ការិយាល័យ​និពន្ធ 097 60 74 706 / 061 74 00 08 Email:pvknweb@gmail.com / Website:www.pvknweb.com
ព័ត៌មាន​ថ្មី
- សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ស្ពានបេតុង​ខ្សែកាប​ឆ្លងកាត់​ទន្លេសាប និង​ស្ពាន​អាកាស​ឫស្សីកែវ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​អគារសិក្សា​ថ្មី នៃ​ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះ​សីហមុនី​រាជា​ - ​សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា ចូលជួប​សម្តែង​ការគួរសម និង​ជម្រាបលា​ - សម្តេច​តេជោ ហ៊ុន សែន និង​មេដឹកនាំ​អាស៊ាន អញ្ជើញ​ជួបប្រជុំ​ជាមួយ​អន្តរ​សភា​អាស៊ាន​ - មន្ត្រីរាជការ​អញ្ជើញ​ដាក់​កម្រងផ្កា គោរព​វិញ្ញាណក្ខន្ធ​នៅ​វិមាន​ឯករាជ្យ ក្នុង​ឱកាស​បុណ្យ​ឯករាជ្យ​ជាតិ ៩​វិច្ឆិកា​ខួប​លើក​ទី​៦៩ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ទទួល​ស្វាគមន៍​នាយករដ្ឋមន្ត្រី​វៀតណាម មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ផ្តល់​ស្រូវ​ពូជ និង​ស្បៀងអាហារ ជូន​កសិករ​ជាង​៣​ពាន់​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ចែក​ស្រូវពូជ និង​ស្បៀងអាហារ ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់ នៅ​ខេត្ត​បាត់ដំបង​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ចែក​ស្រូវពូជ​ជាង ៥០០​តោន និង​ស្បៀង ជូន​ប្រជាកសិករ​ជាង ៥​ពាន់​គ្រួសារ នៃ​ខេត្ត​បន្ទាយមានជ័យ​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​អាជ្ញាធរ​ខេត្ត​សៀមរាប​
របាយការណ៍​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ប្រចាំ ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០១៧ ៖ ​យោង​តាម​ទិន្ន័យ​ដែល​ទទួលបាន​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ថ្ងៃនេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១០​លើក ក្នុង​នោះ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០​នាក់​ស្រី​០១ របួសធ្ងន់​ចំនួន​០៨​នាក់​ស្រី​០១ ដែល​បង្កឡើង​ដោយ​ម៉ូតូ​ចំនួន​០៥​លើក រថយន្ត​តូច​ចំនួន​០២​លើក រថយន្ត​ធំ​ចំនួន​០៣​លើក ហើយ​បណ្ដាលឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ម៉ូតូ​ចំនួន​១០​គ្រឿង រថយន្ត​តូច​ចំនួន​០២​គ្រឿង រថយន្ត​ធំ​ចំនួន​០២​គ្រឿង និង​គោយន្ត​ចំនួន​០១​គ្រឿង​៕​

ប្តី​ស្លាប់​នៅ​កូរ៉េ​ទាំងមូល​ប្រពន្ថ​មិន​ខ្វល់គិតតែ​ទារ​លុយ​ធានារ៉ាប់រង​ឌឺដង​ដាក់​មេធាវិ​ទៀត​!

[hupso]

កូរ៉េ​៖ កាលពី​ថ្ងៃ​ទី​១៣ ខែ​កញ្ញា ឆ្នាំ​២០១៨ កន្លងទៅ មាន​ករណី​ពលករ​ខ្មែរ​នៅ​កូរ៉េ​ម្នាក់​បាន ស្លាប់​បាត់បង់​ជីវិត​ដោយសារតែ​ត្រូវ​អាអ៊ិ​ច​កិន នៅ​តំបន់​ប៊ូសាន​។ ជនរងគ្រោះ​ខាងលើ មានឈ្មោះ​ថា ឈឿម សេរី​វឌ្ឍនះ អាយុ​៣៣​ឆ្នាំ ផ្នែក​សំណង់​។​

​ក្នុងនោះ​ក្រុមហ៊ុន​ខាងលើ​ក៏បាន ផ្តល់​ជា​សំណង​ដល់​គ្រួសារ​ជនរងគ្រោះ​ផងដែរ ។ ប៉ុន្តែ​រឿង មួយ​នេះ​វា​បាន​ក្លាយជា រឿង​ក្តៅក្រហាយ​ដោយសារ ប្រពន្ធ​ជនរងគ្រោះ​ដែល​បាន​ចែក​ផ្លូវ​គ្នា​ជា​យូរ មកហើយ តែ​មិន​បាន​ផ្តាច់​អេតាស៊ី​វិល បានមក ធ្វើការ​បាន​អុកឡុក​ដល់​ជំនួយ ការ​មេធាវិ ទាមទារ​នៅ​សំណង​នេះ​ជាមួយនឹង​គ្រួសារ ជនរងគ្រោះ​។​

​គណនី​ហ្វេ​សប៊ុក​ជំនួយការ​មេធាវី ដែល​មានឈ្មោះ​ថា Sochenda Pheav បាន​សរសេរ ថា “​ខាងក្រោម​នេះ គឺជា​ឯកសារ​ភស្តុតាង និង​បកស្រាយ​ពី​មុខមាត់​ពិត​របស់​ម្ចាស់​អា​ខោ​ន @srey neath ngun

​នាង​ឈ្មោះ ប្រុស ស្រីនាត​ដែល​អាច​និយាយបាន​ថា ជា​ប្រពន្ធ​សព​(​ស្លាប់​កាលពី​ថ្ងៃ​ទី​១៣ ខែ​៩ ឆ្នាំ​២០១៨ កន្លងទៅ ដោយ​គ្រោះថ្នាក់​ស្លាប់​នៅ​ការដ្ឋាន​សំណង​នៅ​តំបន់​ប៊ូសាន់​) និង​រឿងហេតុ​។​

​តាមពិត​ម្ចាស់​អា​ខោ​ន និង​សព បាន​លែងលះគ្នា ឈប់​ទំនាក់ទំនង​គ្នា ឈប់​រស់នៅ​ជាមួយគ្នា​យូរ​ឆ្នាំ​ណាស់​មកហើយ គ្រាន់តែ​ម្ចាស់​អា​ខោ​ន មិន​ព្រម​ផ្តាច់​អេតាស៊ី​វីល ដូច្នេះ​ទោះជា​យ៉ាងណា​តាម​ផ្លូវច្បាប់​គឺ​ចាត់ទុក​ជា​ប្រពន្ធ តែ​បើ​តាម​ភាព​ជា​មនុស្ស គឺ​មិនមែន​ជា​ប្រពន្ធ​ឡើយ​។ ព្រោះ​មិន​ថា មិត្ត​របស់​សព​នៅ​កូរ៉េ និង​ខាង​ក្រុមហ៊ុន ក៏​មិន​ដែល​ដឹងថា បងប្រុស​នោះ​មាន​ប្រពន្ធ​ដែរ​។​

​អញ្ចឹង​ទៅ​ក៏​មាន​ការព្រមព្រៀង បែងចែក​សំណង​នៃ​ការស្លាប់​របស់​សព​(​សំណង​ពី​ក្រុមហ៊ុន និង​សំណង​សាន់ចេ​) ជា​ពីរ គឺ​ព្រមព្រៀងគ្នា ម្ចាស់​អា​ខោ​ន ៦០% និង​ម្តាយបង្កើត​សព ៤០%(​ឯកសារ​ខាងក្រោម​)​។​

​ចំណែក ប្រាក់ខែ​ចុងក្រោយ និង​ប្រាក់​ផ្សេងៗ គឺ​ម្ចាស់​អា​ខោ​ន​បាន​និយាយថា មិន​អោយ​ជា​ម្តាយ​សព​ដាច់ខាត​។
​ហើយ​ពួកគាត់​បាន​ផ្ទេរ​សិទ្ធ​ក្នុង​ការទាមទារ​សំណង​មក​អោយ​ការិយាល័យ​របស់​យើងខ្ញុំ ដោយ​យល់ព្រម​ផ្តល់​សេវា​ការងារ​ជូន​យើងខ្ញុំ​។ ដូច្នេះ នាង​ខ្ញុំ​ធ្វើ​ទៅ​តាម​កាតព្វកិច្ច​ដូចដែល​បាន​ចែង​ក្នុង​លិខិត​ផ្ទេរ​សិទ្ធ​។​

​សំណង​ទី​១ ដែល​ពួកគាត់​ទទួលបាន គឺ ៧០​លាន​វ៉ុន ស្មើ​និង ៦៤៨៥៤.៧៥​ដុល្លារ​។ សំណង​នេះ គឺជា​សំណង​ជំងឺ​ចិត្ត​ពី​ខាង​ក្រុមហ៊ុន​ដោយ​ការព្រមព្រៀង​គ្នា ដំបូង​ខាង​ក្រុមហ៊ុន​ព្រម​អោយ​តែ ៤០​លាន​វ៉ុន​តែប៉ុណ្ណោះ តែ​ខាង​ការិយាល័យ​យើងខ្ញុំ ជួយ​ទាមទារ​អោយ​បាន​រហូត​ដល់ ៧០​លាន​វ៉ុន​។​

​ហើយ​ពួកគាត់​ក៏​ចែក​គ្នា​ទៅ ចំណែក​ថ្លៃ​ដឹក​សព​មក​ខ្មែរ ៥០០០​ដុល្លា​ជាង គឺ​ម្តាយបង្កើត​សព ជា​អ្នកចេញ​ទាំងអស់ ដោយ​ចង់​ឃើញ​មុខ​កូន​របស់​ខ្លួន​ជា​លើក​ចុងក្រោយ តែ​ពេល​ដំបូង គឺ​ម្ចាស់​អា​ខោ​ន​ជា​ប្រពន្ធ មិន​អោយ​ដឹក​សព​មក​ខ្មែរ​ឡើយ ព្រោះ​លឺថា​ថ្លៃ​ដឹក​ថ្លៃ ប្រហែល ១​ម៉ឺន​ដុល្លារ គឺ​ចង់​អោយ​បុជា​នៅ​កូរ៉េ ដើម្បី​កុំអោយ​ខាត​លុយ​។ ចំណែក​ការរៀបចំ​បុណ្យសព ម្តាយបង្កើត​សព ធ្វើ​អស់​ប្រហែល ១​ម៉ឺន​ដុល្លា ម្ចាស់​អា​ខោ​ន​ជា​ប្រពន្ធ​ចូល ទឹកប្រាក់ ១០០០​ដុល្លា​!!!!!! ហើយ​ចំណែក​ប្រាក់ខែ​ចុងក្រោយ​របស់​សព ក៏​បាន​ទៅ​នាង​ដែរ ពេលនោះ​។​

​បន្ទាប់ពីនោះ​មក យើងខ្ញុំ​បាន​រៀបចំ​ឯកសារ​ទាមទារ​យក​សំណង​សាន់ចេ ដោយ​នាង​ខ្ញុំ​បាន​ពន្យល់​ប្រាប់​ទាំងអស់គ្នា​ហើយ​ថា យើង​និង​ខំ​ប្រឹង​អោយ​អស់​ពី​សម្តថ​ភាព​ដោយ​ប្រើ រយៈពេល ប្រហែល ២​សប្តាហ៍ ទៅ ៤​សប្តាហ៍ ក្រោយ​ពី​ដាក់​ឯកសារ​ទៅ​ក្រសួង​근로복지공단 ទើប​ទទួលបាន​សំណង ព្រោះ​ករណីខ្លះ ៣​ទៅ​៤​ខែ ទើប​ទទួលបាន ដោយសារ​និតិ​វិធី​របស់​ក្រសួង​គេ​។​

​តែ​ក្រោយ​ពី​បាន​ប្រាក់​សំណង​លើក​ទី​១ មិនទាន់បាន ២​សប្តាហ៍ ស្រួលបួល​ផង គឺ​ផ្ញើ​សារ​មក​អុកឡុក​ខាង​ខ្ញុំ និង​តេ​មក​ឥតឈប់ឈរ ទើប​នាង​ខ្ញុំ​តេ​ទៅ​សួរ​ក្រសួង​ជា​ញឹកាញាប់ ថា គ្រួសារ​សព​ប្រញាប់​លុយ រហូត​ខាង​ក្រសួង​គេ ហួសចិត្ត គេ​ថា​អោយ​ប្រពន្ធ​នោះ​តេ​មក​ក្រសួង​ផ្ទាល់​មក តាំង​ពី​គេ​ធ្វើ​មក គេ​មិន​ដែល​ឃើញ​គ្រួសា​រណា ត្រូវការ​លុយ​សព រ​ហន់ បែបនេះ​ទេ​។​
​ដូច្នេះ នាង​ខ្ញុំ​ក៏​ប្រាប់​អោយ​ម្ចាស់​អា​ខោ​ន​តេ​ទៅ​ក្រសួង​(​រក​អ្នក​ចេះ​អង់គ្លេស​និយាយ​ក៏បាន កូរ៉េ​ក៏​បាន​) ដល់​តែ​នាង​ខ្ញុំ​ប្រាប់​បែប​នោះ ស្រាប់តែ​ម្ចាស់​អា​ខោ​ន​ប្រែសម្តី​ភ្លាម​ថា គាត់​មាន​តឿន​ឯណា​!!!!! រំលង​បាន ២​ថ្ងៃ គឺ​ចាប់ផ្តើម​អុកឡុក​ទៀត​។​

​តាម​ពាក្យសន្យា នៅ​សប្តាហ៍​ទី​៤ ប្រាក់​សំណង​ទី​២ យើង​បាន​ទាមទារ​បាន ដូច​ក្នុង​រូប​សៀវភៅ​ធនាគារ​ខាងក្រោម គឺ ១០០១០៩.៧៧​ដុល្លារ​។​
​តែ​នៅ​ថ្ងៃទី​១ ខែ​១១ ពេល​ទទួល​បើក​លុយ​សំណង គឺ​ម្ចាស់​អា​ខោ​ន ជា​ប្រពន្ធ មិន​ព្រម​អោយ ៤០%​ទៅ​ម្តាយបង្កើត​ឡើយ គឺ​ចង់​បាន​ថែម​ទៀត​។ ប្រកែក​គ្នា​ទៅ​ប្រកែក​មក អស់​រយៈពេល​ជាច្រើន​ម៉ោង រហូត​ដាច់បាយ​ថ្ងៃត្រង់ (​មាន​វិដេអូ​ក្នុង​កាំ​មេរ៉ាសុវត្ថិភាព​របស់​ធនាគារ​)​គឺ​នាង​សុំ​ថែម ២០% មិនដឹង ២៥%​មិនដឹង​(​នាង​ខ្ញុំ​ភ្លេច​) មានន័យ​ថា ម្តាយ​បង្កើត​បាន​តែ ២០%​ឬ ១៥%​ប៉ុណ្ណោះ​។ ដោយ​យក​លេស​ថា យក​ទៅ​ចិញ្ចឹម​កូន ២​នាក់ (​កូន ១ ជា​កូន​ជា​សព​ដែល​ស្លាប់​មែន​, តែ កូន​១​ទៀត ជា​កូនប្តី​មុន គ្មាន​ជាប់​សាច់ឈាម​ជាមួយ​សព​ឡើយ​)​។​

​ដោយ​ហត់​ពេក និង​និយាយ​ជាមួយ​មនុស្ស​និយាយ​ស្តាប់​គ្នា​មិន​បាន​ពេក ម្តាយបង្កើត​សព ក៏​សុខចិត្ត អោយ​ថែម ២៨០០​ដុល្លា ដើម្បី​បាន​ទៅ​ផ្ទះ​រៀងខ្លួន​។ ម្តាយបង្កើត​សព គាត់​ថា បើ​តាម​តែ​អាណិត​ចៅ ២០%​នោះ ក៏​អោយ​ដែរ តែ​ក្នុង​អំឡុងពេល រង់ចាំ​សំណង​ទី​២​នេះ គឺ​នាង​អុកឡុក​ខាង​គាត់​ណាស់ ហើយ​ថែមទាំង ជេរ ដៀល គ្រួសារ​គាត់​ថា គ្រួសារ​អាចម៍ និង​ពាក្យអសុរស​ផ្សេងៗ ដូច្នេះ​គាត់​សម្រេច​មិន​អោយ​តែ​ម្តង​។​

​នាង​ខ្ញុំ​បាន​បំពេញ​កាតព្វកិច្ច​របស់​នាង​ខ្ញុំ ដូចដែល​បាន​ចែក​ក្នុង​លិខិត​ផ្ទេរ​សិទ្ធ​អស់ហើយ ចំណែក​អ្វី​ផ្សេងៗ​ក្រៅពីនេះ​(​លុយ​សាំ​សុង​៥០​ម៉ឺន​វ៉ុន -​ល​-) និង​ការ​យក​របស់រ​បរស​ព​ទៅអោយ វា​គឺជា​ទឹកចិត្ត​របស់​នាង​ខ្ញុំ តែ​ម្ចាស់​អា​ខោ​ន​នេះ មិន​ស្គាល់​ពី​តម្លៃ​ទឹកចិត្ត​របស់​មនុស្ស ប្រើ​ពាក្យសម្តី​មិន​សមរម្យ​ដាក់​នាង​ខ្ញុំ និង​និយាយ​គ្មាន​ហេតុផល ក្នុង​អំឡុង​ពេល​រង់ចាំ​ប្រាក់​សំណង​លើក​ទី​២ ដូច្នេះ ក្រោយពី​បញ្ចប់​ភារកិច្ច បើក​សំណង​លើក​ទី​២​ហើយ គឺ​នាង​ខ្ញុំ​សម្រេច​ចិត្ត ប្លុក​ហ្វេ​សបុ​ក​នាង​ចោល​តែម្តង​”៕

korea-die korea-die2 korea-die3 korea-die5 korea-die6

Filed in: ព័ត៌មានជាតិ
© 1622 បញ្ញវន្តខ្មែរ. All rights reserved. XHTML / CSS Valid.