ការិយាល័យ​និពន្ធ 097 60 74 706 / 061 74 00 08 Email:pvknweb@gmail.com / Website:www.pvknweb.com
ព័ត៌មាន​ថ្មី
- សម្តេច​តេជោ ហ៊ុន សែន និង​មេដឹកនាំ​អាស៊ាន អញ្ជើញ​ជួបប្រជុំ​ជាមួយ​អន្តរ​សភា​អាស៊ាន​ - មន្ត្រីរាជការ​អញ្ជើញ​ដាក់​កម្រងផ្កា គោរព​វិញ្ញាណក្ខន្ធ​នៅ​វិមាន​ឯករាជ្យ ក្នុង​ឱកាស​បុណ្យ​ឯករាជ្យ​ជាតិ ៩​វិច្ឆិកា​ខួប​លើក​ទី​៦៩ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ទទួល​ស្វាគមន៍​នាយករដ្ឋមន្ត្រី​វៀតណាម មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ផ្តល់​ស្រូវ​ពូជ និង​ស្បៀងអាហារ ជូន​កសិករ​ជាង​៣​ពាន់​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ចែក​ស្រូវពូជ និង​ស្បៀងអាហារ ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់ នៅ​ខេត្ត​បាត់ដំបង​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ចែក​ស្រូវពូជ​ជាង ៥០០​តោន និង​ស្បៀង ជូន​ប្រជាកសិករ​ជាង ៥​ពាន់​គ្រួសារ នៃ​ខេត្ត​បន្ទាយមានជ័យ​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​អាជ្ញាធរ​ខេត្ត​សៀមរាប​ - ​សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី ប្រគល់​សញ្ញាបត្រ​ជូន​និស្សិត សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង​ជាង ៦​ពាន់​នាក់​ - អាវុធហត្ថ​រាជធានី​ភ្នំពេញ បើក​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ការងារ​សោធន​និវត្តន៍ និង​ពិនិត្យ​វាយតម្លៃ យោធិន​នៃ​កងរាជអាវុធហត្ថ ដល់​អាយុ​ចូលនិវត្តន៍ ឆ្នាំ​២០២៣ - ​សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជា​អធិបតី​បើក​កិច្ចប្រជុំ​កំពូល​ស្ត្រី​អាស៊ាន​លើក​ទី​២
របាយការណ៍​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ប្រចាំ ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០១៧ ៖ ​យោង​តាម​ទិន្ន័យ​ដែល​ទទួលបាន​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ថ្ងៃនេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១០​លើក ក្នុង​នោះ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០​នាក់​ស្រី​០១ របួសធ្ងន់​ចំនួន​០៨​នាក់​ស្រី​០១ ដែល​បង្កឡើង​ដោយ​ម៉ូតូ​ចំនួន​០៥​លើក រថយន្ត​តូច​ចំនួន​០២​លើក រថយន្ត​ធំ​ចំនួន​០៣​លើក ហើយ​បណ្ដាលឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ម៉ូតូ​ចំនួន​១០​គ្រឿង រថយន្ត​តូច​ចំនួន​០២​គ្រឿង រថយន្ត​ធំ​ចំនួន​០២​គ្រឿង និង​គោយន្ត​ចំនួន​០១​គ្រឿង​៕​

​ឈ្មួញ​នាំ​ឈើ​ខុសច្បាប់​ចេញ​ប៉ប្រុយ​តាម​មាត់​ច្រក​ព្រំដែន

[hupso]

ខ​ណះ​នេះ​នៅ​តាម​ផ្លូវ​ចូល​ទៅ​ព្រំដែន​ប្រទស​វៀតណាម មាត់ច្រក ទន្លេ​ចាម ស្ថិត​នៅក្នុង​ភូមិសាស្ត្រ​ស្រុក​មេមត់ ខេត្ត ត្បូងឃ្មុំ ដោយ​អនុវត្ត​តាម​ការណែនាំរ​បស់​លោក គុណ ញឹម ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក​ជា​អគ្គនាយក​គយ និង​រដ្ឋាករ​កម្ពុជា ព្រមទាំង​មាន​ការចេញ​បទបញ្ជា​ពី​លោក កើត សុទ្ធា​រ៉ា ប្រធាន​នាយកដ្ឋាន​បង្ការ​និង​បង្ក្រាប​បទល្មើស​, លោក ព្រាប គា​រ៉ា​ត ជា​ប្រធាន​តំបន់​៦ បាន​ដឹកនាំ​មន្ត្រីក្រោមឱវាទ ដោយមាន លោក ហ៊ិ​ន សុវណ្ណ​រ៉ា និង សហការី សហការ​ជាមួយ មន្ត្រី​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត​ត្បូងឃ្មុំ បាន​ចាប់​ឃាត់​រថយន្ត​ដឹកទំនិញ​ចំរុះ​មួយ​គ្រឿង ពាក់​ស្លាក​លេខ កំពង់ឆ្នាំង 3A-0839 លួច​បង្កប់​កាំភ្លើងខ្លី ទំនើប​ចំនួន​៣៥​ដើម ដែល​ជា​ប្រភេទ​កាំភ្លើង​បាញ់​ឲ្យ​សន្លប់ ហើយ​អាច​បង្ក​គ្រោះថ្នាក់​ដល់​អាយុជីវិត​មនុស្ស​បាន​។​

​តាម​ការ​ឆ្លើយ​សារភាព​ពីមា្ច​ស់​រថយន្ត​បានឲ្យដឹងថា កាំភ្លើង​ទាំងនេះ​ខ្លួន​បាន​សាង​ពី​រថយន្ត​មួយ​គ្រឿង​ផ្សេងទៀត​នៅ​ផ្សារ​អូរ​ឡាំ​ពិ​ក រាជធានី​ភ្នំពេញ លាយឡំ​ជាមួយ​ទំនិញ​ចំ​ម្រុះ ដោយ​មិន​បានដឹងថា ជា​អាវុធ​ទេ​។

​ម្ចាស់​ឡាន​ដឹក​ទំនិញ​បាន​បន្ថែមថា ខ្លួន​ដឹកទំនិញ​ចេញ​ទៅ​ប្រទេស​វៀតណាម តាម​ច្រក​ទន្លេ​ចាម បាន​ចំនួន​៤​ជើង​ហើយ​ដោយ​មិនដឹង​ថា​ទំនិញ​ដែល​ខ្លួន​បាន​ដឹក​ទៅ​ជា​ទំនិញ​អ្វី​នោះឡើយ ហើយ​ទើបតែ​សមត្ថកិច្ច​គយ​ចាប់​ឃាត់​ទើប​ភ្ញាក់ខ្លួន​ថា​ា​ដឹក​ទំនិញ​ខុសច្បាប់​។​

​តាម​បទបញ្ជា​របស់​អគ្គមេបញ្ជាកា​រ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទស និង​មាន​ការសម្របសម្រួល​ពី​លោក ហៀ​ង សុ​ភក្ត្រ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ត្បូងឃ្មុំ ម្ចាស់​ទំនិញ និង​អ្នកបើកបរ​រថយន្ត ព្រមទាំង​អាវុធ​ខុស​ច្បាប់​ទាំងនេះ​ត្រូវបាន​ប្រគល់​ជូន​បញ្ជាកា​រដ្ឋា​ន​កងរាជអាវុធហត្ថ​ខេត្ត​ត្បូងឃ្មុំ ដើម្បី​ចាត់ការ​ទៅតាម​នីតិវិធី​ច្បាប់​

​នៅ​ជា​កម្ម​អកុសល​ចំពោះ​អ្នកបើកបរ​រថយន្ត​ដែល​ដឹក​ទំនិញ​មិនបាន​ធ្វើ​ការត្រួតពិនិត្យ​ហ្មត់ចត់ ហើយ​រឿង​នេះ​ស្រួល​មិន​ស្រួល​ត្រូវ​មានទោស​ដេក​គុក​សុ​ី​បាយ​ស្វា​អស់​ជាច្រើន​ឆ្នាំ​ទៀត​ផង​។​

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់ៗ
© 2022 បញ្ញវន្តខ្មែរ. All rights reserved. XHTML / CSS Valid.