ការិយាល័យ​និពន្ធ 016 929 621 / 011 700 486 Email:nikahuch@yahoo.com / Website:www.pvknweb.com
ព័ត៌មាន​ថ្មី
- ពលរដ្ឋ​១៦​គ្រួសារ​រស់នៅ​លើ​ដី​ចំណី​ផ្លូវ​ក្នុង​ភូមិ​ក្រសាំង ដង្ហោយ​រក​ជំនួយ​ពី​អាជ្ញាធរ​និង​សប្បុរសជន​ - ​គយ​ច​លត័​ព្រែកចាក​កៀ​បប្រជាពលរដ្ឋ​ផ្ទុះ​ការតវ៉ា​! - ​បំពាក់អាវុធ​ឲ្យ​ឧទ្យានុ​រ​ក្ស​នៃ​ឧទ្យានជាតិ​ព្រះមុនីវង្ស​បូកគោ​ - ​ស្ត្រី​ចំណាស់​ម្នាក់ ស្លាប់​ដោយសារ​លោក កែ សុខន មេ​ប៉ុស្តិ៍​វាលរេញ បាញ់​គំរាម​ជនសង្ស័យ​ចាប់​មិនទាន់បាន​? - ​រួច​ពី​គុក​អតីត​មេ​អង្គរក្ស័​សព​សម្តេច​ជាស៊ីម​ត្រូវប​ក្ស​តែងតាំង​ឲ្យ​ចុះ​ជួយ​ខេត្ត​ត្បូងឃ្មុំ​ - ជលផល​ខេត្ត​កំពង់ឆ្នាំង​និង នាយ​សង្កាត់​រដ្ឋបាល​ជ​ល​ផល​ស្រុក​កំពង់លែង​ចុះបង្ក្រាប​ក្រោយ​ពី​រង​ការ​ចោទ​ថា​បើក​ដៃ​អោយ​មេ​ឈ្មួញ​រត់ការ​របាំង​លប​ក្នុង​និង​ក្រៅ​តំបន់​អភិរក្ស​ក្នុង​រដូវ​បិទ​នេសាទ​? - ឯកឧត្តម​ឈួ​រ ច័ន្ទ​ឌឿ​ន​និង​លោកជំទាវ​ព្រមទាំង​មន្ត្រីរាជការ អញ្ជើញ​ចូលរួម​កាន់បិណ្ឌ​វេន​ទី​១​នៅ​វត្ត​អារញ្ញិ​ការាម​ - ​ប្រធាន​មន្ទីរ ដែនដី​នគរូបនីយកម្ម​សំណង់​និង​សូរិយោដី​ខេត្ត​បន្ទាយមានជ័យ ថ្មី នឹង​ប្រកាស​នៅ​សប្តាហ៍​ក្រោយនេះ ជំនួស​លោក ប្រាក់ ប៉ូ​លី​ក្រោយ​ពី​បែក​រឿង​អាស្រូវ​?...!!! - ​សាកល​វិទ្យាល័​មួយ នៅ​ខណ្ឌ​សែន​សុខ ជា​សំបុក​ជនជាតិ​ចិន​លេងល្បែង​តាម​អ៊ីនធឺណិត​ក្រសួង​ការងារ​លែង​ទទួលស្គាល់​! - ​សង្គ្រាម​ឧកញ៉ា​ឡេង​ណា​វ៉ា​ត្រា​និង​ពលករ​កូរ៉េ​ចាប់​កក្រើក​ក្នុង​បណ្តាញ​សង្គម​
របាយការណ៍​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ប្រចាំ ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០១៧ ៖ ​យោង​តាម​ទិន្ន័យ​ដែល​ទទួលបាន​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ថ្ងៃនេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១០​លើក ក្នុង​នោះ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០​នាក់​ស្រី​០១ របួសធ្ងន់​ចំនួន​០៨​នាក់​ស្រី​០១ ដែល​បង្កឡើង​ដោយ​ម៉ូតូ​ចំនួន​០៥​លើក រថយន្ត​តូច​ចំនួន​០២​លើក រថយន្ត​ធំ​ចំនួន​០៣​លើក ហើយ​បណ្ដាលឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ម៉ូតូ​ចំនួន​១០​គ្រឿង រថយន្ត​តូច​ចំនួន​០២​គ្រឿង រថយន្ត​ធំ​ចំនួន​០២​គ្រឿង និង​គោយន្ត​ចំនួន​០១​គ្រឿង​៕​

គ្រោះថ្នាក់​ចរាចរណ៍​កើតមាន​ឥត​មាន​អាក់ខាន​

[hupso]

ខេត្ត​ព្រៃវែង ៖ គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតមានឡើង​នៅត្រង់​ចំណុច​ភូមិពានី ឃុំ​ល្វា ស្រុក​ព្រះស្ដេច​លើផ្លូវ​៣១២​រវាង ម៉ូតូ​ម៉ាក Honda Dream125 ព៌ណ​ខ្មៅ​ពាក់​ស្លាក​លេខ​1AI4532 និង​រថយន្ត​ម៉ាក HYUNDAI ពណ៍​ស​ពាក់​ផ្លាកលេខ​ភ្នំពេញ​3E 3785​បើក​ដោយ​ជន​មិន​ស្គាល់​ឈ្មោះ​បាន​គេចខ្លួន​បាត់​ស្រមោល​ខណ​:​ជួប​ឧបទ្ទវហេតុ​គ្រោះថ្នាក់​រួច​មក​។​

​រថយន្ត​និង ម៉ូតូ​ដែល​បុក​គ្នា​នេះ​ធ្វើដំណើរ​ក្នុង​ទិសដៅ​ពី​ជើង​ទៅ​ត្បូង​បញ្ច្រាស់ទិស​គ្នា  លុះ​មកដល់​ចំណុច​ខាងលើ​ស្រាប់​បុក​គ្នា​លាន់ឮ​ដូច​រន្ទះ​មិន​អាច​យល់​ច្បាស់លាស់​បាន​ថា​នរណា​បុក​នរណា​?​។​

​ភាគី​ជិះ​ម៉ូតូ​បើកបរ​ដោយ​ឈ្មោះ​អាន ថា​ភេទ​ប្រុស​អាយុ 43​ឆ្នាំ រស់នៅ​ភូមិពានី ឃុំ​ល្វា ស្រុក​ព្រះស្តេច ខេត្ត​ព្រៃវែង​បាន  ឌុប​កូនស្រី​ឈ្មោះ​ស៊ីម​វុទ្ធា អាយុ​18​ឆ្នាំ​។​

​តាម​ប្រភព​ព៌តមាន​ពី​កន្លែ​ង​កើតហេតុ​បាន​អោយដឹង​ថា​ភាគី​រថយន្ត​ឈ្មោះ​លន់ ម៉ានិត​ភេទ​ប្រុស​អាយុ​18​ឆ្នាំ​រស់នៅ​ភូមិពានី ឃុំ​ល្វា ស្រុក​ព្រះស្តេច ខេត្ត​ព្រៃវែង​។​

​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បណ្តាលអោយ​ជនរងគ្រោះ ឈ្មោះ​អាន ថា​បាន​ស្លាប់​នៅ​កន្លែងកើតហេតុ​រី ឯ ២​នាក់​ទៀត​រងរបួស​ធ្ងន់​ម្នាក់ រងរបួស​ស្រាល​ម្នាក់​។​

​ក្រោយ​សមត្ថកិច្ច​ធ្វើការ​វាស់វែង​រួចហើយ​ទើប​ប្រគល់​សាកសព​ជូន​ក្រុមគ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី   ដោយឡែក អ្នករងរបួស​ស្រាល និង​របួស​ធ្ងន់​ត្រូវ​បាន​បញ្ជូន​ទៅ​ពេទ្យ​គ្លី​និច​ល្វា​ដើម្បី​ព្យាបាល​ជា​បឋម​សិន​។​

រីឯ​រថយន្ត​និង​ម៉ូតូ​ត្រូវបាន​សមត្ថកិច្ច​អូស​យកទៅ​រក្សាទុក​នៅ​ឯ​ស្នាក់ការ​ដោយ​រង់ចាំ​ការដោះស្រាយ​តាម​ច្បាប់​នៅពេល​ក្រោយ ៕

 

h181227a5 h181227a7 h181227a8 h181227a9 h181227a9a h181227a1 h181227a2 h181227a3 h181227a4

Filed in: គ្រោះ​ថ្នាក់​ចរាចរណ៍​
© 2019 បញ្ញវន្តខ្មែរ. All rights reserved. XHTML / CSS Valid.