អ្នក​ល្ងង់​ថា ប៉ូលីស​ច្រ​វ៉ាក់ ( ប៉ូលីស​ទាញ​ច្រ​វ៉ាក់ ) បាន​យក​សិទ្ធិ​របស់​ខ្លួន​ទៅ​កៀប​យក​លុយ​ពី​កម្មក​អូស​រទេះ​តូចៗ ដែល​ដឹក​បន្លែ​ផ្លែឈើ និង​ពងមាន់​ជាដើម ពិសេស​គឺ​គ្រប់​រទេះ​ដែល​ដឹក​ទំនិញ​ចេញពី​ប្រទេស​ថៃ​ចូល​មក​កម្ពុជា ត្រូវបាន​កំលាំង​នគ​បាល​អន្តោប្រវេសន៍​ខាងលើ​ទាមទា​យក​លុយ​គ្មាន​ចន្លោះ ជាក់ស្តែង នៅ​ព្រឹក​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០១៨ នេះ ស្ត្រី​ម្នាក់​ឈ្មោះ វី ផល្លា ជា​អ្នក​រកស៊ី​ដឹក​បន្លែ ផ្លែឈើ​បន្តិច​បន្ទួច​ពី​ផ្សារ ខៅ​ឌិន​ប្រទេស​ថៃ​មក​ដី​ខ្មែរ បាន​ត្អូញត្អែរថា​គាត់​ត្រូវបាន​កំលាំង​ប៉ូលីស​ទាញ​ច្រ​វ៉ាក់​ប្រចាំ​ច្រកទ្វា​អន្តរជាតិ​គី​ឡូ​១៣​កាក់​ទា​លុយ​រាល់ពេល​ហើយ​ទា​ច្រើនៗ​ទៀត បើទោះបីជា​គាត់​បាន​អង្វរ​ថា​មិន​សូវ​ចំណេញ​យ៉ាង​ណា​ក៏​ដោយ

​ស្ត្រី​រូប​នេះ​បាន​បន្ត​ថា​មិនថាតែ​គាត់​ទេ​ដែល​ត្រូវ​ប៉ូលីស​អន្តោប្រវេសន៍​កៀប​យក​លុយ គឺ​គ្រប់​រទេះដឹក​ទំនិ​ញទាំង​អស់  បើ​គិត​ទៅ​ក្នុង​មួយថ្ងៃៗ​រាប់រយ​រទេះដែល​ចេញចូល​ដឹក​ទំនិញ​គឺ​ត្រូវគេ​កាក់​ទា​លុយ​ទាំងអស់  ដូច្នេះ​គាត់​ចង់​សួរ​ថា​តើ​ច្បាប់​របស់​អង្គភាព​នេះ​តម្រូវអោយ​យកលុយ​បែប​នេះ​ឬ​យ៉ាងណា​?​ហើយ​បញ្ហា​នេះ​គាត់​ជឿថា  មិនមែន​ប្រធាន​មិនដឹង​នោះ​ទេ​?​ប៉ុន្តែ​ច្រើនតែ​ធ្វើ​មិនដឹង​ដើម្បី​លុយ​ចូល​ហោប៉ៅ ។​

​លោក លី​ណា ហ្សា​ណូ​នាយ​ប៉ុស្តិ៍​នគរបាលអ​ន្តោ​ប្រវេសន៍​ប្រចាំ​ច្រក​គីឡូ​១៣ ដោយ​លោក​បាន​លើកឡើង​យ៉ាងច្បាស់​ថា តាម​ផ្លូវ​ច្បាប់​គឺ​មិន​អនុញ្ញាត​អោយ​មន្ត្រីក្រោមឱវាទ​ណាមួយ​ទៅ​ទា​លុយ​ពី​រទេះដឹក​ទំនិញ​ចេញ​ចូល​នេះ​ជាដាច់ខាត  ដូច្នេះ​រាល់​បញ្ហា​ខាងលើ​គឺ​លោក​មិន​បានដឹង​ទាល់តែសោះ ហើយ​លោក​សន្យាថា​និង​ត្រួតពិនិត្យ​ឡើងវិញ​ពាក់ព័ន្ធ​និង​រឿងអាស្រូវ​នេះ ៕

kilo13

Filed in: ព័ត៌មានសំខាន់ៗ
© 2024 បញ្ញវន្តខ្មែរ. All rights reserved. XHTML / CSS Valid.