ការិយាល័យ​និពន្ធ 097 60 74 706 / 061 74 00 08 Email:pvknweb@gmail.com / Website:www.pvknweb.com
ព័ត៌មាន​ថ្មី
- សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ស្ពានបេតុង​ខ្សែកាប​ឆ្លងកាត់​ទន្លេសាប និង​ស្ពាន​អាកាស​ឫស្សីកែវ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​អគារសិក្សា​ថ្មី នៃ​ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះ​សីហមុនី​រាជា​ - ​សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា ចូលជួប​សម្តែង​ការគួរសម និង​ជម្រាបលា​ - សម្តេច​តេជោ ហ៊ុន សែន និង​មេដឹកនាំ​អាស៊ាន អញ្ជើញ​ជួបប្រជុំ​ជាមួយ​អន្តរ​សភា​អាស៊ាន​ - មន្ត្រីរាជការ​អញ្ជើញ​ដាក់​កម្រងផ្កា គោរព​វិញ្ញាណក្ខន្ធ​នៅ​វិមាន​ឯករាជ្យ ក្នុង​ឱកាស​បុណ្យ​ឯករាជ្យ​ជាតិ ៩​វិច្ឆិកា​ខួប​លើក​ទី​៦៩ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ទទួល​ស្វាគមន៍​នាយករដ្ឋមន្ត្រី​វៀតណាម មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ផ្តល់​ស្រូវ​ពូជ និង​ស្បៀងអាហារ ជូន​កសិករ​ជាង​៣​ពាន់​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ចែក​ស្រូវពូជ និង​ស្បៀងអាហារ ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់ នៅ​ខេត្ត​បាត់ដំបង​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ចែក​ស្រូវពូជ​ជាង ៥០០​តោន និង​ស្បៀង ជូន​ប្រជាកសិករ​ជាង ៥​ពាន់​គ្រួសារ នៃ​ខេត្ត​បន្ទាយមានជ័យ​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​អាជ្ញាធរ​ខេត្ត​សៀមរាប​
របាយការណ៍​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ប្រចាំ ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០១៧ ៖ ​យោង​តាម​ទិន្ន័យ​ដែល​ទទួលបាន​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ថ្ងៃនេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១០​លើក ក្នុង​នោះ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០​នាក់​ស្រី​០១ របួសធ្ងន់​ចំនួន​០៨​នាក់​ស្រី​០១ ដែល​បង្កឡើង​ដោយ​ម៉ូតូ​ចំនួន​០៥​លើក រថយន្ត​តូច​ចំនួន​០២​លើក រថយន្ត​ធំ​ចំនួន​០៣​លើក ហើយ​បណ្ដាលឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ម៉ូតូ​ចំនួន​១០​គ្រឿង រថយន្ត​តូច​ចំនួន​០២​គ្រឿង រថយន្ត​ធំ​ចំនួន​០២​គ្រឿង និង​គោយន្ត​ចំនួន​០១​គ្រឿង​៕​

សម្តេច​តេជោ នាយករដ្ឋមន្ត្រី រំលឹក​ឱ្យ​គ្រប់គ្រង​ការកាប់​ឈើ​ពី​កន្លែង​ធ្វើ​វា​រី​អគ្គិសនី​ឱ្យ​មាន​ប្រសិទ្ធភាព​!

[hupso]

ភ្នំពេញ​៖ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​នៅ​ថ្ងៃទី​០៥ ខែ​មេសា ឆ្នាំ​២០១៩ បាន​រំលឹក​នៅក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​ឱ្យមាន​ការយកចិត្តទុកដាក់​គ្រប់គ្រង​លើ​ឈើ​ដែល​ត្រុវ​កាប់​យក​ចេញពី​កន្លែង​ធ្វើ​វា​រី​អគ្គិសនី​ឱ្យបាន​ត្រឹមត្រូវ និង​មាន​ប្រសិទ្ធភាព​ខ្ពស់ ដើម្បី​ទាញយក​ជា​ចំណូល​សម្រាប់​ជាតិ​។

​លោក ផៃ ស៊ីផា​ន រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល បានឱ្យដឹងថា ការ​ក្រើន រំលឹក​របស់​សម្តេច​តេជោ បាន​ធ្វើឡើង​បន្ទាប់ពី​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ បង្ហាញ​ក្តីបារម្ភ​ពី​ការគ្រប់គ្រង​ព្រៃឈើ នៅក្នុង​អាង និង​ក្រៅ​ពី​អាង ដែល​អាច​បំផ្លាញ​ធនធានធម្មជាតិ​។​

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​លើកឡើង​ថា មានតែ​គម្រោង​នៅ​សេ​សាន​ប៉ុណ្ណោះ ដែល​មាន​បញ្ហា​នេះ​កើតឡើង ហើយ​ជា​បញ្ហា​គ្រប់គ្រង​តែប៉ុណ្ណោះ​។​

​សូមបញ្ជាក់​ថា​នៅ​ក្នុង​ការស្តា​របាត​អាង​ស្តុក​ទឹក​វ៉ា​រី​អគ្គីសនី​សេ​សាន​២​នៅ​ខេត្ត​ស្ទឹងត្រែង​បើទោះបីជា​ត្រូវបាន​ដាក់ឲ្យ​ដំណើរការ​មាន​ទឹក​លិច​បាត់អស់​ទៅ​ហើយ​ក៏​នៅតែ​មាន​ការឃុបឃឹត​គ្នា​កាប់​ឈើ​ពីខាង​ក្រៅដឹកជញ្ជូនល​ក់​នៅក្រោមលេស​ឈើបាត​អាង​ទំនប់​វ៉ារី​អគ្គិសនី​សេសាន​២​របស់​ឧកញ៉ា​គិត​ម៉េង​ទៀត​?​។​

​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី ក្រោម​អធិបតីភាព សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អនុ​មត័​របៀបវារៈ​៖១- សេចក្ដីព្រាងច្បាប់​ស្ដីពី​ការគ្រប់គ្រង​ប្រេងកាត និង​ផលិតផល​ប្រេងកាត​។​

២-​គម្រោង​វិនិយោគ​វា​រី​អគ្គិសនី​ស្ទឹង​ពោធិ៍សាត់​១ ទំហំ ៨០MW និង​គម្រោង​វិនិយោគ ស្ថានីយ​អគ្គិសនី​ដើរ​ដោយ​ពន្លឺព្រះអាទិត្យ​២​កន្លែង នៅ​ពោធិ៍សាត់​១​កន្លែង ៦០MW និង​នៅ​កំពង់ឆ្នាំង​១​កន្លែង ៦០MW និង​បន្ថែម​អានុភាព ២០MW លើ​គម្រោង​ផលិត​ថាមពល​អគ្គិសនី​ដើរ​ដោយ​ពន្លឺព្រះអាទិត្យ ៦០MW នៅ​កំពង់ស្ពឺ​ដែល​បាន​អនុម័ត​រួច ដើម្បី​ផលិត​អគ្គិសនី​លក់​ឱ្យ​អគ្គិសនី​កម្ពុជា​។​

៣-​សេចក្ដីព្រាង​គោលនយោបាយ​ជាតិ​ស្ដីពី​សុខភាព​សិក្សា​និង​បញ្ហា​ផ្សេង​មួយ​ចំនួន​ទៀត​។​
​សម្តេច​តេជោ ហ៊ុន សែន បានបញ្ជាក់​ថា ការផលិត​ថាមពល​អគ្គិសនី ដើម្បី​បំពេញ​តម្រូវការ​ប្រើ ប្រាស់​របស់​ប្រជាពលរដ្ឋ និង​កំណើន​វិនិយោគ​របស់​កម្ពុជា គឺជា​រឿង​ចាំបាច់ និង​អាទិភាព​មួយ​។ ការ​សាង សង់វា​រី​អគ្គិសនី និង​ការផលិត​ថាមពល​អគ្គិសនី​របស់​កម្ពុជា តែង​ទទួលបាន​ការរារាំង និង​លើក​ឡើង​នូវ បញ្ហា​ប៉ះពាល់​មួយចំនួន ពី​ក្រុម​អ្នក​បរិស្ថាន ក៏ដូចជា​អ្នក​ការពារ​ធនធាន​ធម្មជាតិ​ជាដើម​។​

​បើ​តាម​ប្រភព​ដេល​ទុកចិត្ត​បាន​ឲ្យដឹងថា​៖​សម្រាប់​ការ​សង់វា​រី​អគ្គិសនី​ស្ទឹង​ពោធិ៍សាត់​១ ទំហំ ៨០MW​មាន​ទីតាំង​ស្ថិតនៅ​ឃុំ​ប្រមោយ​ស្រុក​វាល​វែង​ខេត្ត​ពោធិសាត់​វិ​និយុ​យោគ​ដោយ​ក្រុមហ៊ុន​KTC Cable Co.LTD​សហកា​ជាមួយ​៣​ក្រុមហ៊ុន​ផ្សេង​ទៀត​ក្នុង​ទំហំ​ទឹកប្រាក់​ជាង​២៣១​លាន​ដុល្លារ​អាមេរិក​តាម​រូបមន្ត​សាងសង់​ដំណើការ​និង​ផ្ទេរ​(BOT)​សម្រាប់​រយៈពេល​៣៩​ឆ្នាំ​។​ក្នុង​ការសាងសង់​ទំនប់​វា​រី​អគ្គិសនី​ស្ទឹង​ពោធិសាត់​នេះ​មាន​ផលប៉ះពាល់​ផ្ទៃ​ដី​ជាង​៩​ពាន់​ហិកតា​ដែល​ក្នុងនោះ​ប៉ះ​ដី​ព្រៃ​ជាង​៦​ពាន់​ហិកតា​។​ក្នុងចំណោម​នេះ​ដី​មាន​ព្រៃ​ច្រើន​មាន​ប្រមាណ​១៧០០​ហិកតា​ដែល​ត្រូវ​កាប់​យក​ចេញ​។​

​សូម​បញ្ជាក់​ដែរ​ថា​នា​ពេល​កន្លងមក​ក្រុមហ៊ុន​ទ្រី​ភាព​ត្រូវបាន​គេ​ដឹង​ថា​នា​ពេល​កន្លង​មក​ទទួល​បាន​សិទ្ធ​កាប់​ឈើ​ពី​ក្នុង​បាត​អាង​អគ្គិសនី​ស្ទឹង​តាតៃ​ក្នុង​ខេត្ត​កោះកុង​និង​វ៉ា​រី​អគ្គិសនី​ស្ទឹង​អាតៃ​ដែល​មាន​ទីតាំង​ស្ថិតនៅ​ភូមិ​ឆាយ​លូក ឃុំ អូរ​សោម ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់​ដោយ​មិនបាន​ធ្វើ​ការដេញថ្លៃ​ឲ្យមាន​តម្លាភាព​អ្វី​ឡើយ​។​តែ​លើក​នេះ​បើ​តាម​អនុសាសន៍​សម្តេច​តេជោ​ការកាប់​ឈើ​គឺ​ត្រូវមាន​ការដេញថ្លៃ​!​។​

​ទា​ក់ង​និង​បញ្ហា​អគ្គិសនី​នេះ​ដែរ​លោក ផៃ ស៊ីផា​ន រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល បាន​ឱ្យ​កាសែត ដឹងថា ការ​ដែល​សម្តេច​តេជោ សម្រេច​មិន​ជួល​នាវា​ផលិត ថាមពល​របស់​តួ​ក​គី​វិញ​នេះ ដោយសារ​តែ​ការនាំ​នាវា​នោះ​មក​កម្ពុជា​មាន​រយៈពេល យូរ​មិន​ទាន់​សភាពការណ៍​តាម​ដែល​កម្ពុជា​ត្រូវការ​។ ម្យាង​ទៀត​ដោយសារតែ​ការច​រ​ចា មិន​ត្រូវ​គ្នា​ទៅលើ​លក្ខខណ្ឌ​មួយចំនួន​។​លើស​ពី​នោះ​ទៀត រាជរដ្ឋាភិបាល​ចង់យក​ថវិកា​ចំណាយ លើ​ការជួល​នាវា​ផលិត​ថាមពល​អគ្គិសនី​តួ​ក​គី ដែល​មាន​តម្លៃ​ថ្លៃ​នោះ មក​ទិញ​ម៉ាស៊ីនភ្លើង​សម្រាប់​ដាក់​នៅ​ទីក្រុង​ភ្នំពេញ សម្រាប់​រយៈពេល​វែងឆ្ងាយ​តទៅ​ដែល​ទាំងនេះ ក្លាយទៅជា​ផលប្រយោជន៍​ច្រើន និង​វែងឆ្ងាយ​។​

​បើ​តាម​លោក ផៃ ស៊ីផា​ន នៅពេលនេះ​កម្ពុជា​ទទួលបាន​ការបង្កើន​ផ្គត់ផ្គង់​បន្ថែម​ថាមពល​ពី​ប្រទេសជិតខាង​។ ដូច​ថ្ងៃនេះ​ទទួលបាន​៥៥​មេហ្គា​វ៉ាត់​ពី​ប្រទេស​ថៃ សម្រាប់​ការផ្គត់ផ្គង់​បន្ថែម ព្រម​ទាំង​ការ​ស្រូប​យក​ថាមពល​អគ្គិសនី​ពី​ប្រទេស​ឡាវ និង​វៀតណាម​ផងដែរ​។ ការដាក់​ឲ្យ​ដំណើរការ​នូវ​ស្ថានីយ៍​អគ្គិសនី​ប្រើ​ដោយ​ថាមពល​ព្រះអាទិត្យ​២០​មេហ្គា​វ៉ាត់ នៅ​តំបន់​ត្មាត​ពង ជិត​ភ្នំ​ប្រសិទ្ធិ បញ្ចូលមក​បណ្តាញ​អគ្គិសនី​ជាតិ ព្រមទាំង​ឲ្យ​សណ្ឋាគារ និង​រោងចក្រ​ធំៗ​ជួយ​បញ្ចេញ​ម៉ាស៊ីនភ្លើង​របស់​ខ្លួន ដើម្បី​បន្ថយ​ការប្រើប្រាស់​។​ដូច្នេះ​យើង​មាន​ភ្លើង​២០០​មេ​ហ្គាស​ម្រាប់​បន្ថយ​ការលំបាក​រយៈពេល​ជា​ង​១​ខែ​នេះ មុន​រដូវ​ភ្លៀង​ចូលមក​ដល់​។​

Filed in: ព័ត៌មានជាតិ
© 3298 បញ្ញវន្តខ្មែរ. All rights reserved. XHTML / CSS Valid.