ការិយាល័យ​និពន្ធ 097 60 74 706 / 061 74 00 08 Email:pvknweb@gmail.com / Website:www.pvknweb.com
ព័ត៌មាន​ថ្មី
- សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ស្ពានបេតុង​ខ្សែកាប​ឆ្លងកាត់​ទន្លេសាប និង​ស្ពាន​អាកាស​ឫស្សីកែវ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​អគារសិក្សា​ថ្មី នៃ​ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះ​សីហមុនី​រាជា​ - ​សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា ចូលជួប​សម្តែង​ការគួរសម និង​ជម្រាបលា​ - សម្តេច​តេជោ ហ៊ុន សែន និង​មេដឹកនាំ​អាស៊ាន អញ្ជើញ​ជួបប្រជុំ​ជាមួយ​អន្តរ​សភា​អាស៊ាន​ - មន្ត្រីរាជការ​អញ្ជើញ​ដាក់​កម្រងផ្កា គោរព​វិញ្ញាណក្ខន្ធ​នៅ​វិមាន​ឯករាជ្យ ក្នុង​ឱកាស​បុណ្យ​ឯករាជ្យ​ជាតិ ៩​វិច្ឆិកា​ខួប​លើក​ទី​៦៩ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ទទួល​ស្វាគមន៍​នាយករដ្ឋមន្ត្រី​វៀតណាម មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ផ្តល់​ស្រូវ​ពូជ និង​ស្បៀងអាហារ ជូន​កសិករ​ជាង​៣​ពាន់​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ចែក​ស្រូវពូជ និង​ស្បៀងអាហារ ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់ នៅ​ខេត្ត​បាត់ដំបង​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ចែក​ស្រូវពូជ​ជាង ៥០០​តោន និង​ស្បៀង ជូន​ប្រជាកសិករ​ជាង ៥​ពាន់​គ្រួសារ នៃ​ខេត្ត​បន្ទាយមានជ័យ​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​អាជ្ញាធរ​ខេត្ត​សៀមរាប​
របាយការណ៍​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ប្រចាំ ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០១៧ ៖ ​យោង​តាម​ទិន្ន័យ​ដែល​ទទួលបាន​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ថ្ងៃនេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១០​លើក ក្នុង​នោះ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០​នាក់​ស្រី​០១ របួសធ្ងន់​ចំនួន​០៨​នាក់​ស្រី​០១ ដែល​បង្កឡើង​ដោយ​ម៉ូតូ​ចំនួន​០៥​លើក រថយន្ត​តូច​ចំនួន​០២​លើក រថយន្ត​ធំ​ចំនួន​០៣​លើក ហើយ​បណ្ដាលឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ម៉ូតូ​ចំនួន​១០​គ្រឿង រថយន្ត​តូច​ចំនួន​០២​គ្រឿង រថយន្ត​ធំ​ចំនួន​០២​គ្រឿង និង​គោយន្ត​ចំនួន​០១​គ្រឿង​៕​

ជនជាតិ​ថៃ​ដេកស្លាប់​ក្នុង​បន្ទប់​ផ្ទះសំណាក់​

[hupso]

ជនជាតិ​ថៃ​ម្នាក់​ឈ្មោះ ប៊ុន​ថាំ នួន​អ៊ុក ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ អាស័យ​ដ្ធា​ន​រស់នៅ​ភូមិ​ធុង​ឡែង ស្រុក​ឡង ខេត្ត​ផ្លែ  ប្រទេស​ថៃ  សព្វថ្ងៃ​មាន​មុខរបរ​ជា​បុគ្គលិក​បំរើ​ការងារ​នៅ​កាស៊ីណូ​DNA STAR VEGAS បាន​ដេកស្លាប់​ក្នុង​បន្ទប់​លេខ​E5 ជាន់​ទី​3​ដោយ​មិន​ដឹង​មូលហេតុ​។

​យោង​តាម​សម្តី​ម្ចាស់​ផ្ទះសំណាក់​បាន​បង្ហើប​អោយដឹងថា :​ដំបូង​ឡើយ​គាត់​បានលឺ​អ្នក​ជួល​បន្ទប់​ក្បែរ​ជនរងគ្រោះ​និយាយ​តៗ​គ្នា​អំពី​ការ​ធុំក្លិន​ស្អុយ​សាយភាយ​ចេញពី​បន្ទប់​ស្នាក់នៅ​របស់​ជនរងគ្រោះ​មក​ខាងក្រៅ​យ៉ាងខ្លាំង   តែ​ក៏​មិនបាន​ចាប់អារម្មណ៍​ថា​ជនរងគ្រោះ​បាន​ស្លាប់​នោះ​ឡើយ ដោយ​ស្មានថា​ក្នុង​បន្ទប់​នោះ​មាន​ត្រីងៀត ឬ​របស់​អ្វី​ស្អុយរលួយ ! ។​

​ជា​ចៃដន្យ​សម​ចំ​ពេល​នេះ​អ្នក​សម្អាត​បន្ទប់ មិន​បាន​នៅ​សំអាត​តាម​បន្ទប់  ព្រោះ​គាត់​បាន​សុំ​ច្បាប់​ទៅ​លេង​ផ្ទះ​ឯ​ស្រុកកំណើត ទើប​មិន​បានដឹង​ពី​មរណ​:​ភាព​របស់​ជន​គ្រោះ​ភ្លាមៗ ។

​ដោយសារ​ក្លិន​នេះ​ចេះ​តែ​ស្អុយ​សាយភាយ​ឡើងៗ​ទើប​អ្នក​ស្នាក់​នៅ​ក្បែរ​ជាប់​បន្ទប់​គ្នា​និង​ម្ចាស់​ផ្ទះសំណាក់​សំរេចចិត្ត​នាំ​គ្នា​គាស់​ទ្វារ​បន្ទប់​មើល​ទើប​ដឹងថា ក្លិន​សាយភាយ​ដ៏​អសោច​នោះ​មិនមែន​ជា​ក្លិន​ត្រីងៀត​នោះទេ តែ​វា​គឺជា​ក្លិន​សព​ជន​រងគ្រោះ​ដេក​ស្លាប់​នៅក្នុង​បន្ទប់​ទើប​ផ្អើលឆោឡោ​រាយ​ការណ៏​ទៅ​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​មក​ពិនិត្យ​តែ​ម្តង ។     ម្ចាស់ផ្ទះ​ជួល​បាន​បព្ជា​ា​ក់​ថា​៖​បើ​យោង​តាម​ការពិនិត្យ​មើល​ក្នុង​កាមេរ៉ា​សុ​វត្តិភាព​នៅវេលា​ម៉ោង​០២​និង​២៩ នាទី នា​ថ្ងៃ​ទី​០៧​ខែ​ធ្នូ ឆ្នាំ​២០១៨   គេ​ឃើញ​ជនរងគ្រោះ​ជាតិ​ថៃ​រូបនោះ​បាន​ដើរ​ចូល​បន្ទប់​តែ​មិន​ឃើញ​ចេញ​មក​វិញ​ឡើយ​។​

​ទោះបីយ៉ាងណា​ក៏ដោយ នេះ​គ្រាន់តែ​ជា​ព៌តមាន​បឋម​តែ​ប៉ុណ្ណោះ​ដោយសារ​ការ​ធ្វើ​កោសល្យវិច្ច័យ​ទៅ​លើ​សព​ជនជាតិ​ថៃ​នោះ មិនទាន់​មាន​ការបញ្ជាក់​ច្បាស់លាស់​ពី​មូលហេតុ​នៃ​ការស្លាប់​របស់​ជនរងគ្រោះ​រូប​នេះ​នៅឡើយ ៕

h181211a1 h181211a2 h181211a4

Filed in: សន្តិសុខ​ សង្គម
© 2024 បញ្ញវន្តខ្មែរ. All rights reserved. XHTML / CSS Valid.