ប្រទេសថៃ.ខេត្តស្រះកែវ
នៅម៉ោង 19,30ថ្ងៃព្រហស្បតិ៍ ១ រោច ខែអស្សុជ ឆ្នាំច
សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ កម្លាំងគយស្រុកអារញ់ប្រទេសខេត្តស្រះកែវ ដែលមាននាទីត្រួតពិនិត្យរថយន្តគ្រប់ប្រភេទចេញនិងចូលក្នុងចំណុចឆ្លងដែនខ្លងឡិក ភូមិសាស្ត្រអារញ់ខេត្តស្រះកែវហើយក្រុមគយទាំងនោះក៏បានឃើញរថយន្តដែលឆ្លងដែនចុលក្នុងប្រទេសថៃនិងមានដឹកទំនិញខុសច្បាប់គឺអាវុធលាក់ទុកក្នុងរថយន្តចំនួន១៨ដើម ។
ក្រុមគយបានបញ្ជាក់ថា គយប្រចាំស្រុកអារញ់ដែលឈជើងក្នុងតំបន់ខ្លងឡិក និងបានត្រួតពិនិត្យទៅលើរថយន្តគ្រប់ប្រភេទទាំងចេញចូលឆ្លងខ្សែបន្ទាត់ព្រំដែន ហើយក៏ប្រទះឃើញរថយន្តដឹកអាវុធចូលទៅក្នុងប្រទេសចំនួន១៨ដើម ។
បច្ចុប្បន្ន គយរដ្ឋករស្រុកអារញ់បាននិងកំពងរាប់ចំឯកសារតាមនិតិវិធីតាមច្បាប់ហើយ ៕