ការិយាល័យ​និពន្ធ 097 60 74 706 / 061 74 00 08 Email:pvknweb@gmail.com / Website:www.pvknweb.com
ព័ត៌មាន​ថ្មី
- សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ស្ពានបេតុង​ខ្សែកាប​ឆ្លងកាត់​ទន្លេសាប និង​ស្ពាន​អាកាស​ឫស្សីកែវ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​អគារសិក្សា​ថ្មី នៃ​ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះ​សីហមុនី​រាជា​ - ​សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា ចូលជួប​សម្តែង​ការគួរសម និង​ជម្រាបលា​ - សម្តេច​តេជោ ហ៊ុន សែន និង​មេដឹកនាំ​អាស៊ាន អញ្ជើញ​ជួបប្រជុំ​ជាមួយ​អន្តរ​សភា​អាស៊ាន​ - មន្ត្រីរាជការ​អញ្ជើញ​ដាក់​កម្រងផ្កា គោរព​វិញ្ញាណក្ខន្ធ​នៅ​វិមាន​ឯករាជ្យ ក្នុង​ឱកាស​បុណ្យ​ឯករាជ្យ​ជាតិ ៩​វិច្ឆិកា​ខួប​លើក​ទី​៦៩ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ទទួល​ស្វាគមន៍​នាយករដ្ឋមន្ត្រី​វៀតណាម មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ផ្តល់​ស្រូវ​ពូជ និង​ស្បៀងអាហារ ជូន​កសិករ​ជាង​៣​ពាន់​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ចែក​ស្រូវពូជ និង​ស្បៀងអាហារ ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់ នៅ​ខេត្ត​បាត់ដំបង​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ចែក​ស្រូវពូជ​ជាង ៥០០​តោន និង​ស្បៀង ជូន​ប្រជាកសិករ​ជាង ៥​ពាន់​គ្រួសារ នៃ​ខេត្ត​បន្ទាយមានជ័យ​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​អាជ្ញាធរ​ខេត្ត​សៀមរាប​
របាយការណ៍​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ប្រចាំ ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០១៧ ៖ ​យោង​តាម​ទិន្ន័យ​ដែល​ទទួលបាន​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ថ្ងៃនេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១០​លើក ក្នុង​នោះ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០​នាក់​ស្រី​០១ របួសធ្ងន់​ចំនួន​០៨​នាក់​ស្រី​០១ ដែល​បង្កឡើង​ដោយ​ម៉ូតូ​ចំនួន​០៥​លើក រថយន្ត​តូច​ចំនួន​០២​លើក រថយន្ត​ធំ​ចំនួន​០៣​លើក ហើយ​បណ្ដាលឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ម៉ូតូ​ចំនួន​១០​គ្រឿង រថយន្ត​តូច​ចំនួន​០២​គ្រឿង រថយន្ត​ធំ​ចំនួន​០២​គ្រឿង និង​គោយន្ត​ចំនួន​០១​គ្រឿង​៕​

​លោក សាន វិជ្ជា​សា​រ៉ាវុធ ប្រធាន​សាខា​កាំកុងត្រូល​ខេត្ត​បន្ទាយមានជ័យ កំពុង​រង​ការរិះគន់​ថា ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ​ប្រព្រិត្ត​អំពើ​ពុករលួយ​

[hupso]

បន្ទាយមានជ័យ​៖ គេ​សង្កេតឃើញថា​សាច់មាន់ ឆ្អឹង​មាន់ កោះ​មាន់ និង​គ្រឿងក្នុង​ជ្រូក ដែល​សង្ស័យ​ថា​ខូច​គុណភាព​ជា​ច្រើន​តោន​បាន​ដឹក​តាម​រទេះ​ចូលមក​កម្ពុជា​ជា​រៀង​រាល់ថ្ងៃ​តាម​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​បាន​ដោយ​រលូន គេ​មិន​ដែល​ឃើញ​មន្ត្រី​ជំនាញ​ធ្វើ​ការទប់ស្កាត់​នោះទេ មានតែ​លិចលឺ​ថា​មន្ត្រី​ជំនាញ​អង្គុយតែ​ចាំ​យក​លុយ​ក្រោម​តុ​តែប៉ុណ្ណោះ​។

​បច្ចុប្បន្ន​នេះ​សាខា​កាំ​កុងត្រួល​ខេត្ត​បន្ទាយជ័​យគឺ​ស្ថិត​នៅ​ក្រោមការ គ្រប់គ្រង​របស់​លោក សាន វិជ្ជា​សា​រ៉ាវុធ ហើយ​ក៏​កំពុងតែ​ល្បីល្បាញ​ថា​បាន​ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើរ​ពុករលួយ យ៉ាង​ពេញបន្ទុក​ក្នុងការ​បើកដៃ​ឲ្យ​ឈ្មួញ ដឹក​សាច់មាន់ និង​ឆ្អឹង​មាន់​និង ប្រហិត​ហួសការ​បរិច្ឆេត (​ខូច​គុណភាព​) ចូល​កម្ពុជា​រាប់​តោន​ក្នុង​មួយថ្ងៃៗ​ដោយ​មិន​ខ្វល់​អំពី​ការប៉ះពាល់​សុខភាព​ពលរដ្ឋ​ឡើយ​។​

​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​ខេត្ត​បន្ទាយមានជ័យ គឺ​កំពុង​ព្រួយ​បារ​ម្មណ៍​អំពី​សុខភាព និង​អាយុជីវិត​របស់​ពួកគាត់ ខ​ណះ​ដែល​គេ​សង្កេតឃើញ​ថា​សព្វថ្ងៃនេះ​គឺ​មាន​ការ​លំហូរ​ចូល​សាច់មាន់ សាច់ជ្រូក និង​គ្រឿងក្នុង ចូលមក​ក្នុង​ប្រទេស​កម្ពុជា​ដោយ​មិនដែរ​ឃើញ​មន្ត្រី​កាំកុងត្រួល​ចុះ​ត្រួតពិនិត្យ រឺ​ក៏​ធ្វើ​ការឃាត់​ឡើយ​។ តើ​អនាគត​ប្រជាជន​កម្ពុជា និង​អាច​ប្រឈម​ទៅ​និង​ជម្ងឺ​អ្វី​ខ្លះ​ទៅ បើ​មន្ត្រី​កាំ​កុងត្រួល​មិន​ខ្វល់ខ្វា​យយកចិត្តទុកដាក់​ក្នុង​ការត្រួតពិនិត្យ​គុណភាព ហើយ​អង្គុយចាំតែ​ប្រមូល​លុយ​ទុក​ចែក​គ្នា​ធ្វើ​មាន​ធ្វើ​បាន​យ៉ាង​ដូច្នេះ​?

​កន្លង​ទៅ​ថ្មីៗ​នេះ​មាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​ជា​ច្រើន​ក៏​បាន​ចុះផ្សាយ​ពី​ភាព​អសកម្ម​ការងារ​របស់​លោក សាន វិជ្ជា​សា​រ៉ាវុធ ប្រធាន​សាខា​កាំ​កុងត្រួលផងដែ​រ​ថា តាំង​តែ​មក​កាន់​តំណែង​ជា​ប្រធាន​សាខា​កាំ​កុងត្រួល​ជំនួស​លោក ស៊ាន ស៊ី​ណាត គឺ​មិន​ដែរ​ឃើញ​ធ្វើ​សកម្មភាព​ចុះ​បង្ក្រាប​ក្រុម​ឈ្មួញ​ដែល​រកស៊ី​ដឹក​សាច់មាន់ សាច់ជ្រូក គ្រឿង​ក្នុង​ជ្រូក ម្តងណា​ឡើយ គឺមាន​តែ​ឃុបឃិត​គ្នា​បើកដៃ​អោយ​នាំចូល​រាប់​តោន​ក្នុង​១​ថ្ងៃៗ ជា​ថ្នូរ​និង​ប្រាក់​ទៅវិញ​។

​តាម​ប្រភព​មួយ​បាន​អោយដឹងថា កន្លង​ទៅ​ថ្មីៗ​នេះ​ផង​ដែរ​លោក សាន វិជ្ជា​សា​រ៉ាវុធ ក៏​ត្រូវបាន​ថ្នាក់លើ​ចុះ​មក​ស្តីបន្ទោស​និង​ប្រមាន​អោយ​កែ​ច​រឹកដឮ​ផងដែរ ក្រោយ​ពី​ប្រធាន​កាំ​កុង​ត្រួលម្នាក់​បាន​ប្រើ​ក្បាច់គុណ​បក្សពួកនិយម​ដោយ​ដក​មន្ត្រី​ក្រោម​ឱវាទ​ដែល​ជា​មន្ត្រី​ក្នុង​ក្របខ័ណ្ឌ​អោយទៅ​ដើរ​ទៅ​ត្រួតពិនិត្យ​រទេះ ហើយ​ជួល​សាច់ញាតិ​របស់​ខ្លួន​ដែល​គ្មាន​តួនាទី​អ្វី​សោះ​(​ពលរដ្ឋ​ធម្មតា​) អោយ​ទៅ​អង្គុយ​កៅអី​ក្នុង​ការិយាល័យ​ធ្វើការ​ជំនួស​វិញ​។

​ប្រភព​បន្តថា ថ្នាក់លើ​ក៏បាន​ស្តីបន្ទោស​ផង​ដែរ​អំពី​ភាព​អសកម្ម​ការងារ​របស់​លោក សាន វិជ្ជា​សា​រ៉ាវុធ ក្នុង​ការបង្ក្រាប​បទល្មើស​តាំង​តែ​មក​កាន់​តំណែង​ជា​ប្រធាន​សាខា​។​

​តាម​ភាពជាក់ស្តែង​កាលពី​ព្រឹក​ថ្ងៃទី​១៦ ខែតុលា​ឆ្នាំ​២០១៨​នេះ​បុគ្គលិក​ថ្ងៃ​ថ្មី​យើង បាន​ឃើញ​ក្រុម​ឈ្មួញ​ដឹក​សាច់មាន់​ជាច្រើន​ដោយ​ច្រក​ក្នុង​ថង់​ខ្មៅ​ដឹក​តាម​រទេះចេញ​ពី​ប្រទេស​ថៃ​យក​ទៅ​សាង​ដាក់​រថយន្ត​នៅ​ចំនុច​វិហា​ចាម ស្ថិតក្នុង​ភូមិ​ប៉ា​លិលេ​យ្យ​១ សង្កា​ត​/​ក្រុង​ប៉ោយប៉ែត ដើម្បី​យក​ទៅ​ចែក​តាម​បណ្តា​ខេត្ត ខ​ណះពេល​នោះ​បុគ្គលិក​យើង​បានសួរ​អ្នក​អូសរ​ទេះ​ដោយ​អ្នក​អូស​រទេះ​នោះ​បាន​ប្រាប់ថា​ថៅកែ​បាន​បង់លុយ​អោយ​ទៅ​មន្ត្រី​កាំ​កុងត្រួល​និង​ស្ថាប័ន​ពាក់ព័ន្ធ​រួចរាល់​ហើយ​ទើប​ពួកគេ​អាច​ដឹក​ចេញពី​ប្រទេស​ថៃ​បាន​ដោយ​រលូន​ដូច្នេះ​។​

​ប្រជាពលរដ្ឋ​ក្រុង​ប៉ោយ​ប៉ែត​សូម​អំពាវនាវ​លោក ម៉ក់ ពេជ្ជ​រិទ្ធ អ​គ្អគ្គ​នាយក​នៃ​អគ្គនាយកដ្ឋាន​កាំកុងត្រូល និង​ឯកឧត្តម ឱម យិនទៀង រដ្ឋ​មន្ត្រី​ប្រឆាំង​អំពើពុករលួយ គួរតែ​បើក​ការស៊ើបអង្កេត​ទៅ​សកម្មភាព​ពុករលួយរ​បស់​លោក សាន វិជ្ជា​សា​រ៉ាវុធ ជា​បន្ទាន់​ផង​ចុះ​កុំ​បណ្តែតបណ្តោយ​អោយ​លោក​ប្រធាន​សាខា​កាំកុងត្រូល​ម្នាក់​ជិះសេះ​លែងដៃ​យ៉ាង​ដូច្នេះ​តទៅទៀត ។​

​ពាក់ព័ន្ធ​ទៅ​និង​បញ្ហា​ដូច​ខាងលើ​អង្គភាព​សារព័ត៌មាន​យើង​មិន​អាច​ស្វែងរក​ការបំភ្លឺ​ពី​លោក សាន វិជ្ជា​សា​រ៉ាវុធ ប្រធាន​សាខា​កាំកុងត្រូល​ខេត្ត​បន្ទាយមានជ័យ​បាន​នោះទេ ព្រោះ​គ្មាន​លេខ​ទូរស័ព្ទ អង្គភាព​យើង​រងចាំ​ការបំភ្លឺ​លោក​សាន វិជ្ជា​សា​រ៉ាវុធ ប្រធាន​សាខា​កាំកុងត្រូល​រៀងរាល់​៕

 

h181018a15

Filed in: ព័ត៌មានជាតិ
© 2024 បញ្ញវន្តខ្មែរ. All rights reserved. XHTML / CSS Valid.