ការិយាល័យ​និពន្ធ 016 929 621 / 011 700 486 Email:nikahuch@yahoo.com / Website:www.pvknweb.com
ព័ត៌មាន​ថ្មី
- ពលរដ្ឋ​១៦​គ្រួសារ​រស់នៅ​លើ​ដី​ចំណី​ផ្លូវ​ក្នុង​ភូមិ​ក្រសាំង ដង្ហោយ​រក​ជំនួយ​ពី​អាជ្ញាធរ​និង​សប្បុរសជន​ - ​គយ​ច​លត័​ព្រែកចាក​កៀ​បប្រជាពលរដ្ឋ​ផ្ទុះ​ការតវ៉ា​! - ​បំពាក់អាវុធ​ឲ្យ​ឧទ្យានុ​រ​ក្ស​នៃ​ឧទ្យានជាតិ​ព្រះមុនីវង្ស​បូកគោ​ - ​ស្ត្រី​ចំណាស់​ម្នាក់ ស្លាប់​ដោយសារ​លោក កែ សុខន មេ​ប៉ុស្តិ៍​វាលរេញ បាញ់​គំរាម​ជនសង្ស័យ​ចាប់​មិនទាន់បាន​? - ​រួច​ពី​គុក​អតីត​មេ​អង្គរក្ស័​សព​សម្តេច​ជាស៊ីម​ត្រូវប​ក្ស​តែងតាំង​ឲ្យ​ចុះ​ជួយ​ខេត្ត​ត្បូងឃ្មុំ​ - ជលផល​ខេត្ត​កំពង់ឆ្នាំង​និង នាយ​សង្កាត់​រដ្ឋបាល​ជ​ល​ផល​ស្រុក​កំពង់លែង​ចុះបង្ក្រាប​ក្រោយ​ពី​រង​ការ​ចោទ​ថា​បើក​ដៃ​អោយ​មេ​ឈ្មួញ​រត់ការ​របាំង​លប​ក្នុង​និង​ក្រៅ​តំបន់​អភិរក្ស​ក្នុង​រដូវ​បិទ​នេសាទ​? - ឯកឧត្តម​ឈួ​រ ច័ន្ទ​ឌឿ​ន​និង​លោកជំទាវ​ព្រមទាំង​មន្ត្រីរាជការ អញ្ជើញ​ចូលរួម​កាន់បិណ្ឌ​វេន​ទី​១​នៅ​វត្ត​អារញ្ញិ​ការាម​ - ​ប្រធាន​មន្ទីរ ដែនដី​នគរូបនីយកម្ម​សំណង់​និង​សូរិយោដី​ខេត្ត​បន្ទាយមានជ័យ ថ្មី នឹង​ប្រកាស​នៅ​សប្តាហ៍​ក្រោយនេះ ជំនួស​លោក ប្រាក់ ប៉ូ​លី​ក្រោយ​ពី​បែក​រឿង​អាស្រូវ​?...!!! - ​សាកល​វិទ្យាល័​មួយ នៅ​ខណ្ឌ​សែន​សុខ ជា​សំបុក​ជនជាតិ​ចិន​លេងល្បែង​តាម​អ៊ីនធឺណិត​ក្រសួង​ការងារ​លែង​ទទួលស្គាល់​! - ​សង្គ្រាម​ឧកញ៉ា​ឡេង​ណា​វ៉ា​ត្រា​និង​ពលករ​កូរ៉េ​ចាប់​កក្រើក​ក្នុង​បណ្តាញ​សង្គម​
របាយការណ៍​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ប្រចាំ ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០១៧ ៖ ​យោង​តាម​ទិន្ន័យ​ដែល​ទទួលបាន​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ថ្ងៃនេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១០​លើក ក្នុង​នោះ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០​នាក់​ស្រី​០១ របួសធ្ងន់​ចំនួន​០៨​នាក់​ស្រី​០១ ដែល​បង្កឡើង​ដោយ​ម៉ូតូ​ចំនួន​០៥​លើក រថយន្ត​តូច​ចំនួន​០២​លើក រថយន្ត​ធំ​ចំនួន​០៣​លើក ហើយ​បណ្ដាលឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ម៉ូតូ​ចំនួន​១០​គ្រឿង រថយន្ត​តូច​ចំនួន​០២​គ្រឿង រថយន្ត​ធំ​ចំនួន​០២​គ្រឿង និង​គោយន្ត​ចំនួន​០១​គ្រឿង​៕​

រថយន្ត​បែន​បុក​រថយន្ត​CRV ស្លាប់ ០​ឆ របួសធ្ងន់​០១

[hupso]

ស្ទឹងត្រែង ៖ គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​ប្រមាណ​០៩​និង​៤០​នាទី   នៅ​ផ្លូវ​ជាតិ​លេខ ៤ ត្រង់​ចន្លោះ​គីឡូម៉ែត្រ ១៤០-១៤១ (​ផ្លូវបំបែក​ស្រែអំបិល​) ភូមិ​ចំការ​ហ្លួង ឃុំ​ចំការ​ហ្លួង ស្រុក​កំពង់​សិលា ខេត្ត​ព្រះសីហនុ បង្ក​ដោយ​រថយន្ត​បែន​ដឹក​ថ្ម​០១​គ្រឿង​ម៉ាក HYUNDAI ពណ៌​ស ផ្លាកលេខ កំពង់ធំ​3A-1369 បើកបរ​ពី​ទិស​ចេញពី​ស្រុក​ស្រែអំបិល មក​ផ្លូវជាតិ​លេខ​៤ ពេល​ចុះ​ចំណោត​ជាន់​ហ្វ្រាំង មិន​ស៊ី ក៏​បាន​ជ្រុល​ចង្កូត​ទៅ​បុក​នឹង​រថយន្ត CRV ០១​គ្រឿង​ទៀត​ដែល​ឈប់​ចត​ស្ងៀមៗ​នៅលើ​ចិញ្ចើមផ្លូវ បណ្តាល​ឲ្យ​បែន​ក្រឡាប់​សង្កត់​ពី​លើ​រថយន្ត CRV តែម្ដង ។

​រីឯ​រថយន្ត​CRV​ពណ៌ ទឹកប្រាក់ ផ្លាកលេខ​ភ្នំពេញ 2M-2821 បើកបរ​ដោយ​ឈ្មោះ សុទ្ធ រិទ្ធី ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​៤ សង្កាត់​លេខ​៤ ក្រុង​/​ខេត្ត​ព្រះសីហនុ រួម​ដំណើរ​ជាមួយ​មនុស្ស​ចំនួន ០២​នាក់​ទៀត​ក្នុង​នោះ​មាន​ប្រពន្ធ​និង​កូន (​តែ​មុនពេល​កើតហេតុ ប្រពន្ធ និង​កូន បាន​ចុះ​ទៅ​ទិញ​ចំណីអាហារ មិន​បាន​នៅ​ក្នុង​រថយន្ត​ទេ )​គ្រោះថ្នាក់​នេះ​បណ្ដាលឲ្យ​ស្លាប់​មនុស្ស ១​នាក់ និង រងរបួស​មនុស្ស​ចំនួន​១​នាក់​៖

១-​ឈ្មោះ សុទ្ធ រិទ្ធី អ្នកបើករថយន្ដ​CRV ស្លាប់​គាប​ជាប់ នៅក្នុង​រថយន្ត និង​អ្នកបើកបរ​រថយន្ត HYUNDAI រងរបួស​ធ្ងន់​ត្រូវ​សមត្ថកិច្ច​ចាត់ចែង​បាន​បញ្ជូន​ទៅ​សង្គ្រោះ​មន្ទីរពេទ្យបង្អែក​ស្រុក​ស្រែអំបិល ។​

​ចំណែក​រថយន្ត​ទាំង​២​គ្រឿង​បាន​រង​ការខូចខាត​យ៉ាង​ធ្ងន់ធ្ងរ ត្រូវបាន​សមត្ថកិច្ច​ចាត់ចែង​ស្ទូច យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់​សិលា​ដើម្បី​ទុក​ដោះស្រាយ​នៅពេល​ក្រោយ    ៕

h190219a2 h190219a1

Filed in: គ្រោះ​ថ្នាក់​ចរាចរណ៍​
© 2019 បញ្ញវន្តខ្មែរ. All rights reserved. XHTML / CSS Valid.