ការិយាល័យ​និពន្ធ 097 60 74 706 / 061 74 00 08 Email:pvknweb@gmail.com / Website:www.pvknweb.com
ព័ត៌មាន​ថ្មី
- សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ស្ពានបេតុង​ខ្សែកាប​ឆ្លងកាត់​ទន្លេសាប និង​ស្ពាន​អាកាស​ឫស្សីកែវ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​អគារសិក្សា​ថ្មី នៃ​ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះ​សីហមុនី​រាជា​ - ​សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា ចូលជួប​សម្តែង​ការគួរសម និង​ជម្រាបលា​ - សម្តេច​តេជោ ហ៊ុន សែន និង​មេដឹកនាំ​អាស៊ាន អញ្ជើញ​ជួបប្រជុំ​ជាមួយ​អន្តរ​សភា​អាស៊ាន​ - មន្ត្រីរាជការ​អញ្ជើញ​ដាក់​កម្រងផ្កា គោរព​វិញ្ញាណក្ខន្ធ​នៅ​វិមាន​ឯករាជ្យ ក្នុង​ឱកាស​បុណ្យ​ឯករាជ្យ​ជាតិ ៩​វិច្ឆិកា​ខួប​លើក​ទី​៦៩ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ទទួល​ស្វាគមន៍​នាយករដ្ឋមន្ត្រី​វៀតណាម មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ផ្តល់​ស្រូវ​ពូជ និង​ស្បៀងអាហារ ជូន​កសិករ​ជាង​៣​ពាន់​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ចែក​ស្រូវពូជ និង​ស្បៀងអាហារ ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់ នៅ​ខេត្ត​បាត់ដំបង​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ចែក​ស្រូវពូជ​ជាង ៥០០​តោន និង​ស្បៀង ជូន​ប្រជាកសិករ​ជាង ៥​ពាន់​គ្រួសារ នៃ​ខេត្ត​បន្ទាយមានជ័យ​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​អាជ្ញាធរ​ខេត្ត​សៀមរាប​
របាយការណ៍​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ប្រចាំ ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០១៧ ៖ ​យោង​តាម​ទិន្ន័យ​ដែល​ទទួលបាន​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ថ្ងៃនេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១០​លើក ក្នុង​នោះ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០​នាក់​ស្រី​០១ របួសធ្ងន់​ចំនួន​០៨​នាក់​ស្រី​០១ ដែល​បង្កឡើង​ដោយ​ម៉ូតូ​ចំនួន​០៥​លើក រថយន្ត​តូច​ចំនួន​០២​លើក រថយន្ត​ធំ​ចំនួន​០៣​លើក ហើយ​បណ្ដាលឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ម៉ូតូ​ចំនួន​១០​គ្រឿង រថយន្ត​តូច​ចំនួន​០២​គ្រឿង រថយន្ត​ធំ​ចំនួន​០២​គ្រឿង និង​គោយន្ត​ចំនួន​០១​គ្រឿង​៕​

​ចោរ​ប្រើប្រាស់​កាំភ្លើង​ក្លែងក្លាយ ប្លន់​ទូ​រមាស​ថៃ បាន​ជាង​១៥ តម្លឹង​

[hupso]

​ប្រទេស​ថៃ ៖ គ្រឿង​អល័ង្កា​ដែល​ផលិតឡើង​អំពី​មាស​សុទ្ធ  ប្រមាណ​ជាង ១៥ តម្លឹង  ដែល​បាន​ដាក់តាំង​លក់​នៅក្នុង​ហាង​លក់​មាស​មួយ​កន្លែង​ក្នុង​បរិវេណ​ផ្សារ​រោង​ក្លឿ  ត្រូវបាន​ជន​មិន​ស្គាល់​មុខ​ធ្វើ​សកម្មភាព​ចូល​ភ្ជង់​ប្លន់ និង​ប្រមូល​យក​ទៅ​ដោយ​សុវត្ថិភាព​ដោយ​ជន​មិន​ស្គាល់​មុខ​បាន​ប្រើប្រាស់​កាំភ្លើង​ក្លែងក្លាយ​ជា​មធ្យោបាយ​ក្នុងការ​ធ្វើ​សកម្មភាព ។​

​យោងតាម​របាយការណ៍​ពី​ប្រទេស​ថៃ​បាន​អោយដឹងថា​គឺ​បាន​កើតឡើង​នៅវេលា​ម៉ោង ៣ និង ៣០ នាទី  រសៀល  ថ្ងៃទី ១  ខែវិច្ឆិកា  ឆ្នាំ​២០១៨​ត្រង់​ចំណុច​ហាង​លក់​មាស​មួយកន្លែង  យីហោ «  G 99  » ក្នុង​បរិវេណ​ផ្សារ​រោង​ក្លឿ​ប៉ែក​ខាង​មុខ​ចំ​ច្រក​ឆ្ពោះទៅកាន់​ច្រកទ្វារ​អន្តរជាតិ ខ្លង​លឹក  ក្នុង​ស្រុក​អារញ្ញ​ប្រាថេត​ខេត្ត​ស្រះកែវ​ប្រទេស​ថៃ ។​

​បើ​តាម​ការ​ពិនិត្យ​ទៅលើ​កាមេរ៉ា​សុវត្ថិ​ភព​ក៏ដូចជា​ការសាកសួរ​ទៅ​លើ​បុគ្គលិក​ដែល​បាន​ត្រូវ​ជនសង្ស័យ​ភ្ជង់​បាន​និយាយថា​ជនសង្ស័យ​ជា​មនុស្ស​ប្រុស​អ​យុ​ប្រហែល​៤០​ឆ្នាំ​ពាក់មួក​កន្តិប​ព៌ណ​ស្វាយពាក់​អាវដៃវែ​ង​ព៌ណ​ខ្មៅនិង​មាន​កំពស់​ប្រហែល​១,៧០​ម៉ែត្រ​បាន​ដើរចូល​ទៅ​ក្នុង​ហាង​ព្រមទាំង​បាន​ដក​កាំភ្លើងខ្លី​ចេញ​ពី​ហោប៉ៅ​ភ្ជង់​ទៅលើ​បុគ្គលិក​ហើយ​បាន​ចូល​ទៅ​ប្រមូល​យក​គ្រឿង​អល័ង្កា​មួយចំនួន​ដែលផ​លិតឡើង​អំពី​មាស​សុទ្ធ​រួច​គេចខ្លួន​ចេញ​ទៅបា​ត់​ដោយ​សុវត្ថិភាព ។
​ក្រោយ​ពេល​សមត្ថកិច្ច​ថៃ​ចុះ​ពិនិត្យ​គឺ​បាន​ប្រទះ​ឃើញ​ជនសង្ស័យ​បោះ​កាំភ្លើងខ្លី ចោល​នៅក្បែ​ហាង​ដោយ​កាំភ្លើង​នោះ​គឺជា​កាំភ្លើង​ក្លែងក្លាយ  រួច​គេ​បាន​រត់គេច​ចូលទៅ​ក្នុង​ផ្សារ​រោង​ក្លឿ​បាត់ស្រមោល ។ ដោយឡែក​មាស​ដែល​គេ​យក​ទៅ​បាន​ប្រហែល ២៨​បាត​( ទម្ងន់​នៅ​ប្រទេស​ថៃ )​ដោយ ១ បាត ស្មើ​និង ៤ ជី​ដូច្នេះ​បើ​សរុប​គឺ​មាន​ទម្ងន់ ១៥០ ជី (១៥ តម្លឹង ២ ជី ) ។​

​ក្រុម​តម្រួត​ថៃ​បាន​ចាត់​កម្លាំង​អោយ​ត្រួតពិនិត្យ​គ្រប់​ច្រកល្ហក​ទៅតាម​ភិនភាគ​ដែល​កាមេរ៉ា​សុវត្ថិភាព​ថត​បាន​ប៉ុន្តែ​គេ​ក៏​បាន​សម្តែង​នូវ​ការព្រួយបារម្ភ​តែ​ម្យ៉ាង​គត់​គឺ​ខ្លាច​ជនសង្ស័យ​គេច​ខ្លួន​ឆ្លង​ដែន​ចូល​មក​កាន់​ប្រទេស​កម្ពុជា  ព្រោះ​ផ្សារ​នេះ​ស្ថិតនៅ​ជាប់​នឹង​ខ្សែ​បន្ទាត់​ព្រំដែន ៕

 

 

k181103a3 k181103a4 k181103a5 k181103a6 k181103a7 k181103a1 k181103a2

Filed in: អន្តរជាតិ
© 2024 បញ្ញវន្តខ្មែរ. All rights reserved. XHTML / CSS Valid.