ការិយាល័យ​និពន្ធ 016 929 621 / 011 700 486 Email:nikahuch@yahoo.com / Website:www.pvknweb.com
ព័ត៌មាន​ថ្មី
- ពលរដ្ឋ​១៦​គ្រួសារ​រស់នៅ​លើ​ដី​ចំណី​ផ្លូវ​ក្នុង​ភូមិ​ក្រសាំង ដង្ហោយ​រក​ជំនួយ​ពី​អាជ្ញាធរ​និង​សប្បុរសជន​ - ​គយ​ច​លត័​ព្រែកចាក​កៀ​បប្រជាពលរដ្ឋ​ផ្ទុះ​ការតវ៉ា​! - ​បំពាក់អាវុធ​ឲ្យ​ឧទ្យានុ​រ​ក្ស​នៃ​ឧទ្យានជាតិ​ព្រះមុនីវង្ស​បូកគោ​ - ​ស្ត្រី​ចំណាស់​ម្នាក់ ស្លាប់​ដោយសារ​លោក កែ សុខន មេ​ប៉ុស្តិ៍​វាលរេញ បាញ់​គំរាម​ជនសង្ស័យ​ចាប់​មិនទាន់បាន​? - ​រួច​ពី​គុក​អតីត​មេ​អង្គរក្ស័​សព​សម្តេច​ជាស៊ីម​ត្រូវប​ក្ស​តែងតាំង​ឲ្យ​ចុះ​ជួយ​ខេត្ត​ត្បូងឃ្មុំ​ - ជលផល​ខេត្ត​កំពង់ឆ្នាំង​និង នាយ​សង្កាត់​រដ្ឋបាល​ជ​ល​ផល​ស្រុក​កំពង់លែង​ចុះបង្ក្រាប​ក្រោយ​ពី​រង​ការ​ចោទ​ថា​បើក​ដៃ​អោយ​មេ​ឈ្មួញ​រត់ការ​របាំង​លប​ក្នុង​និង​ក្រៅ​តំបន់​អភិរក្ស​ក្នុង​រដូវ​បិទ​នេសាទ​? - ឯកឧត្តម​ឈួ​រ ច័ន្ទ​ឌឿ​ន​និង​លោកជំទាវ​ព្រមទាំង​មន្ត្រីរាជការ អញ្ជើញ​ចូលរួម​កាន់បិណ្ឌ​វេន​ទី​១​នៅ​វត្ត​អារញ្ញិ​ការាម​ - ​ប្រធាន​មន្ទីរ ដែនដី​នគរូបនីយកម្ម​សំណង់​និង​សូរិយោដី​ខេត្ត​បន្ទាយមានជ័យ ថ្មី នឹង​ប្រកាស​នៅ​សប្តាហ៍​ក្រោយនេះ ជំនួស​លោក ប្រាក់ ប៉ូ​លី​ក្រោយ​ពី​បែក​រឿង​អាស្រូវ​?...!!! - ​សាកល​វិទ្យាល័​មួយ នៅ​ខណ្ឌ​សែន​សុខ ជា​សំបុក​ជនជាតិ​ចិន​លេងល្បែង​តាម​អ៊ីនធឺណិត​ក្រសួង​ការងារ​លែង​ទទួលស្គាល់​! - ​សង្គ្រាម​ឧកញ៉ា​ឡេង​ណា​វ៉ា​ត្រា​និង​ពលករ​កូរ៉េ​ចាប់​កក្រើក​ក្នុង​បណ្តាញ​សង្គម​
របាយការណ៍​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ប្រចាំ ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០១៧ ៖ ​យោង​តាម​ទិន្ន័យ​ដែល​ទទួលបាន​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ថ្ងៃនេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១០​លើក ក្នុង​នោះ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០​នាក់​ស្រី​០១ របួសធ្ងន់​ចំនួន​០៨​នាក់​ស្រី​០១ ដែល​បង្កឡើង​ដោយ​ម៉ូតូ​ចំនួន​០៥​លើក រថយន្ត​តូច​ចំនួន​០២​លើក រថយន្ត​ធំ​ចំនួន​០៣​លើក ហើយ​បណ្ដាលឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ម៉ូតូ​ចំនួន​១០​គ្រឿង រថយន្ត​តូច​ចំនួន​០២​គ្រឿង រថយន្ត​ធំ​ចំនួន​០២​គ្រឿង និង​គោយន្ត​ចំនួន​០១​គ្រឿង​៕​

លោក គង់ ក្រឹ​ង ជា​ឈ្មួញ​ព្រៃឈើ​ជើង​ខ្លាំង​ប្រចាំ​ស្រុក​ស្នួល​

[hupso]

ប្រភព​ព័ត៌មាន​ចេញពី​មាត់ចាបមាត់ព្រាប​បានអោយ​ដឹងថា ពលរដ្ឋ​ស៊ីឈ្នួល​ដឹកឈើ តាម​ម៉ូតូ រ៉ឺម៉ក និង​តាម​រថយន្ដ​តូចធំ ដោយ​ដឹក​ឈើ​ទាំងនោះ​យក​ទៅ​លក់​ឲ្យ​លោក​គង់ ក្រឹង​មេ​ឈ្មួញ​ព្រៃឈើដ៏​ធំ​មហិមា  ដែល​មាន​ទីតាំង​នៅ​ចំណុច​បង្គោល​ព្រំដែន​លេខ​៦៨ ចំណុច​ដេ​៣ និង​ចំណុច​ក្រោលគោ ត្រពាំង​ស្រែ វ៉ា​លឺ ឃុំ​២​ធ្នូ ស្រុក​ស្នួល ខេត្ត​ក្រចេះ យ៉ាង​គគ្រឹកគគ្រេង​ដោយ​មិន​មាន​សមត្ថកិច្ច​ណា​មួយ​ហ៊ាន​ក្អក​ជាមួយ​ថៅកែ​ឈើ​ដ៏​មាន​ឥទ្ធិពល​ម្នាក់​នេះ​នោះ​ឡើយ ។​

​សូម​បញ្ជាក់​ផង​ដែរ​ថា ក្រោយ​ដែល​លោក គង់ ក្រឹ​ង ប្រមូល​ទិញ​ឈើ​បាន​គ្រប់​ចំនួន​ហើយ​នោះ គាត់​បាន​រៀបចំ​លើក​ដាក់​ឡាន ដឹកយក​ទៅ​លក់​បន្ត​ឲ្យ​ឈ្មួញ​វៀតណាម​ក្នុង​១​ថ្ងៃៗ គឺ​គាត់​លក់​ឈើ​ចំនួន​មិន​ក្រោម​ពី ១០​ឡាន​យី​ឌុប​នោះទេ​។​

​ទន្ទឹម​និង​នេះ​លោក គង់ ក្រឹ​ង មិន​ត្រឹម​តែ​រកស៊ី​ឈើ​នោះ​ទេ សព្វថ្ងៃនេះ​គាត់​ហ៊ាន​រហូត​រកស៊ី​នាំ​ទំនិញ​គេច​ពន្ធ​គ្រប់​ប្រភេទ ពី​ប្រទេស​វៀតណាម​យក​ស្តុក​ទុក​នៅ​ឃ្លាំង​ខាងក្រោយ​ផ្ទះ​របស់​គាត់​ទៀត តើ​សមត្ថកិច្ច​ណា​ហ៊ាន​មក​ធ្វើ​ក្រម៉ស្រែង​អីលោក​គង់ ក្រឹង​ទៅ​អេ៎ះ​?​។

​យ៉ាងណាម៉ិញ ទង្វើ​ដែល​លោក​គង់ ក្រឹង​ធ្វើ​បែប​នេះ​ទៅ​បាន​ដោយ​រលូន​បែបនេះ គឺ​វា​អាច​គាត់​មាន​ខ្នងបង្អែក​រឹងមាំ​ណាមួយ​នៅ​ពីក្រោយ ទើប​គាត់​អាច​រក​ឈើ​យ៉ាង​ចាស់វស្សា​ដោយ​មិន​កោតក្រែង​នរណា​មួយ​រៀល​បែបនេះ​?​។​។​

​ទោះបី​យ៉ាងណា​លោក គង់ ក្រឹ​ង ក៏​មាន​មេការ​ជំនិត​ចាំ​យកប្រាក់​ប្រគល់​ជា​ទ្រនិ​បអោយ​សមត្ថកិច្វ  អ្នក​ការ​សែត​រាប់រយ​អង្គភាព   ហើយ​មេការ​នោះ​ទី​១.​ឈ្មោះ ហ៊ីម ម៉ាត់ ជា​និពន្ធ​នាយក​ការ​សែត​ដំណឹង​ថ្ងៃនេះ និង​មេការ​ទី​២.​ឈ្មោះ ហ៊ីម សំអាត បុគ្គលិក​កាសែត​នគ​រមាស​។

​អ្វី​ដែល​ជា​ប្រការ​ហួសចិត្ត​គឺ​វា​ស្ថិត​ត្រង់​ថា​អ្នក​ទាំង​ពីរ​ជា​អ្នកសារព័ត៌មាន ម្ត៉េ​ច​បែរជា​មក​កាង និង​រត់​ការ​ឲ្យ​លោក គង់ ក្រឹ​ង ដែល​ជា​មេ​ឈ្មួញ​ឈើ ដ៏​ធំ​ប្រចាំ​ស្រុក​ស្នួល​ដោយ​ភ្លេច​គិត​ថា ខ្លួន​កំពុង​ប្រព្រឹត្ត​អំពើ​សូកប៉ាន់ ដែល​នេះ​វា​ជា​អំពើ​ប្រាសចាក​ពី​ក្រមសីលធម៌​និង​វីជ្ជាជីវ​:​សារព័ត៌មាន​ទាំងស្រុង​។​

​ថ្វី​បើ​លោក​គង់ ក្រឹង​ជា​ឈ្មួញ​រកសី​ុ​ឈើ​ក៏ពិតមែន ក៏​មាន​ការយល់ដឹង​អំពី​សិល្ប​:​នៃ​ការចែករំលែក​ដោយ​ក្នុង​១​ខែៗ​គាត់​ចំណាយ​ថវិកា​រាប់​សិប​ម៉ឺន​ដុល្លា​អា​មេ​រិច​អោយទៅ​បណ្តា​ស្ថាប័ន សមត្ថកិច្ច​គ្រប់​អង្គភាព អ្នក​ការ​សែត​រាប់រយ​ដែល​មក​ចោមរោម​ស៊ីសំណែន​លោក​គង់ ក្រឹង​ដែល​បើ​លោក​គង់ ក្រឹង​មាន​ពិរុទ្ធពី​បទ​ជួញដូរ​ឈើ គឺ​អ្នក​ស៊ីប្រាក់​លោក គង់ ក្រឹង​ក៏និង​ដោយ​រោយ​តាម​ដែរ​មិន​រួច​ខ្លួន​ទេ ៕

 

h190203b4 h190203b1 h190203b2

Filed in: ព័ត៌មានសំខាន់ៗ
© 2019 បញ្ញវន្តខ្មែរ. All rights reserved. XHTML / CSS Valid.