ការិយាល័យ​និពន្ធ 016 929 621 / 011 700 486 Email:nikahuch@yahoo.com / Website:www.pvknweb.com
ព័ត៌មាន​ថ្មី
- មន្ត្រីរដ្ឋបាល​ព្រៃឈើ​៣​រូប​រត់គេចខ្លួន​ពាក់ព័ន្ធ​បទល្មើស​ព្រៃឈើ​នៅ​មណ្ឌលគិរី​ - ​ការយកចិត្តទុកដាក់​របស់​ថ្នាក់ដឹកនាំ​លើ​វិស័យ​កីឡា​ - ជនសង្ស័យ​ចំនួន​2​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ខេត្ត​បន្ទាយមានជ័យ​ចាប់ខ្លួន​ - ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​រុះរើ​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី​ - ​នាយករដ្ឋមន្ត្រី​ដក​យក​ដី​បឹង​ជើងឯក​វិញ​ធ្វើឲ្យ​ក្រុមហ៊ុន​ឧកញ៉ា​អ៊ឹង​ប៊ុនហូវ​វណ្ឌក​? - អភិបាលខេត្ត​រតនគិរី​ជម្រុញ​អោយ​អាជ្ញាធរ​គ្រប់​ស្រុក​ប្រារព្វ​ទិវា​ដាំ​កូន​ឈើ​ដើម្បី​បង្កើន​គម្រប​ព្រៃឈើ​ធម្មជាតិ​ឡើងវិញ​ - សេចក្តីអំពាវនាវ​​ស្ត្រី​ខ្មែរ​វ័យក្មេង​ម្នាក់​ត្រូវបាន​មេខ្យល់​បោកប្រាស​យក​ទៅ​អោយ​មានប្តី​ទងវ័យ​ខ្ចី​នៅ​ឯ​ប្រទេស​ចិន - ​តុលាកា​ខេត្ត​មណ្ឌលគិរី​សម្រេច​ឃុំខ្លួន​ឧកញ៉ា​ឈើ​ដ៏​ល្បីឈ្មោះ​នឹង​កូនចៅ​៣​នាក់​ហើយ​ - ព្រះរាជអាជ្ញា​ខេត្ត​មណ្ឌល​គី​រី​បាន​ចេញ​ដីកា​បញ្ជា​ឈ្មួញ ២​រូបឲ្យ​ចូលខ្លួន​ឆ្លើយបំភ្លឺ ពាក់​នឹង​ការកាប់បំផ្លាញ​ព្រៃឈើ - ​ក្រសួង​មហាផ្ទៃ​ដកហូត​អាជ្ញា​ប​ណ្ឌ័​ក្រុមហ៊ុន​សន្តិសុខ​ឯកជន​ចំនួន​៣៣
របាយការណ៍​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ប្រចាំ ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០១៧ ៖ ​យោង​តាម​ទិន្ន័យ​ដែល​ទទួលបាន​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ថ្ងៃនេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១០​លើក ក្នុង​នោះ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០​នាក់​ស្រី​០១ របួសធ្ងន់​ចំនួន​០៨​នាក់​ស្រី​០១ ដែល​បង្កឡើង​ដោយ​ម៉ូតូ​ចំនួន​០៥​លើក រថយន្ត​តូច​ចំនួន​០២​លើក រថយន្ត​ធំ​ចំនួន​០៣​លើក ហើយ​បណ្ដាលឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ម៉ូតូ​ចំនួន​១០​គ្រឿង រថយន្ត​តូច​ចំនួន​០២​គ្រឿង រថយន្ត​ធំ​ចំនួន​០២​គ្រឿង និង​គោយន្ត​ចំនួន​០១​គ្រឿង​៕​

​លោក​យន្ត មីន​អភិបាលខេត្ត​ព្រះសីហនុ​កាក់កប​មែនទែន​

[hupso]

​ព្រះសីហនុ ៖ ខណៈ​នេះ​មិន​ថា​រដ្ធមន្ត្រី អភិបាលខេត្ត អភិបាលស្រុក សូម្បី​តែ​មេភូមិ និង​មេឃុំ​ក៏​គិតគូរ​ស្រ​វ៉ា​ស្រ​ទេញ​ញាប់ដៃ​ញាប់ជើង​អំពី​បណ្ហា​ចង់​មាន​បាន​ដោយសារ​ការរៀបចំ​ដោះដូរ​ដី​ពី​ទីតាំង​ដី​មាន​ហាងឆេង ទៅ​តាំងទី​នៅ​កន្លែង​ដី​មាន​តម្លៃថោកៗ ដើម្បី​កេងប្រវ័ញ្ច​ពី​ការលក់ដូរ​ដី​មាន​តម្លៃ​ខ្ពស់ តើ​គិត​មើល​ថា​តើ​គេ​ទាំងនោះ​បាន​ប្រាក់​ប៉ុន្មានូ​ន​ទៅ​។​

​ដោយឡែក លោក យន្ត មីន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ​ឮ​ល្បី​ថា បាន​កក់​កប​យ៉ាងច្រើន​អនេគ​អនគ្ឃ​អំពី​កាត់​ឆ្វៀល​ដី​ទំហំ​៥៨០​ហិកតា​នៅ​តំបន់​ក្បាលឆាយ​សំរាប់​ចែកចាយ​ជូន​ប្រជា​ពលរដ្ធ​ចំនួន​៣០០០​គ្រួសារ​ទទួលបាន​ដី​កម្មសិទ្ធិ​ទំហំ​២០​ម​គុណ​៥០​ម​ស្មើ​និង​១០០​ម៉ែត្រក្រឡា សរុប​ដី​កាត់​ឆ្វៀល​អាយ​ពលរដ្ធ​គឺ​តែ​៣០​ហិកតា​តែ​ប៉ុណ្ណោះ​។​

​នៅ​សល់​ដី ៥៥០​ហិកតា លោក​យន្ត មីន​អាច​និង​យក​លក់​អោយ​ឈ្មួញ​តែ​ម៉ែត្រក្រឡា​តែ​២០០​ដុល្លា មិន​បាន​ប្រក់​ដា​កើ​ហោប៉ៅ​រហូត​១១០០ ០០០០០០​ដុល្លារ​ឯណោះ​។​

​ទន្ទឹម​និង​លោក យន្ត មីន​អាច​លក់​ដី​បឹង​ព្រែក​ទប់​ទំហំ​១១,៥០​ហិកតា ហើយ​បើ​លក់ ១​ហិកតា​(១០០០០​ម៉ត្រក្រឡា​)​តែ​៣០០០​ដុល្លារ វិញ​នោះ ប្រាក់​សរុប​មិន​៣៤៥០០០០០០​ដុល្លារ​ទៅ​ហើយ​ទេ​អី​។​

​នេះ​ចាត់ទុកថា​ជា​សំណាង របស់​លោក​យន្ត មីន​ដែល​បាន​កាន់​តំណែង​ជា​អភិបាល នៃ​គណ​:​អភិបាលខេត្ត ព្រះសីហនុ​ទឹកដី​ចិន​ចូលមក​វិនិយោគ​យ៉ាង​ភ្លូក​ភ្លូ​កដី ហ៊ាន​ទិញ​អោយ​តម្លៃ​ខ្ពស់កប់ពពក ៕

yunmin

Filed in: ព័ត៌មានសំខាន់ៗ
© 2019 បញ្ញវន្តខ្មែរ. All rights reserved. XHTML / CSS Valid.