ការិយាល័យ​និពន្ធ 097 60 74 706 / 061 74 00 08 Email:pvknweb@gmail.com / Website:www.pvknweb.com
ព័ត៌មាន​ថ្មី
- សម្តេច​តេជោ ហ៊ុន សែន និង​មេដឹកនាំ​អាស៊ាន អញ្ជើញ​ជួបប្រជុំ​ជាមួយ​អន្តរ​សភា​អាស៊ាន​ - មន្ត្រីរាជការ​អញ្ជើញ​ដាក់​កម្រងផ្កា គោរព​វិញ្ញាណក្ខន្ធ​នៅ​វិមាន​ឯករាជ្យ ក្នុង​ឱកាស​បុណ្យ​ឯករាជ្យ​ជាតិ ៩​វិច្ឆិកា​ខួប​លើក​ទី​៦៩ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ទទួល​ស្វាគមន៍​នាយករដ្ឋមន្ត្រី​វៀតណាម មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ផ្តល់​ស្រូវ​ពូជ និង​ស្បៀងអាហារ ជូន​កសិករ​ជាង​៣​ពាន់​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ចែក​ស្រូវពូជ និង​ស្បៀងអាហារ ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់ នៅ​ខេត្ត​បាត់ដំបង​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ចែក​ស្រូវពូជ​ជាង ៥០០​តោន និង​ស្បៀង ជូន​ប្រជាកសិករ​ជាង ៥​ពាន់​គ្រួសារ នៃ​ខេត្ត​បន្ទាយមានជ័យ​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​អាជ្ញាធរ​ខេត្ត​សៀមរាប​ - ​សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី ប្រគល់​សញ្ញាបត្រ​ជូន​និស្សិត សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង​ជាង ៦​ពាន់​នាក់​ - អាវុធហត្ថ​រាជធានី​ភ្នំពេញ បើក​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ការងារ​សោធន​និវត្តន៍ និង​ពិនិត្យ​វាយតម្លៃ យោធិន​នៃ​កងរាជអាវុធហត្ថ ដល់​អាយុ​ចូលនិវត្តន៍ ឆ្នាំ​២០២៣ - ​សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជា​អធិបតី​បើក​កិច្ចប្រជុំ​កំពូល​ស្ត្រី​អាស៊ាន​លើក​ទី​២
របាយការណ៍​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ប្រចាំ ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០១៧ ៖ ​យោង​តាម​ទិន្ន័យ​ដែល​ទទួលបាន​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ថ្ងៃនេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១០​លើក ក្នុង​នោះ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០​នាក់​ស្រី​០១ របួសធ្ងន់​ចំនួន​០៨​នាក់​ស្រី​០១ ដែល​បង្កឡើង​ដោយ​ម៉ូតូ​ចំនួន​០៥​លើក រថយន្ត​តូច​ចំនួន​០២​លើក រថយន្ត​ធំ​ចំនួន​០៣​លើក ហើយ​បណ្ដាលឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ម៉ូតូ​ចំនួន​១០​គ្រឿង រថយន្ត​តូច​ចំនួន​០២​គ្រឿង រថយន្ត​ធំ​ចំនួន​០២​គ្រឿង និង​គោយន្ត​ចំនួន​០១​គ្រឿង​៕​

ថ្នាំញៀន​ជាង​១៤​លាន​គ្រាប់ ត្រូវ​ថៃ​បង្ក្រាបបាន ក្បែ​តំបន់ត្រីកោណមាស​

[hupso]

ប្រទេស​ថៃ ៖ ថ្នាំញៀន​ប្រភេទ​យ៉ាម៉ា  ប្រមាណ​ជាង ១៤ លាន​គ្រាប់  ដែល​មាន​បរិមាណ​ដ៏​ច្រើន​សន្ធឹកសន្ធាប់  និង​កម្រ​បាន​ជួបប្រទះ​ត្រូវបាន​កម្លាំង​ជំនាញ​សហការ​ជាមួយ​កម្លាំង​យោធា​ថៃ​ធ្វើការ​ប្រមាញ់​ឈានដល់​ការបង្ក្រាប​បាន​ខណៈ​ដែល​មុខសញ្ញា​បាន​បង្ហាញខ្លួន​នា​ពេល​រំលង​អាធ្រា​ត្រ ។ យោងតាម​របាយការណ៍​ដែល​យើង​ទទួល​បាន​គឺ​នៅក្នុង​តំបន់ត្រីកោណមាស​ដែល​ស្ថិតនៅ​ជាប់​និង​ព្រំប្រទល់​ប្រទេស​ចំនួន​៣  គឺ​ប្រទេស​ថៃ​ប្រទេស​លាវ​

​និង​ប្រទេស​ភូមា​គឺ​ពោរពេញ​ដោយ​ការផលិត​ថ្នាំញៀន​ដោយសារ​តែ​តំបន់​នេះ​ជា​តំបន់​.​ស​.​គ្មាន​ប្រទេស​ណាមួយ​មាន​សិទ្ធិ​គ្រប់គ្រង​លើ​តំបន់​នេះ​ឡើយ ។​ម្យ៉ាង​ទៀត​ក៏​មាន​ខេត្ត​ចំនួន ៦ របស់​ប្រទេស​ថៃ​ដែល​ស្ថិតនៅ​ជាប់​និង​តំបន់ត្រីកោណមាស​នេះ​ផងដែរ​ដែល​ខេត្ព​ទាំងនោះ​រួមមាន ១.​ខេត្ត​ឈៀង​ម៉ៃ​២. ខេត្ត​ឈៀង​រ៉ា​យ  ៣. ខេត្តផៈ​យ៉ៅ  ៤. ខេត្ត​ណាន ៥. ខេត្ត​ឧត្តរឌី​ត  និង ៦.​ខេត្ត​ភិ​ស្នុលោ​ក  ដោយ មានការ​លប​ឆ្មក់​ពី​មេ​ឈ្មួញ​ធំៗ​ក្នុង​ការនាំ​ថ្នាំញៀន​ឆ្លងដែន​ចូល​ទៅក្នុង​ប្រទេស​ថៃ ជា​ញឹកញាប់​រហូត​ធ្លាប់​មាន​ការប៉ះទង្គិច​គ្នា ជាមួយ​និង​កងកម្លាំង​ប្រដាប់អាវុធ​ថៃ​ថែមទៀត​ផង ។​

​ក្នុង​កិច្ច​ប្រតិបត្តិការ​ដែល​ដឹកនាំ​ដោយ​កម្លាំង​ជំនាញ​រួមជាមួយ​និង​កម្លាំងយោធា​ភាគ​ទី ៣​បាន​ធ្វើឡើង​បន្ទាប់​ពី​ទទួលបាន​នូវ​សេចក្តី​រាយ​ការ​ពី​កម្លាំង​សម្ងាត់​ដោយ​សមត្ថកិច្ច​បាន​ចេញ​ដំណើរ​តាម​រយៈ​ផ្លូវទឹក​ផង​និង​តាមរយៈ​ផ្លូវគោក​ផង​ដោយ​បាន​ចាប់ផ្តើម​ពី​ម៉ោង ៧ យប់  ថ្ងៃទី ២៨  ខែតុលា  ឆ្នាំ​២០១៨  រហូតដល់​ម៉ោង ១ និង ៣០ នាទី  រំលង​អាធ្រា​ត្រ​ឈាន​ចូល​យប់ ថ្ងៃទី ២៩  ខែតុលា កន្លង​ទៅ​ថ្មីៗ​នេះ ។​របាយការណ៍​បាន​បន្តថា​នៅពេល​រំលង​អាធ្រា​ត្រនោះ  សមត្ថកិច្ច​បាន​ប្រទះ​ឃើញ​រថយន្ត​ចំនួន ២ គ្រឿង បាន​បង្ហាញខ្លួន នៅ​ចំណុច​ផ្ទះ​ចែម​ប៉ង់​ក្នុងភូមិ​១​ឃុំ​ឡាយ​ង៉ាវ  ស្រុក​វៀង​កែន​ខេត្ត​ឈៀង​រ៉ា​យ​ប្រទេស​ថៃ​

​ដែល​ជា​ប្រភេទ​រថយន្ត​ម៉ាកអុ​ី​ស៊ុយៗ ទាំង​២​ក្នុងនោះ​១ ព៌ណ​ខ្មៅ ពាក់​ស្លាក​លេខ ផៈ​យ៉ៅ  ៨៩៣  និង ១ គ្រឿង​ទៀត​ព៌ណ​ប្រផេះ​ពាក់​ស្លាក​លេខ ឈៀង​ម៉ៃ ៦២៨៩ ។​

​បន្ទាប់​ពី​មុខសញ្ញា​បាន​បង្ហាញ​ខ្លួន​បែប​នេះ​កម្លាំង​បាន​សម្រុកចូល​ប៉ុន្តែ ដោយសារ​យប់​ងងឹត​ទើប​ធ្វើអោយ​អ្នកបើកប​រទាំង​២​បាន​រត់គេចខ្លួន​បាត់​ស្រមោល​គឺ​នៅ​ពេល​នោះ​ដែរ  សមត្ថកិច្ច​បាន​ត្រួតពិនិត្យ​សង្គេត​ឃើញ​ថា​រថយន្ត​ទាំង​២​មាន​ផ្ទុក​កា​រ៉ុង​ថ្នាំញៀន​សរុប​ចំនួន ៧៣ កា​រ៉ុង  បើ​សរុប​ថ្នាំញៀន​ប្រភេទ​យ៉ាម៉ា​ទាំងអស់​មាន​ចំនួន ១៤ ៦០០ ០០០ គ្រាប់ ( ដប់​បួន​លាន ប្រាំមួយ​សែន គ្រាប់ ) ។ បច្ចុប្បន្ន ថ្នាំញៀន​រួមជាមួយ​និង​រថយន្ត​ត្រូវបាន​កម្លាំង​នាំយក​ទៅ​រក្សាទុក​នៅ​អង្គភាព​ជំនាញ​នៅ​ឃុំ​រិម​ខូង​ស្រុក​ឈៀង​ខ​ង​ខេត្ត​ឈៀង​រ៉ា​យ ។​លោក ឆ្លង​ឆៃ ឆៃយៈខាំ​មេបញ្ជាការ​កងទ័ព​ទី ៣​និង​ជា​ថ្នាក់ដឹកនាំ​ក្នុង​ការការពារ​ទប់ស្កាត់  និង​បង្ក្រាប​ថ្នាំញៀន​បាន​បញ្ជា​ទៅ​កម្លាំង​ទាំងអស់​ដើម្បី​ត្រៀម​លក្ខណៈ​ទប់ស្កាត់​អោយបាន​រាល់​ការ​លប​លួច​នាំ​ថ្នាំញៀន​ឆ្លងដែន​ចូល​ទៅក្នុង​ប្រទេស​ថៃ  ៕

 

k181103c2-(11) k181103c2-(12) k181103c2-(13) k181103c1 k181103c2-(1) k181103c2-(2) k181103c2-(3) k181103c2-(4) k181103c2-(5) k181103c2-(6) k181103c2-(7) k181103c2-(8) k181103c2-(9) k181103c2-(10)

Filed in: អន្តរជាតិ
© 2022 បញ្ញវន្តខ្មែរ. All rights reserved. XHTML / CSS Valid.