ការិយាល័យ​និពន្ធ 016 929 621 / 011 700 486 Email:nikahuch@yahoo.com / Website:www.pvknweb.com
ព័ត៌មាន​ថ្មី
- ទស្សនៈ​នយោបាយ ៖ អំណាច​មិន​ស្ថិតស្ថេរ​របស់​អ្នកនយោបាយ​ - តាមរយៈ​ព្រះរាជ​ពិធី​ចំរើន​ព្រះជន្ម​ព្រះមហាក្សត្រ​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​រំលឹក​ពី​ជំហរ​នយោបាយ​ក្រៅប្រទេស ! - ​លោក​ស​ថេត គ្រោង​បង្កើត​ក្រុម​កុម្ម៉ង់ដូ​នគរបាល​រាជធានី​ភ្នំពេញ​និង ស្នើ​ឱ្យ​វៀតណាម​ជួយ​ - យុវជន​រក្សា​ទុក​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​ - ​ប្ដី​កំណាច​កាប់​ប្រពន្ធ​ស្លាប់​ក្នុង​ថ្លុកឈាម​ - PM ខេត្ត​បន្ទាយមានជ័យ​ចាប់​ក្របួច​ជន​ជួញដូរ​គ្រឿងញៀន​ - អគ្គិភ័យ​ត្របាក់ ផ្ទះ ៦​ខ្នង​ខ្ទេច​ជា​ផេះ​នៅ​ស្រុក​អណ្ដូង​មាស​ - ​នគរបាល​ខេត្ត​កំពង់ឆ្នាំង​អះអាងថា​៖ ការចាប់ខ្លួន​លោក ប៉ុល ទិត្យ​ធានី មិនមែន​ជា​រឿង​នយោបាយ​នោះ​ទេ​ - ​កូនស្រី​សេដ្ឋី​នៅ​សៀមរាប​ដែល​ក្លាយជា​ឃាតក​តាម​ផ្លូវថ្នល់​វាសនា​ចារ​ថា​ជាប់គុក​២​ខែ​ - ​ជំទាវ​ហ៊ុន​ម៉ា​នី​បង្ហាញ​សម្រស់​លើ​កម្រាលព្រុំ​ក្រហម​នៅ​ទីក្រុង​កាន​
របាយការណ៍​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ប្រចាំ ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០១៧ ៖ ​យោង​តាម​ទិន្ន័យ​ដែល​ទទួលបាន​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ថ្ងៃនេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១០​លើក ក្នុង​នោះ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០​នាក់​ស្រី​០១ របួសធ្ងន់​ចំនួន​០៨​នាក់​ស្រី​០១ ដែល​បង្កឡើង​ដោយ​ម៉ូតូ​ចំនួន​០៥​លើក រថយន្ត​តូច​ចំនួន​០២​លើក រថយន្ត​ធំ​ចំនួន​០៣​លើក ហើយ​បណ្ដាលឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ម៉ូតូ​ចំនួន​១០​គ្រឿង រថយន្ត​តូច​ចំនួន​០២​គ្រឿង រថយន្ត​ធំ​ចំនួន​០២​គ្រឿង និង​គោយន្ត​ចំនួន​០១​គ្រឿង​៕​

អាជ្ញាធរ​បណ្តែតបណ្តោយ​អោយ​ឈ្មួញ​រកស៊ី​ដឹក​ជញ្ជូន​ឈើ​ខុសច្បាប់​យ៉ាង​រលូន​

[hupso]

ខេត្ត​ព្រះវិហារ ៖ មន្ត្រី​អាជ្ញាធរ​មាន​ទាំង​មន្ត្រី​បរិស្ថាន ប្រធាន​សង្កាត់​និង​នាយខ័​ណ្ឌ រដ្ឋបាល​ព្រៃឈើ​ដោយ​មាន​កិច្ចសហការ​ពី​អាជ្ញាធរ​ខេត្ត​សៀមរាប​បាន​បើក​យុទ្ធនាការ​ទ្រង់ទ្រាយ​ធំ​ចាំ​អង្គុយ​រាប់​ក្បាល​ឡាន​គិតលុយ​ពី​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​ឈើ​ខុស​ច្បាប់​ទាំង​តាម​រថយន្ត​សាំ​យ៉ុង រថយន្ត​យី​ឌុប​ធំៗ​ដែល​មាន​ឈ្មួញ​ឈ្មោះ​ធឹង លាង​ស្រេង និង​ឈ្មោះ​ចាន់ ណា​ជា​អ្នករកស៊ី​យ៉ាង​សំដិល​។​

​ប្រភព​ព័ត៍មាន​បាន​អោយ​ដឹងថា ឈ្មួញ​ឈើ​ឈ្មោះ​ធឹង លាង​ស្រេង​និង​ឈ្មោះ​ចាន់ ណា បាន​រកស៊ី​ដឹក​ជញ្ជូន​ឈើ​ខុសច្បាប់​តាម​រថយន្ត​សាំ​ុ​យ៉ុង រថយន្ត​យី​ឌុប​ធំៗ ដឹក​ចេញពី ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ​យក​មក​ស្តុប​ទុក​នៅ​ចំណុច​ភូមិ​អូរ​ឆ្នាំងខ្ទះ ឃុំ​ស្វាយ​លើ ស្រុក​ស្វាយ​លើ ខេត្ត​សៀមរាប​ទុក​ដឹក​ទៅ​ចែកចាយ​បន្ត​តាម​ដេប៉ូ​ក្នុង​ខេត្ត​សៀមរាប​តែម្ដង​។​

​ដោយសារ​តែ​មន្ត្រី​មួយចំនួន​បាន​ប្រព្រឹត្ត​អំពើ​ពុករលួយ​ជា​ប្រពន្ធ័   ទើប​ក្រុម​ឈ្មួញ​ដឹក​ជញ្ជូន​ឈើ​ហ៊ាន​ប្រកប​មុខរបរ​ដឹកឈើ​ខុស​ច្បាប់​តាម​រថយន្ត​សាំ​ុ​យ៉ុង រថយន្ដ​យី​ឌុប​ជាច្រើន​គ្រឿង  ដោយ​មាន​លទ្ធភាព​ចរាចរណ៍​ដឹកឈើ​លើ​ដងផ្លូវ​យ៉ាង​ងាយ និង​មាន​សុវត្ថិភាព  ឥត​មាន​ការរំខាន  ពីរ​អាជ្ញាធរ​សម្ថ​ត​កិច្ច​ណាមួយ​ឡើយ​។​

​ភាពប៉ិនប្រសប់​រប​ស់​ឈ្មួញ​ឈ្មោះ​ធឹង លាង ស្រេង​និង​ចាន់ ណា ក្នុងការ​ស៊ិស​ស៊ុស​អន្ទងចិត្ត​អាជ្ញាធ​រ​សមត្ថកិច្ច​គ្រប់​ជំនាញ​ទើប​ពួកគេ​អាច​រកស៊ី​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ជិត​មួយ​ទស្សវត្ស​ទាំង​ថ្ងៃ​ទាំង​យប់​ទៅ​ហើយ​ក៏​ដោយ ក៏​មិន​ដែល​ឃើញ​មន្ត្រី​អាជ្ញាធរ​ផ្នែក​ណាមួយ​មក​ឆា​ឆៅ​រំខាន​សកម្មភាព​រកស៊ី​រប​សើ​ពួកគេ​ម្តងណា​ឡើយ​។​

មហាជន​នៅ​ខេត្ត​ព្រះវិហារ​និង​ខេត្តសៀមរាប​បាន​សម្ដែង​នូវ​ភាព​អស់សង្ឃឹម​ចំពោះ​មន្ត្រី​អាជ្ញាធរ​គ្រប់​មុខ​ជំនាញ​និង​ជាពិសេស​ខកចិត្ត​ចំពោះ​លោក​អភិបាល​ខេត្ត​ព្រះវិហារ​និង​អភិបាលខេត្ត​សៀមរាប​ដែល​បណ្ដែតបណ្ដោយ​អោយ​ក្រុម​មន្ត្រី​ក្រោម​ម​ឱវាទ​របស់​ខ្លួន​ប្រព្រិត្ត​អំពើ​ពុករលួយ​ផ្គើន​និង​អនុសា​ស្ត្រដ៍​ថ្លៃថ្លា​របស់​សម្ដេច​តេជោ​ហ៊ុនសែន​ដែល​តែងតែ​ប្រកាស​ជា​សាធារណ​:​ថា​អាជ្ញាធរ​ត្រូវ​បង្ក្រាប​ទប់ស្កាត់​រាល់​បទ​ល្មើ​ព្រៃឈើ​ត្រូវ​ទប់ស្កាត់​អោយបាន  ហើយ​មន្ត្រី​គ្រាប់​ល្ពៅ​មួយចំនួន​ដែល​ប្រព្រឹត្ត​ខុស​ក្រមសីលធម៌​មន្ត្រីរាជការ ត្រូវ ព្យាបាល​និង វះកាត់​នូវ​សាច់​ស្អុយ​ចោល​តែម្ដង ៕

 

h181111a1 h181111a2 h181111a3 h181111a4 h181111a5 h181111a6 h181111a7 h181111a8-(1) h181111a8-(2) h181111a8-(3) h181111a8-(4) h181111a8-(5) pmhunsen

Filed in: ព័ត៌មានសំខាន់ៗ
© 0706 បញ្ញវន្តខ្មែរ. All rights reserved. XHTML / CSS Valid.