ការិយាល័យ​និពន្ធ 016 929 621 / 011 700 486 Email:nikahuch@yahoo.com / Website:www.pvknweb.com
ព័ត៌មាន​ថ្មី
- មន្ត្រីរដ្ឋបាល​ព្រៃឈើ​៣​រូប​រត់គេចខ្លួន​ពាក់ព័ន្ធ​បទល្មើស​ព្រៃឈើ​នៅ​មណ្ឌលគិរី​ - ​ការយកចិត្តទុកដាក់​របស់​ថ្នាក់ដឹកនាំ​លើ​វិស័យ​កីឡា​ - ជនសង្ស័យ​ចំនួន​2​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ខេត្ត​បន្ទាយមានជ័យ​ចាប់ខ្លួន​ - ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​រុះរើ​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី​ - ​នាយករដ្ឋមន្ត្រី​ដក​យក​ដី​បឹង​ជើងឯក​វិញ​ធ្វើឲ្យ​ក្រុមហ៊ុន​ឧកញ៉ា​អ៊ឹង​ប៊ុនហូវ​វណ្ឌក​? - អភិបាលខេត្ត​រតនគិរី​ជម្រុញ​អោយ​អាជ្ញាធរ​គ្រប់​ស្រុក​ប្រារព្វ​ទិវា​ដាំ​កូន​ឈើ​ដើម្បី​បង្កើន​គម្រប​ព្រៃឈើ​ធម្មជាតិ​ឡើងវិញ​ - សេចក្តីអំពាវនាវ​​ស្ត្រី​ខ្មែរ​វ័យក្មេង​ម្នាក់​ត្រូវបាន​មេខ្យល់​បោកប្រាស​យក​ទៅ​អោយ​មានប្តី​ទងវ័យ​ខ្ចី​នៅ​ឯ​ប្រទេស​ចិន - ​តុលាកា​ខេត្ត​មណ្ឌលគិរី​សម្រេច​ឃុំខ្លួន​ឧកញ៉ា​ឈើ​ដ៏​ល្បីឈ្មោះ​នឹង​កូនចៅ​៣​នាក់​ហើយ​ - ព្រះរាជអាជ្ញា​ខេត្ត​មណ្ឌល​គី​រី​បាន​ចេញ​ដីកា​បញ្ជា​ឈ្មួញ ២​រូបឲ្យ​ចូលខ្លួន​ឆ្លើយបំភ្លឺ ពាក់​នឹង​ការកាប់បំផ្លាញ​ព្រៃឈើ - ​ក្រសួង​មហាផ្ទៃ​ដកហូត​អាជ្ញា​ប​ណ្ឌ័​ក្រុមហ៊ុន​សន្តិសុខ​ឯកជន​ចំនួន​៣៣
របាយការណ៍​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ប្រចាំ ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០១៧ ៖ ​យោង​តាម​ទិន្ន័យ​ដែល​ទទួលបាន​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ថ្ងៃនេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១០​លើក ក្នុង​នោះ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០​នាក់​ស្រី​០១ របួសធ្ងន់​ចំនួន​០៨​នាក់​ស្រី​០១ ដែល​បង្កឡើង​ដោយ​ម៉ូតូ​ចំនួន​០៥​លើក រថយន្ត​តូច​ចំនួន​០២​លើក រថយន្ត​ធំ​ចំនួន​០៣​លើក ហើយ​បណ្ដាលឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ម៉ូតូ​ចំនួន​១០​គ្រឿង រថយន្ត​តូច​ចំនួន​០២​គ្រឿង រថយន្ត​ធំ​ចំនួន​០២​គ្រឿង និង​គោយន្ត​ចំនួន​០១​គ្រឿង​៕​

​មេ​ប៉ុស្តិ​អន្តោប្រវេសន៍​ច្រក​អន្តរជាតិ​អូរយ៉ាដាវ ឧត្តមសេនីយ៍ត្រី អ៊ី​ចំរើន សប្បាយ​ដៃ​ក្នុង​ការប្រមូល​សេដ្ឋកិច្ច​តាមរយៈ បើក​បា​រ៉ា​ស​អោយ​ឈ្មួញ​ដឹកឈើ​ឆ្លងដែន​ទៅ​ស្រុក​យួន​

[hupso]

​ខេត្ត​រតនៈគិរី :  សព្វថ្ងៃនេះ​លោក​ឧត្តមសេនិយ៍ត្រី អ៊ី ចំរើន មេ​ប៉ុស្តិ៍ អន្តោប្រវេសន៍​ច្រក​អន្តរជាតិ​អូរ​យ៉ាវ ដែល​គេ​និយាយ​ថា​ជាប់ ខ្សែស្រឡាយ​សម្តេច ឧបនាយករដ្ឋមន្ត្រី​នោះ​បាននិងកំពុង បានដៃ​ខ្លាំងណាស់​ក្នុង​ការប្រើ​តួនាទី អំណាច​ជា​មេ​គ្រប់គ្រង​នៅ​មាត់ ច្រក​ព្រុំដែន​អន្តរជាតិ​អូរយ៉ាដាវ ក្នុង​ការក្តោបក្តាប់​ប្រមូល​សេដ្ឋកិច្ច តាមរយៈ​នៃ​ការឃុបឃិត​ជាមួយ​ឈ្មួយ​ដឹកទំនិញ​ខុសច្បាប់ ពិសេស​គឺ​ឈ្មួញ​ឈើ​ធំៗ​នៅក្នុង​ខេត្ត​រតនគិរី​ដូចជា​ម្សៀមន្ត្រី​ប៉េអឹម​ហូ​ជីវ៉ៃ​ណាក់ក្នាល​ធំ​ជាដើ​មដឹក​ជញ្ជូនឆ្លង ដែន​ទៅ​ប្រទេ​វៀតណាម ។

​នេះ​បើ​តាម​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​ប៉ូលីស​តូចតាច​ឈរ ជើង​នៅ​ច្រក​ព្រំដែន​អន្តរជាតិ​អូរយ៉ាដាវ ខេត្ត​រតន​: គិរី​បាន​លួច​បង្ហើប​ព័ត៌មាន​ប្រាប់​មក អង្គភាពយើងខ្ញុំ។​

​ប្រភព​បាន​បន្តថា ទាំង​ថ្ងៃ​ទាំង​យប់ សកម្មភាព​របស់​ក្រុម​ឈ្មួញ​ដឹក​ឈើ​រាប់ឡាន មាន​ទាំង ឡាន​សាំ​យ៉ុង ឡាន​ឡង់​គ្រីស័រ និង​យី​ឌុប ។ ក្រៅ​ពី​សមត្ថកិច្ច​ពាក់ ព័ន្ធ និង​ជំនាញ​មេព្រៃ ប៉េអឹម គយ នគរបាល​សេដ្ឋកិច្ច គឺ​នគរ បាល​អន្តោប្រវេសន៍​ក្រោម​អំណាច​របស់​លោក​ឧត្តមសេនីយ៍ត្រី អ៊ី ចំរើន​ត្រូវ​បាន​គេ​រាយការណ៍​ថា​ខ្លាំង​ដៃ​ជាងគេ​ក្នុងការ គាបសង្កត់​កោសរូស​យក​លុយកាក់​ពី​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ដោយ​សំអាង​ថា​យក​ចែក​ថ្នាក់លើ​!​។ បើ​ឈ្មួញ​ណាមួយ មិន​បង់​អោយ​តាម​ការកំណត់​របស់​លោក មេ​ប៉ុស្តិ​ដ៏​មាន​ឥទ្ធិពល និង​អំណាច​នេះ​ទេ គឺ​មិន​អនុ​ញ​ញាតិ​អោយ​រថយន្ត ដឹក​ទំនិញ​ឆ្លងកាត់​ឡើយ​ទោះ​ត្រូវ​ជាមួយ​ប៉េអឹម​គយ​ក៏ដោយ ។​

​មន្ត្រីប៉ូលិស​តូចតាច​បាន​ត្រឹម តែ​បាយទឹក​ម៉ា​រស់ៗ​ប្រចាំ​ថ្ង ព្រោះ​កញ្ចប់​ថវិកា​ខ្មៅ​ដែល​ប្រមូល​ពី ក្រុម​ឈ្មួញ​គឺថិ​ត​នៅក្នុង​ដៃ​លោក អ៊ី ចំរើន ជា​អ្នកចាត់ចែង ។ ពេលខ្លះ​ពួកគាត់​ឮ​លោក​ឧត្តមសេនីយ៍ អ៊ី ចំរើន​និយាយ​ឌឺ ថា​គាត់​មក​ឈរជើង​នៅ​ច្រក​នេះ​គឺ​មាន​មេ​និង​ថ្នាក់ដឹកនាំ​អគ្គស្នងការ​នគរបាល​ជាតិ និង ក្រសួង​មហាផ្ទៃ​ជា​អ្នក​ចាត់តាំង​។ ដូច្នេះ​ការងារ​អ្វីៗ​គឺ​ត្រូវតែ ធ្វើ​តាម​បញ្ជា​របស់​ថ្នាក់ដឹកនាំ ហើយ​ផលប្រយោជន៍​ដែល ប្រមូល​បាន​ក៏​ត្រូវ​បង់​អោយ​ថ្នាក់លើ​ដែរ​។ បើ​មិន​អញ្ចឹងទេ ម្ល៉េះ ថ្នាក់ដឹកនាំ ធ្វើ​ការដោះដូរ​តំណែង​គាត់​ដូច​ប៉ុស្ត៍អ​ន្តោ​ប្រេ​វ​សន៍ ប៉ោយប៉ែ​ត​បាត់​ហើយ​(​ស៊ិក​) ។​

​គេ​មិនដឹងថា​តើ លោកនាយ​ឧត្តមសេនីយ៍ គៀត ចន្ថា​រិទ្ធ អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​អ​ន្តោ ប្រវេសន៍​មេ​ច្រកព្រុំដែន​ស្រុក​ខ្មែរ បាន​លាភសក្ការៈ​ប៉ុន្មាន​ពី​លោក​ឧត្តមសេនីយ៍ ត្រី អ៊ី ចំរើន​នោះទេ ? បានជា​សម្ងំ​ស្ងៀមឈឹង​ធ្វើ​មិន ដឹង​មិន​ឮ បែបនេះ ? ។ ការិយាល័យ​និពន្ធ អង្គភាពយើងខ្ញុំ មិនអាច​ទាក់ទង​សុំ​ការបំភ្លឺ​ពី​លោក អ៊ី​ចំរើន បានទេ ព្រោះ ទូរស័ព្ទ​ចូល​ជាច្រើន​ដង តែ​លោក អ៊ី ចំរើន មិន​លើក​ទទួល នោះទេ ៕

 

d190123f2 d190123f4 d190123f1

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់ៗ
© 2019 បញ្ញវន្តខ្មែរ. All rights reserved. XHTML / CSS Valid.