ការិយាល័យ​និពន្ធ 016 929 621 / 011 700 486 Email:nikahuch@yahoo.com / Website:www.pvknweb.com
ព័ត៌មាន​ថ្មី
- ទស្សនៈ​នយោបាយ ៖ អំណាច​មិន​ស្ថិតស្ថេរ​របស់​អ្នកនយោបាយ​ - តាមរយៈ​ព្រះរាជ​ពិធី​ចំរើន​ព្រះជន្ម​ព្រះមហាក្សត្រ​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​រំលឹក​ពី​ជំហរ​នយោបាយ​ក្រៅប្រទេស ! - ​លោក​ស​ថេត គ្រោង​បង្កើត​ក្រុម​កុម្ម៉ង់ដូ​នគរបាល​រាជធានី​ភ្នំពេញ​និង ស្នើ​ឱ្យ​វៀតណាម​ជួយ​ - យុវជន​រក្សា​ទុក​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​ - ​ប្ដី​កំណាច​កាប់​ប្រពន្ធ​ស្លាប់​ក្នុង​ថ្លុកឈាម​ - PM ខេត្ត​បន្ទាយមានជ័យ​ចាប់​ក្របួច​ជន​ជួញដូរ​គ្រឿងញៀន​ - អគ្គិភ័យ​ត្របាក់ ផ្ទះ ៦​ខ្នង​ខ្ទេច​ជា​ផេះ​នៅ​ស្រុក​អណ្ដូង​មាស​ - ​នគរបាល​ខេត្ត​កំពង់ឆ្នាំង​អះអាងថា​៖ ការចាប់ខ្លួន​លោក ប៉ុល ទិត្យ​ធានី មិនមែន​ជា​រឿង​នយោបាយ​នោះ​ទេ​ - ​កូនស្រី​សេដ្ឋី​នៅ​សៀមរាប​ដែល​ក្លាយជា​ឃាតក​តាម​ផ្លូវថ្នល់​វាសនា​ចារ​ថា​ជាប់គុក​២​ខែ​ - ​ជំទាវ​ហ៊ុន​ម៉ា​នី​បង្ហាញ​សម្រស់​លើ​កម្រាលព្រុំ​ក្រហម​នៅ​ទីក្រុង​កាន​
របាយការណ៍​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ប្រចាំ ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០១៧ ៖ ​យោង​តាម​ទិន្ន័យ​ដែល​ទទួលបាន​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ថ្ងៃនេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១០​លើក ក្នុង​នោះ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០​នាក់​ស្រី​០១ របួសធ្ងន់​ចំនួន​០៨​នាក់​ស្រី​០១ ដែល​បង្កឡើង​ដោយ​ម៉ូតូ​ចំនួន​០៥​លើក រថយន្ត​តូច​ចំនួន​០២​លើក រថយន្ត​ធំ​ចំនួន​០៣​លើក ហើយ​បណ្ដាលឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ម៉ូតូ​ចំនួន​១០​គ្រឿង រថយន្ត​តូច​ចំនួន​០២​គ្រឿង រថយន្ត​ធំ​ចំនួន​០២​គ្រឿង និង​គោយន្ត​ចំនួន​០១​គ្រឿង​៕​

នាយ​ខ័ណ្ឌ​រដ្ឋបាល​ព្រៃឈើ​លោក​ម៉ុង ប៊ុន​លីម​ផ្គើន​និង​អនុ​សាស្ត្រ​របស់​សម្ដេច​តេជោ​ហ៊ុនសែន​

[hupso]

​កន្លងមកនេះ សម្ដេច​តេជោ ហ៊ុន​សែន តែងតែ​ផ្តល់នូវ​អនុសាសន៍​ក្រើន​រំ​ឮ​ក​មន្ត្រីរាជការ​ទាំងអស់​ត្រូវតែ​យកចិត្តទុកដាក់​លើ​ការបង្ក្រាប​បទល្មើស​ព្រៃឈើ​ដែល​តែងតែ​កើតមានឡើង​នៅក្នុង​បណ្តា​ខេត្ត​ដែល​ខ្លួន​គ្រប់គ្រង​បែរ​ជា​មន្ត្រី​អាជ្ញាធរ​មាន​សម្ថ​ត​កិច្ច​ក្នុងនោះ មាន​ទាំង​មន្ត្រី​ជំនាញ មន្ត្រី​បរិស្ថាន មេព្រៃ នាយ​ខ័ណ្ឌ​រដ្ឋបាល​ព្រៃឈើ​នៅ​ក្នុងក្រុង​/​ខេត្ត សៀមរាប​គិត​នាំគ្នា​សីុសំណូកសូកប៉ាន់  ផ្គើន​និង​អនុ​សាស្ត្រ​របស់​ប្រមុខ​រដ្ឋាភិបាល​ដោយ​គិតតែ​នាំគ្នា​ឃុបឃិត​ជាមួយ​ក្រុម​ឈ្មួញ​រកស៊ី​ដឹក​ឈើ​ខុសច្បាប់​និង​ដេក​ចាំតែ​ប្រមូល​ប្រាក់​ហោប៉ៅ ដោយ​ភ្លេច​កាតព្វកិច្ច​ខ្លួន​ជា​មន្ត្រីរាជការ  មិន​គូរ​ពី​បង្ក្រាប​បទល្មើស​ព្រៃឈើ​នោះឡើយ​។​

​សព្វថ្ងៃ​នេះ​គេ​សង្កេតឃើញ​ថា​មន្ត្រី​អាជ្ញា​ធរមាន​សមត្ថកិច្ច​ក្នុងនោះ រួម​មាន​មន្ត្រី​ជំនាញ មន្ត្រី​បរិស្ថាន មេព្រៃ​និង​ជាពិសេស​លោក​ម៉ុង ប៊ុន​លីម​នាយ​ខ័ណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​សៀមរាប​ហុចដៃ​ចាំ​យក​តែ​លុយ​ពី​បទល្មើស​តាម​រថយន្ត​ដឹកឈើ​ខុស​ច្បាប់​របស់​ក្រុម​ឈ្មួញ​ឈ្មោះ ចាន់ ណា ឈ្មោះ ធឹង​លាង​ស្រេង ជា​ថ្នូរ​និង​ការមិន​ចាប់​ឬ​ក៏​បើកដៃ​អោយ​ពួក​ឈ្មួញ​រកស៊ី​ដឹក​ឈើ​ខុសច្បាប់​ចូល​មក​ក្រុង​/​ខេត្ត​សៀមរាប​ម៉ា​សេរី​តែម្តង​។​

​ប្រភព​ព័ត៌មាន​បាន​អោយ​ថា​មន្ត្រី​អាជ្ញាធរ​មាន​សម្ថ​ត​កិច្ច គិត​ទាំង​មន្ត្រី​ជំនាញ មន្ត្រី​បរិស្ថាន មេព្រៃ នាយ​ខ័ណ្ឌ​បាន​ពុល​និង​ប្រាក់សំណែន​ជា​ប្រាក់​ដុល្លារ​ទាំង​គីបៗ​ពី​ក្រុម​ឈ្មួញ​ដឹក​ឈើ​ខុសច្បាប់​ឈ្មោះ​ចាន់ ណា ,​ឈ្មោះ​ធឹង លាង​ស្រេង​អស់ហើយ​ទៅ​ហើយ​ហ្នឹង ទើប​ក្រុម​ឈ្មួញ​ឈើ​អាច​ដឹក​ឈើ​ទាំង​ថ្ងៃ ទាំងយប់​ស្ទើរតែ​ខូងរូង​ផ្លូវ​ក្លាយ​ជា​ថ្លុក​ត្រពាំង​ទៅហើយ​។​

​បើ បទល្មើស នៅ​ពីក្រោម​ខ្លៀក​លោក​អភិបា​ល​ឃឹម ប៊ុន​សុង​អភិបាល​នៃ​គ​ណះ​អភិបាលខេត្ត​គិតូ​រមា​ន​វិធានការ​បែបណា​ចំពោះ​បទល្មើស​ដែល​ដឹកឈើ​ខុសច្បាប់​សំរុកចូល​ក្នុង​រប​ដែន​សមត្ថកិច្ច​របស់​លោក​យ៉ាង​ពេញទំហឹង​ទៅ​ហ្នឹង​..?​ហើយ​រឿង​ដ៏​រសើប​បែប​ហ្នឹង​តល​លោក​អភិបាលខេត្ត​មាន​វិធានការ​ទប់​សង្កាត់​ដែរឬទេ​.?​ឬ​ក៍​បណ្ដែតបណ្ដោយ​អោយ​បទល្មើស​កើតឡើង​មិន​ឈប់​សោះ​ចឹង​។​

​បើ​តែ​បែប​ហ្នឹង ឯកឧត្ដម​អភិបាល​គឹ​ត​ចង់​យក​អនុសាសន៍​ដ៏​ថ្លៃថ្លា​ថ​របស់​សម្ដេច​ទៅ​ដាក់​ចោល​នៅ​ក្រលៀ​ត​ណា​ទៅ​អេះ ៕

 

wood-seamreab1 wood-seamreab2 wood-seamreab3 wood-seamreab4-(1) wood-seamreab4-(2) wood-seamreab4-(3) wood-seamreab5-(1) wood-seamreab5-(2)

Filed in: ព័ត៌មានសំខាន់ៗ
© 9856 បញ្ញវន្តខ្មែរ. All rights reserved. XHTML / CSS Valid.