ការិយាល័យ​និពន្ធ 097 60 74 706 / 061 74 00 08 Email:pvknweb@gmail.com / Website:www.pvknweb.com
ព័ត៌មាន​ថ្មី
- សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ស្ពានបេតុង​ខ្សែកាប​ឆ្លងកាត់​ទន្លេសាប និង​ស្ពាន​អាកាស​ឫស្សីកែវ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​អគារសិក្សា​ថ្មី នៃ​ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះ​សីហមុនី​រាជា​ - ​សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា ចូលជួប​សម្តែង​ការគួរសម និង​ជម្រាបលា​ - សម្តេច​តេជោ ហ៊ុន សែន និង​មេដឹកនាំ​អាស៊ាន អញ្ជើញ​ជួបប្រជុំ​ជាមួយ​អន្តរ​សភា​អាស៊ាន​ - មន្ត្រីរាជការ​អញ្ជើញ​ដាក់​កម្រងផ្កា គោរព​វិញ្ញាណក្ខន្ធ​នៅ​វិមាន​ឯករាជ្យ ក្នុង​ឱកាស​បុណ្យ​ឯករាជ្យ​ជាតិ ៩​វិច្ឆិកា​ខួប​លើក​ទី​៦៩ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ទទួល​ស្វាគមន៍​នាយករដ្ឋមន្ត្រី​វៀតណាម មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ផ្តល់​ស្រូវ​ពូជ និង​ស្បៀងអាហារ ជូន​កសិករ​ជាង​៣​ពាន់​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ចែក​ស្រូវពូជ និង​ស្បៀងអាហារ ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់ នៅ​ខេត្ត​បាត់ដំបង​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ចែក​ស្រូវពូជ​ជាង ៥០០​តោន និង​ស្បៀង ជូន​ប្រជាកសិករ​ជាង ៥​ពាន់​គ្រួសារ នៃ​ខេត្ត​បន្ទាយមានជ័យ​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​អាជ្ញាធរ​ខេត្ត​សៀមរាប​
របាយការណ៍​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ប្រចាំ ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០១៧ ៖ ​យោង​តាម​ទិន្ន័យ​ដែល​ទទួលបាន​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ថ្ងៃនេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១០​លើក ក្នុង​នោះ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០​នាក់​ស្រី​០១ របួសធ្ងន់​ចំនួន​០៨​នាក់​ស្រី​០១ ដែល​បង្កឡើង​ដោយ​ម៉ូតូ​ចំនួន​០៥​លើក រថយន្ត​តូច​ចំនួន​០២​លើក រថយន្ត​ធំ​ចំនួន​០៣​លើក ហើយ​បណ្ដាលឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ម៉ូតូ​ចំនួន​១០​គ្រឿង រថយន្ត​តូច​ចំនួន​០២​គ្រឿង រថយន្ត​ធំ​ចំនួន​០២​គ្រឿង និង​គោយន្ត​ចំនួន​០១​គ្រឿង​៕​

ស្ត្រី​រូប​ស្រស់​ម្នាក់​ត្រូវ​កម្លាំង​អាវុធហត្ថ​ឃាត់ខ្លួន​ករណី​ជួញដូរ​គ្រឿងញៀន​

[hupso]

នៅវេលា​ម៉ោង ១៦ និង ៣០​នាទី ថ្ងៃទី​០៨ ខែ​ធ្នូ ឆ្នាំ​២០១៨ ដោយ​បាន​ទទួល​បទបញ្ជា​ពី​លោក​ឧត្តមសេនីយ៍ត្រី កង សៅ​គុណ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ព្រះវិហារ លោក​វរសេនីយ៍ត្រី ពេជ្រ សុ​ភី មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​ជាំ​ក្សាន្ត​ក៏​បាន​ចុះ​បង្ក្រាប​អនុវត្ត​យ៉ាង​មុឺងម៉ាត់​តាម​គោលការ​ណ៍និង​ចុះបង្ក្រាប​ករណី​រក្សាទុ​ក ឬ​ជួញដូរ និង​ប្រើប្រាស់​នូវ​សារធាតុ​ញៀន នៅ​ចំណុច​ខាងលិច​រង្វង់​មូល​ស្រ​អែម ស្ថិតក្នុង​ភូមិ​ស្រអែម​ជើង ឃុំ​ស្រអែម ស្រុក​ជាំ​ក្សាន្ត ខេត្ត​ព្រះវិហារ ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​បាន ០១​នាក់ ឈ្មោះ ឃឹម ជ្រុយ (​ហៅ​លី​លី​) ភេទ​ស្រី អាយុ ២៤​ឆ្នាំ មុខរបរ​បំរើការ​ខារ៉ាអូខេ អាស័យដ្ឋាន​ភូមិ​ក្រោលគោ សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ

​រី​ឯ​វត្ថុតាង​រឹបអូស​បាន​រួម​មាន​៖ ថ្នាំញៀន​(​ម៉ា​ទឹកកក​)​ចំនួន ០១​កញ្ចប់​ធំ​, ប្រាក់​ដុល្លា​ចំនួន ២០​ដុល្លា​, ប្រាក់​រៀល​ចំនួន ៥០,០០០​រៀល​, ទូរស័ព្ទដៃ​ចំនួន ០២​គ្រឿង​, កាបូប​ស្ពាយ​០១, កាបូប​ដាក់​លុយ ០១ និង​ដែកកេស ០១ ផងដែរ​។​

​នេះ​ជា​បញ្ហា​ដែល​កាន់តែ​រក​ហេតុផល​មិន​យល់​សោះ​ចំពោះ​ស្ត្រី​ដែល​មាន​រូបឆោម​លោម​ពណ៌​ស្រស់ស្អាត ម្ត៉េ​ចក៏​ហ៊ាន​ប្រថុយ​ខ្លួន​ដោយ​ខ្វះ​ការពិចារណា​មក​ប្រកបមុខរបរ​ជួញដូរ​គ្រឿងញៀន ដែល​ប្រឈមមុខ​និង​ក​ឬ​ជាប់គុក​ច្រ​វ៉ាក់​ឃ្នោះឃ្នាង​បែប​នេះ​អី​ឹ​ចឹង​?​។​

​ឥឡូវ​ជនសង្ស័យ​ពិតជា​មិន​អាច​គេចផុត​ពី​ដេក​គុក​សី​បាយ​ក្រហម​ដើម្បី​អប់រំ​ខ្លួន​អោយ​ក្លាយខ្លួន​ទៅ​ជា​មនុស្ស​ល្អ​ចូលរួម​កសាង​សង្គម​កម្ពុជា​អោយបាន​រឹងមាំ​ស្ថិតស្ថេរ​។​

​បច្ចុប្បន្ន​កម្លាំង​ជំនាញ​កងរាជអាវុធហត្ថ​បាន​និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តព្រះវិហារ​ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕

 

h181212a1 h181212a2 h181212a3

Filed in: ព័ត៌មានជាតិ
© 2024 បញ្ញវន្តខ្មែរ. All rights reserved. XHTML / CSS Valid.