ការិយាល័យ​និពន្ធ 097 60 74 706 / 061 74 00 08 Email:pvknweb@gmail.com / Website:www.pvknweb.com
ព័ត៌មាន​ថ្មី
- សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ស្ពានបេតុង​ខ្សែកាប​ឆ្លងកាត់​ទន្លេសាប និង​ស្ពាន​អាកាស​ឫស្សីកែវ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​អគារសិក្សា​ថ្មី នៃ​ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះ​សីហមុនី​រាជា​ - ​សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា ចូលជួប​សម្តែង​ការគួរសម និង​ជម្រាបលា​ - សម្តេច​តេជោ ហ៊ុន សែន និង​មេដឹកនាំ​អាស៊ាន អញ្ជើញ​ជួបប្រជុំ​ជាមួយ​អន្តរ​សភា​អាស៊ាន​ - មន្ត្រីរាជការ​អញ្ជើញ​ដាក់​កម្រងផ្កា គោរព​វិញ្ញាណក្ខន្ធ​នៅ​វិមាន​ឯករាជ្យ ក្នុង​ឱកាស​បុណ្យ​ឯករាជ្យ​ជាតិ ៩​វិច្ឆិកា​ខួប​លើក​ទី​៦៩ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ទទួល​ស្វាគមន៍​នាយករដ្ឋមន្ត្រី​វៀតណាម មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ផ្តល់​ស្រូវ​ពូជ និង​ស្បៀងអាហារ ជូន​កសិករ​ជាង​៣​ពាន់​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ចែក​ស្រូវពូជ និង​ស្បៀងអាហារ ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់ នៅ​ខេត្ត​បាត់ដំបង​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ចែក​ស្រូវពូជ​ជាង ៥០០​តោន និង​ស្បៀង ជូន​ប្រជាកសិករ​ជាង ៥​ពាន់​គ្រួសារ នៃ​ខេត្ត​បន្ទាយមានជ័យ​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​អាជ្ញាធរ​ខេត្ត​សៀមរាប​
របាយការណ៍​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ប្រចាំ ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០១៧ ៖ ​យោង​តាម​ទិន្ន័យ​ដែល​ទទួលបាន​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ថ្ងៃនេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១០​លើក ក្នុង​នោះ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០​នាក់​ស្រី​០១ របួសធ្ងន់​ចំនួន​០៨​នាក់​ស្រី​០១ ដែល​បង្កឡើង​ដោយ​ម៉ូតូ​ចំនួន​០៥​លើក រថយន្ត​តូច​ចំនួន​០២​លើក រថយន្ត​ធំ​ចំនួន​០៣​លើក ហើយ​បណ្ដាលឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ម៉ូតូ​ចំនួន​១០​គ្រឿង រថយន្ត​តូច​ចំនួន​០២​គ្រឿង រថយន្ត​ធំ​ចំនួន​០២​គ្រឿង និង​គោយន្ត​ចំនួន​០១​គ្រឿង​៕​

​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​អះអាង​ពី​ជំហរ​គណបក្ស​ពេល​ចូល​កាន់​អំណាច​អាណត្តិ​ទី​៦​អត់​កែ​ធម្មនុញ​និង​បទបញ្ជាផ្ទៃក្នុង​

[hupso]

ភ្នំពេញ​៖ លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​នា​ព្រឹក​ថ្ងៃទី​១៦ ខែ​សីហា ឆ្នាំ​២០១៨ បាន​ថ្លែងថា​គណបក្ស​ប្រជាជន​កម្ពុជា​គ្មាន​គោលការណ៍​ចែករំលែក​អាសនៈ​នៅក្នុង​រដ្ឋសភា​ទៅ​ឲ្យ​គណបក្ស​ដែល​មិន​ឈ្នះ​ឆ្នោត​នោះឡើយ​។

​នៅ​សណ្ឋាគារ​ភូ​គី​ត្រា លោក សុខ ឥសាន​បានបញ្ជាក់​ក្នុង​សន្និសីទ​ព័ត៌មាន​ស្តីពី​លទ្ធផល​បោះឆ្នោត​ថា​៖«​យើង​មិន​បោះបង់ចោល​នូវ​ឆន្ទៈ​ប្រជាពលរដ្ឋ ហើយ​យើង​ក៏​មិន​ប្រមាថ​ឆន្ទៈ​ប្រជាពលរដ្ឋ​ទេ​។ គណបក្ស​ប្រជាជន គឺជា​គណបក្ស​ដែល​តែងតែ​គោរព​ឆន្ទៈ​ប្រជាពលរដ្ឋ យើង​មិន​អាច​យក​ឆន្ទៈ​ប្រជាពលរដ្ឋ​ទៅ​ចែក​ឲ្យ​គណបក្ស​ផ្សេង ដែល​ប្រជាពលរដ្ឋ​មិន​បាន​បោះឆ្នោត​គាំទ្រ​នោះ​ទេ​។​

​កុំ​យក​ឆន្ទៈ​ប្រជាពលរដ្ឋ​ទៅ​ប្រៀបធៀ​នឹង​ដី​សម្បទាន​សេដ្ឋកិច្ច សង្គមកិច្ច ពីព្រោះ​ឆន្ទៈ​ប្រជាពលរដ្ឋ​មិនមែន​ជា​ដី​សម្បទាន​សេដ្ឋកិច្ច និង​សង្គមកិច្ច​នោះទេ​»​។​
​បើ​ទោះបី​មិន​មាន​គោលការណ៍​ចែករំលែក​អាសនៈ​រដ្ឋសភា​ទៅ​គណបក្ស​នយោបាយ​ដទៃ​យ៉ាងណាក្តី តែ​សម្តេច​តេជោ ហ៊ុន សែន ដែល​ជា​បេក្ខភាព​នាយក​រដ្ឋមន្ត្រី​អាណត្តិ​ថ្មី បាន​ប្រកាស​បើក​ភ្លើង​ខៀវ​ឲ្យ​ថ្នាក់ដឹកនាំ​គណបក្ស​នយោបាយ​ចូលរួម​បោះឆ្នោត​អាច​ចូលរួម​ផ្តល់​ទស្សនទាន និង​កែលំអ​រលើ​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល តាមរយៈ​វេទិកា​រវាង​រាជរដ្ឋាភិបាល និង​គណបក្ស​នយោបាយ​មិន​ជាប់​ឆ្នោត​ផង​ដែរ​និង​អាច​ផ្តល់​តួនាទី​ជា​ទីប្រឹក្សា​ដល់​ថ្នាក់ដឹកនាំ​បក្ស​នយោបាយ​មិន​ជាប់​ឆ្នោត​នៅតាម​ក្រសួង​ដែល​ខ្លួន​មាន​ជំនាញ​ផងដែរ ដើម្បី​បាន​ផ្តល់ឱកាស​ជួយ​ដល់​រាជរដ្ឋាភិបាល​។​

​លោក សុខ ឥសាន បាន​គូស​អះអាងថា​៖ «​ទោះបី​គណបក្ស​នៅក្នុង​សភា​មាន​គណបក្ស​ប្រជាជន​តែ​មួយ​ក៏ដោយ ក៏​រដ្ឋធម្មនុញ្ញ និង​បទបញ្ជាផ្ទៃក្នុង​របស់​រដ្ឋសភា​ហ្នឹង​មិន​មាន​ការធ្វើ​វិសោធនកម្ម​កែ​នោះទេ​។ អ៊ីចឹង​នៅក្នុង​បទបញ្ញត្តិ​ទាំងឡាយ​ដែល​មានចែង​ក្នុង​មាត្រា​នៅ​រដ្ឋធម្មនុញ្ញ​របស់​យើង គឺ​បើកផ្លូវ​តួនាទី​ភារកិច្ច​របស់​អង្គ​នីតិបញ្ញត្តិ​របស់​យើង​មាន​សិទ្ធិ​អញ្ជើញ​រដ្ឋមន្ត្រី បានន័យថា​សមាជិក​រា​ជ​រដ្ឋាភិបាល​មក​សួរ​។ អាហ្នឹង​ជា​រឿង​ធម្មតា​ទេ តួនាទី​ភារកិច្ច​មាន​ហើយ គណបក្ស​ប្រជាជន​កាន់តែ​មាន​ការលើកទឹកចិត្ត ដើម្បី​អនុវត្តន៍​ឲ្យបាន​ត្រឹមត្រូវ​ទៅ​តាម​ខ្លឹមសារ​ដែល​មានចែង​នៅក្នុង​រដ្ឋធម្មនុញ្ញ ក៏ដូចជា​បទបញ្ជាផ្ទៃក្នុង​របស់​រដ្ឋសភា​។​

​អាហ្នឹង​យើង​ត្រូវ​ធ្វើ​ទៅ​តាម​កម្មវិធី​ជា​ប្រក្រតី​របស់​យើង​ដែល​មានចែង​»​។​
​លោក សុខ ឥសាន​សន្យាថា «​សូម​កុំ​មាន​ការព្រួយបារម្ភ ទោះបី​បក្ស​តែ​មួយ​ក៏ដោយ​ក៏​យើង​នឹង​បំពេញ​តួ​នាតីនេះ​ឲ្យបាន​ប្រកបដោយ​ប្រសិទ្ធភាព ហើយ​សម្តេច​តេជោ ហ៊ុន សែន ដែល​ជា​បេក្ខភាព​នាយក​រដ្ឋមន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា​លោក​បាន​លើក​ហើយ គឹ​កាន់តែ​បង្កើន​ការយក​ការទទួលខុសត្រូវ​ទ្វេដង​ថែម​ទៀត ដើម្បី​ធ្វើ​យ៉ាងណា​បង្កើន​ប្រសិទ្ធភាប​ការងារ​របស់​បណ្តា​ស្ថាប័ន​រួមមាន ស្ថាប័ន​នីតិបញ្ញត្តិ ស្ថាប័ន​នីតិប្រតិបត្តិ គឺ​រាជរដ្ឋាភិបាល​ហ្នឹង ហើយ​នឹង​តុលាការ​»​។​

​លោក ឈឹម ផល​វរុណ​អ្នកនាំពាក្យ​ដែរ បាន​ថ្លែង​បញ្ជាក់ដែរថា «​តំណាងរាស្ត្រ​មកពី​គណបក្សកាន់អំណាច ក៏​គាត់​ឈរលើ​គោល​នយោបាយ​គណបក្ស​ដែរ ហើយ​ក៏​គាត់​ឈរ​លើ​គោលនយោបាយ​នៃ​ប្រសិទ្ធភាព​នៃ​ការអនុវត្តន៍​កម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល​។ ដូច្នេះ​គាត់​ក៏​មាន​សតិសម្បជញ្ញៈ​បំពេញ​កាតព្វកិច្ច​កោះ​អញ្ជើញ​រដ្ឋមន្ត្រី បើសិន​មាន​បញ្ហា​អសកម្ម​ច្រើន ដើម្បី​បំភ្លឺ​ទៅលើ​បរិបថ​ហ្នឹង ពីព្រោះ​មិន​មែន​បុគ្គល​ដែល​មិន​ធ្វើ​ខុស​ទេ បើ​មិន​មាន​ការ​ដាស់តឿន និង​បំភ្លឺ​ជា​សាធារណៈ​នៅក្នុង​វេទិកាសភា​»​។​

​យោង​តាម​លទ្ធផល​ផ្លូវការ​របស់​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត​ដែល​ចេញផ្សាយ​នៅ​យប់​ថ្ងៃទី​១៥ ខែ​សីហា ឆ្នាំ​២០១៨ គណបក្ស​ប្រជាជន​កម្ពុជា​បាន​ទទួល​ជ័យជម្នះ​គ្រប់គ្រង​អាសនៈ​នៅក្នុង​រដ្ឋសភា​ទាំង​១២៥​។ រដ្ឋ​សភា​អាណត្តិ​ថ្មី​នឹង​កោះប្រជុំ​ជា​លើក​ដំបូង​ក្រោម ព្រះរាជអធិបតីភាព​ព្រះមហាក្សត្រ​ខ្មែរ ព្រះករុណា ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហ​មុនី នៅ​ថ្ងៃ​ទី​០៥ ខែ​កញ្ញា ឆ្នាំ​២០១៨​នេះ​។​បើ​តាម​ការប្រកាស​របស់​សម្តេច​តេ​ជោ ហ៊ុន សែន រាជរដ្ឋាភិបាល​អាណត្តិ​ថ្មី អាណត្តិ​ទី​៦ នឹង​បង្កើត​ជា​ផ្លូវការ​នា​ថ្ងៃ​ទី​០៦ ខែ​កញ្ញា ឆ្នាំ​២០១៨ ខាង​មុខ​ឆាប់ៗ​នេះ ហើយ​ការបើក​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​ជា​លើកដំបូង នឹង​ធ្វើឡើង​នា​ថ្ងៃទី​០៧ ខែ​កញ្ញា​។ ចំណែកឯ​គោលនយោបាយ​ក្នុង​ការដឹកនាំ​រាជរដ្ឋាភិបាល​អាណត្តិ ក៏​បាន​រៀបចំ​រួចរាល់​ហើយ​ដែរ គឺ​សម្តេច​តេជោ​បាន​បន្ត​ដាក់ចេញ​គោលនយោបា​យ​ចតុកោណ​ដំណាក់កាល​ទី​៤ ដោយ​មាន​ការ​សម្រួច​មុខព្រួញ​ការអភិវឌ្ឍ​មួយ​ចំនួន​៕

cpp-spoke

Filed in: ព័ត៌មានជាតិ
© 6458 បញ្ញវន្តខ្មែរ. All rights reserved. XHTML / CSS Valid.