ការិយាល័យ​និពន្ធ 097 60 74 706 / 061 74 00 08 Email:pvknweb@gmail.com / Website:www.pvknweb.com
ព័ត៌មាន​ថ្មី
- សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ស្ពានបេតុង​ខ្សែកាប​ឆ្លងកាត់​ទន្លេសាប និង​ស្ពាន​អាកាស​ឫស្សីកែវ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​អគារសិក្សា​ថ្មី នៃ​ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះ​សីហមុនី​រាជា​ - ​សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា ចូលជួប​សម្តែង​ការគួរសម និង​ជម្រាបលា​ - សម្តេច​តេជោ ហ៊ុន សែន និង​មេដឹកនាំ​អាស៊ាន អញ្ជើញ​ជួបប្រជុំ​ជាមួយ​អន្តរ​សភា​អាស៊ាន​ - មន្ត្រីរាជការ​អញ្ជើញ​ដាក់​កម្រងផ្កា គោរព​វិញ្ញាណក្ខន្ធ​នៅ​វិមាន​ឯករាជ្យ ក្នុង​ឱកាស​បុណ្យ​ឯករាជ្យ​ជាតិ ៩​វិច្ឆិកា​ខួប​លើក​ទី​៦៩ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ទទួល​ស្វាគមន៍​នាយករដ្ឋមន្ត្រី​វៀតណាម មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ផ្តល់​ស្រូវ​ពូជ និង​ស្បៀងអាហារ ជូន​កសិករ​ជាង​៣​ពាន់​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ចែក​ស្រូវពូជ និង​ស្បៀងអាហារ ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់ នៅ​ខេត្ត​បាត់ដំបង​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ចែក​ស្រូវពូជ​ជាង ៥០០​តោន និង​ស្បៀង ជូន​ប្រជាកសិករ​ជាង ៥​ពាន់​គ្រួសារ នៃ​ខេត្ត​បន្ទាយមានជ័យ​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​អាជ្ញាធរ​ខេត្ត​សៀមរាប​
របាយការណ៍​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ប្រចាំ ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០១៧ ៖ ​យោង​តាម​ទិន្ន័យ​ដែល​ទទួលបាន​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ថ្ងៃនេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១០​លើក ក្នុង​នោះ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០​នាក់​ស្រី​០១ របួសធ្ងន់​ចំនួន​០៨​នាក់​ស្រី​០១ ដែល​បង្កឡើង​ដោយ​ម៉ូតូ​ចំនួន​០៥​លើក រថយន្ត​តូច​ចំនួន​០២​លើក រថយន្ត​ធំ​ចំនួន​០៣​លើក ហើយ​បណ្ដាលឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ម៉ូតូ​ចំនួន​១០​គ្រឿង រថយន្ត​តូច​ចំនួន​០២​គ្រឿង រថយន្ត​ធំ​ចំនួន​០២​គ្រឿង និង​គោយន្ត​ចំនួន​០១​គ្រឿង​៕​

រំលឹកអនុស្សាវរីយ៍ខួបទី៦០ឆ្នាំ ថ្ងៃបង្កើតខេត្តរតនគិរី(១៧កុម្ភះ១៩៥៩)

[hupso]

ខេត្តរតនគិរី ៖ ខួប៦០ឆ្នាំ នៃថ្ងៃបង្កើត ខេត្តរតនគិរី(១៧.០២.១៩៥៩-១៧.០២.២០១៩) ត្រូវបានរដ្ឋបាលសាលាខេត្ត រៀបចំប្រារព្ធធ្វើឡើង នៅក្នុងបរិវេណមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៩នេះ រយៈពេលពេញមួយថ្ងៃ។

នៅក្នុងពិធីរំលឹកខួប៦០ឆ្នាំ នៃថ្ងៃបង្កើតខេត្តរតនគិរីនេះដែរ អាជ្ញាធរខេត្ត បានរៀបចំតាមបណ្ដាក្រុង.ស្រុក ទាំង៩ក្នុងខេត្តរតនគិរី ឲ្យមានការដាក់តាំងលក់ ផលិតផលនានា ដែលផលិតក្នុងស្រុក ព្រមទាំងផលិតផលកសិកម្ម ដែលជាស្នាដៃកសិករ ទើបបង្កើតថ្មីៗធម្មជាតិពិតព្រមទាំងមានការដាក់បញ្ចាំងស្លាយ រៀបរាប់ស្ដីពីប្រវត្តិតស៊ូ និងស្នាដៃបន្សល់ទុក របស់បុព្វការីជន ព្រឹទ្ធិចារ្យអ្នកស្នេហាជាតិកន្លងមកផងដែរ។

គួររំលឹកថា ខេត្តរតនគិរី ត្រូវបានបង្កើតឡើងនៅថ្ងៃ អង្គារ៍ ៩កើត ខែមាឃ ឆ្នាំច សំរិទ្ធឹស័ក ព.ស.២៥០១  ត្រូវនិងថ្ងៃទី១៧ ខែកម្ភៈ ឆ្នាំ១៩៥៩ តាមព្រះរាជក្រឹត្យ ដែលឡាយព្រះហស្ថលេខា ដោយសម្ដេច ព្រះនរោត្ដម សុរាម្រិត តាមរយៈសំណើររបស់ទេសរដ្ឋមន្ត្រីទទួលបន្ទុកក្រសួងមហាផ្ទៃ ផូ ព្រឿង និងនាយករដ្ឋមន្ត្រីស្ដីទី សុន សាន ដែលត្រូវកាត់ចេញពីខេត្តស្ទឹងត្រែង ហើយលោក អ៊ុង ញ៉ច ត្រូវរាជរដ្ឋាភិបាល តែងតាំងជាអភិបាលខេត្តរតនគិរី ចាប់ពីឆ្នាំ១៩៥៩ ដល់ឆ្នាំ១៩៦៨ ។

ខេត្តរតនគិរី មានផ្ទៃដី ១០៧៨២ គីឡូម៉ែត្រការ៉េ និងមានទីតាំង ទីរួមខេត្តនៅស្រុកលំផាត់ ព្រមទាំងមានស្រុកចំនួន៣ គឺស្រុកវើនសៃ .ស្រុកអណ្ដូងពេជ្រ និងស្រុកបរកែវ ខេត្តរតនគិរី បង្កើតឡើងនាសម័យ សង្គមរាស្ត្រនិយម ក្រោមការដឹកនាំដោយសម្ដេចព្រះ នរោត្ត សីហនុ។

ក្រោយថ្ងៃរំដោះ ៧មករា ឆ្នាំ១៩៧៩ រដ្ឋាភិបាលកម្ពុជា បានរៀបចំឡើងវិញ នូវរចនាសម្ព័ន្ធរដ្ឋបាលដែនដី ដោយបានបង្កើតទីរួមខេត្តរតនគិរី នៅស្រុកវើនសៃ ហើយឯកឧត្ដម ប៊ូ ជួង កាន់តំណែងជាអភិបាលខេត្ត ចាប់ពីឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៨៨។

ក្រោមគំនិតផ្ដួចផ្ដើមពីសំណាក់ ឯកឧត្ដមព្រឹទ្ធាចារ្យ ប៊ូ ថង បានធ្វើការផ្លាស់ប្ដូរ ទីរួមខេត្ត ពីស្រុកវើនសៃ មកស្រុកបានលុងវិញ នៅឆ្នាំ១៩៨០។

ក្រោយសម័យសង្គមរាស្ត្រនិយម ប្រទេសកម្ពុជាទាំងមូល ត្រូវឆ្លងកាត់សង្គ្រាមរាំរ៉ៃ និងរបបប្រល័យពូជសាសន៍ ប៉ុល ពត ដូច្នេះខេត្តរតនគិរី មិនត្រឹមមិនបានអភិវឌ្ឍន៍នោះទេ ថែមទាំងបំផ្លិចបំផ្លាញ ខ្ទេចខ្ទីនូវហេដ្ឋារចនាសម្ព័ន្ធថែមទៀត។ បន្ទាប់ពីការតស៊ូរំដោះ ឆ្នាំ១៩៧៩ ប្រទេសកម្ពុជា នៅមិនទាន់មានសន្តិភាពពេញលេញ ខេត្តរតនគិរី ក៏នៅមិនទាន់មានការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវគមនាគមន៍នៅឡើយដែរ។ ប្រជាជនចង់ធ្វើដំណើរពីខេត្តមួយ ទៅខេត្តមួយទៀត ឬ ក៏ទៅមកក្រុងភ្នំពេញ ត្រូវជិះរទេះគោ ឬ ជិះដំរី ហើយត្រូវដេកផ្លូវជាច្រើនយប់ទៀតផង។ មិនដូច្នោះទេ ត្រូវធ្វើដំណើរដោយជិះយន្តហោះ។ បន្ទាប់ពីប្រទេសជាតិមានសុខសន្តិភាពពេញលេញ នៅឆ្នាំ១៩៩៨ ក្រោមការបង្រួបបង្រួមជាតិ និងនយោបាយឈ្នះៗ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដោយសម្ដេចតេជោ ហ៊ុនសែន ទើបរាជរដ្ឋាភិបាលមានឳកាស ស្ថាបនា ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវគមនាគមន៍ តភ្ជាប់ពីរាជធានីភ្នំពេញ ទៅតាមបណ្ដាខេត្តនានា និងតភ្ជាប់ពីខេត្តមួយ ទៅខេត្តមួយទៀត ពេញផ្ទៃប្រទេស។

នៅព្រឹកថ្ងៃទី១៧ នេះដែរ ឯកឧត្ដម ថង សាវុន អភិបាលខេត្តរតនគិរី ក៏បានបញ្ជាក់ថា ពិធីបុណ្យខួប គម្រប់៦០ឆ្នាំ នែថ្ងៃបង្កើតខេត្តរតនគិរីនេះ គឺឯកឧត្ដមមានគោលបំណង រំលឹកអនុស្សាវរីយ៍ និងនឹកគុណដល់បុព្វការីជន ព្រមទាំងព្រឹទ្ធាចារ្យ ដែលបានខិតខំបង្កើត កសាងអភិវឌ្ឍន៍ខេត្តរតនគិរី ឲ្យមានការរីកចំរើនជាលំដាប់ បន្សល់ទុកស្នាដៃ ដល់ប្រជាពលរដ្ឋក្នុងខេត្តរតនគិរីជំនាន់ក្រោយ ហើយឯកឧត្ដម ក៏បានប្ដេជ្ញាចិត្ត បន្តខិតខំប្រឹងប្រែង អភិវឌ្ឍន៍បន្តខេត្តមួយនេះ ឲ្យមានភាពរុងរឿង មិនចាញ់បណ្ដាខេត្តនានា នៅទូទាំងព្រះរាជាណាចក្រកម្ពុជាឡើយ។

គួរបញ្ជាក់ថា អភិបាលខេត្តរតនគិរី ដំបូងគេបង្អស់ គឺឯកឧត្ដម អ៊ុង ញ៉ច បានគ្រប់គ្រងចាប់ពីឆ្នាំ១៩៥៩។ ក្រោយថ្ងៃរំដោះ ៧មករា ឯកឧត្ដម ប៊ូ ជួង បានកាន់តំណែងជាអភិបាលខេត្ត ចាប់ពីឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៨៨ .ឯកឧត្ដម ខាំ ខឿន កាន់តំណែងជាអភិបាលខេត្តចាប់ពីឆ្នាំ១៩៨៨ .ដល់ឆ្នាំ១៩៩២ .លោកជំទាវ ឡាក់ អូន កាន់តំណែងជាអភិបាលខេត្តចាប់ពីឆ្នាំ១៩៩២ ដល់ឆ្នាំ១៩៩៣ .ឯកឧត្ដម ខាំ ឡែន កាន់តំណែងជាអភិបាលខេត្តចាប់ពីឆ្នាំ១៩៩៣ ដល់ឆ្នាំ១៩៩៥ .ឯកឧត្ដម កែប ជុតិមា កាន់តំណែងជាអភិបាលខេត្តចាប់ពីឆ្នាំ១៩៩៥ ដល់ឆ្នាំ១៩៩៨ .ឯកឧត្ដម ខាំ ខឿន កាន់តំណែងជាអភិបាលខេត្តចាប់ពីឆ្នាំ១៩៩៨ ដល់ឆ្នាំ២០០៩ .ឯកឧត្ដម មួង ប៉យ កាន់តំណែងជាអភិបាលខេត្ត ចាប់ពីឆ្នាំ២០០៩ ដល់ឆ្នាំ២០១៤ .ឯកឧត្ដម ប៉ាវ ហមផាន កាន់តំណែងជាអភិបាលខេត្តចាប់ពីឆ្នាំ២០០៩ ដល់ឆ្នាំ២០១៤ .ឯកឧត្ដម ថង សាវុន កាន់តំណែងជាអភិបាលខេត្តចាប់ពីឆ្នាំ២០១៤ រហូតទល់បច្ចុប្បន្ននេះ៕
ដោយ ៖ ចាប សំអាន

d190217a1 d190217a2 d190217a3 d190217a5 d190217a6 d190217a7

Filed in: ព័ត៌មានជាតិ
© 0255 បញ្ញវន្តខ្មែរ. All rights reserved. XHTML / CSS Valid.