ការិយាល័យ​និពន្ធ 097 60 74 706 / 061 74 00 08 Email:pvknweb@gmail.com / Website:www.pvknweb.com
ព័ត៌មាន​ថ្មី
- សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ស្ពានបេតុង​ខ្សែកាប​ឆ្លងកាត់​ទន្លេសាប និង​ស្ពាន​អាកាស​ឫស្សីកែវ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​អគារសិក្សា​ថ្មី នៃ​ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះ​សីហមុនី​រាជា​ - ​សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា ចូលជួប​សម្តែង​ការគួរសម និង​ជម្រាបលា​ - សម្តេច​តេជោ ហ៊ុន សែន និង​មេដឹកនាំ​អាស៊ាន អញ្ជើញ​ជួបប្រជុំ​ជាមួយ​អន្តរ​សភា​អាស៊ាន​ - មន្ត្រីរាជការ​អញ្ជើញ​ដាក់​កម្រងផ្កា គោរព​វិញ្ញាណក្ខន្ធ​នៅ​វិមាន​ឯករាជ្យ ក្នុង​ឱកាស​បុណ្យ​ឯករាជ្យ​ជាតិ ៩​វិច្ឆិកា​ខួប​លើក​ទី​៦៩ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ទទួល​ស្វាគមន៍​នាយករដ្ឋមន្ត្រី​វៀតណាម មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ផ្តល់​ស្រូវ​ពូជ និង​ស្បៀងអាហារ ជូន​កសិករ​ជាង​៣​ពាន់​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ចែក​ស្រូវពូជ និង​ស្បៀងអាហារ ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់ នៅ​ខេត្ត​បាត់ដំបង​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ចែក​ស្រូវពូជ​ជាង ៥០០​តោន និង​ស្បៀង ជូន​ប្រជាកសិករ​ជាង ៥​ពាន់​គ្រួសារ នៃ​ខេត្ត​បន្ទាយមានជ័យ​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​អាជ្ញាធរ​ខេត្ត​សៀមរាប​
របាយការណ៍​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ប្រចាំ ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០១៧ ៖ ​យោង​តាម​ទិន្ន័យ​ដែល​ទទួលបាន​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ថ្ងៃនេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១០​លើក ក្នុង​នោះ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០​នាក់​ស្រី​០១ របួសធ្ងន់​ចំនួន​០៨​នាក់​ស្រី​០១ ដែល​បង្កឡើង​ដោយ​ម៉ូតូ​ចំនួន​០៥​លើក រថយន្ត​តូច​ចំនួន​០២​លើក រថយន្ត​ធំ​ចំនួន​០៣​លើក ហើយ​បណ្ដាលឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ម៉ូតូ​ចំនួន​១០​គ្រឿង រថយន្ត​តូច​ចំនួន​០២​គ្រឿង រថយន្ត​ធំ​ចំនួន​០២​គ្រឿង និង​គោយន្ត​ចំនួន​០១​គ្រឿង​៕​

តើ​លោក ឧត្ដមសេនីយ៍ទោ តុ​ន​ញាន លោក​អ៊ុច​សារិ និង​លោក ស៊ុន បូរ៉ាន ដែល​ជា​មេបញ្ជាការ សឹក​រង​ទាំង​បី​នាក់​នេះ ជាប់​ពាក់​ពន្ធ័​មុខជុំនួញ ឈើ​ក្រញូង​ខ្វៀង ធី​ម៉ៃ​ដែរីទេ​?

[hupso]

​ខេត្ត​ឧត្ដរមានជ័យ ៖ លោក​ឧត្ដមសេនីយ៍ទោ​តុ​ន ញាន មេបញ្ជាការ សឹក​រង​ខេត្ត​ឧត្ដរមានជ័យ និ CV​ង​លោក អ៊ុច សារិ មេបញ្ជាការរង​និង​ជា​មេបញ្ជាការ​ប្រចាំ​ទឹ​ស​ស្រុក​ត្រពាំង​ប្រាសាទ និង​លោក​ស៊ុន បូរ៉ាន់ មេបញ្ជាការ​សឹក​រង​ស្រុក​ត្រពាំង​ប្រសាទ រង​ការ​ចោទ​និង​សង្ស័យថា ជា​អ្នក​បើក​ភ្លើង​ខៀវ ដល់​ជន​ឧក្រិដ្ឋកម្ម​ឈើ​ក្រញូង​ឆ្លងដែន​ម្នាក់ ជា​ជនជាតិ វៀត ណា​ម ឈ្មោះ​ខ្វៀង ដែល​បាន​ធ្វើ​សកម្មភាព  ប្រមូល​កម្មករ​ឆ្លងដែន កាប់​ឈើ​ក្រញូង​និង​ដឹកជញ្ជូន​ឈើ​ក្រញូង​ទាំង​កណ្ដាល ថ្ងៃ​ជា​រាងរាល់ថ្ងៃ នៅក្នុង​តំបន់ទឹស​ទី​២​សមូ​ភូមិ​មុខ​ស្រុក​ត្រពាំង​ប្រាសាទ​ខេត្ត​ឧត្ដរមានជ័យ​។​

​ដោយ​ផ្ដល់​សិទ្ធិ​និង​អំណាច​ដល់​មេ​ឈ្មួញ​រូបនេះ គ្រប់គ្រង​ចរាចរណ៍​ឈើ​ក្រញូង​ឆ្លងដែន នៅ​តំបន់​ខាង​នេះ​ទាំងមូល ដោយ​គ្មាន មេ​ឈ្មួញ​ផ្សេង​ឯទៀត​ចូល​ទិញ​បាន​

​ករណី​ជា​ច្រើន ជា​ពិ​សេ​ជាងនេះទៅទៀត​នោះ មេ​ឧក្រិដ្ឋកម្ម​ឈើ​ក្រញូង​ស្រី​រូប​នេះ តែងតែ​ធ្វើការ​គំរាម​សម្លាប់​មកលើ​ក្រុម​អ្នកកាសែត​ជា​ញឹកញាប់ ទៅលើ​ក្រុម​នាក់​ការ​សែត ណា​ទៅ​ថត​សកម្មភាព​បទល្មើស​របស់​គេ​នៅតាម​បន្ទាត់​ព្រំដែន​។​

​ចរាចរណ៍​ឈើ​ក្រញូង​ឆ្លងដែន​នៅ​តំបន់ទឹស​ទី​២​សមរភូមិ​មុខ ស្រុក​ត្រពាំង​ប្រាសាទ​សព្វថ្ងៃ គឺ​មាន​ពលករ​ឆ្លងដែន​ចេញចូល​រាប់មិនអស់ យ៉ាង​អនាធិបតេយ្យ តែ​មិន​ឃើញ​កងកំលាំង​យោធា​សឹក​រង ធ្វើ​ការរារាំង​ឡើយ ។ ត្រង់​ចំណុច​នេះ​ដែល​រង​ការសង្ស័យថា លោក ឧត្ដមសេនីយ៍ទោ​តុ​ន ញាន លោក អ៊ុច​សារិ និង​លោក​ស៊ុន បូរ៉ាន មាន​ជាប់​ពាក់​ពន្ធ័ និង​បើ​ភ្លើង​ខៀវ ក្នុងករណីនេះ ហើយ​សកម្មភាព​បទល្មើស​ទ្រង់ទ្រាយ​ធំ នៅ​តំបន់​នេះ បាន​កើត​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ផងដែ​។​

​ទោះ​ជា​ពលករ​ខ្មែរ ត្រូវបាន​មាក់ងាយ​ដោយ ដោយ​អាជ្ញាធរ ថៃ​បាន​បាញ់សម្លាប់ រឺ​រងរបួស ចាប់​ដាក់គុក និង​ធ្វើ​ទារុណ្ឌកម្ម​យ៉ាង​ព្រៃផ្សៃ​យ៉ាងណាករដោយ ថ្នាក់​ដឹក​ខាងលើ​ហាក់ដូចជា​ធ្វើ​មិនដឹងមិនលឺ ជាពិសេស​លោក​តុ​ន​ញាន លោក​អ៊ុច​សារិ និង​លោក​ស៊ុន​បូរ៉ាន់​ជាក់ស្ដែង​កាលពី​ថ្ងៃ ទី​02​ខែ​សីហា​ឆ្នាំ​២០១៨ កន្លង់​ទៅ​ថ្មីៗ​នេះ​ពលករ​សំពាយ​ឈើ​ក្រញូង ម្នាក់​បាន​ស្លាប់​និង​ពី​នាក់​ទៀត​បាន​ទទួលរង​របួស ដោយសារ​គ្រាប់កាំភ្លើង​របស់​ទា​ហ៊ាន​ថៃ ។​

​ដែល​ពលករ​រងគ្រោះ​ទាំងនោះ​បាន​ឆ្លង​ដែន​តាម​ច្រករបៀង​ក្បាល​អូរ​ស្វាយ ក្នុង​ភូមិ​អូរ​ស្វាយ មាន​ទីលំនៅ ក្នុង​ភូមិ​អូរ​ល្ហុង ឃុំ​អូ​ស្វាយ​ស្រុក​ត្រពាំង​ប្រា​សា​ខេត្តឧត្ដរមានជ័យ​
​រាល់​ការចោទប្រកាន់​ខាងលើ​ក្រុម​ការងារ​យើង​មិន​អាច​ស្វែងរក​សុំ​ការបំភ្លឺ​បាន​ទេ​ព្រោះ​គ្មាន​លេខ​ទូរស័ព្ទ​៕​ដោយ មា​យ សុខា​

 

h180813a1 h180813a2 h180813a3 h180813a4 h180813a5 h180813a6 h180813a7 h180813a8 h180813a9 h180813a10

Filed in: ព័ត៌មានសំខាន់ៗ
© 2024 បញ្ញវន្តខ្មែរ. All rights reserved. XHTML / CSS Valid.