ការិយាល័យ​និពន្ធ 097 60 74 706 / 061 74 00 08 Email:pvknweb@gmail.com / Website:www.pvknweb.com
ព័ត៌មាន​ថ្មី
- សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ស្ពានបេតុង​ខ្សែកាប​ឆ្លងកាត់​ទន្លេសាប និង​ស្ពាន​អាកាស​ឫស្សីកែវ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​អគារសិក្សា​ថ្មី នៃ​ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះ​សីហមុនី​រាជា​ - ​សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា ចូលជួប​សម្តែង​ការគួរសម និង​ជម្រាបលា​ - សម្តេច​តេជោ ហ៊ុន សែន និង​មេដឹកនាំ​អាស៊ាន អញ្ជើញ​ជួបប្រជុំ​ជាមួយ​អន្តរ​សភា​អាស៊ាន​ - មន្ត្រីរាជការ​អញ្ជើញ​ដាក់​កម្រងផ្កា គោរព​វិញ្ញាណក្ខន្ធ​នៅ​វិមាន​ឯករាជ្យ ក្នុង​ឱកាស​បុណ្យ​ឯករាជ្យ​ជាតិ ៩​វិច្ឆិកា​ខួប​លើក​ទី​៦៩ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ទទួល​ស្វាគមន៍​នាយករដ្ឋមន្ត្រី​វៀតណាម មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ផ្តល់​ស្រូវ​ពូជ និង​ស្បៀងអាហារ ជូន​កសិករ​ជាង​៣​ពាន់​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ចែក​ស្រូវពូជ និង​ស្បៀងអាហារ ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់ នៅ​ខេត្ត​បាត់ដំបង​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ចែក​ស្រូវពូជ​ជាង ៥០០​តោន និង​ស្បៀង ជូន​ប្រជាកសិករ​ជាង ៥​ពាន់​គ្រួសារ នៃ​ខេត្ត​បន្ទាយមានជ័យ​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​អាជ្ញាធរ​ខេត្ត​សៀមរាប​
របាយការណ៍​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ប្រចាំ ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០១៧ ៖ ​យោង​តាម​ទិន្ន័យ​ដែល​ទទួលបាន​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ថ្ងៃនេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១០​លើក ក្នុង​នោះ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០​នាក់​ស្រី​០១ របួសធ្ងន់​ចំនួន​០៨​នាក់​ស្រី​០១ ដែល​បង្កឡើង​ដោយ​ម៉ូតូ​ចំនួន​០៥​លើក រថយន្ត​តូច​ចំនួន​០២​លើក រថយន្ត​ធំ​ចំនួន​០៣​លើក ហើយ​បណ្ដាលឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ម៉ូតូ​ចំនួន​១០​គ្រឿង រថយន្ត​តូច​ចំនួន​០២​គ្រឿង រថយន្ត​ធំ​ចំនួន​០២​គ្រឿង និង​គោយន្ត​ចំនួន​០១​គ្រឿង​៕​

ក្រោម​ឥទ្ធីពល​លោកប្រា​យុទ្ធ​នាយករដ្ឋមន្ត្រី​យោធា​តុលាការ​ធម្មនុញ្ញ​បានសម្រេច​រំលាយ​គណបក្ស​ថៃ​រក្សា​ជាតិ​ដែល​ជា​គណបក្ស​មាន​ឥទ្ធិពល​

[hupso]

​ថៃ​៖ នៅ​ថ្ងៃ​ទី​៧​មិនា​ឆ្នាំ​២០១៩​សមាជិក​ប្រាំ​បួនរូប​នៃ​តុលាការ​ធម្មនុញ្ញ​ថៃ​បាន​គាំទ្រ​ការសម្រេច​រំលាយ​ចោល​គ​ណ​បក្ស «​ថៃ​រក្សា​ជាតិ​» ដែល​ជា​គណបក្ស​មាន​ឥទ្ធីពល​មាន​ទំនាក់ទំនង​ជាមួ​យ​អតីត​នាយក​រដ្ឋ​មន្ត្រិ​លោក ថាក់ស៊ីន​។ ការរំលាយ​បក្ស​នេះ​ធ្វើឡើង​គឺ​នៅសល់​តែ ១០​ថ្ងៃ ប៉ុណ្ណោះ​នៃ​បោះឆ្នោត​សភា​ថៃ​មក​ដល់​។ នេះ​បើ​តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP​។

​ក្នុង​សវនាការ​នេះ​គេ​ឃើញ​មាន​តែ មេដឹកនាំ​បក្ស​ក្នុងនោះ​មាន​លោក Preechapol Pongpanich និង​សមាជិក​ក្រុមគ្រួសារ​ស៊ីណា​វ៉ាត់​ពីរ​នាក់​មាន​វត្តមាន​នៅ​តុលាការ​ធម្មនុញ្ញ​ថៃ មុន​ពេល​តុលាការ​ចេញ​សេចក្តីសម្រេច​របស់​ខ្លួន​ដែរ​។​មូលហេតុ​នៃ​រំលាយ​គណបក្សនយោបាយ​មួយ​នេះ គឺ​ទាក់ទិន​នឹង​គណបក្ស​ថៃ​រក្សា​ជាតិ​បាន​ដាក់​ស្នើ​បេក្ខភាព​ម្ចាស់​ក្សត្រិយ៍ អ៊ូ​ប៊ុន​រ័តន៍ រាជ​កញ្ញា ជា​បេក្ខភាព​នាយក​រដ្ឋមន្ត្រី​របស់​បក្ស​ខ្លួន​កាលពី​ខែ​កុម្ភៈ​បាន​តែ​ប៉ុន្មាន​ម៉ោង​ប៉ុន​ណោះ​។​

​សំណុំរឿង​គណបក្ស​នេះ​ត្រូវបាន​បញ្ជូន​ទៅកាន់​តុលាការ​ធម្មនុញ្ញ​ដោយ​គណៈកម្មការ​បោះឆ្នោត​កាលពី​ថ្ងៃ ១២ ខែ​កុម្ភៈ ដោយ​ចោទប្រកាន់​ថា គណបក្ស​នេះ​បំពាន​ច្បាប់​ដោយ​ទាញ​សែស្រឡាយ​រាជវង្ស​ចូល​ពាក់ព័ន្ធ​នឹង​នយោបាយ​។​

​សូម​បញ្ជាក់​ដែរ​ថា​ម្ចាស់​ក្សត្រិយ៍ អ៊ូ​ប៊ុន​រ័តន៍​ត្រូវបាន​គណបក្ស​«​ថៃ​រក្សា​ជាតិ​» ដា​កើ​ស្នើ​ជា​បេក្ខជន​នាយក​រដ្ឋ​នៅ​ថ្ងៃ​ទី ៨​ខែ​កុម្ភៈ​។​ប៉ុន្តែ​ប៉ុន្មាន​ម៉ោង​ក្រោយមក មហាក្សត្រ​ថៃ ព្រះ​វ​ជ្ជរាឡុងកន​បាន​ចេញ​រាជបញ្ជា​មួយ​ហាម​ព្រះរៀម​ព្រះអង្គ​មិនឲ្យ ប្រឡូក​ក្នុង​នយោបាយ​ជា​ដាច់ខាត​។ តាមពិតទៅ ម្ចាស់​ក្សត្រិយ៍ អ៊ូ​ប៊ុន​រ័តន៍ ជា​បុត្រី​ច្បង​របស់​ព្រះ​ចៅ ភូមិបុល អាឌុលយ៉ាដេត និង​ម្ចាស់​ក្សត្រិយានី ស៊ី​រី​គិត (Sirikit) តែ​ទ្រង់​បាន​លាលែង​ពី​ឋានៈ​រាជវង្ស​ក្នុង​ឆ្នាំ​១៩៧២ ដើម្បី​ទៅ​រៀបការ​ជាមួយ​ជនជាតិ​អាមេរិក​ម្នាក់​។​សម្រាប់​គណបក្ស​ថៃ​រក្សា​ជាតិ ក្រោយ ពី​ត្រូវ​តុលាការ​សម្រេច​រំលាយ​គ​ណ​បក្ស ថ្នាក់ដឹកនាំ​របស់​បក្ស​ក្នុង​តំណែង​ប្រតិបត្តិ ១៣ រូប​ក៏ត្រូវ​ហាមឃាត់​មិនឲ្យ​ចូល​ធ្វើ​នយោបាយ​ក្នុង​រយៈពេល​ដប់ឆ្នាំ​ពោល​គឺ រាប់​ទាំង​ចូលរួម​បោះឆ្នោត និង​ឈរឈ្មោះ​ផង​។

​ចំពោះ​សមាជិក​ជា​បេក្ខជន​មិន​ស្ថិត​ក្នុង​តំណែង​ប្រតិបត្តិ ថ្វីបើ​មិន​ត្រូវ​ស្ថិតក្រោម​បម្រាម​ធ្វើ​នយោបាយ​ក៏ដោយ ពួកគេ​ត្រូវ​ជា​សមាជិក​គណបក្ស​នយោបាយ​មួយ​ជាក់លាក់​ក្នុង​រយៈពេល​យ៉ាង​ហោច​ណាស់ ៩០​ថ្ងៃ​មុន​ការបោះឆ្នោត​មកដល់​។ ខណៈ​ការបោះឆ្នោត​នឹង​មកដល់​នៅ​ថ្ងៃ ២៤ ខែ​មីនា វា​មានន័យថា បេក្ខជន​ទាំងនោះ​គ្មាន​ពេលវេលា​គ្រប់គ្រាន់​ដើម្បី​ប្តូរ​បក្ស និង​ចូល​ទៅ​រួមរស់​ជាមួយ​គណបក្ស​ផ្សេង​ដើម្បី​មាន​សិទ្ធិ​ប្រកួត​ក្នុង​ការបោះឆ្នោត​នេះឡើយ​។​សូម​បញ្ជាក់​ដែរ​ថា​៖​រឿង​រំលាយ​គណបក្សនយោបាយ​នៅក្នុង​ប្រទេស​ថៃ​មិនមែន​ជា​រឿង​ចម្លែក​ខ្លាំង និង​ជា​រឿង​ថ្មីថ្មោង​អ្វី​នោះ​ទេ ។​

​កន្លងមក​ក៏​ធ្លាប់​មាន​គណបក្ស​ចំនួន​ពីរ​មក​ហើយ​ដែល​ត្រូវបាន​រំលាយ​ចេញពី​ឆាកនយោបាយ​នៅ​ស្រុកថៃ​។​តែ អ្វី​ដែល​គេ​ចាប់អារម្មណ៍​ខ្លាំង​នោះ​គឺ​គ្រប់​គណបក្ស​នយោបាយ​ដែល​ត្រូវ​រំលាយ​គឺ​សុទ្ធតែ​ជា​បក្ស​ដែល​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​នឹង​អតីត​លោកនាយក​រដ្ឋមន្ត្រី​ថៃ​ថាក់ស៊ីន ស៊ីណា​វ៉ាត់ ដែល​ត្រូវបាន​ពួកយោធា​ថៃ​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​ចេញពី​តំណែង​កាលពី​ឆ្នាំ ២០០៦​។​

​សម្រាប់​គណបក្ស ថៃ​រក្សា​ឆាត​មិនមែន​ត្រឹមតែ​ជា​គណបក្ស​ដែល​ស្និទ្ធ​នឹង​លោក​ថាក់ស៊ីន​ប៉ុណ្ណោះ​នោះទេ តែ​ក៏​ជា​បក្ស​នយោបាយ​ដ៏​ធំ និង​មាន​សក្តានុពល​ខ្លាំង​ដើម្បី​ប្រកួតប្រជែង​ជាមួយ​នឹង​គណបក្ស​ផា​ឡាំង​ប្រា​ឆា​រ៉ាត់ ឬ​ហៅ​ជា​ភាសា​ខ្មែរ​ថា​គណបក្ស​កម្លាំង​ប្រជារាស្ត្រ​របស់​លោក​ប្រា​យុទ្ធ ចាន់​អូ​ចា ក្នុង​ការបោះឆ្នោត​នា​ថ្ងៃទី ២៤ មីនា ខាងមុខ​នេះ​ដែរ​។​

​គួរ​បញ្ជាក់​ជូន​ដែរ​ថា ក្នុង​រយៈពេល ១៣ ឆ្នាំ រាប់​ចាប់តាំងពី​រដ្ឋប្រហា​រ​ទម្លាក់លោក​ថាក់ស៊ីន​នា​ឆ្នាំ ២០០៦ មក មាន​គណបក្សនយោបាយ​ដែល​មាន​ទំនោរ ឬ​ស្និទ្ធ​នឹង​លោក​ថាក់ស៊ីន​សរុប​ទាំងអស់​ចំនួន​៣ ហើយ​ត្រូវបាន​រំលាយ ដែល​ក្នុងនោះ​រួមមាន គណបក្ស​ថៃ​រ័ក​ថៃ គណបក្ស​ផា​ឡាំង​ប្រា​ឆា​ឆុន និង​ចុងក្រោយ​គេ​គឺ​គណបក្ស​ថៃ​រ៉ាក់​សាឆា​ត​នេះឯង​។​

d190310a1 d190310a2 d190310a3 d190310a4 d190310a5

Filed in: អន្តរជាតិ
© 9729 បញ្ញវន្តខ្មែរ. All rights reserved. XHTML / CSS Valid.