ការិយាល័យ​និពន្ធ 097 60 74 706 / 061 74 00 08 Email:pvknweb@gmail.com / Website:www.pvknweb.com
ព័ត៌មាន​ថ្មី
- សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ស្ពានបេតុង​ខ្សែកាប​ឆ្លងកាត់​ទន្លេសាប និង​ស្ពាន​អាកាស​ឫស្សីកែវ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​អគារសិក្សា​ថ្មី នៃ​ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះ​សីហមុនី​រាជា​ - ​សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា ចូលជួប​សម្តែង​ការគួរសម និង​ជម្រាបលា​ - សម្តេច​តេជោ ហ៊ុន សែន និង​មេដឹកនាំ​អាស៊ាន អញ្ជើញ​ជួបប្រជុំ​ជាមួយ​អន្តរ​សភា​អាស៊ាន​ - មន្ត្រីរាជការ​អញ្ជើញ​ដាក់​កម្រងផ្កា គោរព​វិញ្ញាណក្ខន្ធ​នៅ​វិមាន​ឯករាជ្យ ក្នុង​ឱកាស​បុណ្យ​ឯករាជ្យ​ជាតិ ៩​វិច្ឆិកា​ខួប​លើក​ទី​៦៩ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ទទួល​ស្វាគមន៍​នាយករដ្ឋមន្ត្រី​វៀតណាម មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ផ្តល់​ស្រូវ​ពូជ និង​ស្បៀងអាហារ ជូន​កសិករ​ជាង​៣​ពាន់​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ចែក​ស្រូវពូជ និង​ស្បៀងអាហារ ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់ នៅ​ខេត្ត​បាត់ដំបង​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ចែក​ស្រូវពូជ​ជាង ៥០០​តោន និង​ស្បៀង ជូន​ប្រជាកសិករ​ជាង ៥​ពាន់​គ្រួសារ នៃ​ខេត្ត​បន្ទាយមានជ័យ​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​អាជ្ញាធរ​ខេត្ត​សៀមរាប​
របាយការណ៍​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ប្រចាំ ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០១៧ ៖ ​យោង​តាម​ទិន្ន័យ​ដែល​ទទួលបាន​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ថ្ងៃនេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១០​លើក ក្នុង​នោះ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០​នាក់​ស្រី​០១ របួសធ្ងន់​ចំនួន​០៨​នាក់​ស្រី​០១ ដែល​បង្កឡើង​ដោយ​ម៉ូតូ​ចំនួន​០៥​លើក រថយន្ត​តូច​ចំនួន​០២​លើក រថយន្ត​ធំ​ចំនួន​០៣​លើក ហើយ​បណ្ដាលឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ម៉ូតូ​ចំនួន​១០​គ្រឿង រថយន្ត​តូច​ចំនួន​០២​គ្រឿង រថយន្ត​ធំ​ចំនួន​០២​គ្រឿង និង​គោយន្ត​ចំនួន​០១​គ្រឿង​៕​

គ្រោះថ្នាក់​ចរាចរណ៍​ចេះតែ​កើតមាន​ឥត​ល្ហែ​

[hupso]

គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ​បាន​កើតឡើង​នៅលើ​ផ្លូវជាតិ​លេខ​៣ ត្រង់​ចន្លោះ​គីឡូម៉ែត្រ​លេខ​៧១-៧២ ស្ថិតក្នុង​ភូមិ​ត្រាវ​អែម ឃុំ​ពពេល ស្រុក​ត្រាំកក់ ខេត្តតាកែវ​រវាង​ម៉ូតូ​និង​រថយន្ត​បើកបរ​ក្នុង​ល្បឿន​លឿន​ក្នុង​ទិសដៅ​បញ្ច្រាស់​គ្នា​បង្ក​ដោយ​រថយន្ត​ម៉ាក នី​សាន់​ពណ៌​ត្រអុ​ី ពាក់​ស្លាក​លេខ​ខេមរភូមិន្ទ 3.8956 និង​ក្រោយ​កើតហេតុ​អ្នកបើកបរ​រថយន្ត​បាន​រត់គេចខ្លួន​បាត់ស្រមោល​។​

​រថយន្ត​បង្ក​គ្រោះថ្នាក់​បើកបរ​មកពី​ទិស​ខាងត្បូង​ទៅ​ជើង​លុះ​មកដល់​ចំណុច​ខាងលើ​ក៏​បាន​បុក​ជា​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1GH 6027 បើកបរ​ដោយ​ឈ្មោះ លន់ ច័ន្ទដារ៉ា ភេទ​ស្រី អាយុ​១៨​ឆ្នាំ ជា​សិស្ស​បណ្តាលឱយ​បាត់បង់​ជីវិត​នៅ​ហ្នឹង​កន្លែងកើតហេតុ​តែ​ម្តង​។​

​ជនរងគ្រោះ​មាន​ទីលំនៅ​នៅ​ភូមិ​ដំណាក់​រវាង ឃុំ​ពពេល ស្រុក​ត្រាំកក់ ខេត្តតាកែវ រីឯ​អ្នករួមដំណើរ​ជាមួយ​២​នាក់​ដែល​ជិះ​ពីក្រោយ​ឈ្មោះ លន់ សោ​ម៉ា ភេទ​ស្រី អាយុ​១៥​ឆ្នាំ ជា​សិស្ស​(​រងរបួស​ធ្ងន់​)​និង​ម្នាក់​ទៀត​ឈ្មោះ រឹង រចនា ភេទ​ស្រី អាយុ​១៥​ឆ្នាំ ជា​សិស្ស​(​រងរបួស​ធ្ងន់​)​ហើយ​អ្នក​ទាំង​ពីរ​នាក់​នេះ​រស់នៅ​ភូមិ​ឃុំ​ជាមួយគ្នា​និង​ជនរងគ្រោះ​ដែល​ស្លាប់​នោះ​ដែរ​។​

​ក្រោយពេល​កើតហេតុ​អ្នករងរបួស​ត្រូវបាន​សមត្ថកិច្ច​បញ្ជូន​ទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យបង្អែក​ក្រុង​ដូន​កែវ​។      និង​ដោយឡែក​វត្ថុតាង​រថយន្ត​និង​ម៉ូតូ​ត្រូវបាន​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ត្រាំកក់​ដើម្បី​ដោះស្រាយ​តាម​នីតិវិធី​ច្បាប់​នៅពេល​ក្រោយ​។​

​ចំណែកឯ​សាកសព​ក្រោយពី​ធ្វើ​កោសល្យវិច្ឆ័យ​រួច​រាល់​ហើយ​នោះ​សមត្ដកិច្ចក៏​បាន​ប្រគល់​ជូន​សាច់ញាតិយ​ក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

h190208a2 h190208a3 h190208a4 h190208a1

Filed in: គ្រោះ​ថ្នាក់​ចរាចរណ៍​
© 2024 បញ្ញវន្តខ្មែរ. All rights reserved. XHTML / CSS Valid.