ការិយាល័យ​និពន្ធ 097 60 74 706 / 061 74 00 08 Email:pvknweb@gmail.com / Website:www.pvknweb.com
ព័ត៌មាន​ថ្មី
- សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ស្ពានបេតុង​ខ្សែកាប​ឆ្លងកាត់​ទន្លេសាប និង​ស្ពាន​អាកាស​ឫស្សីកែវ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​អគារសិក្សា​ថ្មី នៃ​ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះ​សីហមុនី​រាជា​ - ​សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា ចូលជួប​សម្តែង​ការគួរសម និង​ជម្រាបលា​ - សម្តេច​តេជោ ហ៊ុន សែន និង​មេដឹកនាំ​អាស៊ាន អញ្ជើញ​ជួបប្រជុំ​ជាមួយ​អន្តរ​សភា​អាស៊ាន​ - មន្ត្រីរាជការ​អញ្ជើញ​ដាក់​កម្រងផ្កា គោរព​វិញ្ញាណក្ខន្ធ​នៅ​វិមាន​ឯករាជ្យ ក្នុង​ឱកាស​បុណ្យ​ឯករាជ្យ​ជាតិ ៩​វិច្ឆិកា​ខួប​លើក​ទី​៦៩ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ទទួល​ស្វាគមន៍​នាយករដ្ឋមន្ត្រី​វៀតណាម មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ផ្តល់​ស្រូវ​ពូជ និង​ស្បៀងអាហារ ជូន​កសិករ​ជាង​៣​ពាន់​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ចែក​ស្រូវពូជ និង​ស្បៀងអាហារ ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់ នៅ​ខេត្ត​បាត់ដំបង​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ចែក​ស្រូវពូជ​ជាង ៥០០​តោន និង​ស្បៀង ជូន​ប្រជាកសិករ​ជាង ៥​ពាន់​គ្រួសារ នៃ​ខេត្ត​បន្ទាយមានជ័យ​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​អាជ្ញាធរ​ខេត្ត​សៀមរាប​
របាយការណ៍​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ប្រចាំ ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០១៧ ៖ ​យោង​តាម​ទិន្ន័យ​ដែល​ទទួលបាន​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ថ្ងៃនេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១០​លើក ក្នុង​នោះ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០​នាក់​ស្រី​០១ របួសធ្ងន់​ចំនួន​០៨​នាក់​ស្រី​០១ ដែល​បង្កឡើង​ដោយ​ម៉ូតូ​ចំនួន​០៥​លើក រថយន្ត​តូច​ចំនួន​០២​លើក រថយន្ត​ធំ​ចំនួន​០៣​លើក ហើយ​បណ្ដាលឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ម៉ូតូ​ចំនួន​១០​គ្រឿង រថយន្ត​តូច​ចំនួន​០២​គ្រឿង រថយន្ត​ធំ​ចំនួន​០២​គ្រឿង និង​គោយន្ត​ចំនួន​០១​គ្រឿង​៕​

​របៀប​ធ្វើការ​និង​តម្លៃ​សេវា​រត់​ឯកសារ​ក្រោម​តុ​នៅ​គយ ព្រលាន​អន្តរជាតិ​ភ្នំពេញ​មិន​ប្រែប្រួល​ទេ​បើ​ទោះ​ដូរ​មេ​គយ​ក៏​ដោយ​លោក​គុណ​ញឹម​អត់​ហ៊ាន​ក្អក​ព្រោះ​ខ្លាច​!

[hupso]

រាជធានី​ភ្នំពេញ ៖ ក្រុម​អ្នក​រត់ការ ទំនិញ​វិនិញ​បានឲ្យដឹង​ថា​របៀប​ធ្វើការ​ដើម្បី​គោះ​លុយ​តម្លៃ​បន្ថែម សេវា​រត់​ឯកសារ​នៅ​ការិយាល័យ​គយ និង​រដ្ឋាករ អាកាសយានដ្ឋាន អន្តរជាតិ​ភ្នំពេញ​មិន​មាន​ការប្រែប្រួល​ទេ​តាំង​ពី​ស​ម៏​យ​លោក​ជា​ខៀវ​សំអាន​គយ​ដុះ​ស្លែ​ចូល​ដ​ល់ម័យ​លោក​ហី​វ​ធារិទ្ធនិ​ង​ចូល​ដល់​មេគយ​ថ្មី​គឺ​លោក លាង ហៃ​ក៏ដោយ​។

​ប្រភព​បានឲ្យដឹងថា​៖​សេវា​ក្រោម​តុឲ្យមន្ត្រី​គយ​ដោយ​មិន​មាន​វិក័យបត្រ័​គឺ យ៉ាងតិច​ចាប់ពី​៣៥​ដល់​៧៥​ដុល្លារ​អាមេរិក​ក្នុង​១​ឯកសារ​ទោះបី​តេជោ​ហ៊ុន​សែន​នាយករដ្ឋមន្ត្រី​បន្ថែម​អភិក្រម​កែទម្រង់​រដ្ឋបាល​សាធារណៈ​ដាក់​កម្មវិធី​វះកាត់​មួយទៀត​ចូល​ក៏​ដោយ​។​

​ទង្វើ​ពុករលួយ​បង្កឡើង​ដោយ​មន្ត្រី​គយ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​គឺ​ក្រោមរូបភាព​ធ្វើការ​ឡះ​ឡោះ​អូសបន្លាយ​ពេល​ដើម្បី​ធ្វើការ​បន្ថែម​ម៉ោង​ហើយ​គោះ​លុយ​អ្នករត់​ឯកសារ​នាំ​ទំនិញ​ចេញចូល​ដោយុំ​ិ​ន​ចេញ​វិក័យ​ប​ត្រ័នោះ​មិន​ត្រូវ​បាន​មេគយ​ធំ​លោក​គុណ​ញឹម​ទទួលដោះស្រាយ​ឡើយ​ក្នុង​កិច្ចប្រជុំ​ជាមួយ​វស័យ​ឯកជន​ដឹកនាំ​ដោយឧ​កញ៉ា​គិត​ម៉េង​ប្រធានសភា​ពាណិជ្ជកម្ម​កាលពី​ថ្ងៃទី​១២​ធ្នូ​ឆ្នាំ​២០៩១៨​កន្លងមកនេះ​បើទោះបីជា​មាន​សំណូមពរ​ពីភាគិ​វិស័យ​ឯកជន​ស្នើសុំ​ថា​បើទា​កម្រៃ​ក្រៅ​ក៏​បានឲ្យ​តែ​ចេញ​វិក័យ​ប​ត្រ័​មកវិញ ក៏ដោយ​។​នេះ​បើ​តាម​ប្រភព​ពី​ពាណិជ្ជករ​ដែល​សុំ​មិម​បញ្ចេញ​ឈ្មោះ​។

​សូមបញ្ជាក់​ថា​កាលពី​ខែ​ធ្នូ​ឆ្នាំ​២០១៣​ដើម​អាណត្តិ​ទី​៥​តេជោ​ហ៊ុន​សែន​ពេល​ប្រកាស​ចូល​កាន់តំណែង​បាន​ដាក់​ចេញ​អភិក្រម​៤​មាន​ងូតទឹក​ឆ្លុះកញ្ចក់​ព្យាបាល​សម្រាប់​កម្មវិធី​កែ​តម្រង់​មន្ត្រីរាជការ​លុបបំបាត់​អំពើរ​ពុករលួយ​អសកម្ម​នានា​នា​។​ក្រោយ​មក​ថែម​មួយទៀត​គឺ​វះកាត់​តែ​គ្មាន​មន្ត្រី​គយ​ណា​យក​ត្រចៀក​ស្តាប់​ឡើយ​?!​។​

​អ្នក​រត់ការ​ឯកសារ​នាំចូល​ទំនិញ​ត្រូវ​បាន​បង្គាប់​ឱ្យ​អ្នក បង់ប្រាក់ សម្រាប់​ឯកសារ​ប្រតិវេទន៍​គយ ក្នុង មួយ​ឯកសារៗ ចាប់ពី ៣៥​ដុល្លារ ទៅ ៧៥​ដុល្លារ អាំ​មេរិក​។​នេះ​គិត​សម្រាប់តែ ឯកសារ ដែល​គ្មាន​កំហុស គេ​មិន​ទាន់​គិតដល់ ទំនិញ​មួយ ចំនួន​ឯកសារ​មាន​កំហុស​តិចតួច​លើ​ឯកសា​រកសារ ឬ​ទំនិញ​ដែល មានតម្លៃ​បង់ពន្ធ​មិន​គ្រប់ ដែល ឈ្មួញ​នាំ​ចូល​តាម​ច្រក​នេះ ឡើយ​។​សូម​បញ្ជាក់​ដែរ​ថា​៖​ចាប់តាំងពី​កាន់តំណែង​នេះ​មក គេ​មិន​ដែល​ឃើញ​លោក លាង ហៃ បង្ក្រាប​ទំនិញ​ខុស ច្បាប់​តាម​ច្រក​ព្រលានយន្តហោះ បាន មួយ​ករណី​នៅ​ឡើយ​នោះទេ​។​

​មាន​ការបញ្ជាក់​ពី​អ្នក​រត់កា​រថា​៖ ការបង់​នៅ​ផ្នែក​នីមួយៗ ដូច ខាងក្រោម ៖ ទី​១-​ត្រូវ​បង់​ចំនួន ៥​ដុល្លារ សម្រាប់​មន្ត្រី​គយ ទទួល ផែន​ផ្នែក​ចុះ​លេខ ឈ្មោះ ។ ទី​២-​បង់​ប្រាក់​ចំនួន ២០​ដុល្លារ សម្រាប់​គណនេយ្យ ។ ទី​៣​បង់​ប្រាក់​ចំនួន ១០​ដុល្លារ សម្រាប់​ប្រធាន​ផ្នែក​ត្រួតពិនិត្យ និង​ចំនួន ១០​ដុល្លារ ទៀត​ផ្នែក កូនចៅ មន្ត្រី​គយ​ខាង​ពិនិត្យ​។ ទី​៤-​បង់​ប្រាក់​ចំនួន ២០​ដុល្លារ សម្រាប់ មន្ត្រី​គយ​ផ្នែក​កាត់​ស្តុក បញ្ចុះ ឯក សារ និង​ទី​៥ ត្រូវ​បង់​ឲ្យ អនុប្រធាន ការិយាល័យ ជា​កិច្ច​បង្ហើយ​ឯកសារ ចំនួន ៥​ដុល្លារ ។ ដោយឡែក​ចំពោះ ទំនិញ​វិនិយោគ​នាំចេញ ក្នុង​មួយ ឯកសារ ក៏​ត្រូវ​បង់​ចំនួន ៣៥​ដុល្លារ បើ​ករណី​នាំចេញ​ទំនិញ​ថ្ងៃ​សៅរ៍ និង​ថ្ងៃ​អាទិត្យ​លោក​គយ​គិត​អូ​ធី​(OT) ស្មើ​៧៥​ដុល្លារ ១​ឯកសារ​។​

​សង្កេត​ឃើញ ក្នុង​មួយ​ថ្ងៃៗ មាន ឯកសារ​រាប់រយ​ដែល​ត្រូវ​ឆ្លងកាត់​ប្រព័ន្ធ​ទារ​លុយ​នៅ​ព្រលាន​យន្ត​អន្តរជាតិ​ភ្នំពេញ​នេះ​។ ទាក់ទង​នឹង ករណី​នេះ​មាន​មន្ត្រី​នៅ​នគរបាល​ព្រលាន​និយាយ​លេង​ថា​គយ​បើ​មិន​ចង់​ទុក​សម្រាប់​រក​ចំណូល​បង់​ចូល​កាកបាទ​ក្រហម​ឬ​ថ្នាក់លើ​ទេ​គឺ​សុំ​ឲ្យ​ឱ្យ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញ វត្ថុ មេត្តា​ជួយ​ពិនិត្យ មើល​ប៉ុស្តិ៍​ខ្លាញ់ លេខ ១​នេះ​ផង​។ ដោយឡែក លេខ​ទូរ​សព្ទ 092 900 700 ដែល​គេ​ថា លោក លាង ហៃ ប្រើ តេ​ទៅ​សុំ​ការពន្យល់​មិន​មាន​ការឆ្លើយតប​នោះ​ទេ ។​

​សូមបញ្ជាក់​ថា​បើ​តាម​ច្បាប់​ប្រឆាំង​អំពើពុករលួយ​បទល្មើស​ស៊ីសំណូក​របៀប​ជម្រឹ​តចឹង​ចាប់ពី​៥​ដុល្លារ​ឬ​ហៅ​ថា​បទល្មើស​វិតិក្រម​(​ប្រើ​អំណាច​រដ្ឋ​គោះ​លុយ​)​សុទ្ធតែ​ជាប់គុក​ទាំងអស់​បើសិន​គេ​អនុវត្តន៍​៕

 

d181216b1 d181216b2 d181216b3 d181216b4

Filed in: ព័ត៌មានជាតិ
© 2024 បញ្ញវន្តខ្មែរ. All rights reserved. XHTML / CSS Valid.