ការិយាល័យ​និពន្ធ 097 60 74 706 / 061 74 00 08 Email:pvknweb@gmail.com / Website:www.pvknweb.com
ព័ត៌មាន​ថ្មី
- សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ស្ពានបេតុង​ខ្សែកាប​ឆ្លងកាត់​ទន្លេសាប និង​ស្ពាន​អាកាស​ឫស្សីកែវ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​អគារសិក្សា​ថ្មី នៃ​ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះ​សីហមុនី​រាជា​ - ​សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា ចូលជួប​សម្តែង​ការគួរសម និង​ជម្រាបលា​ - សម្តេច​តេជោ ហ៊ុន សែន និង​មេដឹកនាំ​អាស៊ាន អញ្ជើញ​ជួបប្រជុំ​ជាមួយ​អន្តរ​សភា​អាស៊ាន​ - មន្ត្រីរាជការ​អញ្ជើញ​ដាក់​កម្រងផ្កា គោរព​វិញ្ញាណក្ខន្ធ​នៅ​វិមាន​ឯករាជ្យ ក្នុង​ឱកាស​បុណ្យ​ឯករាជ្យ​ជាតិ ៩​វិច្ឆិកា​ខួប​លើក​ទី​៦៩ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ទទួល​ស្វាគមន៍​នាយករដ្ឋមន្ត្រី​វៀតណាម មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ផ្តល់​ស្រូវ​ពូជ និង​ស្បៀងអាហារ ជូន​កសិករ​ជាង​៣​ពាន់​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ចែក​ស្រូវពូជ និង​ស្បៀងអាហារ ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់ នៅ​ខេត្ត​បាត់ដំបង​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ចែក​ស្រូវពូជ​ជាង ៥០០​តោន និង​ស្បៀង ជូន​ប្រជាកសិករ​ជាង ៥​ពាន់​គ្រួសារ នៃ​ខេត្ត​បន្ទាយមានជ័យ​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​អាជ្ញាធរ​ខេត្ត​សៀមរាប​
របាយការណ៍​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ប្រចាំ ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០១៧ ៖ ​យោង​តាម​ទិន្ន័យ​ដែល​ទទួលបាន​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ថ្ងៃនេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១០​លើក ក្នុង​នោះ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០​នាក់​ស្រី​០១ របួសធ្ងន់​ចំនួន​០៨​នាក់​ស្រី​០១ ដែល​បង្កឡើង​ដោយ​ម៉ូតូ​ចំនួន​០៥​លើក រថយន្ត​តូច​ចំនួន​០២​លើក រថយន្ត​ធំ​ចំនួន​០៣​លើក ហើយ​បណ្ដាលឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ម៉ូតូ​ចំនួន​១០​គ្រឿង រថយន្ត​តូច​ចំនួន​០២​គ្រឿង រថយន្ត​ធំ​ចំនួន​០២​គ្រឿង និង​គោយន្ត​ចំនួន​០១​គ្រឿង​៕​

​តាម​ទាន់​ប្រពន្ធ​មាន​សា​ហាយ​ប្តឹង​ទា​៤​ពាន់​ដុល្លារ​ប្រគល់ឲ្យ​ដាច់​ហ្ម៉ង​!

[hupso]

ភ្នំពេញៈ កាលពី​វេលា​ម៉ោង​៣ និង​៣០​នាទី​រសៀល ថ្ងៃទី​២០ ខែ​កញ្ញា ឆ្នាំ​២០១៨ នៅតាម​ដងផ្លូវ ស្ថិតក្នុង​ភូមិ​ទួល​ពង្រ សង្កាត់​ចោមចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ​មា​ករណិយ៍​ប្តី​តាមទាន់​ប្រពន្ធ​មាន​ប្រុស​សា​ហាយ​ថ្មី​តែ​មិន​រក​រឿង​សុខ​ចតិ​ត្ត​ប្តឹង​ទារ​យក​តែ​៤​ពាន់​ដុល្លារ​រួច​ប្រគល់​ជូន​ប្រុស​ថ្មី​។

​មន្ត្រីនគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ បានឲ្យដឹងថា ស្ដ្រី​ដែល​ផិត​ប្ដី​លួចលាក់​មាន​ទៅសំងំ​សោយសុខ​ជាមួយនឹង​សហាយ​នោះ ឈ្មោះ នី ស៊ី​ណេត អាយុ​៣១​ឆ្នាំ មុខរបរ​ជា​កម្មការិនី​រោងចក្រ​កាត់ដេរ ស្នាក់នៅ​ភូមិ​វត្ត​ស្លែង សង្កាត់​ពងទឹក ខណ្ឌដង្កោ​។ រីឯ​ប្រុស​សហាយ ឈ្មោះ យឹម ចាន់​វណ្ណៈ អាយុ​៣២​ឆ្នាំ ស្នាក់នៅ​ក្នុង​បុរី​សន្តិភាព​២ សង្កាត់​ចោមចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ បុស​រងគ្រោះ​ដែល​ត្រូវ​ប្រពន្ធ​ផិត​មាន ឈ្មោះ ក ស ស្នាក់នៅ​សង្កាត់​ពងទឹក​។​

​បុរស​អភ័ព្វ​ស្នេហ៍ បាន ឲ្យដឹងថា គាត់​បាន​រៀបការ​ជាមួយនឹង​ប្រពន្ធ​របស់​គាត់ ទាំង​នៅ​ក្រមុំ​កំលោះ ដោយ​មាន​ទាំង​ចុះ​អេតាស៊ី​វិល​ទៀតផង​។​ចាប់តាំងពី​ពួកគាត់​បាន​ចាប់​គ្នា​ជា​ប្ដី​ប្រពន្ធ អស់​រយៈពេល​១៣​ឆ្នាំ​កន្លងមកនេះ គឺ​ពួកគាត់​បង្កើត​បាន​កូន​ប្រុស​ស្រី​ចំនួន​២​នាក់ (​កូនស្រី​ច្បង​អាយុ​១២​ឆ្នាំ និង​ប្រុស​ពៅ​អាយុ​៨​ឆ្នាំ​)​។ នៅក្នុង​ជីវិត​ប្ដី​ប្រពន្ធ​របស់​ពួកគាត់ រយៈពេល​ជាង​១០​ឆ្នាំ​មកនេះ គឺ​ពួកគាត់​មាន​សុភមង្គល​ខ្លាំងណាស់ ដោយសារ​ពួកគាត់​យល់ចិត្ត​គ្នា​ទៅវិញទៅមក​។ ប៉ុន្តែ​មួយរយៈ​ចុងក្រោយ​នេះ ប្រពន្ធ​របស់​គាត់​ចាប់ផ្ដើម​ប្រែ​ចិត្ត គិតតែ​ពី​លេង​ហ្វេ​សប៊ុក និង​បញ្ចេញ​ចរិត​ខុសប្លែក​ពី​ធម្មតា​។​

​បើ​ទោះ​ជា​ប្រពន្ធ ធ្វើ​យ៉ាងនេះ​ក្ដី ក៏​គាត់​មិនបាន​ចាប់អារម្មណ៍​ថា ប្រពន្ធ​គាត់​មានគំនិត​ក្បត់ចិត្ត​ក្បត់​នោះ​ដែរ ហើយ​គាត់​ក៏​បាន​មិនដឹងថា ប្រពន្ធ​របស់​គាត់​បាន​ផិតក្បត់​គាត់ លួច​ទៅ​លេង​ល្បែង​ស្នេហា​ជាមួយ​នឹង​សហាយ​របស់​នាង តាំងពី​ពេលណា​នោះដែរ​។ គាត់​បាន​សង្កេតឃើញ​ប្រពន្ធ​របស់​គាត់ ជក់​លេង​ហ្វេ​សប៊ុក​យ៉ាង​ខ្លាំង​ណាស់ ។ នៅ​ពេល​គាត់​សួរនាំ ប្រពន្ធ​តែងតែ​ប្រាប់ថា នាង​គ្រាន់តែ​ឆាត​លេង​ជាមួយ​មិត្តភក្តិ នៅក្នុង​ហ្វេ​សប៊ុក​ធម្មតា​ទេ​។​

​ស្រាប់តែ​កាលពី​១០​ថ្ងៃមុន​នេះ នៅ​សុខៗ ប្រពន្ធ​របស់​គាត់​បាន​ចុះចោល​ផ្ទះ ចោល​ប្តី និង​កូន​បាត់ ធ្វើឱ្យ​គាត់​មាន​ការភ័យព្រួយ ទើប​ប្រាប់​បងប្អូន​សាច់ញាតិ រួម​ទាំង​ឪពុកក្មេក នាំ​គ្នា​តាម​ស្វែងរក​ប្រពន្ធ​សព្វ​គ្រប់​កន្លែង​ដែរ តែ​រក​មិនឃើញ​។​គាត់​ក៏​បាន​ទៅ​ដាក់​ពាក្យបណ្តឹង សុំឱ្យ​សមត្ថកិច្ច​ជួយ​អន្តរាគមន៍ ជួយ​ស្រាវជ្រាវ​រក​ទៀត ដែរ​។ រហូតមកដល់​វេលា​ម៉ោង​៣ និង​៣០​នាទី​រសៀល ថ្ងៃទី​២០ ខែ​កញ្ញា ឆ្នាំ​២០១៨ ពេល​គាត់​កំពុងតែ​តាម​ស្វែងរក​ប្រពន្ធ ស្រាប់តែ​ប្រទះឃើញ​ប្រពន្ធ កំពុង​ជិះ​ម៉ូតូ​ឱប​ចង្កេះ​ជាមួយ​ប្រុស​ថ្មី​យ៉ាង​ស្អិតល្មួត​ធ្វើឲ្យ គាត់​ស្ទើរតែ​គាំងបេះដូង​ស្លាប់ ។ គាត់​ខំប្រឹង​ទប់​អារម្មណ៍ ហើយ​ឃាត់​ប្រពន្ធ និង​ប្រុស​សហាយ នាំទៅ​ប្រគល់ជូន​នគរបាល​ប៉ុស្តិ៍​ចោមចៅ​១ ដើម្បី​ឱ្យ​សមត្ថកិច្ច​ជួយ​ដោះស្រាយ​។​

​សមត្ថកិច្ច​ប៉ុស្តិ៍​ចោមចៅ​១ បានបញ្ជាក់​ថា ក្រោយ​ពី​បុរស​ជា​ប្តី​នាំ​ប្រពន្ធ​របស់​ខ្លួន និង​ប្រុស​សហាយ​ចូល​មក​ឱ្យ​សមត្ថកិច្ច​ជួយ​ដោះស្រាយ​រួចមក សមត្ថកិច្ច​បាន​ព្យាយាម​ជួយ​សម្របសម្រួល​។ រីឯ​ភាគី​បុរស​ជា​ប្តី បានសម្រេច​ប្តឹង​ទាមទារ​ជំងឺ​ចិត្ត​ពី​ភាគី​ប្រុស​សហាយ​ចំនួន​៤​ពាន់​ដុល្លារ ជា​ថ្នូរ​នឹង​ការប្រគល់​ប្រពន្ធ​របស់​ខ្លួន​ទៅឱ្យ​ប្រុស​សហាយ​នោះ​ផ្តាច់មុខ ព្រោះ​ខ្លួន​ជា​ប្តី មិន​អាច​ទទួល​យក​ប្រពន្ធ​នេះ​បន្តទៅ​ទៀត​បាន​ទេ ៕

 

d180922b8 d180922b9

Filed in: ព័ត៌មានជាតិ
© 2024 បញ្ញវន្តខ្មែរ. All rights reserved. XHTML / CSS Valid.