ការិយាល័យ​និពន្ធ 097 60 74 706 / 061 74 00 08 Email:pvknweb@gmail.com / Website:www.pvknweb.com
ព័ត៌មាន​ថ្មី
- សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ស្ពានបេតុង​ខ្សែកាប​ឆ្លងកាត់​ទន្លេសាប និង​ស្ពាន​អាកាស​ឫស្សីកែវ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​អគារសិក្សា​ថ្មី នៃ​ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះ​សីហមុនី​រាជា​ - ​សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា ចូលជួប​សម្តែង​ការគួរសម និង​ជម្រាបលា​ - សម្តេច​តេជោ ហ៊ុន សែន និង​មេដឹកនាំ​អាស៊ាន អញ្ជើញ​ជួបប្រជុំ​ជាមួយ​អន្តរ​សភា​អាស៊ាន​ - មន្ត្រីរាជការ​អញ្ជើញ​ដាក់​កម្រងផ្កា គោរព​វិញ្ញាណក្ខន្ធ​នៅ​វិមាន​ឯករាជ្យ ក្នុង​ឱកាស​បុណ្យ​ឯករាជ្យ​ជាតិ ៩​វិច្ឆិកា​ខួប​លើក​ទី​៦៩ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ទទួល​ស្វាគមន៍​នាយករដ្ឋមន្ត្រី​វៀតណាម មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ផ្តល់​ស្រូវ​ពូជ និង​ស្បៀងអាហារ ជូន​កសិករ​ជាង​៣​ពាន់​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ចែក​ស្រូវពូជ និង​ស្បៀងអាហារ ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់ នៅ​ខេត្ត​បាត់ដំបង​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ចែក​ស្រូវពូជ​ជាង ៥០០​តោន និង​ស្បៀង ជូន​ប្រជាកសិករ​ជាង ៥​ពាន់​គ្រួសារ នៃ​ខេត្ត​បន្ទាយមានជ័យ​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​អាជ្ញាធរ​ខេត្ត​សៀមរាប​
របាយការណ៍​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ប្រចាំ ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០១៧ ៖ ​យោង​តាម​ទិន្ន័យ​ដែល​ទទួលបាន​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ថ្ងៃនេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១០​លើក ក្នុង​នោះ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០​នាក់​ស្រី​០១ របួសធ្ងន់​ចំនួន​០៨​នាក់​ស្រី​០១ ដែល​បង្កឡើង​ដោយ​ម៉ូតូ​ចំនួន​០៥​លើក រថយន្ត​តូច​ចំនួន​០២​លើក រថយន្ត​ធំ​ចំនួន​០៣​លើក ហើយ​បណ្ដាលឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ម៉ូតូ​ចំនួន​១០​គ្រឿង រថយន្ត​តូច​ចំនួន​០២​គ្រឿង រថយន្ត​ធំ​ចំនួន​០២​គ្រឿង និង​គោយន្ត​ចំនួន​០១​គ្រឿង​៕​

ប៉ូលីស​ខ្មែរ​យក​តួនាទី​ត្រួតពិនិត្យ​ប៉ាស្ព័រ​ភ្ញៀវ​ទៅ​ចាប់ជំរិត​ទារ​ប្រាក់​ថ្លៃ​ប្រថាប់ត្រា​ចេញ​-​ចូល​

[hupso]

ប៉ូលិស​ព្រំដែន​អន្តរជាតិ​ត្រពាំង​ក្រៀល ខេត្តស្ទឹងត្រែង​បាន​យក​តួនាទី​របស់​ខ្លួន​ជា​មន្ត្រីប៉ូលិស ទារលុយ​ពី​ភ្ញៀវទេសចរណ៏​បរទេស ដែល​ឆ្លង​ដែន​ចេញពី​កម្ពុជា​ទៅ ប្រទេស​ឡាវ ក្នុង​ម្នាក់​ពី ២ ទៅ ៥​ដុល្លា ថ្វី​បី​េ​រ​ដ្ធ​មិនមាន​ច្បាប់​កំណត់​ថា​ត្រូវ​បង់ថ្លៃ​បោះត្រា “​ចេញ​” ក៏ដោយចុះ​។​

​ប៉ូលិស​ដែល បាន​ទារលុយ ៥​ដុល្លា ពី​ជនជាតិ​បរទេស ត្រូវបាន​គេ​លួច​ថត​វីដេអូ​កាមេរ៉ា​ទុកជា​អនុស្សាវរីយ៍ ហើយក៏​មាន​ជនបរទេស​ខ្លះ​គាត់​បាន​តវ៉ា​និង​ឡាំប៉ា ថា ពួកគាត់​មានវី​សារ​ចូល​ប្រទេស​ឡាវ​តាមច្បាប់​រួចរាល់​ហើយ ហេតុ​អី​ក៏​ត្រូវ​បង់លុយ​លើ​ស្អី​ទៀត​?​។​

​ប៉ូលិស​ម្នាក់​ទៀត​ពាក់​សក្កិ​៣​ឈរ​នៅក្បែរ​តាម​ឬ​ក​អ្នកធំ​សំបើម​យក្ស  បាន​ស្រែក​គំហក​ភ្លាមៗ​ថា “​បើ​មិន​បង់លុយ​ទេ នៅចាំ (​មិន​បោះត្រា​អោយ​) សិន​ចុះ​!”​។​

​ជនបរទេស​ចិត្តសឿង​ក៏​សួរ​ទៀតថា លោក​ទារលុយ​ពី​មិត្ត​ខ្ញុំ​តែ ២ ដុល្លា​ទេ ហេតុ​អី​ក៏​ទារ​ពី​ខ្ញុំ ៥ ដុល្លា​? គ្រាន់តែ​ឮ​ដូច្នោះ​ប៉ូលិស​មុខលុយ​ក៏​រុញ ប៉ាស្ព័រ របស់​គាត់​ទៅ​កៀន​បែប​វា​ហី​។

​ដោយសារ​មាន​ការភ័យខ្លាច​ខ្លះៗ ប៉ូលិស​រូប​នោះ​ក៏​ដឹងខ្លួន​មុន​ថា ជនបរទេស​នោះ​លួច​ថត​វីដេអូ និង​សម​ជនបរទេស​ព្រមអោយ​ប៉ូលិស ៤ ដុល្លា ទើប​ប៉ូលីស ហេងស៊យ​រូប​នោះ​យល់ព្រម​វាយ​ត្រា​ចូល​ឱយ​ជនបរទេស​ពូកែ​តវ៉ា​ចេញ​អោយ​បាត់​ពី​មុខ​ពី​មាត់​ស្រឡះ​ទៅ​។​

​អ្វី​ដែល​គួរអោយ​ខ្ពើម​ថែមទៀត​នោះ ប៉ូលិស​ដ៏​ដែល បាន​ទារលុយ​ពី​មិត្ត​របស់​អ្នក​ថត​កាមេរ៉ា​តែ ២​ដុល្លា​ថែម​ទៀត ។    ដោយសារ​គាត់​មិន​មាន​លុយរាយ ក៏​ហុច​ក្រដាស់​៥​ដុល្លា​អោយ​ទៅ​ប៉ូលិស  តែ​ប៉ូលិស​ឡាក់​សង​នោះ មិន​អាប់​លុយ​អោយ​គាត់​វិញ​ឡើយ គឺ​យក​ដាច់​ប៉ាត់ ៥​ដុល្លា​តែ​ម្តង​ទៅ​!​។   ក្រោយ​ពី​ឆ្លងដែន​ផុត ជនបរទេស ក៏​បាន​និយាយថា​”​មិន​អី​ទេ យក​បី​បួន​ដុល្លា​ពី​ខ្ញុំ តែ​អ្នកអែង​នឹង​ឃើញ​អំពើ​ពុករ​លូ​យ​របស់​អ្នកអែង នៅលើ​ទំព័រ​កាសែត​នាពេល​ខាងមុខ​នេះ​។

​នៅ​បើសិន​សម្តេច​តេជោ​សែនដឹង​វិញ​នោះ​ប៉ូលីស​អាក្រក់​រូបនោះ​ប្រាកដ​ជា​គ្រោះអាសន្ន​ធំ មិន​រួច​ខ្លួន​នោះឡើយ ៕

 

h181013a1 h181013a3 h181013a4

Filed in: ព័ត៌មានជាតិ
© 2024 បញ្ញវន្តខ្មែរ. All rights reserved. XHTML / CSS Valid.