ការិយាល័យ​និពន្ធ 097 60 74 706 / 061 74 00 08 Email:pvknweb@gmail.com / Website:www.pvknweb.com
ព័ត៌មាន​ថ្មី
- សម្តេច​តេជោ ហ៊ុន សែន និង​មេដឹកនាំ​អាស៊ាន អញ្ជើញ​ជួបប្រជុំ​ជាមួយ​អន្តរ​សភា​អាស៊ាន​ - មន្ត្រីរាជការ​អញ្ជើញ​ដាក់​កម្រងផ្កា គោរព​វិញ្ញាណក្ខន្ធ​នៅ​វិមាន​ឯករាជ្យ ក្នុង​ឱកាស​បុណ្យ​ឯករាជ្យ​ជាតិ ៩​វិច្ឆិកា​ខួប​លើក​ទី​៦៩ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ទទួល​ស្វាគមន៍​នាយករដ្ឋមន្ត្រី​វៀតណាម មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ផ្តល់​ស្រូវ​ពូជ និង​ស្បៀងអាហារ ជូន​កសិករ​ជាង​៣​ពាន់​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ចែក​ស្រូវពូជ និង​ស្បៀងអាហារ ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់ នៅ​ខេត្ត​បាត់ដំបង​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ចែក​ស្រូវពូជ​ជាង ៥០០​តោន និង​ស្បៀង ជូន​ប្រជាកសិករ​ជាង ៥​ពាន់​គ្រួសារ នៃ​ខេត្ត​បន្ទាយមានជ័យ​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​អាជ្ញាធរ​ខេត្ត​សៀមរាប​ - ​សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី ប្រគល់​សញ្ញាបត្រ​ជូន​និស្សិត សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង​ជាង ៦​ពាន់​នាក់​ - អាវុធហត្ថ​រាជធានី​ភ្នំពេញ បើក​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ការងារ​សោធន​និវត្តន៍ និង​ពិនិត្យ​វាយតម្លៃ យោធិន​នៃ​កងរាជអាវុធហត្ថ ដល់​អាយុ​ចូលនិវត្តន៍ ឆ្នាំ​២០២៣ - ​សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជា​អធិបតី​បើក​កិច្ចប្រជុំ​កំពូល​ស្ត្រី​អាស៊ាន​លើក​ទី​២
របាយការណ៍​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ប្រចាំ ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០១៧ ៖ ​យោង​តាម​ទិន្ន័យ​ដែល​ទទួលបាន​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ថ្ងៃនេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១០​លើក ក្នុង​នោះ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០​នាក់​ស្រី​០១ របួសធ្ងន់​ចំនួន​០៨​នាក់​ស្រី​០១ ដែល​បង្កឡើង​ដោយ​ម៉ូតូ​ចំនួន​០៥​លើក រថយន្ត​តូច​ចំនួន​០២​លើក រថយន្ត​ធំ​ចំនួន​០៣​លើក ហើយ​បណ្ដាលឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ម៉ូតូ​ចំនួន​១០​គ្រឿង រថយន្ត​តូច​ចំនួន​០២​គ្រឿង រថយន្ត​ធំ​ចំនួន​០២​គ្រឿង និង​គោយន្ត​ចំនួន​០១​គ្រឿង​៕​

​អាមេរិកឲ្យ​តែមប្រ៍​ក្រុមហ៊ុនអាកាសចរ​វៀតណាម​ថា​បាន​អនុលោមតាម​ស្តង់ដា​សុវត្ថិភាព​អន្តរ​ជាតិ​

[hupso]

វៀតណាម ៖ យន្តហោះ ក្រុមហ៊ុន​អាកាសចរណ៍​វៀតណាម នឹង​អាច​ហោះហើរ​ត្រង់​ទៅ​កាន់​សហរដ្ឋអាមេរិក​នៅ​ពេល​ឆាប់ៗ​ខាងមុខ​នេះ​បន្ទាប់ពី រដ្ឋបាល​អាកាសចរណ៍​សហព័ន្ធ​សហរដ្ឋអាមេរិក បានប្រកាសថា ប្រទេស​អាស៊ី​អាគ្នេយ៍​មួយ​នេះ បាន​អនុលោម​តាម​ស្តង់ដា​សុវត្ថិភាព​អន្តរជាតិ​។

​នៅក្នុង​សេចក្តីថ្លែងការណ៍​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​ភ្នាក់ងារ​សុវត្ថិភាព​អាកាសចរណ៍​សហរដ្ឋអាមេរិក បាន​និយាយថា ខ្លួន​បាន​ផ្តល់ជូន​វៀតណាម​នូវ​អត្រា “​ថ្នាក់​ទី​១” រយៈពេល​២​សប្តាហ៍ ក្រោយ​ទីភ្នាក់ងារ​ព័ត៌មាន​រ៉​យ​ទ័រ បាន​រាយការណ៍​ថា ការសម្រេចចិត្ត​មួយ​សម្រាប់​ការហោះហើរ​ត្រង់​វៀតណាម​អាមេរិក ត្រូវបាន​គេ​រំពឹងទុក​ថា​នឹង​កើតមានឡើង​។​

​ទីភ្នាក់ងារ​ព័ត៌មាន​រ៉​យ​ទ័របាន​ឲ្យដឹងថា​៖​លោក ង្វៀន ង៉ុក ដុង អនុ​រដ្ឋមន្ត្រីក្រសួង​ដឹកជញ្ជូន​វៀតណាម បាន​និយាយ​អ​អះអាងថា​វា​គឺ​ការទទួលស្គាល់​មួយ ដោយ​ក្រុម​អាជ្ញាធរ​អាកាសចរណ៍​ដែល​ទាមទារ​ឲ្យមាន​ស្តង់ដា​ខ្ពស់​នៃ​សុវត្ថិភាព និង​សន្តិសុខ​។​

​សូមបញ្ជាក់​ថា ក្រុមហ៊ុន​អាកាសចរណ៍ Vietnam Airlines JSC, Bamboo Airways និង VietJet Aviation JSC សុទ្ធតែ​មាន​បំណង​ចង់​ហោះហើរ​ត្រង់​ទៅ​កាន់​សហរដ្ឋអាមេរិក​ដូចៗ​គ្នា​។​បច្ចុប្បន្ន គ្មាន​ការហោះហើរ​ត្រង់​នៅ​ឡើយ​ទេ​រវាង​វៀតណាម និង​សហរដ្ឋអាមេរិក ។​

d190216b1 d190216b2

Filed in: អន្តរជាតិ
© 2022 បញ្ញវន្តខ្មែរ. All rights reserved. XHTML / CSS Valid.