ការិយាល័យ​និពន្ធ 016 929 621 / 011 700 486 Email:nikahuch@yahoo.com / Website:www.pvknweb.com
ព័ត៌មាន​ថ្មី
- ​ឧបនាយក​រដ្ឋមន្ត្រី​កែវ​គឹ​យ៉ាន​លក់​ក្រុមហ៊ុនហ្ក្រែ​ន​ភ្នំពេញ​ឲ្យ​ក្រុមហ៊ុន​ជីប​ម៉ុង​ហើយ​! - ​និស្សិត​២​រូប​រួម​គ្នា​កសាង​រូបសំណាក​លោក​វេជ្ជ​បណ្ដឹត​ប៊ី​តរី​ច្នឺ​របិតា​សង្គ្រោះ​កុមារ​ខ្មែរ​! - ​នគរបាល​មកពី​សៀមរាប​តាម​ចាប់​ជន​បរទេស​ជួញដូរ​កុមារ​! - ​បន្ទាប់​ពី​ថ្វាយ​សា​តាំង​ឯកអគ្គរដ្ឋទូត​អាមេរិក​ចង់​បន្ត​ជួប​មន្ត្រី​រាជរដ្ឋាភិបាល​! - ​ទុកពេល​៤​អាទិត្យ​ឲ្យ​ចៅអធិការ​វត្ត​អណ្តូង​ថ្ម​មាស​ចាក​សិក្ខាបទ​តាម​ពុទ្ធានុញ្ញាត​ក្រោយ​កិច្ច​អន្តរាគ​ម​ន៏​ទល័​ច្រក ? - ​មន្ត្រីនគរបាល​កូនចៅ​លោក​អ៊ាវ​ចំរើន​វ៉ៃ​ប្រពន្ធរ​លូត​កូនរង​ការប្តឹង​ពី​បទ​ប៉ង​មនុស្សឃាត​! - នគរបាល​សេដ្ឋកិច្ច​ចុះបង្ក្រាប​ទូក​ដឹកឈើ​០១​គ្រឿង​ - ​ឯកឧត្តម ម៉ម ឈឿម អំពាវ​មន្ត្រីរាជការ​ក្រោម​ឱវាទ​ចូលរួម​គោរព​ច្បាប់​រដ្ឋធម្មនុញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ - សម្តេច​តេជោ​អូ​ខេ​ឲ្យ​លក់​និង​ក្រោយមក​អូ​ខេ​ឲ្យ​លុ​បវិញ​ដី​ទីតាំង អគារ​ផ្នែក​រដ្ឋបាល​ព្រៃឈើ ខេត្ត​កំពង់ស្ពឺ​ - ​រដ្ឋមន្ត្រីក្រសួង​សាធារណៈ​ការដក​តំណែង​ប្រធាន​មន្ទីរ​សាធារណៈការ​ខេត្ត​រតនៈគិរី​បន្ទាប់ពី​មាន​ការរិះគន់​ពី​តំណាងរាស្ត្រ​!
របាយការណ៍​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ប្រចាំ ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០១៧ ៖ ​យោង​តាម​ទិន្ន័យ​ដែល​ទទួលបាន​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ថ្ងៃនេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១០​លើក ក្នុង​នោះ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០​នាក់​ស្រី​០១ របួសធ្ងន់​ចំនួន​០៨​នាក់​ស្រី​០១ ដែល​បង្កឡើង​ដោយ​ម៉ូតូ​ចំនួន​០៥​លើក រថយន្ត​តូច​ចំនួន​០២​លើក រថយន្ត​ធំ​ចំនួន​០៣​លើក ហើយ​បណ្ដាលឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ម៉ូតូ​ចំនួន​១០​គ្រឿង រថយន្ត​តូច​ចំនួន​០២​គ្រឿង រថយន្ត​ធំ​ចំនួន​០២​គ្រឿង និង​គោយន្ត​ចំនួន​០១​គ្រឿង​៕​

​សកម្មភាព​បង្ក្រាប​បទល្មើស​ជួញដូរ​ថ្នាំញៀន​នៅ​ខេត្ត​បាត់ដំបង​

[hupso]

​ដោយ​ទទួលបាន​នូវ​ការណែនាំ​ពី​លោក ឧត្តមសេនីយត្រី មាស សុវណ្ណ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​បាត់ដំបង ដល់​មន្ត្រី​ជំនាញ និង​គ្រប់​គោលដៅ​ទាំងអស់​លើ​ការងារ​បង្ការ បង្ក្រាប និង​ទប់ស្កាត់​បទល្មើស​ជួញដូរ​គ្រឿងញៀន ដែល​ជាក់ស្តែង​នៅ​វេលា​ម៉ោង ១៩:០០ នាទី ថ្ងៃទី​០២ ខែ​មីនា ឆ្នាំ​២០១៩ នៅត្រង់​ចំណុច​ផ្ទះសំណាក់ គង្គា​ហង្ស​នាគ បន្ទប់​លេខ​៩៨ ស្ថិតក្នុង​ភូមិ​រំចេក​៥ សង្កាត់​រតនៈ ក្រុង​បាត់ដំបង​ខេត្ត​បាត់ដំបង  កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​បាត់ដំបង បាន​ចុះ​បង្ក្រាប​ករណី​ជួញដូរ ឬ​ប្រើស​ប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ហើយ​កិច្ចប្រតិបត្តិការ​មួយ​នេះ​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ០៥ នាក់​ក្នុងនោះ​មាន​:

១.​ឈ្មោះ ហ៊ាង គឹមហុង ភេទ​ប្រុស អាយុ ២០ ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​អន្លង់​វិល ឃុំ​អន្លង់​វិល ស្រុក​សង្កែ ខេត្ត​បាត់ដំបង ។​

២. ឈ្មោះ ប៉ិច ចំ​រ៉ាត់ ហៅ យួន ភេទ​ប្រុស អាយុ ២២ ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ចម្ការ​ឬ​ស្សី សង្កាត់​ព្រែក​ព្រះស្តេច ក្រុង​/​ខេត្ត​បាត់ដំបង ។​

៣. ឈ្មោះ ហេង ប៊ុន​វឌ្ឍន៍ ភេទ​ប្រុស អាយុ ១៧ ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ព្រែក​ព្រះស្តេច សង្កាត់​ព្រែក​ព្រះស្តេច ក្រុង​/​ខេត្ត​បាត់ដំបង ។​

៤. ឈ្មោះ ហេង ភា​រិទ្ធ ភេទ​ប្រុស អាយុ ២៤ ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ព្រែក​ព្រះស្តេច សង្កាត់​ព្រែក​ព្រះស្តេច ក្រុង​/​ខេត្ត​បាត់ដំបង ។​

៥. ឈ្មោះ ច័ន្ទ មិថុនា ភេទ​ប្រុស អាយុ ១៨ ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​វត្ត​តា​មិម ឃុំ​អូរ​ដំបង​១ ស្រុក​សង្កែ ខេត្ត​បាត់ដំបង ។​

​ទន្ទឹម​និង​ការឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ សមត្ថកិច្ច​ក៏​រឹបអូស​បាន​នូវ​វត្ថុតាង​រួមមាន​៖

១. សារធាតុ​ញៀន​ប្រភេទ​ម្សៅ​ក្រាម​ពណ៌ ស រឹង​ថ្លា​ចំនួន ០១ កញ្ចប់ ។​

២. ទូរស័ព្ទ ០២ គ្រឿង ម៉ូតូ ០២ គ្រឿង ។​

​បច្ចុប្បន្ន​ជនសង្ស័យ រួម​នឹង​វត្ថុតាង​មន្ត្រី​ជំនាញ​កំពុង​កសាង​សំណុំរឿង​ប​ព្ជូ​ា​ន​ទៅ​អយ្យការ​អម​សាលាដំបូង ខេត្ត បាត់ដំបង​ចាត់ការ​តាម​នីតិវីធី  ៕

h190304a1 h190304a2 h190304a3

Filed in: គ្រឿងញៀន
© 2019 បញ្ញវន្តខ្មែរ. All rights reserved. XHTML / CSS Valid.