ការិយាល័យ​និពន្ធ 016 929 621 / 011 700 486 Email:nikahuch@yahoo.com / Website:www.pvknweb.com
ព័ត៌មាន​ថ្មី
- ​ឧបនាយក​រដ្ឋមន្ត្រី​កែវ​គឹ​យ៉ាន​លក់​ក្រុមហ៊ុនហ្ក្រែ​ន​ភ្នំពេញ​ឲ្យ​ក្រុមហ៊ុន​ជីប​ម៉ុង​ហើយ​! - ​និស្សិត​២​រូប​រួម​គ្នា​កសាង​រូបសំណាក​លោក​វេជ្ជ​បណ្ដឹត​ប៊ី​តរី​ច្នឺ​របិតា​សង្គ្រោះ​កុមារ​ខ្មែរ​! - ​នគរបាល​មកពី​សៀមរាប​តាម​ចាប់​ជន​បរទេស​ជួញដូរ​កុមារ​! - ​បន្ទាប់​ពី​ថ្វាយ​សា​តាំង​ឯកអគ្គរដ្ឋទូត​អាមេរិក​ចង់​បន្ត​ជួប​មន្ត្រី​រាជរដ្ឋាភិបាល​! - ​ទុកពេល​៤​អាទិត្យ​ឲ្យ​ចៅអធិការ​វត្ត​អណ្តូង​ថ្ម​មាស​ចាក​សិក្ខាបទ​តាម​ពុទ្ធានុញ្ញាត​ក្រោយ​កិច្ច​អន្តរាគ​ម​ន៏​ទល័​ច្រក ? - ​មន្ត្រីនគរបាល​កូនចៅ​លោក​អ៊ាវ​ចំរើន​វ៉ៃ​ប្រពន្ធរ​លូត​កូនរង​ការប្តឹង​ពី​បទ​ប៉ង​មនុស្សឃាត​! - នគរបាល​សេដ្ឋកិច្ច​ចុះបង្ក្រាប​ទូក​ដឹកឈើ​០១​គ្រឿង​ - ​ឯកឧត្តម ម៉ម ឈឿម អំពាវ​មន្ត្រីរាជការ​ក្រោម​ឱវាទ​ចូលរួម​គោរព​ច្បាប់​រដ្ឋធម្មនុញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ - សម្តេច​តេជោ​អូ​ខេ​ឲ្យ​លក់​និង​ក្រោយមក​អូ​ខេ​ឲ្យ​លុ​បវិញ​ដី​ទីតាំង អគារ​ផ្នែក​រដ្ឋបាល​ព្រៃឈើ ខេត្ត​កំពង់ស្ពឺ​ - ​រដ្ឋមន្ត្រីក្រសួង​សាធារណៈ​ការដក​តំណែង​ប្រធាន​មន្ទីរ​សាធារណៈការ​ខេត្ត​រតនៈគិរី​បន្ទាប់ពី​មាន​ការរិះគន់​ពី​តំណាងរាស្ត្រ​!
របាយការណ៍​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ប្រចាំ ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០១៧ ៖ ​យោង​តាម​ទិន្ន័យ​ដែល​ទទួលបាន​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ថ្ងៃនេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១០​លើក ក្នុង​នោះ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០​នាក់​ស្រី​០១ របួសធ្ងន់​ចំនួន​០៨​នាក់​ស្រី​០១ ដែល​បង្កឡើង​ដោយ​ម៉ូតូ​ចំនួន​០៥​លើក រថយន្ត​តូច​ចំនួន​០២​លើក រថយន្ត​ធំ​ចំនួន​០៣​លើក ហើយ​បណ្ដាលឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ម៉ូតូ​ចំនួន​១០​គ្រឿង រថយន្ត​តូច​ចំនួន​០២​គ្រឿង រថយន្ត​ធំ​ចំនួន​០២​គ្រឿង និង​គោយន្ត​ចំនួន​០១​គ្រឿង​៕​

​យុវជន​ម្នាក់​ស្លាប់​នៅនឹងកន្លែង ខណៈ​ពេល​បុក​គូថ​រថយន្ត​កំពុង​ឈប់​ដូរ​កង់​

[hupso]

ខេត្ត​បាត់ដំបង​.​ស្រុក​មោង​ឬ​ស្សី  ៖ ថ្ងៃ​ពុធ ១៣​កើត ខែ ទុតិយាសាឍ ឆ្នាំ ច សំរិទ្ធ​ស័ក ព ស​២៥៦២​ត្រូវ​ថ្ងៃ​ទី​24-​ខែកក្កដា​-​ឆ្នាំ​2018​វេលា​ម៉ោង​22; 30​នាទី​នៅ​ចំណុច​ក្រុមទី​8 ភូមិ ពោធិ​2 ឃុំ​គារ លើ​ផ្លូវជាតិ​លេខ ៥ ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ (249-450) មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ នឹង​រថយន្ត  ។​

​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​មធុន​សេ ១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ ២០១៧ ពាក់​ផ្លាកលេខ បាត់ដំបង 1X:7099 អ្នកបើកបរ ឈ្មោះ សរ  សុខ​ដា​រ៉ា ភេទ​ប្រុស អាយុ 28​ឆ្នាំ​ស្នាក់នៅ​បណ្តោះអាសន្ន​នៅ​ភូមិ​កន្សៃ​បន្ទាយ ឃុំ មោង ស្រុក​មោង​ឬ​ស្សី ខេត្ត​បាត់ដំបង ។​

​ជនរងគ្រោះ​បើកបរ​មកពី​ទិស ភ្នំពេញ ឆ្ពោះ​ទៅ​បាត់ដំបង លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ បាន​បុក​គូទ​រថយន្ត​មួយ​គ្រឿង ម៉ាក​ហ្វូ​សូ ធុន​ដឹកជញ្ជូន​ធំ ពាក់​ផ្លាកលេខ PP- 2466 កំពុង​ឈប់​ដូរ​កង់ ក្នុងទិសដៅ​ស្រប​ទិស​គ្នា ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង ។ អ្នកបើករថយន្ត​បាន​រត់គេចខ្លួន​បាត់ ។ ចំណែក​អ្នក​បើក​ម៉ូតូ ត្រូវ​ស្លាប់​នៅ​កន្លែង ។

​សមត្ថកិច្ច​បាន​យក​រថយន្ត​និង​ម៉ូតូ មក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក ដើម្បី​បន្ត​ការស៊ើបអង្កេត​តាម​នីតិវិធី ចំណែក​សាកសព​សមត្ថ​កិច្ច​បាន​ប្រគល់​ជូន​សាច់​ញាត់​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

h180726a12 h180726a116 h180726a15 h180726a14 h180726a13

Filed in: គ្រោះ​ថ្នាក់​ចរាចរណ៍​
© 2019 បញ្ញវន្តខ្មែរ. All rights reserved. XHTML / CSS Valid.