មេប៉ុស្ដិ៍ច្រកខ្លាធំសង្ស័យថាសុំគ្រលំបើកដៃឲ្យយួនចូលកាប់ឈើក្នុងទឹកដីដែនសមត្ថកិច្ចរបស់ខ្លួនទើបបទល្មើសព្រៃកើតមានយ៉ាងពេញបន្ទ្កកបែបនេះ។
ប្រភពព៌តមានបានបានអោយដឹងថា លោកផុន មេប៉ុស្តិ៏ ច្រករបៀងខ្លាធំ ចំណុះអោយវរ:កាពារព្រំដែនគោក លេខ ៦២៣ត្រូវបាន ខាងមន្ត្រីបរិស្ថានប្តឹងថាបានឃុបឃិតអោយឈ្មួញវៀតណាចេញ-ចូលមកកាប់បំផ្លាញព្រៃឈើដោយខុសច្បាប់ ព្រមទាំងដឹកជញ្ជូនឈើប្រណិតដោយប្រើប្រាស់ឡានកែឆ្នៃរបស់វៀតណាមធុនយក្សចំនួន៥គ្រឿងចូលតាមច្រករបៀងព្រំដែនដែលជាដែនគ្រប់គ្រងដោយលោក ផុន មេប៉ុស្តិ៏ច្រករបៀងខ្លាធំ។
ច្រករបៀងខាងលើកំពុងគ្រប់គ្រងយ៉ាងតឹងរឹង ហើយហាមដាច់ខាតមិនអោយអ្នកការសែត ចេញ-ចូលយកព៌តមាននោះឡើយ ដោយសារទីនោះគឺជាកន្លែងសម្ងាត់លាក់ឈើប្រណិតរាប់ពាន់ម៉ែត្រគីបតាំងពីយូរយាររាជ្យអុងកាណុងណាស់មកហើយ។
ក្រុមសហគមន៍ភូមិសាមុទ្រលើ ឃុំសេដា ស្រុកលំផាត់បានអោយដឹងថាលោកផុនមេប៉ុស្តិខាងលើនិងប្រពន្ធឈ្មោះ វ៉ានចាន្នីហៅចែច្រឹបនេះ ត្រូវបានគេសង្ស័យថាគ៊មិនមែនជាម៊ឈ្មូញធម្មតាៗនោះទេ ព្រោះធ្លាប់គេធ្លាប់មានបទពិសោធន៍ក្នុងការការរកស៊ីឈើជាយូរឆ្នាំណាស់មកហើយ ក៏គេនៅមិនឆ្អែតឆ្អន់ព្រោះតែញៀននិងរបរជំនួញឈើប្រណិតដ៏កាក់កបដឹកពីស្រុកលំផាត់ទៅលក់ ស្រុកយួន ទាំងយប់ ទាំង ថ្ងៃក្នុង មួយថ្ងៃៗជាច្រើនម៉ែត្រគីប ដឹកទាំងគល់ ទាំងឬស ដឹកទាំងឈើវែងៗតាមរថយន្តច្នៃប៉ាកុងកាត់តាមទីតាំងរបស់លោកធំយើងយ៉ាងរំភើយចូលទៅប្រទេសយួន។
លោកងួន សុវណ្ណាប្រធានវរ:ព្រំដែន ត្រូវបានប្រភពមាត់ចាបមាត់ព្រាបបង្ហើបអោយដឹងថាគាត់ត្រូវបានថ្នាក់លើដកមុខតំណែងនិងតួនាទីហើយ ប៉ុន្តែមិនទាន់អាចដកចេញបាន ដោយគាត់ក៏មិនណយនិងដកដោយស្រួលៗបាននៅឡើយ ដោយឥឡូវគាត់កំពុងរត់ការយ៉ាងញាប់ដៃ ញាប់ជើងទៅទប់ថ្នាក់លើដើម្បីទប់អំណាចព្រោះកន្លែងនោះ ជាកន្លែងខ្លាញ់កាក់កបក្នុងមួយខែៗរកបានចំណូលយ៉ាងច្រើនអនេក? ៕